ព្រៃឈើ និងរុក្ខាប្រមាញ់

​ផលិតផល​ព្រៃឈើ​

មន្ត្រី​អាជ្ញាធរ​អប្សរា ​ពីរ​នាក់​ត្រូវ​​ចាប់​ខ្លួន​បន្ទាប់​ពី​​​កាប់​រំលំ​ឈើ​ក្រញូង​នៅ​តំបន់​អង្គរ​

អភិបាល​ខេត្ត​សៀមរាបបាន​ឲ្យ​ដឹង​ថា​មន្ត្រី​អាជ្ញាធរ​អប្សរា​ពីរ​រូប​ត្រូវ​​បាន​ចាប់​ខ្លួន​ម្សិលមិញ​ពេល​ព្រឹក​ក្រោយ​ពី​ពួក​គេ​ត្រូ​បាន​គេ​រក​ឃើញ​ថា ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​កាប់​ផ្តួល​ឈើ​ដែល​មាន​អាយុ​កាល​រយ​ឆ្នាំ ...

ប៉ាវ ស៊ុយ
http://bit.ly/2eMBUrk

ឈើប្រណិតត្រូវបានរកឃើញនៅក្បែរព្រំប្រទល់

កាលពី​ថ្ងៃ​ពុធ​ ក្រុមការងារ​ចម្រុះ​ប្រហែល​ ៤០​ នាក់​ដែល​មាន​មូលដ្ឋាន​នៅ​ព្រំប្រទល់​កម្ពុជា​-​ថៃ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ បាន​រឹបអូស​ឈើ​ប្រភេទ​ថ្នាក់​លេខ​មួយ​ ប៉ុន្តែ​ពួក​គេ​បរាជ័យ​ក្នុង​ការ​ចាប់​ឃាត់ខ្លួន​ជនល្មើស​ដែល​បាន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ដើម្បី​កាប់ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/31671/luxury-wood-found-near-border/

កងល្បាតឃាត់ខ្លួនអ្នកកាប់ឈើខុសច្បាប់នៅខេត្តព្រះវិហារ

បុរស​ប្រាំ​នាក់​បាន​ជាប់ចោទ​ពី​បទ​កាប់​ឈើ​ខុសច្បាប់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រការ​ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ដោយ​ក្រុម​ល្បាត​សហការ​ជាមួយនឹង​អាជ្ញាធរ​ អ្នក​ភូមិ​ និង​ព្រះសង្ឃ​គួរតែ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​ការ​កាប់​ព្រៃឈើ​ សុភាចារបុរស​ខេត្តព្រះវិហារ​ម្នាក់​បាន​និយាយ​កាលពី ...

អូន ភាព
https://www.cambodiadaily.com/news/patrol-detains-illegal-loggers-preah-vihear-120031/

គំនរឈើខុសច្បាប់ត្រូវបានរកឃើញ

មន្ត្រី​យោធា​ខេត្តស្ទឹងត្រែង​បាន​រក​ឃើញ​គំនរ​ឈើ​ខុសច្បាប់​នៅ​កន្លែង​ផ្សេង​គ្នា​កាលពី​ពីរ​ថ្ងៃមុន​ ដែល​ប្រហែលជា​រាប់​ពាន់​ម៉ែត្រគូប​ ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​ស្តី​ពី​ការ​ចាប់ខ្លួន​នៅឡើយ​ទេ​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/31489/illegal-hauls-of-timber-discovered/

សកម្មជន​ព្រៃឡង់​ ៣ ​នាក់​ត្រូវ​​គេ​វាយ​ក្នុង​ខេត្ត​ក្រចេះ

សមាជិក​បី​នាក់​របស់​​បណ្តាញ​សហគមន៍​ព្រៃឡង់​ត្រូវ​បាន​វាយប្រហារ​នៅ​ក្នុង​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ដោយ​​ក្រុម​បុរស​ដែល​គេ​ជឿ​ថា​ពាក់ព័ន្ធ​នៅ​ក្នុង​​ការ​កាប់​ឈើ​ខុស​ច្បាប់​​។ នេះ​បើ​តាម​សកម្មជន​ព្រៃឡង់​​។ ...

ទូច សុខា
http://bit.ly/2fv5EdO

​ក្រុមហ៊ុន ​វី អេនើជី ឡូជីស្ទីក ដេញ​ថ្លៃ​ឈើ​បាន​ជិត​$១៥​លាន​

គណៈ​កម្មការ​ដេញ​ថ្លៃ​ឈើនិង​កូន​ឈើបាន​សម្រេច​យល់​ព្រម​ជាមួយ​ការ​ដេញ​ថ្លៃ​របស់​ក្រុមហ៊ុន​វីអេនើជីឡូជីស្ទីកក្នុង​តម្លៃជិត​១៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិកលើ​ចំនួន​ឈើ​ប្រមាណ​ជាង ៦​ម៉ឺន​ម៉ែត្រគូប ដែល​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ចាប់​បាន​ក្នុង​ប្រតិបត្តិការ​នា​ពេល​កន្លង​មក។  ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2e334Xh

សមត្ថកិច្ច​ចម្រុះ​ចាប់​រថយន្ត​ឡិចស៊ីស ​ដឹក​គ្រញូង ១៨១ ដុំ

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​​ខេត្ត​​កំពង់ឆ្នាំង​រួម​​ជាមួយ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ និង​​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​​រលាប្អៀរ​បាន​ស្ទាក់​ចាប់​រថយន្ត​​ឡិចស៊ីស ១ ​​គ្រឿង​ផ្ទុក​​ឈើ​​គ្រញូង​​ចំនួន​​ ១៨១ ​​ដុំ​កាលពី​ម៉ោង​ជាង​ ...

គឹម សារុំ
http://bit.ly/2eLxdvF

សមត្ថកិច្ច​ដក​ថយ​ ខណៈ​មាន​ការ​តវ៉ា​មិន​ឲ្យ​ពិនិត្យ​ឈើ

សមត្ថកិច្ច​ចម្រុះ​របស់​ស្រុក​អូរយ៉ាដាវ ​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​អង្គារ​បាន​សម្រេច​ដក​ថយ​ភ្លាមៗ​បន្ទាប់​ពី​ចុះ​ទៅ​កាន់​ភូមិ​សោមគល់ ឃុំ​សោមធំ​ដើម្បី​ពិនិត្យ​ឈើ​ដែល​ពលរដ្ឋ​គរ​ទុក​នៅ​តាម​ផ្ទះ​របស់​គេ​មួយ​​ចំនួន​ប៉ុន្តែ​ការងារ​នេះ​មិន​បាន​អនុវត្ត​ទេ ...

ទូច សុខា
http://bit.ly/2eTxe02

ក្រុម​មន្រ្តី​ ​ស៊ើប​អង្កេត​ករណី​កាប់​រាន​ព្រៃ​ការពារ​ច្រើន​រយ​ហិកតា នៅ​កែវ​សីមា

អភិបាល​ខេត្ត​មណ្ឌល​គិរី កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹងថា ក្រុម​មន្រ្តី​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​កាប់​រាន​ព្រៃ​ការពារ​ទំហំ​ចន្លោះ​ពី ២០០ ទៅ ៣០០ ហិកតា ក្នុង​ស្រុក​កែវសីមា។ ...

គង់ មេត្ដា
http://bit.ly/2dNRO5S

៩​ខែ ​មាន​សំណុំ​រឿង​បទ​ល្មើស​ព្រៃ​ឈើ ​ចំនួន​១១៦៦​ ករណី

រយៈពេល​ ៩​ខែ​ដើម​ឆ្នាំ​២០១៦​ នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​សំណុំរឿង​បទ​ល្មើស​ព្រៃ​ឈើ សត្វ​ព្រៃ និង​បទ​ល្មើស​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ សរុប​ចំនួន ១១៦៦​ករណី ដែល​ក្នុង​នោះ សំណុំរឿង​ចំនួន​ ៨៧៣​ករណី​បាន​បញ្ជូន​ទៅ​តុលាការ និង​រក​ចំណូល​ពី​វិស័យ​ព្រៃ​ឈើ និង​វិស័យ​ជលផល បាន​ប្រមាណ​ជាង​ ៤.៥ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2eQjG6t

របាយការណ៍បង្ហាញថាបទឧក្រិដ្ឋព្រៃឈើកើនឡើងបីដង ប៉ុន្តែការផាកពិន័យធ្លាក់ចុះ

ការ​រាន​ព្រៃ​ខុសច្បាប់​បាន​កើនឡើង​បី​ដង​នៃ​អត្រា​កាលពី​ឆ្នាំ​មុន​ ប៉ុន្តែ​ការ​ផាកពិន័យ​សម្រាប់​បទឧក្រិដ្ឋ​ព្រៃឈើ​ និង​សត្វព្រៃ​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​បាន​ចេញ​កាលពី​ស​ប្តា​ហ៍​មុន​ដោយ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង ...

ម៉ិច ដារ៉ា និង Jack Davies
http://www.phnompenhpost.com/national/forestry-crimes-triple-fines-down-report

ជន​ជួញដូរ​ឈើ ​តែង​គេច​ផុត​ពី​ការ​បង្ក្រាប

ជនសង្ស័យ​រត់​ពន្ធ​ឈើ​​​បាន​គេច​ផុត​ពី​ការ​ចុះ​បង្ក្រាប​ជាច្រើន​លើក​​ក្នុង​ចំណោម​ការ​ចុះ​បង្ក្រាប​​ដែល​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​អំពាវនាវ​កាល​ពី​ខែ​មករា​​របស់​លោក​​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​សុំ​ឲ្យ​មាន​ការ​បង្ក្រាប​ ...

Daniel Nass
http://bit.ly/2djDphv

យាយព្រឿង ជា​ឈ្មួញ​រក​ស៊ីឈើ ត្រូវបាន​ចោទប្រកាន់​ក្នុង​រាជធានី​ភ្នំពេញ​

យោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញម្នាក់បានឱ្យដឹងថា ឈ្មួញឈើល្បីឈ្មោះម្នាក់ឈ្មោះ ហេង សំនៀង ត្រូវបានចោទប្រកាន់កាលពីម្សិលមិញ ពីបទកាប់ឈើខុសច្បាប់ និងជ្រៀតជ្រែកកិច្ចការមន្ត្រីសាធារណៈ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីស្ត្រីរូបនេះបានព្យាយាមទៅយកឈើខុសច្បាប់មួយចំនួនដោយមានជំនួយពីមនុស្សមួយក្រុម។ ...

អូន ភាព
http://www.cambodiadailykhmer.com/34853

យាយ​​​ព្រឿង​​​ឈ្មួញ​ឈើ​ល្បី​ឈ្មោះ​​​​​​ត្រូវ​បាន​​​ចាប់ខ្លួន​ ប៉ុន្តែ​​​គេ​​​មិនដឹង​ថា​​​​​​សមត្ថកិច្ច​​​ឃុំ​​​ខ្លួន​​​គាត់​​​នៅ​​​ទី​​​ណា​​​ទេ​​​

កងរាជអាវុធហត្ថបាននិយាយថា ពួកគេបានចាប់ខ្លួនឈ្មួញឈើល្បីឈ្មោះម្នាក់ក្នុងខេត្តស្ទឹងត្រែងកាលពីម្សិលមិញ បន្ទាប់ពីស្ត្រីរូបនោះនិងមនុស្សមួយក្រុមប្រដាប់ដោយដំបងបានព្យាយាមទៅយកឈើមួយគំនរដែលក្រុមមន្ត្រីបានរឹបអូសកាលពីមួយថ្ងៃមុន។ ...

អូន ភាព
http://www.cambodiadailykhmer.com/34839

អាជ្ញារ​​រឹបអូស​បាន​ឈើ​ខុស​ច្បាប់​ជាច្រើន​ដុំ​នៅ​លើ​ដី​​​របស់​​ក្រុមហ៊ុន​ចម្ការអំពៅ​មួយ​ជាថ្មី​ម្តងទៀត

អាជ្ញាធរក្នុងខេត្តកំពង់ស្ពឺ កាលពីម្សិលមិញបានរឹបអូសឈើជាង១.០០០ដុំនៅលើដីចម្ការអំពៅមួយកន្លែងដែលកាន់កាប់ដោយជនជាតិចិន ដោយកត់សម្គាល់ឱ្យឃើញជាលើកទី៣ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានរកឃើញមានឈើខុសច្បាប់កាលពីឆ្នាំកន្លងមក។ ក្រុមមន្ត្រីមូលដ្ឋានមិនបានធ្វើការពន្យល់ពីមូលហេតុដែលរោងអារឈើនៅនឹងកន្លែងរបស់ក្រុមហ៊ុនចម្ការអំពៅនេះនៅប្រតិបត្តិនៅឡើយ បន្ទាប់ពីការរឹបអូសកាលពីលើកមុនៗឡើយ។ ...

អូន ភាព
http://www.cambodiadailykhmer.com/34687

រាជរដ្ឋាភិបាល​ណែ​នាំ​ឲ្យ​មន្ត្រី​អនុវត្ត​តួ​នាទី​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បីការពារ​ព្រៃឈើ​

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារាចរ​ណែនាំ​ទៅ​ដល់​អភិបាល​រាជធានីខេត្តក្រុងស្រុកខណ្ឌឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួននិង​ចាត់​វិធាន​ការ​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​ហ្មត់ចត់ចំពោះ​បទ​ល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទជាពិសេស​ទៅ​លើ​វិស័យ​ព្រៃ​ឈើនិង​ជលផល ដោយ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2czhimJ

រដ្ឋាភិបាលនឹង​សិក្សា​ពី​លទ្ធភាព​ដាំ​កូន​ឈើ​ប្រភេទ​ថ្មី

ក្រសួងបរិស្ថាន​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​កាលពី​ម្សិលមិញ​ជាមួយនឹង​ក្រុមហ៊ុន​ចិន​ចំនួន​ ពីរ​ ដែល​នឹង​សិក្សា​ពី​លទ្ធភាព​ដាំ​កូន​ឈើ​ប្រភេទ​ “​ប៉ូ​ឡូ​ញ៉ា​-​គូ​តុង​”​ ដែល​ជា​ប្រភេទ​ឈើ​រីក​លូតលាស់​លឿន​ សម្រាប់​ប្រើប្រាស់​ដើម្បី​ធ្វើ​គ្រឿង​សង្ហា​រឹម​ និង ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30205/gov---t-studies-new-tree-species/

ឧទ្ធរណ៍​តម្កល់​សាល​ក្រម​សុំណុំ​រឿង​សកម្មជន​អារ៉ែង

សាលា​ឧទ្ធរណ៍កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​ខេត្ត​កោះកុង ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន ​នៅ​តំបន់​អារ៉ែង លោក​ វ៉ែន វ៉ន ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រៃ​ឈើ ទុក​ជា​បាន​ការ ក្រោយ​ពី​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​នេះ​កាល​ពី​ថ្ងៃ​ទី​០៩​ ខែ ...

ប៉ិច សុធារី
http://bit.ly/2cpZdHL

តើនយោបាយកំពុងបំផ្លាញព្រៃឈើកម្ពុជាយ៉ាងដូចម្តេច

ព្រៃឈើ​កម្ពុជា​ ដែលជាផ្នែក​មួយនៃ​តំបន់​សំបូរ​ជីវសាស្ត្រ​ចម្រុះ​ជាងគេ​នៅ​លើ​ពិភពលោក​ កំពុង​វិនាស​យ៉ាង​រហ័ស​ដែល​ជា​លទ្ធផល​នៃ​ផលប្រយោជន៍​នយោបាយ​របស់​វៀតណាម​ ចិន​ និង​កម្ពុជា​។​ កម្ពុជា​ មាន​អត្រា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​។​ អង្គការ​ Forest​ Trends ...

Abu SMG Kibria
http://thediplomat.com/2016/09/how-politics-is-killing-cambodias-forests/

អធិការ​នគរបាល​​​ស្រុកតំបែ ខេត្តត្បូងឃ្មុំ សារភាព​ថា ប្រពន្ធ​របស់ខ្លួន​ជា​​ឈ្មួញ​​រត់ពន្ធ​ឈើ​​ខុសច្បាប់

រថយន្តតូយ៉ូតាមួយគ្រឿង និងឈើប្រណីតខុសច្បាប់ដែលរកឃើញក្នុងនោះកាលពីថ្ងៃច័ន្ទ ជារបស់ប្រពន្ធអធិការនគរបាលស្រុកម្នាក់ក្នុងខេត្តត្បូងឃ្មុំ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីមូលដ្ឋានដែលនិយាយថា ខ្លួនគ្មានបំណងចាត់វិធានការលើប្ដីប្រពន្ធទាំងពីរនាក់នេះ។ លោក ម៉ៅ ពៅ ស្នងការខេត្តត្បូងឃ្មុំបានមានប្រសាសន៍កាលពីម្សិលមិញថា ”យើងមិនខ្វល់ពីអ្នកទាំងនេះទេ។យើងគ្រាន់តែចង់បញ្ឈប់បទល្មើសព្រៃឈើប៉ុណ្ណោះ”។ ...

អូន ភាព
http://www.cambodiadailykhmer.com/34418

តើនរណាកាន់កាប់ឈើ ២,៩៤៩ ដុំដែលរកឃើញដោយកម្លាំងសមត្ថកិច្ចរដ្ឋាភិបាល?

កងកម្លាំងប្រយុទ្ធប្រឆាំងនឹងសកម្មភាពកាប់ឈើរបស់រដ្ឋាភិបាលកាលពីថ្ងៃចន្ទបានរឹបអូសឈើ ជិត ៣,០០០ ដុំនៅក្នុងព្រៃដែលបានរាននៅក្នុងខេត្តមណ្ឌលគិរី ក្រុមមន្ត្រីបានបានប្រាប់កាលពីថ្ងៃអង្គារ។ ម្ចាស់ឈើប្រណីតលំដាប់ថ្នាក់ទី២ ចំនួន ២,៩៤៩ ដុំ -ជាប្រភេទឈើខ្លុង, ត្បែង, ត្រាច មិនត្រូវបានស្គាល់នោះទេ នេះបើតាមប្រសាសន៍លោក អេង ហ៊ី អ្នកនាំពាក្យមន្ត្រីយោធាជាតិ ដែលកំពុងដឹកនាំកងកម្លាំង។   ...

បែន សុខហ៊ាន
https://www.cambodiadaily.com/second2/owns-3000-logs-found-government-task-force-118253/

ក្រុម​ការងារ​ឃ្លាំ​មើល​ព្រៃ​ឈើ​នៅ​កម្ពុជា ​ជំរុញ​ឲ្យ​អង្គការ​អន្តរជាតិ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ដើមឈើ

ក្រុមការងារឃ្លាំមើលព្រៃឈើនៅកម្ពុជា បានជំរុញឲ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ត្រូវខិតខំការពារដើមជ័រច្បោះ កំពុងរងនូវវិនាសកម្មដែលអាចនឹងអស់ក្នុងរយៈពេល៦ខែយ៉ាងយូរដោយសារតែការកាប់ឈើនៅក្នុងតំបន់ព្រៃការពារនិងនៅក្នុងព្រៃសហគមន៍ដើម្បីផ្គត់ផ្គង់ឈើដល់រោងចក្រអារឈើនៅជុំវិញតំបន់នោះ ក្រោមការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន ជួយសម្រួលបែបបទរកស៊ីឈើខុសច្បាប់។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2cNu7HM

ព្រៃឡង់​ នៅ​តែ​ត្រូវ​កាប់​បំផ្លាញ​ពី​សំណាក់​អ្នក​មាន​អំណាច

បើទោះបីជារដ្ឋាភិបាលបានដាក់ព្រៃឡង់ជាព្រៃការពារហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យឈប់ប្រព្រឹត្តបទល្មើសព្រៃឈើក៏ដោយ ក៏បទល្មើសព្រៃឈើនៅតែបន្តកើតឡើងយ៉ាងក្តៅគគុកនៅឡើយដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច។ នេះបើតាមក្រុមអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនបរិស្ថានជាង ១០ នាក់ដែលរួមមានម្ចាស់ពានរង្វាន់វីរជនបរិស្ថានពិភពលោក លោក អ៊ូច ឡេង បានរកឃើញ។ ក្រុមសកម្មជនទាំងនេះបានឲ្យដឹងកាលពីម្សិលមិញថាព្រៃឡង់ក្នុងស្រុករវៀងដែលរដ្ឋាភិបាលទើបដាក់បញ្ជូលជាព្រៃការពារនោះបាននិងកំពុងតែទទួលរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃហើយដឹកចូលទៅក្នុងរោចក្រអារឈើយ៉ាងហោចណាស់ចំនួន ២ កន្លែងដែលគេស្គាល់ថារោងចក្រ ៩៥។ ក្រោយមកឈើទាំងនោះត្រូវបានគេកែច្នៃ និងដឹកបន្តយកទៅចែកចាយក្នុងខេត្តកំពង់ចាមដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។  ...

ផាក់ ស៊ាងលី
http://bit.ly/2cfV0EY

គណៈកម្មការ​​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ថា បទ​ល្មើស​នៅ​តែ​​មាន

ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការរៀបចំដាក់ព្រៃចំនួន៥កន្លែងដែលមានផ្ទៃដីចំនួនជិត១លានហិកតារទៅជាតំបន់ការពារធម្មជាតិ ប៉ុន្តែបានសម្រេចកាត់ខេត្តព្រះវិហារ ចេញពីតំបន់ការពារធម្មជាតិព្រៃឡង់ ដោយសារតែជាតំបន់ព្រៃរិចរិល។ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏នៅតែមានការកាប់ឈើ និងការដឹកឈើខុសច្បាប់ដដែល ដោយប្រើជាទ្រង់ទ្រាយតាមរយៈម៉ូតូ និងរថយន្តសុំាយ៉ុង។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2cGvtWA

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

F4cc4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!