ព័ត៌មាន
រដ្ឋាភិបាលលុបចោលការដាក់លក់ឈើដេញថ្លៃជាសាធារណៈដោយសារមិនសូវមានការចាប់អារម្មណ៍
យោងតាមក្រុមមន្ត្រីដែលបានលើកឡើងពីកង្វះការចាប់អារម្មណ៍ក្នុងចំណោមអ្នកទិញដែលមានសក្តានុពេលនោះ បានឱ្យដឹងថា រដ្ឋាភិបាលបានពន្យារពេលដោយមិនកំណត់ពីអ្វីដែលខ្លួនមានបំណងដាក់លក់ដេញថ្លៃជាសាធារណៈលើកដំបូងក្នុងចំណោមការប្រកាសលក់ដេញថ្លៃជាច្រើននូវឈើចំនួន៧១.០០០ម៉ែត្រគូបដែលអាជ្ញាធររឹបអូសបានចាប់តាំងពីខែមករាមក។ ...
អូន ភាព
http://www.cambodiadailykhmer.com/32574
ការស៊ើបអង្កេតករណីសង្ស័យជម្ងឺកញ្ជ្រិលពីរនៅក្រុងភ្នំពេញនិងខេត្តស្វាយរៀង
មន្ត្រីក្រសួងសុខាភិបាលកំពុងធ្វើការស៊ើបអង្កេតករណីសង្ស័យជម្ងឺកញ្ជ្រិលពីរ ដែលមួយនៅក្នុងក្រុងភ្នំពេញនិងមួយទៀតនៅខេត្តស្វាយរៀង។ ...
Yesenia Amaro
http://www.phnompenhpost.com/national/possible-measles-cases-prompt-investigation
ក្រុមហ៊ុនចិនគ្រោងវិនិយោគតភ្ជាប់ពីផែទៅផ្លូវដែក
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Railway Construction Corporation Limited គ្រប់គ្រងដោយរដ្ឋរបស់ចិនបានបង្ហាញពីគម្រោងតម្លៃ ២៥០ លានដុល្លារតភ្ជាប់ផ្លូវពីកំពង់ផែភ្នំពេញទៅកាន់ផ្លូវដែក។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ។ ...
Kali Kotoski
http://bit.ly/293YNnG
ការផ្ទុះឡើងនៃដង្កូវវ៉ូងកើតមាននៅខេត្តកោះកុង
មន្ត្រីបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខណៈពេលដែលកសិករទូទាំងប្រទេសកំពុងបន្តស្រាកស្រានជាបន្តៗពីបញ្ហាដង្កូវវ៉ូង ប្រជាជនក្នុងខេត្តកោះកុងកំពុងមានការប្រឈមមុខនឹងការផ្ទុះឡើងនេះដែលមានក្នុងចំណោមដំណាំស្រូវថ្មីៗ។ ...
ខេង សុធា
https://www.cambodiadaily.com/news/another-armyworm-outbreak-hits-koh-kong-114721/
កម្ពុជា-ឡាវ ឯកភាពគ្នាសម្រេចបើកច្រកព្រំដែនបន្ថែម
កម្ពុជានិងសាធារណរដ្ឋប្រជាមានិតឡាវបានឯកភាពគ្នាបើកច្រកព្រំដែនបន្ថែមទៀតដើម្បីជួយសម្រួលពាណិជ្ជកម្មនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខណៈពេលដែលទំហំផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីនៅមិនទាន់មានច្រើនក៏ដោយ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន និងសមភាគីឡាវ លោក ថងលូង ស៊ីសូលីត (Thongloung Sisoulith) កាលពីម្សិលមិញ នៅវិមានសន្តិភាព ដែលមានរបៀបវារៈជាច្រើនទៀតត្រូវបានលើកយកមកពិភាក្សា ទាក់ទងនឹងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការថែរក្សាសន្តិភាពតាមតំបន់ព្រំដែន។ ...
ជា វណ្ណៈ
http://bit.ly/290fcqA
កូរ៉េខាងត្បូងត្រូវការកម្លាំងពលកម្មពីកម្ពុជាបន្ថែមក្នុងឆ្នាំ ២០១៦
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ចំនួនពលករចំណាកស្រុកដែលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងនឹងមានការកើនឡើងទ្វេដងនៅឆ្នាំ ២០១៦នេះ ធៀបនឹងឆ្នាំមុន។ ...
គង់ មេត្ដា
http://bit.ly/290kOSy
អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា និងឡាវនៅសប្តាហ៍នេះ
អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិកូរ៉េខាងត្បូងនឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា និងឡាវនៅសប្តាហ៍នេះក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកដើម្បីឈ្នះលើបណ្តាប្រទេសនានាដែលមានទំនាក់ទំនងជិតស្និទ្ធនឹងកូរ៉េខាងត្បូងខណៈដែលទីក្រុងព្យូយ៉ាងបង្ហាញពីសញ្ញាណតិចតួចពីការដាក់សំពាធខាងយោធា។ ...
Yonhap
http://www.koreaherald.com/view.php?ud=20160627000628
វេទិកាទេសចរណ៍ផ្តោតទៅលើការបើកចំហបទពិសោធន៍នានានៅតំបន់ទន្លេមេគង្គ
ប្រធានបទនៅឆ្នាំនេះនឹងផ្តោតទៅលើ “ការបើកចំហបទពិសោធន៍នានាតាមបណ្តោយទន្លេមេគង្គ”។ នេះបើយោងតាមលោក Jens Thraenhart នាយកប្រតិបត្តិនៃ MTCO, “អ្នកធ្វើដំណើរទាំងឡាយចង់ទទួលបានបទពិសោធន៍ពិតប្រាកដនៅក្នុងប្រទេសដែលពួកគេទៅទស្សនា និងចង់ចាកចេញជាមួយការកោតសរសើរពិតៗពីបទពិសោធន៍ក្នុងតំបន់។ ...
Logan Connor
http://sea-globe.com/mekong-tourism-forum/
មន្ត្រីកំពុងរៀបចំប្រព័ន្ធបង់ប្រាក់ពិន័យចរាចរណ៍តាមធនាគារ
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបាននិងកំពុងសិក្សាលើប្រព័ន្ធអេឡិចត្រូនិកបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍តាមធនាគារដែលប្រព័ន្ធនេះគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០១៦ ខាងមុខនេះដើម្បីតម្លាភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។ ...
ប៉ិច សុធារី
http://bit.ly/28XZEVn
សេវាផ្ទេរប្រាក់ E-money
សេវាកម្មផ្ទេរប្រាក់ E-money ដែលប្រតិបត្តិការក្រោមក្រុមហ៊ុនទូរស័ព្ទ Metfone, និងក្រុមហ៊ុន Pay&Go SEA (Cambodia) ដែលបានចូលជាដៃគូសហការសម្រាប់សេវាផ្ទេរប្រាក់ បញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទ និងការទូរទាត់សាច់ប្រាក់នានា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26522/e-money--pay-amp-go-alliance/
តម្លៃមាសនៅកម្ពុជាហក់ឡើង ១០០ ដុល្លារតែរយៈពេល ១ ថ្ងៃ
តម្លៃមាសនៅកម្ពុជាបានហក់ឡើងខ្ពស់មួយរំពេចកាលពីថ្ងៃសុក្រដែលជំរុញឲ្យអ្នកកាន់កាប់មាសជាច្រើនបានលក់ដើម្បីទទួលបានការចំណេញពីកំណើននេះ។ ...
ហ៊ គឹមសាយ
http://bit.ly/293K4eh
ការស្ទង់មតិៈ សេវាធនាគារត្រូវការកែលម្អ
ទោះបីវិស័យធនាគាររបស់កម្ពុជាកំពុងទទួលបានកំណើនខ្លាំងក្នុងរយៈពេលចុងក្រោយជាមួយស្ថាប័នជាច្រើនកំពុងព្យាយាមបង្កើនភាពខ្លាំងរបស់ពួកគេនៅក្នុងទីផ្សារដែលតូចចង្អៀតនេះក្តីក៏នៅមានការមិនពេញចិត្តច្រើនលើសេវាធនាគារក្នុងចំណោមអតិថិជនដែលនេះជាឧបសគ្គមួយសម្រាប់ទំនុកចិត្ត និងកំណើនផងដែរ។ ...
Kali Kotoski
http://bit.ly/28YBPkg
ប្រតិបត្តិការសកលកាន់តែងាយស្រួលជាមួយអេស៊ីលីដាម៉ាស្ទ័រកាត
ធនាគារពាណិជ្ជដែលឈានមុខគេនៅកម្ពុជា អេស៊ីលីដា បានចូលជាដៃគូជាមួយម៉ាស្ទ័រកាតអាស៊ីប៉ាស៊ីហ្វិក បានបើកសម្ភោធជាផ្លូវការកាលពីសប្តាហ៍មុននូវកាតអេឡិចត្រូនិចអេស៊ីលីដាម៉ាស្ទ័រកាតដើម្បីអនុញ្ញាតឱ្យអតិថិជនដកប្រាក់តាមរយៈម៉ាស៊ីន ATM ក៏ដូចជាធ្វើការទូទាត់សាច់ប្រាក់នៅទូទាំងពិភពលោកដែលមានសញ្ញា MasterCard នៅទីនោះ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26520/global-transactions-easier-with-acleda-mastercard/
កម្ពុជាភ្ជាប់ខ្លួនទៅនឹងផ្លូវសូត្រថ្មី
ផ្លូវជំនួញសូត្របុរាណដែលលាតសន្ធឹងលើផ្ទៃដីរាប់ម៉ឺនគីឡូម៉ែត្រ តភ្ជាប់ភាគខាងកើតទៅភាគខាងលិច ពីប្រទេសជប៉ុនទៅកាន់ ទីក្រុង Veniceនិងឆ្លងកាត់សមុទ្រប្រាំ។ រួមគ្នា, ផ្លូវគោក ផ្លូវជួញដូរតាមសមុទ្រ បានតភ្ជាប់ប្រទេសជាង៤០ នៅទូទាំង ទ្វីបអាស៊ី អឺរ៉ុបនិង ទ្វីបអាហ្រ្វិក , ដែលជាការជំរុញសាកលភាវូបនីយកម្មដំណាក់កាលដំបូង។ ...
Janelle Retka
https://www.cambodiadaily.com/news/cambodia-positions-itself-along-new-silk-road-114629/
សហភាពអឺរ៉ុបនិងSIDAព្រមព្រៀងផ្តល់ជំនួយដល់កម្ពុជាចំនួន៣៣.១លាន អឺរ៉ូ
សហភាពអឺរ៉ុបនិងភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍនអន្តរជាតិស្វីស (SIDA) បានព្រមព្រៀងក្នុងការផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៣៣.១លាន អឺរ៉ូទៅកាន់កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុដំណាក់កាលទី៣របស់ប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសរបស់ភ្នាក់ងារសារព័ត៌មានជាតិកាលពីថ្ងៃសុក្រ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/eu-sida-offer-eu331m-grant-budget-reform
សាលាអំពីវគ្គបណ្តុះបណ្តាលសិទ្ធិមនុស្សត្រូវបានលុបបំបាត់នៅខេត្តព្រះវិហារ
អ្នករៀបចំសិក្ខាសាលាស្តីអំពីវគ្គបណ្តុះបណ្តាលសិទ្ធិមនុស្សកាលពីថ្ងៃទី១៧ ខែមិថុនានៅខេត្តព្រះវិហារបានឱ្យដឹងថា សិក្ខាសាលានេះត្រូវបានលុបបំបាត់ដោយនគរបាល ខណៈពេលអាជ្ញាធរបានឱ្យដឹងកាលពីម្សិលមិញថាក្រុមមន្ត្រីគ្រាន់តែបានស្នើរសុំឱ្យមានការបង្អាកវគ្គបណ្តុះបណ្តាលនេះដោយសារការព្រួយបារម្ភអំពីកត្តាអនុវត្តជាក់ស្តែង។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/local-human-rights-forum-shut-down-preah-vihear
ក្រុមន្ត្រី៖ អ្នកប្រើប្រាស់គ្រឿងញៀនត្រូវស្វែងរកការបន្សាប
រដ្ឋាភិបាលបានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីម្សិលមិញដោយការដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានទម្ងន់ជិត១,៥តោននៅក្នុងទីធ្លាសាលារៀនមួយក្នុងរាជធានីភ្នំពេញ។ ក្រុមមន្ត្រីបានទទួលស្គាល់ថា ការខំប្រឹងប្រែងដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនបានបរាជ័យ ដោយចង្អុលបង្ហាញពីកង្វះការយល់ដឹង និងការចូលរួមជាសាធារណៈ។ ...
អ៊ួច សូនី
http://www.cambodiadailykhmer.com/32515
ទូកដែលគេប្រទះឃើញគឺជាទូកពីសម័យអង្គរ
ទូកដែលបានប្រទះឃើញកាលពីខែមេសាកន្លងមកនៅការដ្ឋានមួយស្ថិតនៅស្រុកអង្គរធំ ខេត្តសៀមរាបត្រូវបានមន្ទីរពិសោធន៍នៅប្រទេសនូវែលសេឡង់បង្ហាញថាគឺជាទូកបុរាណមានកាលបរិច្ឆេទនៅឆ្នាំ ១២០៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧។ ...
សែន ដាវីត
http://bit.ly/293N0aR
ការនាំចេញឈើប្រណិតបានបំពានលើច្បាប់ការពាររបស់អង្គការសហប្រជាជាតិ
ប្រទេសកម្ពុជាបាននាំចេញឈើប្រណិតដែលមានតម្លៃរាប់រយលានដុល្លារក្នុងរយៈពេល១៨ខែកន្លងមក បន្ទាប់ពីបានផ្តល់សច្ចាប័នទៅកាន់ច្បាប់អន្តរជាតិឆ្នាំ២០១៣ស្តីអំពីការការពារប្រភេទឈើកម្រពីការបំផ្លិចបំផ្លាញតាមរយៈការជួញដូរ នេះបើយោងតាមរបាយការណ៍មួួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ ...
Ben Paviour
https://www.cambodiadaily.com/news/rosewood-exports-undercut-un-protections-114612/
កម្ពុជាជំរុញឲ្យអាល្លឺម៉ង់វិនិយោគនៅកម្ពុជាកាន់តែច្រើន
រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានជំរុញឲ្យមានការវិនិយោគកាន់តែច្រើនបន្ថែមទៀតរបស់អាល្លឺម៉ង់មកកម្ពុជាខណៈអង្គការរបស់អាល្លឺម៉ង់កំពុងរៀបចំផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅក្នុងឧស្សាហកម្មរោងចក្រសម្រាប់ប្រជាជនកម្ពុជា។ នេះបើយោងតាមលោក ប៉ាវ ហេងតារា ប្រធាននាយកខុទ្ទកាល័យក្រសួងពាណិជ្ជកម្ម។ ...
ចេង សុខហ័ង
http://bit.ly/28Rqj4V
ក្រសួងសុខាភិបាលទទួលស្គាល់បញ្ហាអំពើពុករលួយក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់
នៅសប្តាហ៍នេះ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យមានការត្រួតពិនិត្យល្អិតល្អន់អំពីបញ្ហាកង់ត្រាបុគ្គលិកនិងបាននិយាយថានេះជាកត្តាមិនប្រក្រតីក្នុងការប្រតិបត្តិការនៃឯកសារផ្លូវការដោយមន្ត្រីថ្នាក់កណ្តាល ។នេះជាការទទួលស្គាល់ដែលបានចេញផ្សាយប្រមាណមួយខែកន្លងមកបន្ទាប់ពីមានភស្តុតាងអំពីការប្រព្រឹត្តអំពើពុករលួយជាច្រើនក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់។ ...
ប៊ុន សេងគង់់និងStuart White
http://www.phnompenhpost.com/national/health-ministry-acknowledges-complications-nod-cnm-graft
ក្រសួងអប់រំដកតួនាទីមន្ត្រីដែលបៀតបៀនកេរ្តិ៍ភេទលើនារីកូរ៉េ
បន្ទាប់ពីសារព័ត៌មានកូរ៉េខាងត្បូងបានចុះផ្សាយពីរឿងអាស្រូវរបស់មន្ត្រីកម្ពុជាលោក គ្រី ស៊ាងឡុង ដែលបានបៀតបៀនកេរ្តិ៍ភេទទៅលើនារីកូរ៉េម្នាក់ក្នុងដំណើរទៅបំពេញទស្សនកិច្ចនៅទីនោះហើយកាសែតក្នុងស្រុកមួយបានដកស្រង់យកមកចុះផ្សាយកាលពីម្សិលមិញ ក្រសួងអប់រំយុវជន និងកីឡាបានសម្រេចដកតួនាទីមន្ត្រីរូបនេះចេញពីប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈខណៈដែលរឿងនេះបានកើតឡើងអស់រយៈពេលជិត ១ ខែមកហើយ។ ...
ឡាយ សាមាន
http://bit.ly/28XbFNz
ក្រុមហ៊ុនកំពុងចែចូវគម្រោងផ្លូវដែកពីភ្នំពេញទៅសៀមរាប
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានឲ្យដឹងថាមានក្រុមហ៊ុនមួយចំនួនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅសៀមរាប។ ...
ហ៊ គឹមសាយ
http://bit.ly/28RwLsG
នគរបាលនឹងធ្វើការផាកពិន័យលើខកខានបង់ថ្លៃពិន័យចរាចរ
នគរបាលជាតិបានឱ្យដឹងថា អ្នកបើកបរម៉ូតូឌុបដែលមិនទាន់បានបង់ថ្លៃផាកពិន័យបន្ទាប់ពីច្បាប់ចរាចរថ្មីត្រូវបានអនុម័តតាំងពីខែមករាមកនឹងត្រូវបញ្ចូនទៅកាន់តុលាការ ប្រសិនបើពួកគាត់មិនបានទូទាត់ការផាកពិន័យនេះឱ្យរួចស្រេចក្នុងរយៈពេល១៥ថ្ងៃខាងមុខ។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/police-to-start-enforcing-traffic-ticket-fines-114555/