ភ្នំពេញប៉ុស្តិ៍

លោក​ ទៀ បាញ់ ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ដឹកនាំ​គណៈប្រតិភូ​ចាកចេញ​ទៅ​ប្រទេស​ចិន​កាល​ព្រឹក​ម្សិលមិញ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដើម្បី​ជំរុញ​​កិច្ចសហប្រតិបត្តិការ​​​យោធា​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​យូរអង្វែង​ជាមួយ​កម្ពុជា​។ ...

ជាង សុខា
http://bit.ly/1MgwNYe

ឈ្មួញ​ថ្នាំ​ញៀន​ពីរ​នាក់​ត្រូវ​ជាប់​គុកពី ១-១០ ឆ្នាំ

សាលា​ដំបូង​រាជធានី បាន​ប្រកាស​សាល​ក្រម​ផ្តន្ទាទោស​មេខ្លោង​ឈ្មួញ​គ្រឿង​ញៀន ២ នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​ពី ១​ទៅ ១០ ឆ្នាំ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំ​ញៀន និង​បើក​ល្បែង​កត់​កន្ទុយ​លេខ ប្រព្រឹត្ត​នៅ​សង្កាត់​បឹង​សាឡាង​ខណ្ឌ​ទួលគោក កាល​ពី​អំឡុង​ចុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៤។ ...

ប៊ុត រស្មីគង្គា
http://bit.ly/1UyFaUK

សាលា​ដំបូង​ផ្អាក​សវនាការ​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​គ្មាន​ពេល​កំណត់

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​ក្រោយពី​បាន​បើក​សវនាការ​ជំនុំជម្រះ​ជនជាប់ចោទ​ជា​សមាជិក​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ចំនួន ១០ នាក់ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់» ពេញ​មួយ​ព្រឹក​បាន​សម្រេច​លើក​ពេល​សវនាការ​ដោយ​ពុំ​មាន​ពេល​កំណត់​។ ...

ប៊ុត រស្មីគង្គា
http://bit.ly/1JVisQM

ជនជាតិ​ភាគ​តិច​ប្តឹង​ជនជាតិ​វៀតណាម​រឿង​កាប់​ឈើ

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ស្រុក​អណ្តូងមាស​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ខេត្ត ប្តឹង​ជនជាតិ​វៀតណាម ៤ នាក់ និង​ស្នើ​ឲ្យ​ដក​មន្ត្រី​ប៉ុស្តិ៍​ព្រំដែន​ពីរ​នាក់​ដោយ​ចោទប្រកាន់​ថា​មន្រ្តី​ទាំង​នោះ​បាន​បើក​ដៃ​ឲ្យ​មាន​ការ​កាប់​ឈើ​អនាធិបតេយ្យ​​ក្នុង​ព្រៃ​សហគន៍​​ហើយ ...

ផាក់ ស៊ាងលី
http://bit.ly/1LVPWSb

អ្នក​ឃ្លាំមើល​ ពិភាក្សា​អំពី​ការ​បោះ​ឆ្នោត​

កាលពី​ថ្ងៃ​ម្សិលមិញ​ ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ត្រួតពិនិត្យ​ការ​បោះ​ឆ្នោត​ ស្ថិត​ក្រោម​បដា​របស់​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ បាន​ជួប​ប្រជុំ​គ្នា​ ដើម្បី​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​ពួក​គេ​ លើ​បទ​ប្បញ្ញត្តិ​បច្ចុប្បន្ន​ ដែល​គ្រប់គ្រង​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​កម្ពុជា​។​ ...

វង្ស សុខេង
http://www.phnompenhpost.com/national/monitors-discuss-elections

ផលិតកម្ម​ស្រូវ​កម្ពុជា​អាច​ប៉ះពាល់​តិច​តួច​ពី El Nino

ខណៈ​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​ការ​កាត់​បន្ថយ​បរិមាណ​ផល​ស្រូវ ២ ភាគរយ​ដោយ​សារ​តែ​កង្វះ​ទឹក​ភ្លៀង សម្រាប់​រដូវ​បង្ក​បង្កើន​ផល​នៅ​ពេល​ខាង​មុខ ប្រទេស​កម្ពុជា​ទំនង​ជា​នឹង​ទទួល​រង​ផល​ប៉ះពាល់​តិចតួច ខណៈ​ទឹក​ភ្លៀង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្ដើម ...

ចាន់ មុយហុង
http://bit.ly/1gn8gqp

បរិមាណ​ផល​ម្រេច​កំពត​កើន​ឡើង​ជិត ៩០ ភាគរយ

ផលិតផល​ម្រេច​កំពត​ឆ្នាំ​២០១៥ សម្រេច​បាន ៦០ តោន​ដោយ​បាន​កើន​ឡើង​ពី ៣២​តោន​កាល​ពី​ឆ្នាំ​២០១៤ ខណៈ​តម្លៃ​មិន​ប្រែ​ប្រួល។ ...

សុខ ចាន់
http://bit.ly/1KVsumn

រដ្ឋសភា​អនុម័ត​ច្បាប់​គ្រប់គ្រង​ផ្ទះ​ជួល

ច្បាប់​ភតិសន្យា​ពិសេស ឬ​ហៅ​ថា​ច្បាប់​គ្រប់គ្រង​ផ្ទះ​ជួល​ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ម្សិលមិញ​នឹង​មិន​​អនុញ្ញាត​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​សម្រាប់​កម្មករ និស្សិត និង​សិស្ស​ដែល​ជួល​ផ្ទះ​ក្នុង​អំឡុង​ពេល​ ២ ​ឆ្នាំ​នៃ​ការ​ជួល​ផ្ទះ​តែ​ផ្តល់​សិទ្ធិ ...

តាំង វីដា
http://bit.ly/1CjffdJ

តំណាង​​ពលរដ្ឋ​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​សួរ​ចម្លើយ

តំណាង​ពលរដ្ឋ​ម្នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​សួរ​ចម្លើយ​កាល​ថ្ងៃ​ម្សិលមិញ​បន្ទាប់ពី​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាលពី​ថ្ងៃ​ទី​​ ៤ កក្កដា ទាក់ទិន​នឹង​ការ​ប៉ះពាល់​ដី​កម្មសិទ្ធិ​ឯកជន​ក្នុង​ទំនាស់​ដីធ្លី​ដ៏រ៉ាំរ៉ៃ​​មួយ​ជាមួយ​ភរិយា​លោក កែ គឹមយ៉ាន តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​​ និង​ក្រុមហ៊ុន​ឆាយ ឆាយ។ នេះ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1Uuoa1Z

ឃាត់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​ញុះញង់​ឲ្យ​ពលរដ្ឋ​តវ៉ា

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ម្សិលមិញ​នៅ​ស្រុក​ប្រាសាទ​បាគង​ ខេត្តសៀមរាប ​ដោយ​ចោទ​ប្រកាន់​ថា​បាន​ញុះញង់​ប្រជា​ពលរដ្ឋ​ឲ្យ​តវ៉ា​រឿង​ជ្រើស​រើស​ប្រធាន​សហគមន៍​កាណូត​ទេសចរណ៍​នៅ​ឃុំ​កំពង់​ភ្លុក​រហូត​ដល់​មាន​អំពើ​ហិង្សា ...

សែន ដាវីត
http://bit.ly/1fj1ulp

ស្លាប់​ម្នាក់ និង​ផ្ទះ ២៦​ខ្នង​រង​ការ​ខូច​ខាត​ដោយ​សារ​ភ្លៀង

មន្ត្រី​នគរបាល បាន​និយាយ​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ម្នាក់ បាន​ស្លាប់ និង​ផ្ទះ ២៦ ខ្នង​បាន​រង​ការ​ខូច​ខាត​ដោយ​សារ​ភ្លៀង​ខ្យល់ និង​ផ្គររន្ទះ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ នៅ​ក្នុង​ខេត្ត​ស្វាយរៀង។ ...

ឃុត សុភចរិយា
http://bit.ly/1M9vkCM

ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​អង្គរ​វត្ត​ធ្លាក់​ចុះ​ខណៈ​ភ្ញៀវ​កើន​ឡើង

ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​វត្ត​នៅ​ក្នុង​រយៈពេល ៦ខែ​ដំបូង​បាន​ធ្លាក់​ចុះ​បន្តិច​ខណៈ​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បាន​កើន​ឡើង​ជិត ២​ភាគរយ។ នេះ​បើ​យោង​តាម​តួលេខ​ផ្លូវ​ការ​បាន​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​អប្សារា​កាល​ពី​ម្សិលមិញ។ ...

ចាន់ មុយហុង
http://bit.ly/1dIZIbj

គ្រូបង្រៀន​នៅ​ខេត្ត​កំពត​ពុំ​ទាន់​ទទួល​បាន​ប្រាក់​តំបន់​ ៩ ខែ

ក្រុម​គ្រូ​បង្រៀន​ក្នុង​ស្រុក​ចំនួន​ ៥ ​ក្នុង​ខេត្ត​កំពត​បាន​ប្រមូល​ស្នាម​មេដៃ​ដាក់​ស្នើសុំ​អន្តរាគមន៍​ចំពោះ​ករណី​ប្រាក់​តំបន់​ដែល​ជួប​ការ​លំបាក​សម្រាប់​ឆ្នាំ​សិក្សា ២០១៤-២០១៥ ដែល​ពួកគេ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ​ចាប់​តាំងពី​ខែ​តុលា​ឆ្នាំ​មុន​រហូត​មក​ដល់​ពេល ...

មុំ គន្ធា
http://bit.ly/1NKc0wz

មន្ត្រី​យោធា​និង​អាវុធហត្ថ​ឈ្លោះ​គ្នា​រឿង​ចាប់​ឈើ

មន្ត្រី​ប្រដាប់​អាវុធ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ចាត់​វិធានការ​ច្បាប់​លើ​មន្ត្រី​យោធា​មួយ​ក្រុម ដែល​បាន​ប្រើ​ប្រាស់​អាវុធ​គំរាម​បាញ់​សម្លាប់​ពួក​គេ និង​ប៉ុនប៉ង​ប្លន់​ឈើ​ខុស​ច្បាប់​ជាង​ ៦ ​ម៉ែត្រ​គុប​ ដែល​កាប់​ពី​ដែន​ជម្រក​សត្វ​ព្រៃ ...

ផាក់ ស៊ាងលី
http://bit.ly/1IG7tf8

រោងចក្រ​ជីវម៉ាស​នឹង​ដំឡើង​ដើម្បី​ផ្តល់​អគ្គិសនី​នៅ​ជនបទ

រោង​ចក្រ​ថាម​ពល​ជីវម៉ាស​នឹង​ត្រូវ​បាន​ដំឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដើម្បី​ផ្ដល់​អគ្គិសនី​ដល់​តំបន់​តាម​ជន​បទ​ដែល​មិន​មាន​អគ្គិសនី​ជាតិ​ប្រើប្រាស់ ​ខណៈ​ដែល​រដ្ឋាភិបាល​ និង​ភ្នាក់​ងារ​អភិវឌ្ឍន៍​ស្វែងរក​ការ​សម្រេច​បាន ៣៨​ភាគ​រយ​នៃ​ភូមិ​ដែល​មិន​មាន ...

Ananth Baliga និង ប៉ិច សុធារី
http://bit.ly/1fjaR4k

ប្រាក់​ចំណេញ GTI កើន​ឡើង​តិច​នៅ​ត្រី​មាស​ទី១

​Grand ​Twins ​International​ (GTI) ​ដែល​ជា​ក្រុម​ហ៊ុន​កាត់​ដេរ​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណេញ​តិច​តួច​នៅ​ត្រី​មាស​នេះ​។ ​នេះ​បើ​តាម​លទ្ធ​ផល​ត្រី​មាស​ដំបូង​របស់​ខ្លួន​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ...

Charles Rollet
http://bit.ly/1JNFZG7

សមាគម​កាត់ដេរ​ GMAC​ នឹង​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​ថ្មី​មួយ​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ បាន​ចាប់ផ្តើម​ស្វែងរក​ទីប្រឹក្សា​ផ្នែក​បច្ចេកទេស​ ដើម្បី​ជួយ​ក្នុង​ការ​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​កាត់ដេរ​ថ្មី​មួយ​ នៅ​កម្ពុជា​។​ ​ ...

Sean Teehan
http://www.phnompenhpost.com/national/gmac-create-new-training-institute

មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​ កំពុង​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​របស់​សមាជិក​សភា​លើ​ការ​រំលោភ​បំពាន​

មជ្ឈមណ្ឌល​សង្គមកិច្ច​ពោធិ៍​សែន​ជ័យ​ ឬ​ព្រៃ​ស្ពឺ​ កំពុង​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ការ​រំលោភសិទ្ធិ​មនុស្ស​ ដែល​តំណាងរាស្ត្រ​គណបក្សប្រឆាំង​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​។​ ​ ...

សែន ដាវីត
http://www.phnompenhpost.com/national/prey-speu-faces-mps-probe-over-violations

អ្នក​ស្រុក​សង្ស័យ​កើត​រមាស់​ដោយសារ​ទឹក​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ ២

មន្ត្រី​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង​កំពុង​ចុះ​ស្រាវជ្រាវ​ករណី​ជំងឺ​រមាស់​បន្ទាប់ពី​អ្នក​ភូមិ​ជាច្រើន​នាក់​បាន​កើត​ដោយ​សង្ស័យ​ថា ​បណ្តាល​មកពី​ប្រើប្រាស់​ទឹកទន្លេ​នៅ​ខាង​ក្រោម​ការដ្ឋាន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បាន​បដិសេធ។ ...

ផាក់ ស៊ាងលី
http://bit.ly/1KF6ygL

កន្លែង​ព្យាបាល​ធ្មេញ​ខុស​ច្បាប់​ជាង ២០០ ​ត្រូវ​បាន​បិទ ៦ ខែ​ដើម​ឆ្នាំ​នេះ

មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​បិទ​ទីតាំង​​ព្យាបាល​​​ធ្មេញ​​​​ខុស​​ច្បាប់​​​ជាង ២០០ ​​កន្លែង ក្នុង​រយៈពេល​​​ ៦ ​ខែ​​​ដើម​​​ឆ្នាំ​ ២០១៥ ​​​នេះ និង​​បាន​បញ្ជូន​ឈ្មោះ​ជាង ...

ប៉ិច សុធារី
http://bit.ly/1G2kbyv

សេដ្ឋកិច្ច​ នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​

​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ផល​ប៉ះពាល់​យ៉ាង​ជ្រៅ​ និង​អវិជ្ជមាន​ ទៅ​លើ​គ្រួសារ​នៅ​ជនបទ​ដែល​ស្ថិត​នៅ​ក្បែរ​ដី​សម្បទាន​ទាំងនោះ​ ដែល​កម្រិត​ការ​ចូល​ប្រើប្រាស់​ធនធានធម្មជាតិ​របស់​ប្រជាជន​ និង​បណ្តាល​ឱ្យប្រាក់​ចំណូល​មានការ​ធ្លាក់​ចុះ​ជិត​មួយ​ភាគ ...

Ethan Harfenist
http://www.phnompenhpost.com/national/economics-elcs

បក្ស​ប្រឆាំង​រំឭក​ខួប​វាយ​ប្រយុទ្ធ​គ្នា​ថ្ងៃ ៥-៦ ​កក្កដា

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​ពិធី​​​បង្សុកូល​មួយ​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​រំឭក​ខួប​ឆ្នាំ​ទី ១៨ ឆ្នាំ ១៩៩៧ ដែល​មាន​ការ​វាយប្រយុទ្ធ​គ្នា​​ដ៏​បង្ហូរ​ឈាម​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​រវាង​កង​ប្រដាប់​អាវុធ​ដែល​ស្មោះស័្មគ្រ​នឹង​​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​​កងកម្លាំង​​ដែល​ស្មោះស្ម័គ្រ ...

វង្ស សុខេង
http://bit.ly/1G2kNnT

រដ្ឋសភា​ឲ្យ​សាធារណជន​ចុះឈ្មោះ​ពិគ្រោះយោបល់​សេចក្តី​ព្រាង​ច្បាប់​ NGOs

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ប្រកាស​ដល់​សាធារណជន​ដែល​ចង់​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះយោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​ចុះ​ឈ្មោះ​រហូត​ដល់​ថ្ងៃ​ទី​ ៧ ខែ​កក្កដា​ដើម្បី​ទទួល​យក​ស្លាកសញ្ញា​សម្គាល់​សម្រាប់​ចូលរួម​នៅក្នុង​សិក្ខាសាលា​មួយ​នេះ។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1Tfa82o

ផ្សារ​ហ៊ុន​កម្ពុជា​បោះ​ជំហាន​ដើម្បី​បង្កើន​ភាព​ទាក់ទាញ

គណៈ​កម្មការ​មូលបត្រ​កម្ពុជា (SECC) និង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (CSX) នឹង​កាត់​បន្ថយ​តម្រូវ​ការ​រឹត​បន្តឹង​មួយ​ចំនួន​ពី​ការ​បោះ​ផ្សាយ​មូលបត្រ​លក់​ជា​លើក​ដំបូង (IPO) និង​បទ​ប្បញ្ញត្តិ​ចុះ​បញ្ជី​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ឯកជន​កាន់​តែ​ច្រើន ពិសេស​ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​ចុះ​បញ្ជី​របស់ ...

ម៉ៃ គុណមករា
http://bit.ly/1CfoKej

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HpVWR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!