ភាសាខ្មែរបកប្រែដោយអូឌីស៊ី
ក្នុងសាវនការកាត់ទោសឧក្រិដ្ឋជន៨នាក់ បុរសជនជាតិនីហ្សេរីយ៉ាសារភាពពីការគេចពន្ធថ្នាំញៀន
បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ត្រូវបានកាត់ទោសពីបទជួញដូរថ្នាំញៀនកាលពីថ្ងៃពុធ និងបានសារភាពក្នុងសាវនការថាបានគេចពន្ធថ្នាំញៀនប្រភេទmethamphetamine ក្នុងទីក្រុងភ្នំពេញកាលពីឆ្នាំមុន តែបានអះអាងថារូបគេគ្រាន់តែត្រូវបានជួលឱ្យប្រព្រឹត្តបទឧក្រឹតនេះតែប៉ុណ្ណោះ។ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/during-trial-of-eight-nigerian-admits-to-moving-crystal-meth-87658/
ចិនផ្តល់ជំនួយកាន់តែច្រើនទៅកាន់ការស្ថាបនាហេដ្ឋារចនាសម្ពន្ធ័
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោកស្រី Bu Jian Guo បានឱ្យដឹងក្នុងសិក្ខាសាលាមួយនៅរដ្ឋសភាកាលពីម្សិលមិញថា ប្រទេសចិនបានផ្តល់ជំនួយកាន់តែច្រើន សម្រាប់ការសាងសង់និងស្តារឡើងវិញនូវផ្លូវថ្នល់របស់កម្ពុជា ក៏ដូចជាផ្តល់ជំនួយទៅកាន់គម្រោងការដឹកជញ្ជូនផ្លូវទឹកនិងផ្លូវគោក ក្រោមគម្រោងធំមួយមានឈ្មោះថា “One Belt, One Road” របស់សាធារណៈរដ្ឋប្រជាមានិកចិន ។ ...
Men Sonita and Va Sonyka
http://www.khmertimeskh.com/news/13032/china-providing-more-funds-for-infrastructure/
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដើរចេញពីសិក្ខាសាលាស្តីអំពីច្បាប់អង្គការមិនមែនរដ្ឋាភិបាល
កាលពីថ្ងៃពុធ តំណាងរាស្ត្រនិងមន្ត្រីគណបក្សប្រជាជនកម្ពុជាបានបន្តការពារពង្រាងច្បាប់ ស្តីអំពីការគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលរបស់ពួកគេ ក្នុងសិក្ខាសិលានៅរដ្ឋសភាជាតិ បើទោះបីជាមានការធ្វើពហិការរបស់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ក៏ដូចជាជាគណបក្សប្រឆាំងយ៉ាងណាក៏ដោយ ដែលក្រុមនេះបានហៅសិក្ខាសាលានេះថាជាព្រឹត្តិការណ៍ “គ្មានបានការ”។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/opposition-walks-out-of-ngo-law-workshop-87637/
តួនាទីថ្មីរបស់ប្រធានសហជីព៖ ឈ្មួញកណ្តាលរកដីជួលឱ្យរោងចក្រ
កាលពីថ្ងៃអង្គារ ខណៈពេលដែលសមាជិកសហជីពសេរីកម្មករកំពុងរៀបចំព័ត៌មានស្តីអំពីតម្រូវការរបស់បាតុករក្នុងរោងចក្រមួយនៃខេត្តកំពង់ស្ពឺ ប្រធានសហជីពលោក ជា មុនីកំពុងស្ថិតនៅខេត្តកំពតក្នុងដំណើរស្វែងរកដីឈ្មួលមួយកន្លែងសម្រាប់រោងចក្រចិនមួយ ដែលកំពុងរកទីតាំងសម្រាប់ផលិតកម្មរបស់គេ។ ...
Sek Odom and Matt Blomberg
https://www.cambodiadaily.com/news/union-chiefs-new-calling-factory-land-broker-87638/
គម្រោងអភិវឌ្ឍផ្លូវថ្នល់ត្រុវបានរារាំងនៅកោះរុង
អភិបាលខេត្តព្រះសីហនុលោក ឈិត សុខនបានផ្អាកដំណើរការសាងសង់ផ្លូវនៅកោះរុងក្នុងសប្តាហ៍នេះ បន្ទាប់ពីមានការបាតុកម្មពីសំណាក់ប្រជាជននៅភូមិ កោះទូច ដែលជាតំបន់ដែលបានប្រជាជនរស់នៅច្រើនជាងគេ។ ...
Jack Laurenson
http://www.khmertimeskh.com/news/13023/road-development-protests-on-koh-rong/
អគ្គីសនីកម្ពុជា៖ អាកាសធាតុជាដើមហេតុនៃវិក័យប័ត្រភ្លើងឡើងខ្ពស់ហួសប្រមាណ
កាលពីថ្ងៃអង្គារ អគ្គីសនីកម្ពុជាដែលជាស្ថាប័នផ្គត់ផ្គង់អគ្គីសនីក្រោមការគ្រប់គ្រងរបស់រដ្ឋ(EDC)បានចេញសេចក្តីថ្លែងការណ៍មួយដែលអះអាងថា ការឡើងខ្ពស់នៃវិក័យប័ត្រភ្លើងជាលទ្ធផលនៃអាកាសធាតុក្តៅ មិនមែនជាលទ្ធផលនៃការផ្លាស់ប្តូរអត្រាតម្លៃប្រាក់ឈ្នួលភ្លើងទៅកាន់អតិថិជននោះទេ។ ...
Buth Kimsay and Janelle Retka
https://www.cambodiadaily.com/news/electricity-company-says-weather-to-blame-for-exhorbitant-bills-87651/
អ្នកជាប់ឃុំគ្មានផ្ទះសម្បែងអង្វរតំណាងរាស្ត្រគណបក្សប្រឆាំងឲ្យជួយ
កាលពីថ្ងៃពុធនេះ ប្រជាជនកម្ពុជាគ្មានផ្ទះសម្បែង និងមានជម្ងឺផ្លូវចិត្តប្រមាណ ១០០ នាក់ ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលមួយនៅឯជាយក្រុងភ្នំពេញ បានអង្វរតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប ជាមួយ នឹងសំណើថា សូមមជ្ឈមណ្ឌលផ្តល់ឱ្យពួកគេនូវម្ហូប ...
មន្ត្រីនិយាយថា អាកាសធាតុអ៊ែលនីណូដែលនឹងនាំនូវភាពរាំងស្ងួត មិនប៉ះពាល់ការផលិតស្រូវនៅកម្ពុជាទេ
យោងទៅតាមប្រភពព័ត៌មានក្នុងស្រុក ដែលស្រង់សម្តីរបស់ក្រសួងធនធានទឹក និងព្យាករណ៍ឧតុនិយម បានឱ្យដឹងថា ប្រទេសកម្ពុជា មិនទំនងជានឹងប៉ះពាល់ពីចរន្តអាកាសធាតុអ៊ែលនីណូទេ ហើយប្រទេសនេះត្រូវបានរំពឹងទុកថា នឹងទទួលបានទឹកភ្លៀងនៅ ...
បុគ្គលិកសារព័ត៌មាន Oryza
http://oryza.com/23142/drought-inducing-el-nino-not-affect-cambodia-rice-production-say-officials
អង្គការ៖ លក្ខខណ្ឌការងារនៅរោងចក្រកាត់ដេរកម្ពុជា ត្រូវបានកែលម្អបន្តិចបន្ទួច
យោងទៅតាមរបាយការណ៍ចុងក្រោយបំផុតដែលទើបចេញផ្សាយ កាលពីថ្ងៃពុធ បានឱ្យដឹងថា អង្គការពលកម្មអន្តរជាតិ ហៅកាត់អាយឡូ បានរកឃើញពីការកែលម្អបន្តិចបន្ទួចនៅក្នុងសហគ្រាសកាត់ដេរនៃ ប្រទេសកម្ពុជា បើទោះបីជាបញ្ហា ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=291468
ប្រធានគណបក្សកុម្មុនីស្តវៀតណាម លើកឡើងពីបញ្ហាសិទ្ធិមនុស្ស ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិចដ៏សំខាន់មួយ
បន្ទាប់ ពីជំនួបជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិច បារ៉ាក់ អូបាម៉ា ដែលត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាកជននិរទេសនិងជនបរ ទេសវៀតណាម ប្រធានគណបក្សកុម្មុយនីស្តវៀតណាម បាននិយាយកាល ពីថ្ងៃពុធថា សិទ្ធិមនុស្ស គឺការព្រួយបារម្ភចម្បង ...
អ្នកជំនាញច្បាប់បានឲ្យដឹងថា សេចក្តីព្រាងច្បាប់អាចនឹងទប់ស្កាត់អង្គការមិនមែនរដ្ឋាភិបាលនៅអនាគត
កាលពីថ្ងៃអង្គារ អ្នកប្រឆាំងរាប់រយនាក់ទៅនឹងច្បាប់ចម្រូងចម្រាសមួយ ដែលសំដៅគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល បានមកជួបគ្នានៅក្នុងសណ្ឋាគារមួយ នៅរាជធានីភ្នំពេញ ខណៈពេលដែលយុទ្ធនាការមួយប្រឆាំងនឹងការអនុម័តច្បាប់កំពុងបន្ត។ ហ្សាច ឡែ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/legal-expert-says-draft-law-could-inhibit-future-ngos/2853608.html
បាតុកម្មនិងកុប្បកម្មកើនឡើង ប៉ុន្តែបទល្មើសថយចុះ
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងឆមាសដំបូងនៃឆ្នាំ២០១៥នេះ ចំនួនបាតុកម្មនិងកុប្បកម្មបានកើនឡើង ប៉ុន្តែបទល្មើសបានថយចុះ។ របាយការណ៍បន្តថា នៅក្នុងអំឡុងពេលនោះ បាតុកម្មនិងកុប្បកម្មមាន ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/demonstration-and-riot-up-but-crime-down-8740
ក្រុមហ៊ុនវារីអគ្គិសនីរបស់រដ្ឋាភិបាលចិន មិនគោរពតាមការសន្យាខាងបរិស្ថាន
យោងតាមការសិក្សាថ្មីមួយ របស់ក្រុមអ្នកការពារបរិស្ថាន International Rivers បានឱ្យដឹងថា ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីរបស់រដ្ឋាភិបាលចិន មិនបានគោរពតាមការសន្យាក្នុងកិច្ចការពារភពផែនដី នៅពេលអភិវឌ្ឍគម្រោងវារីអគ្គិសនីនៅ ...
ទាបាញ់នឹងជួបជាមួយក្រុមហ៊ុនក្នុងជម្លោះដីធ្លី
ក្នុងការចុះទស្សនកិច្ចជាផ្លូវការរយៈពេល៥ថ្ងៃទៅកាន់ប្រទេសចិន មន្ត្រីក្រសួងការពារជាតិ លោក ទាបាញ់នឹងជូបជាមួយមន្ត្រីមកពី Union Development Group ជាក្រុមហ៊ុនចិនដែលបានបណ្តេញប្រជាជនរាប់រយគ្រួសារសម្រាប់ធ្វើគម្រោងទេសចរណ៍របស់គេក្នុងខេត្តកោះកុង។ ...
Aun Chhengpor
https://www.cambodiadaily.com/news/tea-banh-to-meet-with-firm-in-land-dispute-87547/
រដ្ឋាភិបាលនៅស្ងៀមបន្ទាប់ពីជំនួបស្តីអំពីបញ្ហាព្រំដែននៅថ្ងៃដំបូង
កាលពីថ្ងៃអង្គារ លោក វ៉ា គីមហុង រដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកកិច្ចការព្រំដែន បានបដិសេធឆ្លើយតបជាមួយនឹងអ្នកការសែតបន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ស្តីអំពីការប្រជុំគណកម្មាធិការព្រំដែនរួមលើកទីមួយ បន្ទាប់ពីគណបក្សសង្គ្រោះជាតិចាប់ផ្តើមយុទ្ធាការលាតត្រដាងពីការទន្ទ្រានយកទឹកដីរបស់ប្រទេសវៀតណាម។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/govt-silent-after-first-day-of-border-meeting-87520/
រដ្ឋាភិបាលបានបញ្ចប់អនុក្រឹត្យស្តីអំពីការផាកពិន័យចរាចរណ៍
មន្ត្រីម្នាក់បានឱ្យដឹងកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានបញ្ចប់ពង្រាងអនុក្រឹត្យស្តីអំពីការផាកពិន័យទៅលើជនដែលប្រព្រឹត្តបំពានច្បាប់ចរាចរផ្លូវគោកថ្មីរបស់ប្រទេសកម្ពុជា។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/govt-finishes-sub-decree-listing-traffic-fines-87545/
អ្នកជំនាញពីប្រទេសជប៉ុនមិនណែនាំការព្រីនមេដៃក្នុងការបោះឆ្នោតទេ
ក្រុមជំនាញការពីប្រទេសជប៉ុនដែលកំពុងធ្វើការទៅលើការចុះបញ្ជីអ្នកបោះឆ្នោតថ្មី ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC)មិនណែនាំការព្រីនមេដៃក្នុងការចុះឈ្មោះបោះឆ្នោតដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ។ ...
Ven Rathavong
http://www.khmertimeskh.com/news/12995/japanese-experts-question-thumbprint-voting/
ទេសចរនៅេខេត្តសៀមរាបមានការកើនឡើងនៃចំនួនភ្ញៀវតែបាត់ថវិការខ្លះ
កាលពីថ្ងៃចន្ទ របាយការណ៍ការមួយចេញដោយអជ្ញាធរអប្សរាបានបង្ហាញថា ថវិការសរុបពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត សម្រាប់៦ខែដំបូងនៃដើមឆ្នាំនេះមានចំនួន ៣០.៩៤លានដុល្លារអាមេរិក។ បើទោះបីជាទិន្នន័យនៃចំនួនភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាបមានការកើនឡើង ជាងឆ្នាំមុនក៏ដោយ ក៏ចំណូលមានការថយចុះបន្តិចបន្តួចដែរសម្រាប់ឆ្នាំនេះ។ ...
Naomi-Collett Ritz
http://www.khmertimeskh.com/news/12987/siem-reap-tourism-wins-some--loses-some/
ការនាំចេញកសិផលទៅកាន់ប្រទេសចិនមានការថយចុះ
ប្រទេសចិនជាប្រទេសនាំចូលអង្គរធំជាងគេរបស់កម្ពុជា ទន្ទឹមនឹងការនាំចូលកសិផលដ៏ទៃទៀតរួមមាន ដំឡូងមី កៅស៊ូ ស្វាយចន្ទី ម្រេចនិងពោតមួយចំនួនតូច។ យ៉ាងណាមិញ អ្នកជំនាញបាននិយាយថា កិច្ចខិតខំប្រឹងប្រែងក្នុងការនាំចេញក៏ដូចជាបើកទ្វារទីផ្សារអាស៊ីដ៏ធំជាងគេនៅអាស៊ី ទៅកាន់មុខទំនេញថ្មីនឹងមិនអាចសម្រេចបានទេ បើកម្ពុជាមិនដោះស្រាយបញ្ហាកង្វះខាតរបស់ខ្លួន ទាក់ទងនឹងហេដ្ឋារចនាសម្ពន្ធ័ខ្សត់ខ្សោយ សម្ភារៈបរិក្ខារខ្វះខាត ការស្តុកទុកក្លាសេមានកំរិតនិងបញ្ហាលើការគ្រប់គ្រងគុណភាព។ ...
Igor Kossov
http://www.khmertimeskh.com/news-list/2/business/
អ្នកឃ្លាំមើល ពិភាក្សាអំពីការបោះឆ្នោត
កាលពីថ្ងៃម្សិលមិញ ក្រុមអង្គការក្រៅរដ្ឋាភិបាលត្រួតពិនិត្យការបោះឆ្នោត ស្ថិតក្រោមបដារបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បានជួបប្រជុំគ្នា ដើម្បីបង្ហាញពីក្តីបារម្ភរបស់ពួកគេ លើបទប្បញ្ញត្តិបច្ចុប្បន្ន ដែលគ្រប់គ្រងដំណើរការចុះឈ្មោះបោះឆ្នោតរបស់កម្ពុជា។ ...
វង្ស សុខេង
http://www.phnompenhpost.com/national/monitors-discuss-elections
ចៅក្រមសាលាក្តីខ្មែរក្រហមលាឈប់ពីតំណែងចំពេលអសកម្មរបស់នគរបាលខ្មែរ
សហចៅក្រមស៊ើបអង្កេតសាលាក្តីខ្មែរក្រហមលោក Mark Harmon បានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងចុះចេញពីតំណែងបន្ទាប់ពីឃើញមានភាពអសកម្មរបស់នគរបាលចៅក្រមក្នុងការអនុវត្តសាលក្រមចាប់ខ្លួននៃបទឧក្រិដ្ឋពីរករណីដែលត្រូវបានជំទាស់ដោយរដ្ឋាភិបាល។ ...
George Wright
https://www.cambodiadaily.com/news/kr-
សង្វាក់ឧស្សាហកម្មមេកុងកំពុងលេចចេញរូបរាងជាបណ្តើរៗ
ក្រោមកិច្ចជ្រោមជ្រែងរបស់រដ្ឋាភិបាលជប៉ុន សហក្រិនជប៉ុនបានចាប់ផ្តើមដំណើរការគម្រោងតភ្ឋាប់របៀងសេដ្ឋកិច្ចប្រវែង ១៧00 គីឡូម៉ែត្រ នៃឧស្សាហកម្មកំពុងរីកលូតលាស់ ដែលចាប់ផ្តើមពីទីក្រុងហូជីមិញទៅកាន់កំពង់ផែកំពុងសាងសង់ថ្មីដ៏ធំសម្បើមនៅតំបន់Daweiនៃប្រទេសមីយ៉ាន់ម៉ា។ ...
Cam McGrath and Phun Chan Ousaphea
http://www.khmertimeskh.com/news/13018/mekong-industrial-belt-taking-shape/
ព្រះរាជអាជ្ញាមានការខ្វែងគំនិតគ្នាជុំវិញសាលក្រមកាត់ទោសចាប់ជម្រិតនិងធ្វើឃាត
ក្នុងករណីភាពមិនចុះសម្រុងដ៏កម្រមួយក្នុងប្រព័ន្ធតុលាការ កាលពីថ្ងៃអង្គារ ព្រះរាជអាជ្ញាមួយរូបនៃតុលាការខេត្តកណ្តាល បានដាក់បណ្តឹងឧទ្ធរណ៍ចំពោះសាលក្រមទៅកាន់បុរសពីរនាក់ជុំវិញករណីចាប់ជម្រិតនិងធ្វើឃាត។ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/prosecutor-disputes-verdict-in-murder-kidnapping-case-87535/
ឡានចូលទឹកអាចនឹងជ្រាបចូលទីផ្សារកម្ពុជា
បន្ទាប់ពីទឹកជំនន់ក្នុងខែឧសភាដែលបណ្តាលឱ្យឡានជាច្រើនគ្រឿងក្នុងរដ្ឋ Texas នៃសហរដ្ឋអាមេរិកនៅត្រាំទឹក អ្នកជំនាញឧស្សាហកម្មអូតូ បានព្រមានថាចក្រយានដែលចូលទឹកមកពីប្រទេសអាមេរិកទាំងនេះ អាចនឹងចាប់ផ្តើមជ្រាបចូលក្នុងទីផ្សារ”កាប់សាច់” របស់ប្រទេសកម្ពុជានិងបំលែងខ្លួនក្នុងរូបរាងថ្មី។ ...
Donald Lee and Igor Kossov
http://www.khmertimeskh.com/news/12979/flood-damaged-cars-could-inundate-market/