ODC English Site

សេចក្តីជូនដំណឹង៖ ការលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម១ឆ្នាំចុងក្រោយ

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម១ឆ្នាំចុងក្រោយ។ក្រសួងពាណិជ្ជកម្មសម្រេចអនុវត្តគោលការណ៍លើកលែងការពិន័យចំពោះក្រុមហ៊ុនដែលមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗ ដោយមានលក្ខខណ្ឌតម្រូវដូចចែងក្នុងឯកសារភ្ជាប់។ ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

ធនាគារជាតិ​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ក្រោយពេល​ស្ថាបនិក​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន

ក្រោយ​ចាប់​ខ្លួន​ស្ថាបនិក ធនាគារព្រីនស៍​ត្រូវបាន​ផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ Morisonkak MKA audit-accounting Co., Ltd នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើ​រាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីថ្ងៃទី៨ ខែមករា​នេះ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-8-1111-264345

ចិន​​​ផ្ដល់ជំនួយ​សម្រាប់​វិស័យ​ដោះមីន​ជាង​៤០ម៉ឺនដុល្លារ កម្ពុជា​អរគុណចិន​ដែល​រួមចំណែក​ដល់​បទ​ឈប់បាញ់

ប្រទេស​ចិន​ផ្ដល់​ជំនួយ​​​​សម្រាប់​វិស័យ​ដោះមីន​នៅ​កម្ពុជា គិត​ជា​ទឹកប្រាក់​ជាង ៤០ម៉ឺន​ដុល្លារ ដែល​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​អាជ្ញាធរ​មីន​នៅ​ព្រឹក​នេះ។ កម្ពុជា​ថ្លែង​អំណរ​គុណប្រទេស​​ចិន ​ដែល​រួម​ចំណែក​ដល់​ការ​ឈប់បាញ់​កាលពី​ចុង​ខែ​ធ្នូ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-8-1235-264346

សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។មានពលរដ្ឋ​ភៀសសឹក​​៧.៨៦៦នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​​ក្នុងចំណោមពលរដ្ឋ​ភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​៤សែន​៧ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈ១៧៨.៨៩៤នាក់បន្តស្នាក់នៅជំរំ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ស្ថានឯកអគ្គរាជទូតកម្ពុជា និងរដ្ឋបាលក្រុងតូក្យូ ស្វែងរកនូវកិច្ចសហប្រតិបត្តិការកម្រិតទីក្រុង

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន​ ស្ដីពី ស្ថានឯកអគ្គរាជទូតកម្ពុជា និងរដ្ឋបាលក្រុងតូក្យូ ស្វែងរកនូវកិច្ចសហប្រតិបត្តិការកម្រិតទីក្រុង។ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះការដឹកនាំរបស់រដ្ឋបាលក្រុងតូក្យូក្នុងការលើកកម្ពស់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងស្វាគមន៍ការចូលរួមជាបន្តបន្ទាប់ ដើម្បីបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុន។ ...

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf

កម្ពុជា​នាំចេញអង្ករ​ទៅទីផ្សារ​អន្តរជាតិ​​​បាន​ជាង ៩០ ម៉ឺនតោន

បរិមាណ​​អង្ករដែល​​កម្ពុជា​បាន​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​​​ឆ្នាំ​២០២៥ ត្រូវ​បាន​កត់​ត្រា​ជា​ប្រវត្តិសាស្រ្ត ដោយ​មាន​ចំនួន​សរុប​​ជាង ៩៤ ម៉ឺន​តោន​ កើន​ឡើង​ជិតពាក់កណ្តាល​​បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ខណៈ​​ចំណូល​ពីការ​នាំចេញ​អង្ករ​មាន​ជាង ៦០០ លាន​ដុល្លារ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-6-1446-264332

គម្រោងវិនិយោគ​រោងចក្រ​ផលិតសម្បកកង់​រថយន្តចំនួន ៤ ត្រូវ​បាន CDC អនុម័តក្នុង​ឆ្នាំ​២០២៥

ឧស្សាហកម្ម​ផលិត​ និង​នាំ​ចេញ​សម្បក​កង់​រថយន្តកម្ពុជាទៅ​ទីផ្សារ​អន្តរជាតិ​ បាន​​បង្ហាញ​សញ្ញា​វិជ្ជមាន​ជា​បន្ត​បន្ទាប់ ដោយ​នៅ​ក្នុង​ឆ្នាំ​២០២៥ ​មានគម្រោង​វិនិយោគ​លើ​​រោងចក្រ​ផលិត​សម្បកកង់​រថយន្ត​ចំនួន ៤ ក្រោម​​ទុន​វិនិយោគ​សរុបជិត ៧៨០ លាន​ដុល្លារ​ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា(CDC) អនុម័ត​ឱ្យ​បើក​ដំណើរ​ការ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-6-151-264333

Gen Zhi និង​អ្នក​ពាក់​ព័ន្ធ ២នាក់​ទៀត​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅប្រទេស​ចិន

ក្រសួងមហាផ្ទៃ បញ្ជាក់​ពី​ការ​ចាប់​ខ្លួន Chen Zhi ឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui បញ្ជូនទៅ សាធារណរដ្ឋប្រជាមានិតចិន។ បុគ្គល​ទាំង​៣ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាមអនឡាញ ទ្រង់ទ្រាយ​ធំ ដែលតុលាការ​អាមេរិក​បាន​ចោទប្រកាន់។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-7-2140-264340

លោក ប្រាក់ សុខុន៖ «សកម្មភាពជាក់ស្តែង​ត្រូវ​ដើរស្រប​ទៅនឹងការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់»

ខណៈដែលទាហានថៃនៅតែមានវត្តមានក្នុងទឹកដីកម្ពុជា និងរារាំងពលរដ្ឋកម្ពុជាមិនឱ្យត្រឡប់ទៅផ្ទះសម្បែងវិញ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពស៊ីសង្វាក់គ្នារវាងការប្តេជ្ញាចិត្តនៅលើក្រដាស និងសកម្មភាពនៅលើទីតាំងជាក់ស្តែង។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-7-1732-264339

អនុក្រឹត្យថ្មី៖ ម្ចាស់ទីតាំងត្រូវពិន័យ៤លានរៀល ខណៈមន្រ្តីមានសមត្ថកិច្ចត្រូវបណ្តេញចេញពីការងារ បើឱ្យជនបរទេសខុសច្បាប់ស្នាក់នៅ

ម្ចាស់ទីតាំងឬ អ្នកគ្រប់គ្រង«ទីតាំងរស់នៅប្រមូលផ្តុំ» ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។ នេះបើយោងតាមអនុក្រឹត្យថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធ ទី៧​ ខែមករានេះ។  ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-7-1534-264338

ឈើនៅតំបន់ការពារ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងសិប្បកម្មកែច្នៃ និងឡដុតធ្យូងនោះទេ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានជំរុញឱ្យមន្ទីរបរិស្ថាន រាជធានី-ខេត្តទាំងអស់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ជាពិសេសមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ផលអនុផលព្រៃឈើ កាប់ចេញពីតំបន់ការពារធម្មជាតិ ចូលរោងសិប្បកម្មកែច្នៃឈើ រោងស្តុក និងឡដុតធ្យូងខុសច្បាប់នោះឡើយ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-7-820-264336

សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។មានជនភៀសសឹក​​១៦.៧៥៦នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​​មកដល់ពេលនេះ មានជនភៀសសឹកសរុបប្រមា​ណ​៤សែន​៦ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ ខណៈជនភៀសសឹកចំនួន​​១៨៦.៧៦០នាក់​ បន្តស្នាក់នៅជំរំ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖​ ខ្លឹមសារបទបង្ហាញជូនអង្គទូត ស្ដីពី​ ការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន​ ស្ដីពី ខ្លឹមសារបទបង្ហាញជូនអង្គទូត ស្ដីពី​ ការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីលទ្ធផលវិជ្ជមាននៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលឆ្លើយតបនឹងអាទិភាពសំខាន់ៗសំដៅកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត ក៏ដូចជាការស្ដារសន្តិភាព និងភាពប្រក្រតីឡើងវិញ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា។ចាប់ពីឆ្នាំ២០២១ មក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅទៅលើ ទូរគមនាគមន៍កម្ពុជា។ វិធានការកែទម្រង់ក្នុងរយៈពេលប្រមាណ ៤ ឆ្នាំនេះ បានធ្វើឱ្យ ទូរគមនាគមន៍កម្ពុជា ទទួលបានប្រាក់ចំណេញឡើងវិញចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

GDCE អនុញ្ញាត​ឱ្យ​អ្នក​នាំចូល​ទំនិញ​អាច​បំពេញ​បែបបទ​គយ​តាម​ប្រព័ន្ធ​អនឡាញ មុន​ទំនិញ​មក​ដល់

អ្នក​ជំនាញ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ បាន​​អះអាង​ថា ការកែ​សម្រួល​នីតិវិធី​របស់​អាជ្ញាធរដែល​អនុ​ញ្ញាត​ឱ្យ​ម្ចាស់​ទំនិញ​ធ្វើ​ការ​រាយការណ៍ជាមុន​​តាមប្រព័ន្ធ​អេឡិចត្រូនិក​នូវ​មុខទំនិញ​​​​​ដឹកជញ្ជូន​​មក​​​ប្រទេស​​កម្ពុជា​នឹង​ជួយ​បង្កើត​បរិយាកាស​កាន់​តែ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-5-1223-264316

រដ្ឋសម្រេច​ពន្យារពេលអនុវត្ត​យក​ពន្ធ​​លើ​ចំណេញ​មូលធនផ្នែកអចលនទ្រព្យ

អ្នក​ជំនាញ​វិស័យ​អចលនទ្រព្យ​​អះអាង​ថា ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​​ពន្យារពេល​យក​ពន្ធ​លើ​ចំណេញ​មូលធនផ្នែកអចលនទ្រព្យ គឺ​មិនអាច​ជួយ​​ជំរុញ​សម្ទុះ​ទីផ្សារអចលនទ្រព្យ​កម្ពុជា​ឱ្យ​ហក់​ឡើងលឿន​ទេ ប៉ុន្តែ​គឺ​ជា​ការ​មិន​ដាក់​​សម្ពាធ​បន្ថែម​​ទៅ​លើ​សកម្ម​ភាព​ទិញ​លក់។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-5-1620-264320

អាជ្ញាធរ​មីន​និង​មន្ត្រីទូត​ចិន​ចុះ​ពន្យល់​ពី​គ្រោះថ្នាក់​បណ្ដាលមក​ពី​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​ទាហាន​ថៃ​បាញ់មកលើកម្ពុជា

អាជ្ញាធរ​មីន​ និង​មន្ត្រី​ស្ថានទូត​ចិនប្រចាំ​កម្ពុជា​ ចុះ​ផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ​ និង​ប្រាប់​ទៅ​ជនភៀសសឹក​ថា កម្ពុជា​មិន​ចង់​មាន​សង្គ្រាម​ដែល​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស​ឡើយ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-5-1559-264319

បទល្មើសធនធានធម្មជាតិក្នុងឆ្នាំ២០២៥ ថយចុះ១៥ភាគរយ ធៀបឆ្នាំ២០២៤

នៅក្នុងឆ្នាំ២០២៥  មន្ត្រីឧទ្យានុរក្សបានចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានចំនួន ១៦ ២៦១លើក ដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ១៥២ករណី ដែលថយចុះ១៥ភាគរយ បើធៀបទៅនឹងឆ្នំា២០២៤។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-5-855-264313

អ្នកភូមិព្រៃចាន់ ជោគជ័យ តស៊ូ​នឹង​គ្រាប់កាំភ្លើង រងការ​គំរាម​ប្លន់​យក​ដី​ដូនតា​

នៅក្នុង​ភូមិ​ព្រៃ​ចាន់​ និង​ជោគ​ជ័យ តាម​បណ្តោយ​ព្រំដែន​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ស្លាកស្នាម​នៃ​ការប្រយុទ្ធ​គ្នា​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ២៧ ខែធ្នូ អាច​មើលឃើញ​នៅក្នុង​ផ្ទះសម្បែង​ពលរដ្ឋ​ស៊ីវិល​​ដែល​ខូចខាត ​​វាលស្រែ និង​សត្វចិញ្ចឹម​​ត្រូវបាន​បោះបង់ចោល​។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-5-833-264310

កម្ពុជាស្នើរៀបចំកិច្ចប្រជុំពិសេស JBC កម្ពុជា–ថៃ នៅសៀមរាបជាថ្មី

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានជូនដំណឹងថា ភាគីកម្ពុជាបានស្នើជាថ្មីទៅភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា–ថៃ នៅសប្តាហ៍ទី២ ឬទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បន្ទាប់ពីកិច្ចប្រជុំដែលគ្រោងធ្វើនៅសប្តាហ៍ទី១ ខែមករា ត្រូវបានភាគីថៃស្នើលើកពេល កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-5-2016-264322

សេចក្ដីប្រកាសព័ត៌មាន៖ កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងខែមករា ឆ្នាំ២០២៦។ភាគីកម្ពុជាបានស្នើជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្ដាហ៍ទី២ ឬសប្ដាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្នុងគោលបំណងពិភាក្សាដោះស្រាយបញ្ហាមួយចំនួនដូចដែលមានក្នុងឯកសារភ្ជាប់។ ...

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ការផ្តល់ជំនួយមនុស្សធម៌ផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែបី

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការផ្តល់ជំនួយមនុស្សធម៌ផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែបី។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែប៊ីសម្រាប់ជំនួយមនុស្សធម៌សរុបជាទឹកប្រាក់ចំនួនប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០,០០០ ដុល្លារអាម៉េរិក) ដល់ព្រះរាជាណាចក្រកម្ពុជា។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ដាក់ពាក្យបណ្តឹង និងស្នើទៅយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ពាក្យបណ្តឹង និងស្នើទៅយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ប្រទេសថៃបានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌។ ...

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

ខ្លឹមសារផ្តល់ជូនអ្នកសារព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពី ឯកឧត្តម ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារផ្តល់ជូនអ្នកសារព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពី ឯកឧត្តម ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា។នៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ចូ សូយ័រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជា និងក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Y6PZ8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!