រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

អា​ជ្ញា​ធរ​គ្រោង​ផ្ទេរ​ពល​រដ្ឋ ​ប្រមាណ​ ១ ពាន់​គ្រួសារ​ចេញពី​ខ្នង​ភ្នំ​គូលែន បន្ទាប់ពីមាន​ការ​កាប់​រាន​យក​ដីព្រៃ

ក្រសួង​បរិ​ស្ថាន និង​រដ្ឋ​បាល​ខេត្ត​សៀម​រាប​កំពុង​សិក្សា​រួម​គ្នាលើ​គម្រោង​ផ្ទេរ​លំ​នៅ​ឋាន​ពលរដ្ឋ​ប្រ​មាណ​ជិត​១ពាន់គ្រួសារ (ប្រ​មាណ​ ៥០០០​ នាក់)​ ចេញ​ពី​ខ្នង​ភ្នំ​គូ​លែន​ បន្ទាប់ពី​មាន​ករណី​កាប់​រាន​យក​ដីព្រៃ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​រមណីយ​ដ្ឋាន ...

វ៉ន ដារ៉ា
https://bit.ly/2AaAVvO

មន្ត្រី​ចុះ​ពិនិត្យ​មើល​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​

កាលពី​ថ្ងៃ​សុក្រ​មន្ត្រី​បាន​ចុះ​ពិនិត្យ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ បន្ទាប់​ពី​មានការ​ត្អូញត្អែរ​ថា​ បញ្ហា​សំរាម​ដែល​កំពុង​កើនឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​ កំពុង​ប៉ះពាល់​ដល់​សេវា​ទឹក​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50540411/officials-inspect-water-services/

​ក្រសួង​ដោះស្រាយ​បញ្ហា​ពលកម្ម​កុមារ​

​ក្រសួង​ការងារ​បាន​រំលឹក​ម្ចាស់​អាជីវកម្ម​មិន​ឱ្យ​ជួល​កុមារ​តូចៗ​ ខណៈ​ពេល​ដែល​កត់សម្គាល់​ឃើញ​ថា​ រហូត​មក​ដល់​ពេល​នេះ​ ក្រសួង​មិន​បាន​ជួប​ប្រទះ​នឹង​ករណី​ពលកម្ម​កុមារ​ទេ​។​ រដ្ឋមន្ត្រីក្រសួង​ការងារ​ លោក​ អ៊ិ​ត​ សំ​ហេង​ កាលពី​ថ្ងៃ​សុក្រ​បាន ...

មុំ គន្ធា
https://www.khmertimeskh.com/50540410/ministry-addresses-child-labour/

លោក ស ខេង​ អំ​ពាវ​នាវ​ឲ្យ​ចូល​រួម​ការ​ពារ ​និង ​អភិរក្ស​ធនធាន​ធម្ម​ជាតិ ​និង​សត្វព្រៃ

លោក ​ស​ ​ខេង​ រ​ដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បា​ន​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​ស្ដី​ពី​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​នៅ​ក្នុង​ទី​ក្រុង​ឡុង​ដ៍​ នៃ​ចក្រ​ភព​អង់​គ្លេស​កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ​ដោយ​បាន ...

ម៉ិច ដារ៉ា
https://bit.ly/2OWtrED

ក្រុម​អង្គការ​ជាង​ ២០ ​សុំ​ឱ្យ​ EU ​បញ្ឈប់​កិច្ចព្រមព្រៀង​ទិញ​ឈើ​ជាមួយ​វៀតណាម

អង្គការ​សមាគម​ជាតិ​ ​និង​អន្តរជាតិ​ជាង​ ២០ ​ស្ថាប័ន​​បាន​ដាក់​ញត្តិ​ទៅ​សហគមន៍​អឺរ៉ុប​ (EU) ​ដើម្បី​ឱ្យ​បញ្ឈប់​កិច្ចព្រមព្រៀង​ស្ដីពី​ការធ្វើ​អាជីវកម្ម​ឈើ​ (The EUTR and FLEG/T) ​ជាមួយ​វៀតណាម ក្រោយពី​ពួកគេ​រកឃើញ​ថា កិច្ចព្រមព្រៀង​​នេះ​នឹង​ធ្វើឲ្យ​ព្រៃឈើ​កម្ពុជា​ហិនហោច​កាន់តែ​ខ្លាំង​ឡើង​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2PEvqe8

​កម្ពុជា​ហៅ​ការ​គំរាមកំហែង​ផ្នែក​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ថាជា​​ "​ភាព​អយុត្តិធម៌​ខ្លាំង​"

​ក្រសួងការបរទេស​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា​ ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​បង្កើន​ការ​គាបសង្កត់​លើ​ពាណិជ្ជកម្ម​ លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​គឺជា​«​ភាព​អយុត្តិធម៌​បំផុត​»​ដោយ​បាន​បន្ថែម​ថា​ វា​អាច​នឹង​បំផ្លាញ​នូវ​ការ​អភិវឌ្ឍ​ជា ...

Aljazeera
https://www.aljazeera.com/news/2018/10/cambodia-calls-eu-trade-threat-extreme-injustice-181011063527570.html

សហជីព​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ $១៨២ ​ក្នុង​ ១ ​ខែ​ ខណៈ​ថៅកែ​ក្រុមហ៊ុន​ហ៊ាន​ត្រឹម​ $១៧៧

ក្នុង​ការ​ប្រជុំ​ត្រីភាគី​ម្សិលមិញ​ស្តីពី​ប្រាក់ខែ​កម្មករ ភាគី​សហជីព​តំណាង​ឲ្យ​កម្មករ​និយោជិត​បាន​ស្នើសុំ​ឲ្យ​មាន​ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ចំនួន​ ១៨២ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ខែ​សម្រាប់​ឆ្នាំ​ ២០១៩ ខណៈ​ភាគី​និយោជក​ហ៊ាន​ត្រឹម​ ១៧៧ ​ដុល្លារ ហើយ​ដែល​ភាគី​ទាំង​ ២ ​បាន​ស្នើ​ឲ្យ​មាន ...

គង់ មេត្តា
https://bit.ly/2Cs9xLQ

​រដ្ឋាភិបាល​បង់ប្រាក់​ដល់​កម្មករ​រោងចក្រ​ លី​ដា​

​ក្រសួង​ការងារ​នឹង​ផ្តល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​ចំនួន​ ២៥៧​ នាក់​នៅ​ថ្ងៃនេះ​ ពី​ក្រុមហ៊ុន​ លី​ដា​ (​ខេ​ម​បូ​ឌា​)​ ហ្គា​មិន​ នៅ​រាជធានី​ភ្នំពេញ​ ដែល​បាន​ប្រមូលផ្តុំ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​ ដោយសារ​ប្រាក់​ឈ្នួល​ដែល​បាត់បង់ ...

សែន ដាវីត
https://www.khmertimeskh.com/50539595/government-to-pay-lida-workers/

​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​

​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ថ្ងៃនេះ​ បាន​បញ្ជូន​របាយការណ៍​ទៅ​ក្រសួងបរិស្ថាន​ ដោយ​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ថា​ បាន​ឃុបឃិត​ជាមួយ​អ្នកជំនួញ​ឱ្យ​កាប់​ឈើ​ខុសច្បាប់​ក្នុង​ព្រៃ​ការពារ​។​ ...

ឃួន ណារីម
https://www.khmertimeskh.com/50539403/prey-lang-community-network-seeks-government-intervention/

​ក្រុម​អ្នកតស៊ូ​មតិ​លើក​ឡើង​នូវ​សំណួរ​អំពី​ការ​នាំ​ចូល​មាស​របស់​កម្ពុជា​

​យោង​តាម​ស្ថិតិ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ អង្គការ​មាតា​ធម្មជាតិ​បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​មាស​ប្រហែល​ ១៥​ ពាន់​លាន​ដុល្លារ​ក្នុងអំឡុងពេល​៥​ឆ្នាំ​មក​ហើយពី​ប្រទេស​សិង្ហ​បុរី​។​ ​ក្រុម​អ្នក​ឃ្លាំមើល​អំពើ​ពុក​រលួយ​បាន​និយាយ​ថា​ វា ...

David Boyle និង Malis Tum
https://www.voanews.com/a/advocacy-group-raises-questions-about-cambodia-gold-imports/4599968.html

​ផលិតកម្ម​កាក​សំណល់​បន្ត​កើនឡើង​

​ក្រសួងបរិស្ថាន​ និង​ទេសចរណ៍​បាន​បញ្ជាក់​សារ​ជា​ថ្មី​ នូវ​ការ​អំពាវនាវ​ឱ្យ​រោងចក្រ​ ភោជនីយដ្ឋាន​ និង​ទីផ្សារ​ដោះស្រាយ​ការ​ចោល​កាក​សំណល់​ឱ្យ​បាន​ត្រឹមត្រូវ​ ដោយសារ​បរិមាណ​កាក​សំណល់​នៅ​កម្ពុជា​បន្ត​កើនឡើង​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50539241/waste-production-continues-to-rise/

​ពូជស្រូវ​ត្រូវ​បាន​ចែកចាយ​ដល់​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ចុង​ស​ប្តា​ហ៍​នេះ​

​មន្ត្រី​មួយ​រូប​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ក្រសួងកសិកម្ម​នឹង​ចែកចាយ​ពូជស្រូវ​ប្រមាណ​ ៣.០០០​ តោន​ទៅ​កាន់​កសិករ​ ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ទូ​ទាំង​ប្រទេស​។​ លោក​ ងិ​ន​ ឆាយ​ អគ្គនាយក​នៃ​អគ្គនាយក​កសិកម្ម​របស់​ក្រសួង​បាន​និយាយ​ថា​ ក្រសួង​បាន​រៀបចំ ...

វ៉ែន រដ្ឋាវង្ស
https://www.khmertimeskh.com/50539238/rice-seeds-to-be-distributed-to-flood-victims-this-weekend/

ក្រសួង​ការពារ​ជាតិ​​ប្រកាស​ជ្រើសរើស​​ទាហាន​ជិត​ ៧០០ ​នាក់

ក្រសួង​ការពារជាតិ​បាន​ប្រកាស​ជ្រើសរើស​ទាហាន​ថ្មី​ជិត​​ ៧០០ ​នាក់​ជា​អ្វី​ដែល​​មន្ត្រី​ថា​ដើម្បី​បំពេញ​កន្លែង​ខ្វះខាត​ក្នុង​បំណង​ពង្រឹង​កិច្ចការពារ​បូរណភាព​ទឹកដី​សន្តិភាព​ និង​សេចក្តីសុខ​របស់​ពលរដ្ឋ ប៉ុន្តែ​អ្នកវិភាគ​យល់​ថា ទាហាន​​ត្រូវ​បាន​ឃើញ​ប្រើ​លើស​ពី​​បំណង​នេះ ...

ម៉ិច ដារ៉ា
https://bit.ly/2Rp9WTG

ក្រ​សួង​ជំ​រុញ​ឲ្យ​រៀប​ចំ​​សណ្ដាប់​​ធ្នាប់​ ដើ​ម្បី​ទាក់​ទាញ​ទេស​ចរ

ឆ្នេរ​សមុទ្រ​ខេត្ត ​ព្រះ​សី​ហ​នុ ដែល​ជាប់​ចំ​ណា​ត់​ថ្នា​​ក់​​ជា​ឆ្នេរ​ស្រស់​ស្អាត​បំ​ផុត​រប​ស់​ពិ​ភព​លោក​រយៈ​ពេល​ប៉ុ​ន្មាន​ឆ្នាំ​ជាប់​ៗ​គ្នា​ត្រូវ​បាន​គេ​មើល​​​ឃើញ​ថា​ កំ​ពុង​ទទួល ...

ហ៊ឹន ពិសី
https://bit.ly/2DNTHN8

ស្ថាន​ឯកអគ្គរាជទូត​ខ្មែរ​​ នៅ​ឥណ្ឌូនេស៊ី​ ប្រាប់​ពលរដ្ឋ​ខ្មែរ ​កុំ​ឲ្យ​ទៅ​តំបន់​រញ្ជួយ​ដី

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ចេញ​សេចក្តី​ប្រកាស​បន្ទាន់​មួយ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ផ្អាក​ការធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​កំពុង​មាន​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​ដែល​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ផ្តល់​ជំនួយ​មនុស្សធម៌​ចំនួន​ ២០ ...

សុទ្ធ គឹមសឿន
https://bit.ly/2OxnuOn

ស្មាត​សហការ​ជាមួយ​ក្រសួង​ ២ ​អភិវឌ្ឍ​យុវជន​ឌីជីថល

ក្រុមហ៊ុន Smart Axiata សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ពី​ម្សិលមិញ​បាន​ចុះ​អនុស្សរណៈ​យោគយល់​រយៈពេល​ ៣ ​ឆ្នាំ​ដើម្បី​ «​អភិវឌ្ឍ​អ្នក​មាន​ទេពកោសល្យ និង​អ្នកដឹកនាំ​អាជីវកម្ម​ឌីជីថល​ពេល​អនាគត​» ហើយ​នៅ​តែ​បន្ដ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ចំនួន​ ២០ ​កន្លែង​សម្រាប់​ឆ្នាំ​ ២០១៨ ​នេះ​។ ...

វ៉ន ដារ៉ា
https://bit.ly/2yahzVj

អាជ្ញាធរ​ខេត្ត ​កោះកុង​ ចុះ​ទប់ស្កាត់​ការកាប់​រាន​ព្រៃ​កោងកាង

គណៈកម្មការ​ចម្រុះ​ខេត្ត​កោះកុង​កំពុង​បន្ត​ចុះ​ស្រាវជ្រាវ​លើ​ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃកោងកាង​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ប្រើប្រាស់​ច្រើន​យ៉ាង​ដង​ពែង បន្ទាប់ពី​ក្រុម​អ្នក​លេង​បណ្ដាញ​សង្គម​បាន​ធ្វើការ​ផ្សព្វផ្សាយ​ថា ការកាប់​ទន្ទ្រាន​ដី​ព្រៃ​កោងកាង​ក្នុង​តំបន់​ការពារ​ខាង​លើ​នេះ​គឺ​មាន ...

ឃុត សុភចរិយា
https://bit.ly/2IAhgYC

​ក្រុមហ៊ុន​មានការ​ព្រួយបារម្ភ​លើ​សេចក្តី​បង្គាប់​ទូ​ទាត់​​ប្រាក់ខែ​ពីរ​ដង​

​ក្រុមហ៊ុន​ឯកជន​បាន​សម្តែង​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​បទបញ្ជា​របស់​ក្រសួង​ការងារ​ ដែល​តម្រូវ​ឱ្យ​ពួក​គេ​ទូទាត់​ប្រាក់ខែ​ឱ្យ​បុគ្គលិក​ពីរ​ដង​ក្នុង​មួយ​ខែ​ និង​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ប្រចាំឆ្នាំ​។​ ...

ឃី សុវិទ្ធី
https://www.khmertimeskh.com/50538879/companies-concerned-over-bi-weekly-pay-directive-2/

​ឧក្រិដ្ឋកម្ម​ព្រំដែន​ជាង​ ៤.០០០​ នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​លុប​បំបាត់​

​ក្រសួងការពារជាតិ​បានការ​ពារ​មិន​ឱ្យ​មាន​បទល្មើស​ព្រំដែន​ជាង​ ៤.០០០​ នៅ​ឆ្នាំ​នេះ​ ហើយ​បាន​សន្យា​បន្ត​សហការ​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​។​ របាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​ ដោយ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ លោក​ ឈុំ​ ​សុ​ជាតិ​ នៅ ...

វ៉ែន រដ្ឋាវង្ស
https://www.khmertimeskh.com/50538810/more-than-4000-border-crimes-foiled-this-year/

​អភិបាលខេត្ត​មណ្ឌល​គី​រី​ដោះស្រាយ​ការ​កាប់​ឈើ​

​លោក​ ស្វាយ​ ​សំ​អ៊ា​ង​ អភិបាលខេត្ត​មណ្ឌលគិរី​បាន​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ​មើល​ក្រុមហ៊ុន​ឯកជន​ ដែល​កំពុង​ប្រតិបត្តិការ​នៅ​ជិត​តំបន់​ព្រៃ​ការពារ​កាលពី​ថ្ងៃអាទិត្យ​ បន្ទាប់​ពី​មានការ​រិះគន់​ពី​ លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ចំពោះ​ការ​មិន​ទប់ស្កាត់​ការ​កាប់​ឈើ​ខុសច្បាប់ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50538673/mondulkiri-governor-tackles-logging/

​រដ្ឋមន្ត្រី​បរិស្ថាន​សន្យា​ថា​នឹង​លុប​បំបាត់​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​

​រដ្ឋាភិបាល​បាន​ប្តេជ្ញា​ថា​ នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ និង​សហការ​ជាមួយ​បរទេស​ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​ លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ក្នុង​កម្មវិធី​លើកតម្កើង​ឥរិយាបថ​នៃ​ការ​ចូលរួម​ប្រឆាំង​នឹង​ការ​ជួញដូរ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50538470/environment-minister-pledges-to-eradicate-illegal-wildlife-trade/

អាជ្ញាធរខេត្ត​ កោះកុង​ គ្រោង​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​រថយន្ត​​ដឹក​ទំនិញ​ធុន​ធ្ងន់​ លើផ្លូវ​ជាតិ​លេខ ​៤៨​​ ដើម្បី​ជួស​ជុល​ផ្លូវ​

លោកស្រី​ មិថុនា ​ភូ​ថង ​អភិបាលខេត្ត​កោះកុង​ គ្រោង​នឹង​ផ្អាក​ការធ្វើ​ចរាចរណ៍​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​​​ទៅមក​ លើផ្លូវ​ជាតិ​លេខ​ ៤៨ ដែល​កំពុង​រង​ការ​​ខូចខាត​ ដើម្បី​ទុក​លទ្ធភាព​ដល់​ក្រុមការងារ​ជំនាញ​ជួស​ជុល​កែលម្អ​ឱ្យបាន​រឹងមាំ​។​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​លើក ...

វ៉ន ដារ៉ា
https://bit.ly/2xVA0xz

កម្ពុជា ឆេក សហការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា

មន្រ្តី​កម្ពុជា​ និង​​សា​ធារណ​រដ្ឋឆេក​ ​ទទួល​បន្ទុក​ផ្នែក​ឧស្សា​ហ​កម្ម​រ៉ែ​​នៅថ្ងៃទី​១ ខែ​តុលា បាន​​សម្រេច​បង្កើត​ក្រុម​ការងារ​រួម​មួយ​ដើម្បី​ធ្វើ​ការ​ជា​មួយ​គ្នា​សម្រាប់​កិច្ច​ការ​​​ពង្រឹង​ការ​​​ផ្លាស់​ប្តូរ​ព័ត៌​មាន ...

ហ៊ គីមសាយ
https://bit.ly/2DOyKBG

ការ​កែ​លម្អ​សុវត្ថិភាព​វិស័យ​សំណង់

​​មន្ត្រី​ក្រសួង​ការងារ​បាន​ជួប​ជាមួយ​សមាជិក​សភា​ជប៉ុន​ និង​អង្គការ​ពលកម្ម​អន្តរជាតិ​ ដើម្បី​ពិភាក្សា​អំពី​គម្រោង​មួយ​ ដែល​មាន​បំណង​ដើម្បី​ពង្រឹង​ស្ដង់ដារ​សុវត្ថិភាព​នៅ​ក្នុង​វិស័យ​សំណង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​ ...

Mom Kunthear
https://www.khmertimeskh.com/50538061/improving-construction-sector-safety-2/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fZDaN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!