ODC English Site
ជំនន់ទឹកភ្លៀងប៉ះពាល់ដំណាំស្រូវជាង១ ៤០០ហិកតា ក្នុងស្រុកចំនួន៤ ក្នុងខេត្តកំពង់ធំ
ជំនន់ទឹកភ្លៀងបាននឹងកំពុងតែបង្កផលប៉ះពាល់ដល់ដំណាំស្រូវជាង១ ៤០០ហិកតា នៅក្នុង១៨ឃុំ នៃស្រុកចំនួន៤ក្នុងខេត្តកំពង់ធំ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងនៅដើមរដូវវស្សានេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-16-1632-262369
វិទ្យាស្ថានប៉ាស្ទ័របើកដំណើរការកម្មវិធីស្រាវជ្រាវ ដើម្បីដោះស្រាយបញ្ហាជំងឺឆ្កែឆ្កួត និងបញ្ហាសុខភាពតែមួយនៅកម្ពុជា
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើមស្រាវជ្រាវធំៗចំនួនពីរគឺ VIRAGE ដែលផ្តោតលើការការពារជំងឺឆ្កែឆ្កួត និង RACSMEI ដែលផ្តោតលើបញ្ហាប្រឈមសុខភាពតែមួយឱ្យកាន់តែទូលំទូលាយ ដើម្បីពង្រឹងប្រព័ន្ធសុខភាពសាធារណៈរបស់កម្ពុជា តាមរយៈយុទ្ធសាស្ត្រឃ្លាំមើលរួមបញ្ចូលគ្នា ការកសាងសមត្ថភាព និងយុទ្ធសាស្រ្តផ្អែកលើភស្តុតាង ដែលដោះស្រាយទាំងបញ្ហាសុខភាពមនុស្ស និងសត្វ។ ...
មាស មល្លិកា
https://kiripostkhmer.com/stories/ipc-launches-major-studies-to-tackle-rabies-and-one-health-issues-in-cambodia
កម្ពុជាព្រមានបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃបើថៃមិនបើកព្រំដែនធម្មតាឡើងវិញ
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានថ្លែងព្រមានទៅកាន់ប្រទេសថៃថា បើថ្ងៃនេះថៃមិនបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញទេ កម្ពុជានឹងឆ្លើយតបដោយបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃនៅគ្រប់ច្រកព្រំដែន។ ...
មាស មល្លិកា
https://kiripost.com/stories/cambodia-threatens-to-ban-import-of-thai-fruits-and-vegetables
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-ថៃ (JBC)
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-ថៃ (JBC) ។រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីភាគីកម្ពុជា ...
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
សេចក្តីថ្លែងការណ៍រួមស្តីពីការចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ។សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ ...
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥។សមាគមបណ្តាញយុវជនកម្ពុជា និងដៃគូរសូមជម្រាបជូនរាជរដ្ឋាភិបាលនូវបញ្ហាប្រឈមមួយចំនួនទាក់ទងវិស័យបរិស្ថាន និងធនធានធម្មជាតិ និងសំណូមពរដោះស្រាយដូចដែលមាននៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ។ ...
សមាគមបណ្តាញយុវជនកម្ពុជា
នាយករដ្ឋមន្ត្រី៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៦,៣% ក្នុងឆ្នាំ២០២៥
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករថានឹងមានកំណើន ៦.៣ ភាគរយនៅឆ្នាំ២០២៥ ដែលជំរុញដោយការបន្តកំណើនក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងវិស័យកសិកម្ម។ ...
ស៊ុំ ម៉ាណែត
https://surl.li/ykaelz
នាយករដ្ឋមន្ត្រីជំរុញឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយបន្ទុកបំណុលសម្រាប់ពលករដែលវិលត្រឡប់មកវិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) រិះរកមធ្យោបាយដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុដល់ពលករកម្ពុជាដែលត្រឡប់មកពីប្រទេសថៃ ពិសេសអ្នកដែលកំពុងមានបំណុលច្រើនជាមួយស្ថាប័នហិរញ្ញវត្ថុ។ ...
ស៊ុំ ម៉ាណែត
https://surl.li/uhpbsu
ក្រសួងដាក់ចេញផែនទីបង្ហាញផ្លូវពង្រឹងអាហារូបត្ថម្ភ និងកាត់បន្ថយបញ្ហាស្គមស្គាំងលើកុមារ
ក្រសួងសុខាភិបាលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការកែលម្អអាហារូបត្ថម្ភឆ្នាំ២០២៣-២០៣០ នៅថ្ងៃទី១៣ខែមិថុនា ដើម្បីដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភចំពោះកុមារអាយុក្រោម៥ឆ្នាំ នៅត្រឹមឆ្នាំ២០៣០ និងពន្លឿនលទ្ធភាពទទួលបានអាហារូបត្ថម្ភប្រកបដោយគុណភាពជាសកល ទាំងសម្រាប់កុមារក្នុងវ័យសិក្សា និងវ័យជំទង់ សម្រាប់ស្ត្រីក្នុងវ័យបន្តពូជ និងអំឡុងពេលមានផ្ទៃពោះ សម្រាល និងក្រោយសម្រាល។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/nutrition-roadmap-to-cut-children-wasting-to-5-raise-wellbeing
កម្មករធ្វើការងារតាមផ្ទះស្វែងរកសិទ្ធិស្មើភាពនិងកិច្ចគាំពារសង្គម
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និង អង្គការអុកស្វាម (Oxfam) បានរួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះកាលពីថ្ងៃអាទិត្យ ដោយក្នុងវេទិកានោះកម្មករបានអំពាវនាវឱ្យមានវិធានការច្បាស់លាស់ និងដំណោះស្រាយនានាពីអ្នកបង្កើតគោលនយោបាយ។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/domestic-workers-seek-equal-rights-social-protection
សេចក្តីប្រកាសព័ត៌មានស្តីពីទិវាពិភពលោកប្រឆាំងពលកម្មកុមារ យូនីសេហ្វអំពាវនាវឱ្យបង្កើនកិច្ចការពារកុមារដែលកំពុងផ្លាស់ទី
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ អង្គការយូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីទិវាពិភពលោកប្រឆាំងពលកម្មកុមារ យូនីសេហ្វអំពាវនាវឱ្យបង្កើនកិច្ចការពារកុមារដែលកំពុងផ្លាស់ទី។របាយការណ៍ស្រាវជ្រាវស្តីពីស្ថានភាព ...
អង្គការយូនីសេហ្វ
កម្ពុជាបបួលថៃក្នុងពេលប្រជុំឱ្យយកតំបន់ជម្លោះចំនូន៤ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ
កម្ពុជាបានស្នើទៅភាគីថៃអំឡុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ឱ្យយកករណីព្រំដែនដែលមានជម្លោះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ស្របពេលជាមួយគ្នានេះកម្ពុជាក៏បានបដិសេធការប្រើប្រាស់ផែនទីដែលគូដោយឯកតោរបស់ថៃ ដោយកម្ពុជាចោទថា«ជាប្រភពដ៏ចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ»។ ភាគីទាំងពីរយល់ព្រមជួបប្រជុំជាមួយគ្នាម្តងទៀតនៅខែកញ្ញា ឆ្នាំ២០២៥។ ...
សេចក្ដីជូនដំណឹង ស្ដីពី វឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិតនិងការបើកការពិគ្រោះយោបល់ជាសាធារណៈ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល បណ្តាក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មីគ្រប់វិស័យ គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នក ...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
សេចក្តីប្រកាសព័ត៌មានស្តីពីការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង។ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពីថ្ងៃតី១៣ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់មានការជូនដំណឹងជាថ្មី។ ...
ក្រសួងមហាផ្ទៃ
លោក ហ៊ុន សែន អំពាវនាវដល់រដ្ឋាភិបាលឆ្លើយតបម៉ឺងម៉ាត់ចំពោះការបិទព្រំដែនថៃជាឯកតោភាគី
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាកំពុងតែកាន់អំណាច លោក ហ៊ុន សែន ថ្លែងទៅកាន់រាជរដ្ឋាភិបាលកម្ពុជាម្តងទៀត ជុំវិញការសម្រេចចិត្តជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ ក្នុងការបិទ-បើកច្រកព្រំដែនរបស់ខ្លួនជាមួយកម្ពុជា។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-6-13-1210-262342
សេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការនាំចូល និងការបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅគ្រប់រោងភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការនាំចូល និងការបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅគ្រប់រោងភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹង ...
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
សេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍។ក្រសួងព័ត៌មានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក ...
ក្រសួងព័ត៌មាន
WB បានបន្ទាបការព្យាករអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤,០ ភាគរយ
បញ្ហាសកល បញ្ហាក្នុងស្រុក ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាជួបនឹងបញ្ហាប្រឈមមួយចំនួននាពេលនេះ ខណៈធនាគារពិភពលោក(WB) បានបន្ទាបការព្យាករពីអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ នេះមកនៅ ៤,០ ភាគរយ ពីអត្រា ៥,៥ភាគរយ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-12-1125-262330
កំពង់ផែស្វយ័តភ្នំពេញទទួលបានកុងតឺន័រឆ្លងកាត់ជាង ២០ម៉ឺនក្នុងរយៈពេល ៥ខែ
កុងតឺន័រសរុបជាង ២០ម៉ឺនបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ(PPAP) ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២៥ ដោយកើនឡើងជិត ៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ខណៈបរិមាណទំនិញ-ប្រេងឥន្ទនៈឆ្លងកាត់មានជាង ២លានតោន។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-12-1419-262333
អ្នកវិភាគស្នើឲ្យកម្ពុជាមានជំហររឹងមាំនៅក្នុងកិច្ចប្រជុំ JBC ១៤ មិថុនា ខណៈភាគីកម្ពុជានិងថៃប្រកាន់ជំហររៀងៗខ្លួន
មុនពេលភាគីទាំងពីរអង្គុយទល់មុខគ្នាដើម្បីជជែករឿងព្រំដែននៅថ្ងៃទី១៤ មិថុនានេះ ភាគីកម្ពុជាបានបញ្ជាក់ច្បាស់ថា កម្ពុជានឹងយកករណីជម្លោះព្រំដែន ៤ចំណុចទៅតុលាការយុត្តិធម៌ ICJ ខណៈដែលភាគីថៃបញ្ជាក់ជំហរចង់ចរចាជាលក្ខណៈទ្វេរ ...
នៀម ឆេង
https://www.postkhmer.com/national/2025-6-12-1722-262338
រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីជាប់ឃុំមានផ្ទៃពោះ និងមានកូនអាយុក្រោម២ឆ្នាំ នៅក្នុងពន្ធនាគារ
រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភ ដល់ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ចំនួន៣២ម៉ឺនរៀលនៅមុនពេលសម្រាល ពេលសម្រាលកូនទោល៤០ម៉ឺនរៀល ក្រោយពេលសម្រាល រហូតកូនអាយុ២ឆ្នាំចំនួន៨០ម៉ឺនរៀល និងមានដំណាក់កាលផ្តល់ផ្សេងៗទៀត។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-12-179-262337
បុគ្គល៥នាក់សារភាពថាបានឆបោក និងលាងលុយជិត៣៧លានដុល្លារនៅកម្ពុជា ខណៈក្រសួងមហាផ្ទៃថាជាការបង្ខូចឈ្មោះកម្ពុជា
បើទោះជាក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិកបានឱ្យដឹងថា មានបុរស៥នាក់បានសារភាពថា ខ្លួនមានជាប់ពាក់ព័ន្ធនឹងការឆបោក និងប្រតិបត្តិការលាងលុយរាប់លានដុល្លារនៅកម្ពុជាក៏ដោយ ក្រសួងមហាផ្ទៃកម្ពុជាបានបដិសេធការលើកឡើងថាមានទីតាំងឆបោកនៅកម្ពុជា ដោយលើកហេតុផលថា សហរដ្ឋអាម៉េរិកបាននិយាយដូច្នេះដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ...
ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/five-admit-involvement-in-369m-scam-and-laundering-ring-in-cambodia
ធនាគារពិភពលោក ទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម៤%សម្រាប់ឆ្នាំ២០២៥
ធនាគារពិភពលោក នៅក្នុងរបាយការណ៍ខែមិថុនា របស់ខ្លួនបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម៤ភាគរយសម្រាប់ឆ្នាំ២០២៥ ដែលចំនួននេះជាការធ្លាក់ចុះពីការព្យាករណ៍លើកមុន ៥,៥ភាគរយ។ ការព្យាករណ៍នេះ ធ្វើឡើងក្រោយធនាគារពិភពលោកមើលឃើញថា តម្រូវការនៅកម្ពុជាធ្លាក់ចុះ ភាពមិនច្បាស់លាស់ក្នុងការនាំចេញទំនិញ គោលនយោបាយពាណិជ្ជកម្ម និង អស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុពីសមាមាត្រកម្ចីមិនដំណើរការខ្ពស់។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/world-bank-slashes-cambodias-gdp-growth-to-4-in-2025
អង្គការយូនីសេហ្វ អំពាវនាវឱ្យមានការការពាររឹងមាំសម្រាប់កុមារចំណាកស្រុកដែលប្រឈមមុខនឹងហានិភ័យនៃការកេងប្រវ័ញ្ច
ក្នុងទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ អង្គការយូនីសេហ្វកំពុងអំពាវនាវឱ្យមានការការពារឆ្លងព្រំដែនកាន់តែរឹងមាំសម្រាប់កុមារចំណាកស្រុក ខណៈដែលរបាយការណ៍ថ្មីបង្ហាញពីហានិភ័យខ្ពស់នៃការជួញដូរ ការកេងប្រវ័ញ្ច និងពលកម្មកុមារដែលពួកគេប្រឈមមុខ ជាពិសេសជនចំណាកស្រុករវាងកម្ពុជា និងថៃ ចំពេលសម្ពាធពីអាកាសធាតុ និងភាពក្រីក្រនៅតែបន្ត។ ...
បុគ្គលិកគិរីផូស
https://kiripostkhmer.com/stories/unicef-calls-for-stronger-safeguards-for-migrant-children-facing-exploitation-risks







