អាជ្ញាធរខេត្ត កោះកុង គ្រោងផ្អាកការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ លើផ្លូវជាតិលេខ ៤៨ ដើម្បីជួសជុលផ្លូវ
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង គ្រោងនឹងផ្អាកការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ទៅមក លើផ្លូវជាតិលេខ ៤៨ ដែលកំពុងរងការខូចខាត ដើម្បីទុកលទ្ធភាពដល់ក្រុមការងារជំនាញជួសជុលកែលម្អឱ្យបានរឹងមាំ។ ក្រោយបញ្ចប់កិច្ចប្រជុំលើកទី ២ ស្តីពីការរៀបចំបុណ្យសមុទ្រកាលពីថ្ងៃទី ៣០ ខែកញ្ញាលោកស្រី មិថុនា ភូថងបានឲ្យដឹងថា លោកស្រីនឹងសរសេរលិខិតជាផ្លូវការមួយ ទៅកាន់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនទំនិញធំៗទាំងអស់ ក្នុងខេត្តកោះកុង សុំផ្អាកសកម្មភាពចរាចរណ៍លើផ្លូវជាតិលេខ ៤៨ ជាបណ្តោះអាសន្ន។ …
វ៉ន ដារ៉ា
https://bit.ly/2xVA0xz