រដ្ឋាភិបាលនឹងសិក្សាពីលទ្ធភាពដាំកូនឈើប្រភេទថ្មី
ក្រសួងបរិស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់កាលពីម្សិលមិញជាមួយនឹងក្រុមហ៊ុនចិនចំនួន ពីរ ដែលនឹងសិក្សាពីលទ្ធភាពដាំកូនឈើប្រភេទ “ប៉ូឡូញ៉ា-គូតុង” ដែលជាប្រភេទឈើរីកលូតលាស់លឿន សម្រាប់ប្រើប្រាស់ដើម្បីធ្វើគ្រឿងសង្ហារឹម និងសំភារៈធ្វើអំពីឈើនានា ដែលរុក្ខជាតិនឹងត្រូវបានដាំដុះនៅកម្ពុជា។ ថ្លែងនៅក្នុងសិក្ខាសាលាអំពីការសិក្សាលទ្ធភាពដាំកូនប្រភេទ ប៉ូឡូញ៉ាំ-គូតុង និងពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុនចិន កាលពីម្សិលមិញ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការដាំដុះប្រភេទឈើនេះនឹងនាំឱ្យមាននិរន្តភាពឈើ និងការពារព្រៃឈើនៃព្រះរាជាណាចក្រកម្ពុជា។ …
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30205/gov---t-studies-new-tree-species/