សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បញ្ឈប់​ការ​ចាក់​ផ្សាយ​ខ្សែភាពយន្ត​ថៃ​គ្រប់​ប្រភេទ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​

​​នៅ​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២៥​ ក្រសួង​ព័ត៌មាន​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បញ្ឈប់​ការ​ចាក់​ផ្សាយ​ខ្សែភាពយន្ត​ថៃ​គ្រប់​ប្រភេទ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​។​

​ក្រសួង​ព័ត៌មាន​មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​លោកអ្នកឧកញ៉ា​ អ្នកឧកញ៉ា​ ឧកញ៉ា​ លោក​ជំទាវ​ លោក​ លោកស្រី​ដែល​ជា​ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់​មេត្តា​ជ្រាប​ថា​ ចាប់ពី​ម៉ោង​ ១២​ យប់​ ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២៥​ នេះ​តទៅ​ សូម​ស្ថានីយទូរទស្សន៍​ទាំងអស់​នៅ​កម្ពុជា​ បញ្ឈប់​ការ​ចាក់​ផ្សាយ​ខ្សែភាពយន្ត​ថៃ​គ្រប់​ប្រភេទ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​របស់​ខ្លួន​។​

ក្រសួងព័ត៌មាន

ទាញយក៖ pdf