The Cambodia Daily
គណបក្សសង្គ្រោះជាតិដាក់ពាក្យបណ្ដឹងរាប់ពាន់ករណីទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
គណបក្សសង្គ្រោះជាតិនឹងដាក់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នូវអ្វីដែលខ្លួនបានរកឃើញពីកិច្ចប្រឹងប្រែងប្រមូលពាក្យបណ្ដឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោតដែលគណបក្សនេះបានទទួលយ៉ាងហោចណាស់ចំនួន១៨.៤០០ករណី ប៉ុន្តែជឿថាតួលេខនេះតំណាងតែមួយផ្នែកនៃភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោតប៉ុណ្ណោះ។ មន្ត្រីគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញដែលមានពាក្យបណ្តឹងចំនួន២.០០០ករណីត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រហើយនៅខេត្តព្រៃវែង សៀមរាប បាត់ដំបង កំពង់ចាម កណ្តាល និងខេត្តក្រចេះ បានឲ្យដឹងថា ទោះបីប្រជាពលរដ្ឋជាច្រើនបានដាក់ពាក្យបណ្ដឹងក៏ដោយ ក៏ប្រជាពលរដ្ឋខ្លះទៀតត្រូវបានគេរារាំងមិនឲ្យប្ដឹងដែរដោយមានការភ័យខ្លាចអាជ្ញាធរមូលដ្ឋាន។ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ចាមបានប៉ាន់ប្រមាណកាលពីយប់មិញថា លោកបានប្រមូលពាក្យបណ្ដឹងចំនួន១០.០០០ករណីពីប្រជាពលរដ្ឋដែលត្រូវគេបណ្ដេញចេញពីការិយាល័យបោះឆ្នោត។ លោកមានប្រសាសន៍ថា “ នេះជាខេត្តមួយធំមានឃុំ- សង្កាត់ច្រើន។យើងមានប្រហែល១០.០០០ករណីត្រូវរាយការណ៍ទៅទីស្នាក់ការគណបក្សនៅរាជធានី ភ្នំពេញ”។ លោកស្រី កែ សុវណ្ណរត្ធន៍ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិប្រចាំខេត្តសៀមរាបបានរាយការណ៍ថា ប្រជាពលរដ្ឋដែលបាត់បង់សិទ្ធិបោះឆ្នោតជាច្រើននាក់មានការភ័យខ្លាចមិនហ៊ានដាក់ពាក្យបណ្ដឹងបន្ថែមពីលើចំនួន៥០០ករណីប្ដឹងមកគណបក្ស។ លោកស្រីមានប្រសាសន៍បន្តថា “ ប្រជាពលរដ្ឋជាច្រើន បានបញ្ជាក់ជាមួយយើងថាពួកគាត់អាចផ្តល់ភ័ស្តុតាងពីភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោតបាន ប៉ុន្តែបន្ទាប់ពីត្រូវបានគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋាននោះពួកគាត់មិនបានផ្តល់ហត្ថលេខារបស់ពួកគាត់ទេ ដោយសារពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន”។ ...
គណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលអំពាវនាវឲ្យមានការស៊ើបអង្កេតពីឯករាជភាពរបស់ គ.ជ.ប.
គណបក្សសង្គ្រោះជាតិ និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) កាលពីម្សិលមិញ បានអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានម៉ត់ចត់លើឯករាជភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងការជាប់ពាក់ព័ន្ធរបស់គណៈកម្មាធិការនេះនៅក្នុងភាពមិនប្រក្រតីដែលគណបក្សប្រឆាំងនិយាយថា បានកើតមានឡើងអំឡុងពេលបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា។ កាលពីថ្ងៃអាទិត្យ ផែនការបង្កើតគណៈកម្មាធិការចម្រុះមួយដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៅពេលបោះឆ្នោតនេះត្រូវបានបរាជ័យ បន្ទាប់ពីគណបក្សសង្គ្រោះជាតិដើរចេញពីតុចរចា ពីព្រោះគណបក្សប្រជាជនកម្ពុជាមិនព្រមអនុញ្ញាតឲ្យមានការចូលរួម ពីអង្គការសហប្រជាជាតិ។ គណបក្សប្រឆាំងនិយាយថា ការស៊ើបអង្កេតនេះតម្រូវឲ្យ មានការត្រួតពិនិត្យដោយឯករាជព្រោះថ្នាក់ដឹកនាំរបស់ គ.ជ.ប. សុទ្ធតែជាអតីតសមាជិករបស់គណបក្សកាន់អំណាច។ ទោះជាយ៉ាងណា គ.ជ.ប. និយាយថា ខ្លួនមានបំណងចូលរួមការស៊ើបអង្កេត ហើយនឹងធានាថា រដ្ឋសភាថ្មីកោះប្រជុំក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីការបោះឆ្នោត។ ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានអះអាងពីជ័យជម្នះនៅក្នុងការបោះឆ្នោតនេះ។ លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា “ ត្រូវមានការពន្យល់ពីការជាប់ពាក់ព័ន្ធណាមួយជាមួយ គ.ជ.ប. ដើម្បីស្វែងយល់ពីមូលហេតុដែលពួកគេមិនមានតម្លាភាព និងមិនដោះស្រាយបញ្ហា ជំនួសឲ្យការកែលម្អប្រព័ន្ធនេះ”។ ...
CNRP to Present Thousands of Election Complaints to NEC
The opposition CNRP will today present the National Election Committee (NEC) with its findings from a nationwide effort to gather election-day complaints—of which the party has received at least 18,400—but believes this represents only a fraction of polling day irregularities. CNRP officials in Phnom Penh, where ...
Matt Blomberg and Mech Dara
http://www.cambodiadaily.com/elections/cnrp-to-present-thousands-of-election-complaints-to-nec-38411/
Rainsy Says Those Behind Boeng Kak Deserve Jail
Opposition leader Sam Rainsy on Monday vowed to return Phnom Penh’s beleaguered Boeng Kak neighborhood to its residents and to have those who filled the lake with sand thrown in jail, should the opposition CNRP ultimately prevail in contesting the unofficial results of last month’s ...
http://www.cambodiadaily.com/elections/rainsy-says-those-behind-boeng-kak-deserve-jail-38399/
រយៈពេលដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ចប់ហើយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលើកឡើងកាលពីម្សិលមិញមុនពេលបញ្ចប់ការដាក់ពាក្យបណ្តឹងជាផ្លូវការនៅយប់នេះថា មានពាក្យបណ្តឹងសរុបចំនួន១២៥បណ្តឹងដែលបានប្តឹងមកគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោតនៅទូទាំងប្រទេសក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ដែលភាគច្រើននៃពាក្យបណ្តឹងទាំងនោះ ទាក់ទងនឹងដំណើរការនៅថ្ងៃបោះឆ្នោត។ គ.ជ.ប. បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ៩០ភាគរយនៃពាក្យបណ្តឹង គឺប្តឹងដោយគណបក្សសង្គ្រោះជាតិ១៥ភាគរយប្តឹងដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ហើយបណ្តឹងដែលនៅសេសសល់គឺប្តឹងដោយអ្នកបោះឆ្នោត អ្នកឃ្លាំមើលការបោះឆ្នោត មន្ត្រីមូលដ្ឋាន និងគណបក្សនយោបាយតូចៗ។ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា “ នៅក្នុងពាក្យបណ្តឹងទាំងអស់នោះ ការចោទប្រកាន់ភាគច្រើនពាក់ព័ន្ធនឹងដំណើរការនៅថ្ងៃបោះឆ្នោត ដូចជា សកម្មជនគណបក្សនយោបាយ និងអាជ្ញាធរមូលដ្ឋានពាក់អាវដែលមានរូបសញ្ញាគណបក្សនយោបាយ និងការធ្វើយុទ្ធនាការឲ្យគណបក្សនយោបាយដោយចំហ។ ...
Sar Kheng Warns of ‘Trouble’ if Negotiations Stall
Interior Minister Sar Kheng on Monday warned of “trouble” if opposition leader Sam Rainsy does not return to the negotiating table to hammer out a solution to a stalemate between the CPP and the opposition over irregularities during the July 28 national election. Mr. Kheng made ...
The Cambodia Daily
http://www.cambodiadaily.com/elections/sar-kheng-warns-of-trouble-if-negotiations-stall-38401/
CNRP, Comfrel Call for Investigation Into NEC’s Independence
The CNRP and the Committee for Free and Fair Elections in Cambodia (Comfrel) on Monday called for a full investigation into the National Election Committee’s (NEC) independence as well as its possible role in the irregularities the opposition says occurred during the national election on ...
The Cambodia Daily
http://www.cambodiadaily.com/elections/cnrp-comfrel-call-for-investigation-into-necs-independence-38403/
FAO Predicts Rice Crop to Match Last Year’s
The U.N.’s Food and Agriculture Organization (FAO) predicts that Cambodia’s rice crop this year will equal but not exceed last year’s record yield. In its July rice market monitor report, issued quarterly, the FAO said that weather conditions meant this year’s rice crop would not reach ...
http://www.cambodiadaily.com/business/fao-predicts-rice-crop-to-match-last-years-38297/
Kratie Floods Displace People, Damage Crops
Hundreds of hectares of farmland have been inundated by the rain-swollen Mekong River in Kratie province’s Bos Leav commune since late last week, officials said yesterday. Bos Leav commune chief Nai Khhy said seven of the commune’s eight villages are flooded affecting more than 800 ...
In Cambodia, Cyber Casinos Fall Into a Legal Gray Area
In 2010, the Ha Tien Vegas Entertainment Resort, a casino investment on Kampot province’s border with Vietnam that included luxury karaoke rooms and suites, launched with high hopes of attracting Vietnamese gamblers. At the end of December, Ha Tien Vegas closed down. To the north, in ...
Investigation Committee Nixed 1 Day After Creation
A joint-party task force that the National Election Committee (NEC) on Saturday announced would be set up to investigate alleged irregularities during the July 28 national election was abruptly abandoned Sunday, with NEC President Im Sousdey announcing that his organization will instead push ahead with ...
The Cambodia Daily
http://www.cambodiadaily.com/elections/investigation-committee-nixed-1-day-after-creation-38277/
គណបក្សបែតងអូស្ត្រាលី អំពាវនាវឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការបោះឆ្នោតជាតិ
កាលពីម្សិលមិញ មេដឹកនាំគណបក្សបៃតងអូស្ត្រាលី (Australian Greens Party) បានលើកឡើងថា ខ្លួនបានជំរុញឲ្យលោក ខេវិន រូដ (Kevin Rudd) នាយករដ្ឋមន្ត្រីអូស្ត្រាលី គាំទ្រការស៊ើបអង្កេតករណីចោទប្រកាន់ថា មានភាពប្រក្រតីបានកើតឡើង យ៉ាងច្រើន ក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ កាលពីខែតុលា ព្រឹទ្ធសភាអូស្ត្រាលី បានឯកភាពគ្នាថា អំពាវឲ្យរដ្ឋាភិបាលកម្ពុជា “ រៀបចំការបោះឆ្នោត សេរី និងយុត្តិធម៌ ក្នុងឆ្នាំ២០១៣ និងធានាថា ណបក្សប្រឆាំងនានាអាចចូលរួមយ៉ាងពេញលេញក្នុងកិច្ចការ នយោបាយកម្ពុជា ដោយមិនមានការយាយីផ្នែករូបវន្ត ឬក៏ផ្នែកតុលាការ ឬក៏ការគំរាមកំហែង”។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុអេបីស៊ីអូស្ត្រាលី (ABC Radio Australia) លោកស្រី គ្រីស្ទីន មីលណេ (Christine Milne) មេដឹកនាំគណបក្សបៃតង បានលើកឡើងថា ក្នុងនាមជាអ្នកផ្តល់ជំនួយដ៏ច្រើនមួយដល់ប្រទេសកម្ពុជា ប្រទេសអូស្ត្រាលីត្រូវក្រោកឈរឡើង និងបង្ហាញក្តីកង្វល់របស់ខ្លួនអំពីភាពមិនប្រក្រតី ដែលបានកើតឡើងនៅក្នុងការបោះឆ្នោតទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។ លោកស្រី មីលណេ បានមានប្រសាសន៍ថា “ ប្រទេសអូស្ត្រាលីគួរតែប្រើ ប្រាស់ជំហររបស់ខ្លួននៅលើឆាកអន្តរជាតិ ក្នុងការគាំទ្រយ៉ាងសកម្ម នូវការសុើបអង្កេតពេញលេញ និងមានតម្លាភាព ចំពោះភាពមិនប្រក្រតីក្នុងការបោះឆ្នោត ហើយការ សុើបអង្កេតនេះ ត្រូវការគណៈកម្មាធិការឯករាជ្យមួយ និងមានជំនួយពីអង្គការសហ ប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលនានា”។ លោកស្រីបានមានប្រសា សន៍បន្តទៀតថា “ ចំពោះខ្ញុំ ច្បាស់ណាស់ថា មានភាពមិនប្រក្រតីយ៉ាងច្រើនគួរឲ្យកត់សម្គាល់នៅក្នុងការបោះឆ្នោត ខ្ញុំស្វាគមន៍ការដែលមានការលើកឡើងថា នឹងមានការពិភាក្សាគ្នា ហើយខ្ញុំក៏បានឮ [លោកប្រធានគណបក្ស សង្គ្រោះជាតិ] សម រង្ស៊ី និយាយថា គោលបំណងនៃកិច្ចពិភាក្សាទាំងនោះ គឺដើម្បីបង្ហាញ ស្វែងរក ការពិត និងគ្មានអ្វីលើសពីនេះទៀតទេ ហើយនោះគឺជាអ្វីដែលខ្ញុំចង់ឃើញ នាពេលបច្ចុប្បន្ន សម្រាប់ប្រទេសអូស្ត្រាលី ដែលត្រូវក្រោកឈរឡើងដើម្បីឲ្យមានការពិនិត្យមើលបញ្ហា ពីព្រោះមានការអះអាងយ៉ាងច្បាស់ថា គណបក្សប្រឆាំងបានទទួលជ័យជម្នះ ...
Election Monitors Submit Request to Review NEC Documents
Independent election monitors and civil society groups submitted a request to the National Election Committee (NEC) on Friday asking to review post-election voter rolls and Identity Certificates for Elections (ICE) forms in seven provinces in which reports of election irregularities were widespread on July 28. The ...
The Cambodia Daily
http://www.cambodiadaily.com/elections/election-monitors-submit-request-to-review-nec-documents-38287/
Listeners Wary as Hun Sen Changes His Tone
Residents of Phnom Penh on Sunday reacted with resignation and weariness to Prime Minster Hun Sen’s latest post-election speech, in which he prophesied chaos on the streets of Phnom Penh should opposition supporters protest the National Election Committee’s official election result, widely expected to be ...
The Cambodia Daily
http://www.cambodiadaily.com/elections/listeners-wary-as-hun-sen-changes-his-tone-38273/
លោក សម រង្ស៊ី ជិះទូកនិងម៉ូតូខណៈពេលស្ពានត្រូវបានបិទ
កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបានចោទ ប្រកាន់សកម្មជនគណបក្សប្រជាជន នៅខេត្តកណ្តាលថា បានរុះរើ ស្ពានឈើមួយកន្លែងកាលពីថ្ងៃសៅរ៍ ដើម្បីព្យាយាមកុំឲ្យលោក អាចឆ្លងទៅចូលរួមប្រជុំមហាជនចំនួនពីរកន្លែង ដែល ត្រូវបានគ្រោងធ្វើនៅក្នុងតំបន់នេះ។ គណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី កំពុងជំទាស់នឹង លទ្ធផលបឋមនៃការ បោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ដែលគណបក្សប្រជាជនឈ្នះបាន៦៨អាសនៈទល់នឹងគណបក្សប្រឆាំ ងដែលទទួលបាន៥៥អាសនៈ ហើយលោកកំពុងធ្វើដំណើរទៅកាន់ ខេត្តមួយចំនួន ដែលគណបក្ស ប្រឆាំងមួយនេះឈ្នះការបោះឆ្នោត ដើម្បីត្រៀមរៀបចំ សម្រាប់ការតវ៉ា។ លោក អ៊ូ ចាន់រិទ្ធ បេក្ខជនគណបក្សសង្គ្រោះជាតិ ដែលកំពុង ធ្វើដំណើរជាមួយលោក សម រង្ស៊ី បានឲ្យដឹងថា ប៉ុន្តែកាលពី ព្រឹកថ្ងៃសៅរ៍ ក្បួនរថយន្តរបស់លោកបានទៅដល់ស្ពានស្រុ កស្អាង នៅម៉ោងប្រហែល៨និង៣០នាទីព្រឹក ហើយបានឃើញថា បន្ទះ ក្តារស្ពានមួយចំនួនត្រូវបានគេរុះរើចេញ ដោយធ្វើឲ្យរថយន្ត មិនអាចឆ្លងរួច។ លោកបានឲ្យដឹងថា ដោយសារតែមានការរារាំងបែបនេះ ទើបសមាជិកគណបក្សប្រហែល៣០នាក់ឆ្លងព្រែកនោះតាមទូក។ លោក ចាន់រិទ្ធ បានឲ្យដឹងថា “យើងបានទុករថយន្តនៅត្រើយម្ខាង ហើយប្រើប្រាស់ទូកធំដើម្បីឆ្លង”។ លោកបានបន្ថែមទៀតថា បន្ទាប់មក យើងជិះម៉ូតូរបស់អ្នកគាំទ្របក្ស ដែលកំពុងរង់ ចាំយើងនៅត្រើយម្ខាង ដើម្បីទៅដល់គោលដៅ និងកន្លែងប្រជុំមហា ជន។ លោក សម រង្ស៊ី ធ្លាប់បានចោទប្រកាន់គណបក្សកាន់អំណាចជា យូរមកហើយថា ព្យាយាមប្រើប្រាស់គ្រប់ល្បិចកល ដើម្បី រារាំងមហិច្ឆតានយោបាយរបស់លោក ដែលមានចាប់ពីការឲ្យតុ លាការដាក់បទចោទប្រ កាន់មិនសមហេតុផល រហូតដល់ការរៀបចំការវាយ ប្រហារដោយគ្រាប់បែកដ៏ផ្តាច់ផ្តិលជីវិតមួយលើការតវ៉ា ដែលលោក បានដឹកនាំកាលពីឆ្នាំ១៩៩៧ ហើយលោកបានស្តីបន្ទោសសកម្មជន គណបក្សប្រជាជនថា បានរារាំងចំពោះការឆ្លងស្ពាននេះ។លោក បានមានប្រសាសន៍ថា “ ខ្ញុំគិតថា គណបក្សកាន់អំណាចរារាំង រូបខ្ញុំ ខណៈដែលខ្ញុំព្យាយាមទៅជួបអ្នកគាំទ្ររបស់ ខ្ញុំនៅខេត្តកណ្តាល ពីព្រោះពួកគេបានដកក្តារ [ស្ពាននោះ] ដូច្នេះយើងមិនអាចឆ្លងបានទេ”។ ...
គណៈកម្មាធិការស៊ើបអង្កេតរួមត្រូវរំលាយចោលរយៈពេលមិនដល់២៤ម៉ោងក្រោយការបង្កើត
ក្រុមការងាររួមបក្សមួយដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រកាសកាលពីថ្ងៃសៅរ៍ថា នឹងត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតភាពមិន ប្រក្រតីក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ត្រូវបានរំសាយវិញភ្លាមៗកាលពីម្សិលមិញ ដោយលោក អ៊ឹម សួស្ដី ប្រធានគ.ជ.ប. បានប្រកាសថា គណៈកម្មា ធិការរបស់លោកនឹងបន្តស៊ើបអង្កេតដោយខ្លួនឯងវិញ ។ សេចក្ដីសម្រេចក្នុងការរំសាយគណៈកម្មាធិការស៊ើប អង្កេតរួមនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងបានច្រានចោលកាល ពីយប់ថ្ងៃសៅរ៍នូវលទ្ធផលនៃកិច្ចប្រជុំមួយដែល បានធ្វើឡើងមុននេះមួយថ្ងៃជាមួយគណបក្សប្រជា ជនកម្ពុជា ដោយសារគណបក្សកាន់អំណាចបានទទូចថា អង្គការសហប្រជាជាតិគ្មានសមត្ថកិច្ចក្នុងការស៊ើប អង្កេតពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះ ។ គ.ជ.ប.បានលើកឡើងតាមសេចក្ដីថ្លែងការណ៍មួយដែល ក៏ត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ជាតិ កម្ពុជា កាលពីរសៀលថ្ងៃម្សិលមិញថា “ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានការ សោកស្ដាយដែលការខិតខំប្រឹងប្រែងនេះពុំអាច សម្រេចទៅបាន។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតែមាន សង្ឃឹម និងសមានចិត្តក្នុងការបន្តការងារនេះឲ្យបាន ឆាប់រហ័ស”។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្រៅទី ស្នាក់ការគ.ជ.ប. ក្នុងបរិវេណក្រសួងមហាផ្ទៃកាលពីម្សិលមិញ លោក សួស្តី បានលើកឡើងថាគណៈកម្មាធិការរបស់លោកមិនអាចរង់ ចាំទាល់តែគណបក្សសង្គ្រោះជាតិយល់ព្រមចូលរួម ក្នុងការស៊ើបអង្កេតនេះទេ ព្រោះគ.ជ.ប. ត្រូវដោះស្រាយពាក្យបណ្ដឹងស្ដីពីភាពមិន ...
Floods in Northwest as Hun Sen Issues Riverbank Collapse Warning
People living along the banks of the Mekong, Bassac and Tonle Sap rivers should exercise caution in the coming days, and be particularly aware of possible riverbank collapses as water levels are rising in Stung Treng province and elsewhere in the country, Prime Minister Hun ...
Hun Sen Warns CNRP Will Lose Seats if Assembly Boycotted
Prime Minister Hun Sen on Thursday warned that he will give the CNRP parliamentary seats away if they refuse to take their seats at the National Assembly, German Ambassador Wolfgang Moser said. Ambassador Moser said Mr. Hun Sen asked him to pass that message along to ...
AKP Corrects Report on Call for International Vote Probe
Information Minister Khieu Kanharith on Thursday clarified that Prime Minister Hun Sen did not express willingness to see international involvement in an independent investigation into election irregularities, after state media incorrectly reported to the contrary. State news service Agence Kampuchea Presse (AKP), which operates out of ...
The Cambodia Daily
http://www.cambodiadaily.com/elections/akp%E2%80%88corrects-report-on-call-for-international-vote-probe-38139/
លោក ហ៊ុន សែន ៖ បក្សសង្គ្រោះជាតិនឹងបាត់បង់អាសនៈសភា ប្រសិនបក្សនេះហ៊ានធ្វើពហិការ
លោក វ៉ូលហ្គាំង ម៉ូស័រ (Wolfgang Moser) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា ខ្លួននឹងប្រគល់អាសនៈសភារបស់គណបក្សសង្គ្រោះជាតិ ឲ្យគណបក្សតូចៗ ប្រសិនបើគណបក្សប្រឆាំងនេះបដិសេធមិនទទួលយក អាសនៈរបស់ខ្លួននៅរដ្ឋសភាទេនោះ។ លោក ម៉ូស័រ បានឲ្យដឹងថា លោក ហ៊ុន សែន បានស្នើឲ្យលោកផ្ញើសារនេះបន្តទៅគណបក្ស សង្គ្រោះជាតិ អំឡុងកិច្ចប្រជុំមិនបើកចំហមួយនៅការិយាល័យលោក នាយករដ្ឋមន្ត្រីរូបនេះ កាលពីព្រឹកម្សិលមិញ ។ លោក ម៉ូស័រ បានឲ្យដឹងបន្តថា នាយករដ្ឋមន្ត្រីរូបនេះបានលើកឡើងអំពីលទ្ធភាព នៃការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិឲ្យ គណបក្សនយោបាយតូចៗផ្សេងៗទៀតដែលសុទ្ធតែគ្មាន អាសនៈសភាក្នុងករណីគណបក្សសង្គ្រោះជាតិធ្វើពហិកា មិនចូលរួមក្នុងសម័យប្រជុំសភា។ អ្នកធ្វើអត្ថាធិប្បាយនយោបាយនានាបានធ្វើការកត់ សម្គាល់ថា អាសនៈសភាចំនួន៥៥របស់គណបក្សសង្គ្រោះជាតិអាច រារាំងគណបក្សប្រជាជនកម្ពុជាដែលមាន៦៨អាសនៈពី ការបង្គ្រប់នូវកូរ៉ុមចាំបាច់សម្រាប់ការ បើកសម័យប្រជុំសភាលើកដំបូងស្ដីពីការបង្កើតរាជ រដ្ឋាភិបាលក្រោយពេលលទ្ធផលនៃការបោះឆ្នោត ត្រូវបានប្រកាសជាផ្លូវការរួច។ លោក ម៉ូស័រ បាននិយាយពីជំនួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ...
គ.ជ.ប.ច្រានចោលសំណើសុំបង្កើតគណៈកម្មាធិការស៊ើបអង្កេតរួម
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលើកឡើងសាជាថ្មីថា គ.ជ.ប. គ្មានអំណាចធ្វើការសើុបអង្កេតរួមគ្នាលើការចោទប្រកាន់ ពីភាពមិនប្រក្រតីកើតឡើងនៅក្នុងការបោះឆ្នោតជាតិកាល ពីថ្ងៃអាទិត្យនោះទេ រីឯលោក សម រង្ស៊ី មេដឹកនាំគណបក្ស ប្រឆាំងបានមានប្រសាសន៍ថា ឥឡូវនេះលោកនឹងស្វែងរកការសើុបអង្កេតនៅ ខាងក្រៅ គ.ជ.ប. វិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃពុធថា គណបក្សកាន់អំណាចនឹងចូលរួមនៅក្នុងការស៊ើបអង្កេតរួមគ្នាលើភាព មិនប្រក្រតីជាមួយគណបក្សសង្គ្រោះជាតិ ប្រសិនបើ គ.ជ.ប. ធ្វើតាម សំណើសុំបង្កើតគណៈកម្មាធិការរួមនោះ។ លោក ទេព នីថា បានមានប្រសាសន៍ថា គ.ជ.ប. មានអំណាចត្រួតពិនិត្យពាក្យបណ្តឹងអំពីភាពមិនប្រក្រតីនៅ ក្នុងការបោះឆ្នោតតែម្នាក់ឯងប៉ុណ្ណោះ ហើយថា ខ្លួនគ្មានអំណាច ធ្វើការសុំបអង្កេតផ្សេងទៀតទេ។ លោកបានមានប្រសាសន៍ថា “ ដូចយើងបានឆ្លើយតបទៅឯកឧត្តម សម រង្ស៊ី ហើយ សំណើសុំបង្កើតគណៈកម្មាធិការស៊ើបអង្កេតរួមនេះ ហួស ពីសិទ្ធិរបស់ គ.ជ.ប.”។ “ រឿងនេះមិនស្ថិតនៅក្រោមសមត្ថកិច្ចរបស់យើងទេ ប៉ុន្តែ យើងនឹង បង្កើតនីតិវិធីមួយសម្រាប់ឲ្យប្រជាពលរដ្ឋគ្រប់រូបដាក់ពាក្យ បណ្តឹងអំពីភាពមិនប្រក្រតីមក គ.ជ.ប. និងគណៈកម្មាធិការរៀបចំការបោះ ឆ្នោតខេត្តក្រុង”។ លោក ទេព នីថា បានមានប្រសាសន៍ថា ពាក្យបណ្តឹងដែល គ.ជ.ប. និងគណៈ កម្មាធិការរៀបចំការបោះឆ្នោតខេត្តក្រុងរបស់ខ្លួនទទួលអំឡុងម៉ោង ធ្វើការចន្លោះពីថ្ងៃនេះដល់ថ្ងៃអង្គារនោះ នឹងត្រូវស៊ើបអង្កេត មួយករណីម្តងៗ ហើយមានតែពាក្យបណ្តឹងដែលដាក់ក្នុងរង្វង់ពេលបី ថ្ងៃនេះប៉ុណ្ណោះនឹងត្រូវយកមកពិចារណាមុនពេល គ.ជ.ប. ប្រកាសលទ្ធ ផលបឋមនៅថ្ងៃទី១០ ខែសីហា។ ...
NEC Rejects Joint-Party Vote Investigation
National Election Committee (NEC) Secretary-General Tep Nytha reiterated Thursday that the NEC had no authority to establish a joint-party investigation into alleged irregularities during Sunday’s national election, while opposition leader Sam Rainsy said he would now seek an investigation outside the NEC. Prime Minister Hun Sen ...
http://www.cambodiadaily.com/elections/nec-rejects-joint-party-vote-investigation-38129/
យុទ្ធនាការអំពាវនាវឲ្យអង្គការ UN ជួយអន្តរាគមន៍ក្នុងការស៊ើបអង្កេតពីភាពមិនប្រក្រតី
យុទ្ធនាការតាមបណ្តាញទំនាក់ទំនងសង្គមបានអំពាវនាវឲ្យអង្គការ សហប្រជាជាតិជួយដល់ប្រទេសកម្ពុជាក្នុងការដោះស្រាយបញ្ហាដែលកើត ចេញពីការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យត្រូវបានផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធើណិត។ រូបភាពសារជាអក្សរ និងញត្តិត្រូវបានចែកចាយតាមរយៈបណ្តាញទំនាក់ ទំនងសង្គមហ្វេសប៊ុក និងបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត ជំរុញឲ្យអង្គការសហប្រជាជាតិស៊ើបអង្កេតពីភាពមិនប្រក្រតីនិងការ លួចបន្លំក្នុងដំណើរការនៃការបោះឆ្នោត។ ...
Initiative Encourages Private Rural Investment
Representatives from more than 90 Cambodian businesses gathered yesterday at the Council of Ministers building in Phnom Penh to hear about a new initiative that aims to encourage private sector investment in agriculture. The $55.6 million project is an extension of the Asian Development Bank’s (ADB) ...
http://www.cambodiadaily.com/business/initiative-encourages-private-rural-investment-37899/