សេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការនាំចូល និងការបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅគ្រប់រោងភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការនាំចូល និងការបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅគ្រប់រោងភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹងដល់លោក លោកស្រីដែលជាម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ មេត្តាជ្រាបថា ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមគ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាបញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតជាកំហិត។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ