រ័ត្ន សារ៉ាត់
មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាលតម្លាភាព គណនេយ្យភាព នឹង ភាពស្មោះត្រង់ គឺជាគុណតម្លៃរបស់ សារ៉ាត់។ មានតួនាទីមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាលនៅ អូឌីស៊ី សារ៉ាត់ធ្វើការសហការណ៍យ៉ាងជិតស្និតជាមួយក្រុមការងារទាំងអស់ ដើម្បីផលិតអោយ ...
វង្ស ពិសិទ្ធ
មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)/ អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាពពិសិទ្ធធ្វើការជាមន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងGIS/អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ លោកបានបញ្ចប់ការសិក្សាថ្នាក់វិស្វករឯកទេសធនធានរ៉ែ និងភូគភ្ពសាស្ត្រ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ ២០១៩។ ក្នុង ...
ឆេង ភត្រា
មន្ដ្រីគម្រោង/អ្នកសម្របសម្រួលគម្រោងភត្រា មានតួនាទីសម្របសម្រួលការបណ្ដុះបណ្ដាលនិងសិក្ខាសាលា ហើយចងក្រងឯកសារសម្រាប់សកម្មភាពនានា ព្រមទាំងត្រួតពិនិត្យ វាយតម្លៃ និងរាយការណ៍ពីវឌ្ឍនភាពគម្រោង។ បន្ថែមពីនេះ លោកក៏មានតួនាទីក្នុងការរៀបចំផែនការសារគមនាគមន៍របស់គម្រោង និងពង្រឹងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ...
វង្ស ព្រហ្មនា
មន្ត្រីគម្រោងផ្នែកគម្រោងដឹកនាំដោយយុវជនព្រហ្មនា ជាមន្ត្រីគម្រោងរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដែលកំពុងធ្វើការនៅក្រោមគម្រោងដឹកនាំដោយយុវជន។ នៅក្នុងគម្រោងនេះ លោកផ្ដល់ការគាំទ្រទៅកាន់ ...
ស៊ីវ វឌ្ឍនា
ប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រវឌ្ឍនាបានធ្វើការយ៉ាងសកម្មសម្រាប់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ចាប់តាំងពីឆ្នាំ ២០១៦ ក្នុងតួនាទីជា បណ្ណាធិការ-អ្នកស្រាវជ្រាវ និងជាមន្ត្រីផ្នែកស្រាវជ្រាវ និងមាតិកា។ ជាមួយនឹង ...
លោក ប៊ុន ថារម្យ
លោក ប៊ុន ថារម្យ គឺជាសហស្ថាបនិកនៃ Kiripost ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទំនើប ផ្តោតលើអាជីវកម្ម និងបច្ចេកវិទ្យា។ លោកបានធ្វើការសរសេរប្លុកអំពីប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យានៅក្នុងប្រទេស ...
យ៉ា សុម៉ារី
ប្រធានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលសុម៉ារី ជាប្រធានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលនៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដែលជាកន្លែងសុម៉ារីសហការយ៉ាងជិតស្និទ្ធជាមួយនាយកប្រតិបត្តិ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ម្ចាស់ ...
ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមនៃជំងឺកូវីដ-១៩ មកលើប្រទេសកម្ពុជា
ការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងប្រទេសចិននៅចុងឆ្នាំ ២០១៩ ហើយនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាវាជាការព្រួយបារម្ភជាអន្តរជាតិ ...
លោក ម៉ួន វិចិត្រ
លោក ម៉ួន វិចិត្រ ធ្លាប់ជាសិស្សឆ្នើមម្នាក់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទស្សនវិជ្ជានៅទីក្រុងយ៉ាំងហ្គូន សហភាពមីយ៉ាន់ម៉ា ហើយលោកធ្លាប់ជាអ្នករៀបរៀងអត្ថបទ និងជាសមាជិកម្នាក់នៃក្រុមត្រួតពិនិត្យបោះពុម្ពផ្សាយសៀវភៅ ...
លោក ណូប៊ឺត ក្លេន
លោក ណូប៊ឺត ក្លេន (Norbert KLEIN) ក៏ជាសមាជិកដើមមួយក្នុងក្រុមប្រឹក្សាភិបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ហើយក៏ជាចាស់ព្រឹទ្ធាចារ្យនៃសហគមន៍អ្នកប្រើប្រាស់អ៊ិនធឺណែតក្នុងប្រទេសកម្ពុជា ដោយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធអ៊ិនធឺណែត ក្នុងប្រទេសកម្ពុជានៅទស្សវត្សរ៍ទី៩០។ លោក ណូប៊ឺត ក៏ជាស្ថាបនិក មួយរូប និងជាប្រធាននៃអង្គការសង្គមអ៊ិនធឺណែតកម្ពុជាអស់រយៈពេលដ៏វែង ព្រមទាំងជា ស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបើកទូលាយ ដែលជាអង្គការមិន មែនរដ្ឋាភិបាលមួយនាំមុខលើវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាដើម្បីការអភិវឌ្ឍ (ICT4D)។ លោក បានបង្កើត និងគ្រប់គ្រងអង្គភាពឌឹមីរឺ (The Mirror) ដែលជាអង្គភាព ប្រមូលផ្តុំអត្ថបទសារព័ត៌មានដំបូងៗគេ ហើយដែលបានបើកដំណើរការយ៉ាងយូរចាប់តាំង ពីឆ្នាំ ១៩៩៧ ដល់ ២០០៩។ ទោះបី លោក ណូប៊ឺត ចូលនិវត្តន៍ក្តី តែលោកនៅតែជាបុគ្គល ដ៏សកម្ម។ លោក បានបន្តផ្តល់ការប្រឹក្សា និងចែករំលែកអំពីអ៊ិនធឺណែត និងបញ្ហាអភិបាល កិច្ចអ៊ិនធឺណែតនៅជុំវិញពិភពលោក។ ...
លោកស្រី ធុល ស៊ីវ៉ាណេ
លោកស្រី ធុល ស៊ីវ៉ាណេ ថ្មីៗនេះបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិពីសាកលវិទ្យាល័យមែលប៊ន ប្រទេសអូស្ត្រាលី។ លោកស្រីក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង ...
លោក បេ ចន្ត្រា
លោក បេ ចន្ត្រា គឺជាអ្នកដឹកនាំរៀបចំព្រឹត្តិការណ៍បាខែមកម្ពុជា ដែលជាសន្និសិទមួយស្តីអំពី បច្ចេកវិទ្យា ដែលមានលក្ខណៈអន្តរជាតិ ច្នៃប្រឌិត និងបើកទូលាយ។ លោក ទទួលខុសត្រូវទូទៅ ក្នុងការធ្វើផែនការរៀបចំព្រឹត្តិការណ៍ ការស្វែងរកថវិកា និងការសម្របសម្រួលនូវរាល់សកម្មភាព ទាំងឡាយ ដើម្បីធានាឲ្យព្រឹត្តិការណ៍នោះអាចដំណើរការទៅមុខបានដោយរលូន និងអាចទទួល បានលទ្ធផលដែលបានរំពឹងទុក។ លោក ក៏បានរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ និង សិក្ខាសាលាជាច្រើនទៀតផងដែរមានដូចជា កិច្ចប្រជុំកំពូលនៃក្រុមអ្នកសរសេរប្លក់ (Blogger Summit) ការជួបប្រជុំគ្នានៅចុងសប្តាហ៍ (Startup Weekend) វេទិការអ្នកប្រើប្រាស់បច្ចេកវិទ្យា (TechCamp Phnom Penh) វេទិការអ្នកសរសេរប្លក់ជនជាតិខ្មែរ (Clogger Corner) សិក្ខាសាលា បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាផ្ទាល់ខ្លួន (Personal ICT Camp) វេទិការបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាមេគង្គ (Mekong ICT Camp) ...
សុខ ហាំងឃាង
មន្ត្រីផ្នែកទំនាក់ទំនងឃាង ទទួលបន្ទុកផលិតសម្ភារៈទំនាក់ទំនង និងគាំទ្រសកម្មភាពផ្សេងៗរួមទាំងវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ និងដៃគូសំខាន់ៗរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកក៏សរសេរអត្ថបទប្លុកអំពីសកម្មភាពផ្សេងៗដែលរៀបចំដោយអូឌីស៊ីផង ...
អត្រានុកូលដ្ឋាន
ប្រទេសកម្ពុជា ជាប្រទេសដ៏ក្មេងខ្ចី និងមានកំណើនប្រជាជនលឿនជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានចំនួនប្រជាជនប្រមាណជា ១៦ លាននាក់នៅឆ្នាំ ២០១៩។108 យោងតាមធនាគារពិភពលោក អត្រាកំណើតក្នុង ១,០០០ នាក់របស់ប្រទេសនេះ បានធ្លាក់ចុះតិចតួច ពី ២៥,៥ នៅឆ្នាំ ២០១០ ទៅ ២២,៤ ...