ព័ត៌មាន​

ក្រុមស្ត្រីជិះម៉ូតូជនជាតិឥណ្ឌាលើកម្ពស់ការអប់រំសម្រាប់ក្មេងស្រី

ក្រុមស្ត្រីជិះម៉ូតូជនជាតិឥណ្ឌាបួននាក់ ដែលបានធ្វើដំណើរដោយម៉ូតូ អស់រយៈចំងាយជាង ១០,០០០ គីឡូម៉ែត្រឆ្លងកាត់អាស៊ី ដើម្បីលើកកម្ពស់ការអប់រំសម្រាប់ក្មេងស្រី បានមកដល់រាជធានីភ្នំពេញកាលពីម្សិលមិញ ហើយបានជួបជាមួយឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស។ ...

សាន ប៉ុនស៊ីម
http://www.khmertimeskh.com/news/26845/indian-bikers-promote-education-for-girls/

WB: កម្ពុជា​លោត​ចេញ​ពី​ប្រទេស​​​ដែល​មាន​​​ចំណូល​ទាប

ធនាគារពិភពលោកបានធ្វើការកែតម្រូវជាផ្លូវការពីឋានៈសេដ្ឋកិច្ចរបស់កម្ពុជាពីក្រុមប្រទេសមានប្រាក់ចំណូលទាបទៅជាប្រទេសមានប្រាក់ចំណូលកណ្ដាលទាបជាការចាត់ថ្នាក់ដែលក្រុមសេដ្ឋវិទូរំពឹងថានឹងនាំឲ្យមានការកាត់បន្ថយជំនួយបរទេស និងភាពអនុគ្រោះពាណិជ្ជកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ...

ហ៊ គឹមសាយ
http://bit.ly/29i8zoy

បញ្ហា​ប្រឈម​នៅ​តែ​បន្ត​សម្រាប់​ការ​លុប​បំបាត់​អំពើ​ហឹ​ង្សា​ក្នុងស្រុក​

ភាពយឺតយ៉ាវក្នុងអន្តរាគមពីសំណាក់តុលាការនិងនគរបាល កង្វះខាតយ៉ាងខ្លាំងក្នុងការផ្តល់សេវាសុខភាពផ្លូវចិត្តនិងកង្វះខាតកញ្ចប់ថវិការរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហានេះ ត្រូវបានចាត់ទុកជាចំនុចប្រឈមសម្រាប់កម្ពុជាក្នុងការលុបបំបាត់អំពើហឹង្សាមកលើស្ត្រី នេះបើយោងតាមការលើកឡើងនៅក្នុងសន្និសិតកាលពីម្សិលមិញ។ ...

Erin Handley and Chin Sreyleap
http://www.phnompenhpost.com/national/ongoing-challenges-kingdoms-efforts-end-domestic-violence

ពិធី​បុណ្យ​ទេសចរណ៍​ទន្លេ​មេគង្គ​ឆ្នាំ​២០១៦ ​នឹង​ធ្វើ​ឡើង​នៅខេត្ត​​ព្រះសីហនុ

ពិធីបុណ្យទេសចរណ៍ទន្លេមេគង្គឆ្នាំ២០១៦ដែលនឹងត្រូវធ្វើឡើងនៅខេត្តព្រះសីហនុដែលជាខេត្តមួយនៃទិសដៅទាក់ទាញទេសចរណ៍បំផុតរបស់ប្រទេសកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរចូលរួមច្រើននៅខេត្តនេះ។ ...

ជា វណ្ណៈ
http://bit.ly/29eFzgi

កម្ពុជា និងមីយ៉ាន់ម៉ាប្រកាន់ជំហររួមគ្នាលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង

ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាបានរំលឹកឡើងវិញពីការគាំទ្ររបស់ខ្លួនសម្រាប់ដំណោះស្រាយដោយសន្តិវិធីលើបញ្ហាជម្លោះទឹកដីរួមទាំងប្រទេសចិន និងបណ្តាប្រទេសអាស៊ានមួយចំនួនទៀត បន្ទាប់ពីកិច្ចប្រជុំវរវាងនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតដែលទើបនឹងតែងតាំងថ្មីរបស់មីយ៉ាន់ម៉ានៅកម្ពុជា។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26852/cambodia-and-myanmar-in-joint--stand-on-south-china-sea-dispute/

ក្រសួង​ពាណិជ្ជកម្ម គ្រោង​បំពាក់​ឧបករណ៍​ចល័ត​ពិនិត្យ​គុណភាព​ទំនិញ និង​អាហារ

ក្រសួងពាណិជ្ជកម្ម បានបង្ហាញផែនការដើម្បីដំឡើងឧបករណ៍ត្រួតពិនិត្យម្ហូបអាហារ និងទំនិញដែលហួសកាលបរិច្ឆេទក្នុងគោលបំណងធ្វើឲ្យប្រជាជនមានទំនុកចិត្តក្នុងការប្រើប្រាស់ទំនិញនាំចូល និងអាហារ។ ...

ជា វណ្ណៈ
http://bit.ly/29cUT8a

ក្រុមហ៊ុន​ KMile ចាប់​ផ្តើម​សេវា​ដឹក​ទំនិញ​តាម​អាកាស​មក​ប្រទេស​កម្ពុជា

ក្រុមហ៊ុន K Mile ដែលជាក្រុមហ៊ុនដឹកទំនិញតាមអាកាសរបស់ប្រទេសថៃបានដំណើរការជើងហោះហើរដឹកទំនិញដំបូងទៅមកកម្ពុជា ថៃ កាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមលោក វណ្ណ ចន្ធី នាយកផ្នែកដឹកជញ្ជូនផ្លូវអាកាសនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ។ ...

ចេង សុខហ័ង
http://bit.ly/29myklm

សត្វ​គោ​បាន​ងាប់​ទាំង​វ៉ូង​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​

មានភ្លៀងធ្លាក់តិចតួចនៅក្នុងតំបន់ដីបែកក្រហែងនៅស្រុកក្រឡាញ។ អណ្តូងត្រូវបានរីងទឹក និងសត្វគោជាច្រើនក្បាលបានងាប់។ ទន្ទឹមនឹងនោះ ប្រជាជនបានធ្លាក់ខ្លួនឈឺផងដែរ។ ...

Aisha Down
https://www.cambodiadaily.com/news/mass-cattle-deaths-scar-countrys-northeast-114997/

មន្ត្រីកងរាជអាវុធហត្ថត្រូវបានរំលឹកឱ្យការពាររដ្ឋាភិបាល

កាលពីម្សិលមិញ នៅក្នុងជំនួបនៃកិច្ចពិភាក្សាសមិទ្ធិផលការងារក្នុងរយៈពេល០៦ខែដំបូងនៃឆ្នាំនេះជាមួយមន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថជាតិ មន្ត្រីនគរបាលត្រូវបានរំលឹកអំពីកាតព្វកិច្ចក្នុងកិច្ចការពារ រដ្ឋាភិបាលស្របច្បាប់និងបញ្ឈប់បដិវត្តព័ណ ដែលគម្រាមកំហែងដល់រដ្ឋអំណាចនេះ។ ...

វង្ស សុខហេង
http://www.phnompenhpost.com/national/rcaf-officials-told-protect-govt

ក្រុមហ៊ុន blue-chip របស់ថៃកំពុងសម្លឹងមើលឱកាសនៅកម្ពុជា

ប្រទេសកម្ពុជា គឺជាជម្រើសមួយដែលមានសក្តានុពលសម្រាប់ក្រុមហ៊ុន blue chip មួយដែលមានមូលដ្ឋាននៅប្រទេសថៃដែលចង់ពង្រីកក្រុមហ៊ុនរបស់ខ្លួននៅក្នុងតំបន់អាស៊ាន នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយកាលពីម្សិលមិញ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26836/thai-blue-chip-eyes-cambodia/

បាតុកម្ម​ថ្ងៃ​ចន្ទ​ព័​ណ​ខ្មៅ​លើក​ទី០៩​បញ្ចប់​ដោយ​ហឹ​ង្សា​និង​ការ​គម្រាមកំហែង​

កាលពីថ្ងៃចន្ទនៅរាជធានីភ្នំពេញ អ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបានធ្វើបាតុកម្មលើទី០៩ក្នុងថ្ងៃចន្ទព័ណខ្មៅ ដោយបញ្ចប់ដោយការវាយប្រហារដោយហឹង្សារវាងបាតុករនិងអ្នកសន្តិសុខ។ ...

ប៉ែន សុខហ៊ាន និង George Wright
https://www.cambodiadaily.com/news/ninth-black-monday-sees-clashes-threats-115003/

គម្រោងអង្គការ​UNESCO​ចាត់វិធានការ​ផ្លាស់ទី​ភូមិ​ប្រជាពលរដ្ឋ​ចេញពី​ភ្នំ​គូ​លេ​ន​

អ្នកភូមិប្រមាណរាប់រយនាក់ដែលកំពុងរស់នៅក្នុងតំបន់ភ្នំគូលេនដែលជាទីតាំងប្រវត្តិសាស្ត្រនៃខេត្តសៀមរាបត្រូវបានជូនដំណឹងថាពួកគាត់នឹងត្រូវតម្រូវឱ្យផ្លាស់ទីចេញដើម្បីជាកិច្ចការពារទៅកាន់តំបន់បេតភណ្ឌជាតិមួយនេះដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់UNESCO។ ...

Thik Kaliyann
http://www.phnompenhpost.com/national/unesco-push-will-clear-villagers-kulen-mountain

កិច្ចពិភាក្សានៅទីក្រុងសេអ៊ូលពីវិស័យកសិកម្មនៅកម្ពុជា

មជ្ឈមណ្ឌលអាស៊ានកូរ៉េបានធ្វើជាម្ចាស់ផ្ទះសម្រាប់សិក្ខាសាលាមួយដើម្បីលើកកម្ពស់ការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ដោយសហការរៀបចំជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សិក្ខាសាលាស្តីអំពី”បរិស្ថានវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា” ត្រូវបានប្រារព្ធនៅសណ្ឋាគារ Shilla ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី ២៩ មិថុនា។ មានអ្នកចូលរួមជនជាតិកូរ៉េប្រមាណ ៧០នាក់។ ...

លី រ៉ាឆែល
http://www.koreatimes.co.kr/www/news/nation/2016/07/176_208500.html

ក្រសួងសុខាភិបាលព្រមានពីការឆ្លងជម្ងឺគ្រុនឈាមក្នុងអត្រាគ្រោះថ្នាក់

មន្ត្រីក្រសួងសុខាភិបាលបានធ្វើការព្រមានអំពីអត្រាកំណើននៃជម្ងឺគ្រុនឈាមក្នុងឆ្នាំនេះនៅទូទាំងប្រទេស ខណៈដែលមេរោគនេះមានអ្នកឆ្លងក្នុងអត្រាខ្ពស់ជាងធម្មតា ដោយក្នុងនោះខេត្តមណ្ឌលគិរីមានកំណើនករណីជម្ងឺគ្រុនឈាមយ៉ាងឆាប់រហ័សនិងគ្រោះថ្នាក់បំផុត។ ...

អ៊ូច សូនី
https://www.cambodiadaily.com/news/health-ministry-warns-of-a-spike-in-dengue-114967/

ពុទ្ធីវុធ ប្តេជ្ញា​ស្រោចស្រង់​ឧស្សាហកម្ម​អង្ករ

លោក សុខ ពុទ្ធីវុធ កូនប្រុសលោកឧបនាយករដ្ឋមន្ដ្រី សុខ អាន និងជាកូនប្រសាលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាជាថ្មីម្តងទៀតសម្រាប់អាណត្តិទី ២ ជាមួយនឹងការប្ដេជា្ញក្នុងការដោះស្រាយបញ្ហានៅក្នុងឧស្សាហកម្មនេះ។ ...

ចេង សុខហ័ង
http://bit.ly/29iIgdQ

អភិបាល​ស្រុក​ថ្មគោល​រង​ការ​ចោទ ប្រព្រឹត្ត​អំពើ​ពុក​រលួយ

លិខិតអនាមិកជាច្រើនសន្លឹកដែលចោទប្រកាន់អភិបាលស្រុកថ្មគោលថាបានប្រើថវិការដ្ឋដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនត្រូវបានជនអនាមិកបាចកាលពីព្រឹកថ្ងៃសៅរ៍នៅកណ្តាលក្រុងបាត់ដំបងនេះបើតាមមន្ត្រីនគរបាល និងអភិបាលខេត្ត បានលើកឡើង។ អធិការនគរបាលស្រុកថ្មគោល លោក អៀង ស៊ីត្រា បាននិយាយថា៖ «លិខិតនោះបានចោទអភិបាលស្រុកថ្មគោល តែគេបោះវានៅទីរួមខេត្តបាត់ដំបង ឯណោះ ហើយនគរបាលខេត្តជាអ្នករ៉ាប់រងរឿងនេះ»។ ...

ប៉ាវ ស៊ុយ
http://bit.ly/29s7K9K

ការ​ប្រែប្រួល​អាកាសធាតុ​ខូច​ខាត ផ.ស.ស. កម្ពុជា ប្រមាណ​១០​ភាគរយ

បាតុភូតបម្រែបម្រួលអាកាសធាតុដែលជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូលត្រូវបានគេព្យាករណ៍ថាបានធ្វើឲ្យផលិតផលសរុបក្នុងស្រុក(ផ.ស.ស.)កម្ពុជាបាត់បង់ប្រមាណ ១០ ភាគរយកាលពីឆ្នាំ២០១៥។ នេះបើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខណៈដែលស្ថាប័នមួយនេះប្រកាសផ្តល់ចំនួនប្រមាណ ៩៦ លានដុល្លារគាំទ្រកម្ពុជា ក្នុងកម្មវិធីភាពធន់នៃការប្រែប្រួលអាកាសធាតុ។ ...

ជា វណ្ណៈ
http://bit.ly/29cFnK2

គជប ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាង​ ៧០០ ​នាក់​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសថានឹងជ្រើសរើសបុគ្គលិកចំនួន ៧៤១ នាក់ក្នុងកិច្ចសន្យាដែលមានរយៈពេលខ្លីហើយប្រមាណ ៥៩១ នាក់ក្នុងចំណោមពួកគេទាំងនោះនឹងធ្វើជាគ្រូបណ្តុះបណ្តាសម្រាប់ហ្វឹកហ្វឺននឹងឃ្លាំមើលការចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកហើយនីតិវិធីច្បាប់សម្រាប់គម្រោងនេះគ្រោងនឹងអនុវត្តនៅដើមឆ្នាំក្រោយសំរាប់ឃុំជាង ១៦០០ នៅទូទាំងប្រទេស។ ...

វង្ស សុខេង
http://bit.ly/29cHQEh

ច្បាប់​ចាយ​វាយ​ថវិកា​របស់​អាមេរិក​​ភ្ជាប់​ជំនួយ​​ដើម្បី​បញ្ចប់​​​ការ​ប្រើ​ហិង្សា​របស់​រដ្ឋាភិបាល

ច្បាប់ចាយវាយថវិកាដែលអនុម័តដោយគណៈកម្មាធិការថវិកានៃព្រឹទ្ធសភាអាមេរិក(U.S. Senate Appropriations Committee) កាលពីសប្តាហ៍មុនស្នើឱ្យបញ្ចប់ការផ្តល់ជំនួយអាមេរិកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ដោយសារការយាយីរបស់រដ្ឋាភិបាលទៅលើបក្សប្រឆាំងនិងសង្គមស៊ីវិល។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/32700

កម្មករ​ដេក​យាម​រោងចក្រ​ទារ​សំណង​​ ខណៈ ILO រក​ឃើញ​ភាព​ប្រសើរ

កម្មកររោងចក្រ Chung Fai នៅចាក់អង្រែក្រោមខណ្ឌមានជ័យជិត ២០០ នាក់បានដេកយាមរោងចក្រព្រោះខ្លាចម្ចាស់លួចដឹកអីវ៉ាន់ចេញ និងបិទរោងចក្រដោយមិនបើកប្រាក់ឈ្នួល និងទូទាត់ប្រាក់អតីតភាពខណៈដែលអង្គការ ILO បានចេញរបាយការណ៍ស្តីពីរោងចក្រកាន់តែប្រសើរបានរកឃើញភាពវិជ្ជមានបើទោះជាមានរោងចក្រខ្លះមិនអនុវត្តតាមច្បាប់ក៏ដោយ។ ...

សែន ដាវីត
http://bit.ly/29cIPEy

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស្តីបន្ទោស​ទៅ​កាន់​អភិបាលខេត្ត​បាត់ដំបង​

កាលពីថ្ងៃអាទិត្យ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱមយិនទៀងបានស្តីបន្ទោសទៅកាន់អភិបាលខេត្តបាត់ដំបង់លោក ច័ន្ទ សុផលចំពោះការបដិសេធមិនអនុញ្ញាតិ្តឱ្យមានការស៊ើបអង្កេតទៅកាន់អភិបាលស្រុកមួយរូបដែលត្រូវបានជាប់សង្ស័យពីការកេងប្រវ័ញ្ចថវិការដ្ឋដោយខុសច្បាប់អំជាច្រើនពាន់ដុល្លារ។ ...

អូន ភាព
https://www.cambodiadaily.com/news/anti-graft-czar-attacks-battambang-governor-114958/

និន្នាការ​មូលនិធិ​ទុនវិនិយោគ​កំពុង​កើន​ក្នុង​តំបន់

ក្រុមហ៊ុន Golden Gate Ventures ថ្មីៗនេះបានបិទមូលនិធិថ្មី ៦០ លានដុល្លារដែលប្រើប្រាស់សម្រាប់ការចាប់ផ្ដើមអាជីវកម្មប្រព័ន្ធអេកូស៊ីស្ដែមដែលកំពុងកើនឡើងយ៉ាងរហ័សរបស់អាស៊ីអាគ្នេយ៍។ ...

ការ​ចុះ​បញ្ជី​តាម​អនឡាញ​នៅ​តែ​មាន​កម្រិត​ទាប

ក្រសួងពាណិជ្ជកម្មបានប្រកាសពន្យារពេលជាលើកទីពីរដល់ក្រុមហ៊ុនដែលត្រូវចុះបញ្ជីឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (តាមអនឡាញ) ខណៈមានតែជាង ២០ ភាគរយប៉ុណ្ណោះនៃក្រុមហ៊ុនសរុប ៥ ម៉ឺនដែលបានមកចុះបញ្ជីគិតត្រឹមដំណាច់ខែមិថុនា។ ...

ហ៊ គឹមសាយ
http://bit.ly/29dGaLs

នាយករដ្ឋមន្ត្រីមានប្រសាសន៍ថាការចិញ្ចឹមត្រីកំពុងធ្លាក់ចុះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រុញប្រជាជនកម្ពុជាចូលរួមក្នុងការអភិវឌ្ឍការផលិតត្រីទឹកសាបឱ្យបានច្រើន ដូច្នេះពួកគេមិនចាំបាច់ពឹងលើការចាប់ត្រីពីក្នុងទន្លេសាប មេគង្គ និងទន្លេបាសាក់តែមួយមុខសម្រាប់ជាធ្វើជាអាហារនោះទេ។ ...

សុខ ចាន់
http://www.khmertimeskh.com/news/26778/pm-says-fish-stocks-falling/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

tbNVf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!