គោលដៅទី១៣ សកម្មភាពបរិស្ថាន
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៣ មានគោលបំណងចាត់វិធានការជាបន្ទាន់ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយអភិវឌ្ឍសមត្ថភាពរបស់ប្រទេសនីមួយៗ ដើម្បីកាត់បន្ថយហានិភ័យអាកាសធាតុ និងការបន្ស៊ាំ។ ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសគ្មានព្រំដែនជាប់សមុទ្រ រដ្ឋ ...
គោលនយោបាយ និងការគ្រប់គ្រង វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ប្រទេសកម្ពុជាមានមហិច្ឆតាក្នុងការផ្លាស់ប្តូរ និងធ្វើឌីជីថលូបនីយកម្មប្រពន្ធ័រដ្ឋាភិបាល និងសេដ្ឋកិច្ចរបស់ខ្លួន។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំកើតឡើងបន្ទាប់ពីមានការកំណត់គោលដៅសេដ្ឋកិច្ចដ៏មានមហិច្ឆតារបស់ខ្លួន ...
គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៨ ដែល “ធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាប័ន្ន មានមុខរបរពេញលេញ និងផលិតភាព និងមានការងារសមរម្យ សម្រាប់ប្រជាជនគ្រប់រូប” មានចំណុចដៅទូទៅចំនួន១០ និងគោលដៅអនុវត្តចំនួន២។157 ចំណុចដៅមួយ ...
គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៣ (គ.អ.ច ៣) សំដៅ “ធានាឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូប និងគ្រប់វ័យ”។187 គោលដៅនេះផ្តោតលើទិដ្ឋភាពយ៉ាងទូលំទូលាយ រួមមានអត្រាមរណភាព ...
គ្រោះរាំងស្ងួត
ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ ...
គោលនយោបាយ និងការគ្រប់គ្រងទឹក
នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។252ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។253ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ254 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។255យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/ ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...
រដ្ឋធម្មនុញ្ញ និងសិទ្ធិ
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសអោយប្រើជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រូបភាពត្រូវបានរចនាដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ គឺជាច្បាប់កំពូលរបស់ប្រទេស។ រដ្ឋធម្មនុញ្ញត្រូវបានធ្វើឡើងដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិដោយអនុលោមតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយផ្អែកលើគោលការណ៍សម័យបច្ចុប្បន្នដូចជា ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការវិនិយោគ
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទទួលបានលទ្ធផលដ៏គួរឱ្យជាទីមោទនៈ ដែលឆ្លុះបញ្ចាំងចេញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់។ មួយផ្នែកនៃជោគជ័យនេះ គឺជាលទ្ធផលនៃការបើកចំហររបស់កម្ពុជាឆ្ពោះទៅកាន់ ...
ទន្លេ និងបឹង
រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។379 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...
ការឃ្លាំមើលតុលាការ
ការគោរពសម្រាប់គុណតម្លៃខ្ពស់ គឺជាគន្លឹះនៃភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងតុលាការ។423 គុណតម្លៃអន្តរជាតិដែលត្រូវបានទទួលស្គាល់សម្រាប់ចៅក្រមទាំងអស់ រួមមាន ភាពឯករាជ្យ និងភាពមិនលំអៀង ភាពស្មោះត្រង់ សមភាពនៃការឱ្យតម្លៃ ...
ការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ
(English) Land registration and titling of private property has been ongoing for more than a decade. As the Cambodian government works to formally register all private property, there is a dual system of soft possessory rights to be replaced by hard ownership rights through nationally-recognized ...
ការអប់រំ និងការបណ្តុះបណ្តាល
សាលាបឋមសិក្សាជីផាត ខេត្តកោះកុង។ រូបភាពដោយ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0.ការទទួលបានការអប់រំមួយ ដែលមានគុណភាព និងឥតគិតថ្លៃ គឺជាសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។មាត្រា៦៥៖ “រដ្ឋត្រូវការពារ និង លើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការ ...
ការផ្តល់អាជ្ញាប័ណ្ណ និងការបង់ប្រាក់ក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម
ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនៅអូរខ្វាវ ។ រូបថតពី គេហទំព័រហ្វេសប៊ុករបស់ក្រសួងរ៉ែ និងថាមពល ថតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ធនធានរ៉ែ ត្រូវបានកំណត់ថាជា “សារធាតុទាំងឡាយណា ទោះជាក្នុងទម្រង់រឹង រាវ ឧស្ម័ន ដែលកកើតឡើងដោយធម្មជាតិតាម ដំណើរវិវត្តភូគព្ភសាស្ត្រ ឬជាលទ្ធផលនៃការជីកយកពីក្នុងដី លើដី ក្នុងសមុទ្រ ក្រោមបាតសមុទ្រ មាន ...
ការអប់រំ និងការផ្សព្វផ្សាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ប្រទេសកម្ពុជាទទួលស្គាល់តួនាទីដ៏សំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងសតវត្សទី២១ ហើយមានបំណងផ្លាស់ប្តូរ និងបញ្ចូលបច្ចេកវិទ្យាទៅក្នុងធនធានមនុស្សតាមរយៈវិស័យអប់រំ។ គោលនយោបាយ និងយុទ្ធសាស្ត្រផ្សេងៗត្រូវបានអនុវត្តដើម្បីសម្រេចគោលដៅដូចជា គោលការណ៍ណែនាំគោលនយោបាយ ...
ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា
មាត្រា ៦៨ នៃរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានចែងថា រដ្ឋាភិបាលត្រូវផ្តល់ការអប់រំកម្រិតបឋម និងមធ្យមសិក្សាដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទាំងអស់ហើយម្នាក់ៗត្រូវបន្តការសិក្សាជាមូលដ្ឋានយ៉ាងហោចណាស់ឲ្យបានរយៈពេល ៩ ឆ្នាំ។ ការអប់រំគឺជាក្បាលម៉ាស៊ីន ...
គោលដៅទី១៥ ជីវិតលើដី
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៥ ផ្តោតលើការប្រើប្រាស់ប្រកបដោយចីរភាពនូវ ជីវចម្រុះនៅលើដែនគោក និងប្រព័ន្ធអេកូឡូស៊ី ដូចជាព្រៃឈើ វាលស្មៅ វាលខ្សាច់ និងតំបន់ភ្នំ ព្រមទាំងទំនាក់ទំនងរបស់វាជាមួយប្រព័ន្ធទឹកសាប។ គោលដៅទី១៥នេះ មានគោលបំណងការពារ ...
ជំងឺរាតត្បាត
ជំងឺរាតត្បាត គឺជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលជាលទ្ធផលនៃការចម្លងពីមនុស្សទៅមនុស្ស។ អត្ថបទវេជ្ជសាស្ត្រជាច្រើនមិនកំណត់អត្ថន័យនៃពាក្យ "ជំងឺរាតត្បាត" នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈ ...
គោលដៅទី២ គ្រោះអត់ឃ្លានស្មើសូន្យ
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី២ សំដៅស្វែងរក “ការបញ្ចប់ការអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព” ដោយធានានូវការទទួលបានស្បៀងអាហារប្រកបដោយសុវត្ថិភាព និងអាហារគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីអំពីភាពក្រីក្រ
ក្នុងនាមជាប្រទេសអភិវឌ្ឍមានល្បឿនលឿន ប្រទេសកម្ពុជាតែងតែជួបប្រទះភាពក្រីក្រជាបញ្ហាប្រឈមចម្បងរបស់ខ្លួន។ យុទ្ធសាស្ត្រចតុកោណចែងថាការលុបបំបាត់ភាពក្រីក្រគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។885 បន្ទាប់ពីការបោះឆ្នោតដ៏ធំលើកដំបូងក្រោយសង្គ្រាមស៊ីវិលរបស់ប្រទេសក្នុងឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។886 ព្រះរាជាណាចក្រកម្ពុជាបានអនុវត្តគោលនយោបាយកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានសេរីភាវូបនីយកម្ម និងនាំប្រទេសកម្ពុជាទៅក្នុងទីផ្សារតំបន់ និងពិភពលោក។887 រដ្ឋាភិបាលក៏បានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម និងផ្តល់ការលើកទឹកចិត្តលើការវិនិយោគបរទេសនិងការលើកលែងពន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។888 កត្តាទាំងនេះបាននាំឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រ។889 យោងតាមធនាគារពិភព លោកប្រទេសកម្ពុជាបានរក្សាកំណើនប្រចាំឆ្នាំជាមធ្យម ៧.៧ ភាគរយចាប់តាំងពីឆ្នាំ ១៩៩៨ មក។890 ប្រទេសនេះត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការរីកចម្រើនលឿនបំផុតមួយនៅលើពិភពលោក។ ប្រទេសកម្ពុជាបានបញ្ចប់ការសិក្សាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយបានកំណត់គោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។891កសិករខ្មែរម្នាក់កំពុងច្រូតស្រូវដំបូងជាមួយប្តី។ រូបភាពដោយ ធនាគារពិភពលោក, ថតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-ND 2.0។កំណើននេះបានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាភាពក្រីក្រ។ នៅឆ្នាំ ១៩៩៣ អត្រាភាពក្រីក្រនៅក្នុងប្រទេសមានប្រហែល ៣៩ ភាគរយ។892 នៅឆ្នាំ ២០១៤ អត្រាភាពក្រីក្របានធ្លាក់ចុះមកត្រឹម ១៣.៥ ...
គោលនយោបាយ និងការគ្រប់គ្រងវិស័យអប់រំ
រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត។ ប៉ុន្មានឆ្នាំមកនេះ គោលនយោបាយ និងបទប្បញ្ញត្តិត្រូវបានអនុវត្តដើម្បីបង្កើនគុណភាពអប់រំ ភាពងាយស្រួល ប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព។ គោលនយោបាយ និងបទប្បញ្ញត្តិទាំងនោះរួមមាន ផែនការយុទ្ធសាស្ត្រអប់រំ ២០១៩-២០២៣, ...