ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា

មាត្រា​ ៦៨​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​បាន​ចែង​ថា​ រដ្ឋាភិបាល​ត្រូវ​ផ្តល់​ការ​អប់រំ​កម្រិត​បឋម​ និង​មធ្យមសិក្សា​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ហើយ​ម្នាក់ៗ​ត្រូវ​បន្ត​ការ​សិក្សា​ជា​មូលដ្ឋាន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​រយៈពេល​ ៩​ ឆ្នាំ​។ ការ​អប់រំ​គឺជា​ក្បាលម៉ាស៊ីន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​មួយ​ ជា​ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍​។1 ​ ចំណេះដឹង​អាច​ធ្វើ​ជា​ផ្លូវ​ដែល​អាច​ឱ្យ​មនុស្ស​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ជីវិត​របស់​ពួក​គេ​ ហើយ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​វឌ្ឍនភាព​សង្គម​ និង​សេដ្ឋកិច្ច​។​2 

​ស្រប​តាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឲ្យ​បាន​នៅ​ក្ន​ង​ឆ្នាំ​ ២០៣០​ ការ​អប់រំ​បាន​ក្លាយជា​អាទិភាព​ចំបង​។​ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ច្រើន​បំផុត​នៃ​កញ្ចប់​ថវិការ​របស់​ខ្លួន​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​អប់រំ​ បង្កើន​ប្រាក់ខែ​របស់​គ្រូបង្រៀន​ និង​ការ​ធ្វើ​កំណែទម្រង់​គោលនយោបាយ​។​ នៅ​ឆ្នាំ​ ២០១៩​ រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​ចំនួន​ ៩១៥​ លាន​ដុល្លារ​សម្រាប់​វិស័យ​នេះ​។3 ​ សេចក្តី​ព្រាង​នៃ​កញ្ចប់​ថវិកា​ឆ្នាំ​ ២០២១​ សម្រាប់​វិស័យ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ចំនួន​ប្រមាណ​ ៨២៥,៦៣​ លាន​ដុល្លារ​។4 ​ការ​កាត់​បន្ថយ​គឺ​បណ្តាល​មក​ពី​ផល​ប៉ះពាល់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-​១៩​ មក​លើ​សេដ្ឋកិច្ច​។

សិស្សកំពុងឈរជំរាបសួរគ្រូរបស់ពួកគេ។ រូបថតដោយ Global Partnership For Education ថតនៅក្នុងខែធ្នូ ឆ្នាំ២០១១។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0

​ស្ថិតិស្តីពីការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​គឺជា​ស្ថាបន​រដ្ឋ​ដែល​មាន​ទួ​នាទី​ទទួល​បន្ទុក​វិស័យ​អប់រំ​នៅ​កម្ពុជា​។​ ការ​អប់​រំជា​មូលដ្ឋាន​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​កម្រិត​សំខាន់​ គឺ​ ការ​អប់រំ​កម្រិត​បឋម​ និង​មធ្យមសិក្សា​។​ ការ​អប់រំ​កម្រិតបឋម​សិក្សា​សំដៅ​ទៅ​លើ​ឆ្នាំ​សិក្សា​ ៦​ ដំបូង​ (​ថ្នាក់​ទី​ ១​ ដល់​ថ្នាក់​ទី​ ៦)​ បន្ទាប់​មកកម្រិតមធ្យមសិក្សា​ ៦​ ឆ្នាំ​ទៀត​ (​ថ្នាក់​ទី​ ៧​ ដល់​ថ្នាក់​ទី​ ១២)​ ។5​ ស្ថិតិ​ និង​សូចនាករ​អប់រំ​សាធារណៈ​បាន​បង្ហាញ​ថា​មាន​សាលារៀន​សរុប​ចំនួន​ ១៤.៥២២​ នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​សិក្សា​ ២០១៨-២០១៩​។​6 សាលា​ចំនួន​ ១៣.៣០០​ ជា​សាលា​របស់​រដ្ឋ​ និង​ ១.២២២​ ជា​កម្មសិទ្ធិ​របស់​ឯកជន​។​7 ប្រមាណ​ ៨០​ ភាគរយ​នៃ​សាលា​ឯកជន​ (៩៩៤​ សាលារៀន​)​ មា​នទី​តាំងនៅ​តំបន់​ទីក្រុង​ ចំណែកឯ​នៅ​សល់​ (២២៨)​ ទៀត​ស្ថិត​នៅ​តំបន់​ជនបទ​។8 ​ សាលា​រដ្ឋ​ភាគច្រើន​ត្រូវ​បាន​គេ​មើលឃើញ​ថា​នៅ​តំបន់​ជនបទ​។​ សាលារៀន​ចំនួន​ ១១.៨៧៨​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តាម​ទី​ជនបទ​ ហើយ​មាន​ត្រឹមតែ​ ១.៤២២​ ប៉ុណ្ណោះ​នៅ​ក្នុង​ទីប្រជុំជន​។9 ​ ក្នុង​ចំណោម​សាលា​រដ្ឋ​ចំនួន​ ១៣.៣០០​ មាន​សាលា​ចំនួន​ ១.៧៧១​ ជា​អនុ​វិទ្យាល័យ​ និង​នៅ​សល់​ជា​សាលា​បឋម​សិក្សា​។​ សមាមាត្រ​សិស្ស​ -​ គ្រូ​គឺជា​មធ្យម​ ៣៤​ ។​ ទោះ​យ៉ាងណា​សមាមាត្រ​សិស្ស​ -​ គ្រូ​មាន​ភាព​ខុស​គ្នា​គួរ​ឱ្យ​កត់សម្គាល់​រវាង​តំបន់​ជនបទ​ និង​ទីក្រុង​ ដែល​តំបន់​ជនបទ​មាន​ ៣៦,៩​​ និង​តំបន់​ទីក្រុង​ ២៥,៤ ។​10 

ស្ថិតិស្តីពីសាលាបឋមសិក្សាកម្ពុជាក្នុងឆ្នាំ ២០១៨-២០១៩

ប្រភព៖ ស្ថិតិ និងសូចនាករអប់រំសាធារណៈឆ្នាំ ២០១៨-២០១៩(ក្រសួងអប់រំ)។ ទាញចេញពី ស្ថិតិ និងសូចនាករអប់រំសាធារណៈឆ្នាំ ២០១៨-២០១៩
ឈ្មោះខេត្តចំនួនសាលាបឋមសិក្សាចំនួនសាលាដែលខ្វះខាតចំនួនថ្នាក់សិក្សាចំនួនបន្ទប់សិក្សាបុគ្គលិកបង្រៀន
ទូទាំងប្រទេស7,2285562,20844,38545,836
តំបន់ទីប្រជុំជន67509,1686,5039,565
តំបន់ជនបទ6,5535553,04037,89236,271
បន្ទាយមានជ័យ41043,2132,2752,911
បាត់ដំបង64445,5433,7623,627
កំពង់ចាម40823,8672,8552,601
កំពង់ឆ្នាំង27802,2371,5111,779
កំពង់ស្ពឺ31312,9032,1302,225
កំពង់ធំ48723,3092,3962,425
កំពត31102,4511,9442,305
កណ្តាល37414,2933,0992,452
កែប220171142202
កោះកុង1214798512615
ក្រចេះ27472,1791,3721,454
មណ្ឌលគិរី894650428563
ឧត្តរមានជ័យ21801,5041,007957
ប៉ៃលិន480357251293
ភ្នំពេញ16403,3602,2413,648
ព្រះសីហនុ724822558833
ព្រះវិហារ22871,5391,0671,203
ព្រៃវែង54424,5313,4412,765
ពោធិ៍សាត់30502,3151,5531,572
រតនគិរី22051,393877776
សៀមរាប50314,5273,1803,111
ស្ទឹងត្រែង15211,140695742
ស្វាយរៀង26202,2271,7791,685
តាកែវ38103,5743,0502,894
ត្បូងឃ្មុំ39963,3052,2702,192

​ការ​សិក្សា​កម្រិត​បឋម​សិក្សា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​អប់រំ​មូលដ្ឋាន​មួយ​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវការ​ដើម្បី​អាច​ឲ្យ​ពួក​គេ​អភិវឌ្ឍ​ខ្លួនឯង​។​11 ក្រសួង​អប់រំ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​ការ​អប់រំ​កម្រិត​បឋម​ហើយ​ថវិកា​មួយ​ចំនួន​ធំ​ត្រូវ​បាន​ផ្តល់​សម្រាប់​កែ​លំអ​កម្រិត​អប់រំ​មួយ​នេះ​ផង​ដែរ​។12 ​ ព្រះរាជាណាចក្រ​កម្ពុជា​ជិត​បាន​សម្រេច​គោលដៅ​នៃ​ការ​ទទួល​បានការ​អប់រំ​បឋម​សិក្សា​ជាស​កល​ រដ្ឋាភិបាល​កំពុង​ព្យាយាម​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលការណ៍​នេះ​តាម​រយៈ​ការ​អនុវត្ត​គោលនយោបាយ​ការ​អប់រំ​ពេញ​មួយ​ជីវិត​ និង​គោលនយោបាយ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​។​ អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់បឋមសិក្សា​សម្រាប់​កុមារ​កម្ពុជា​មាន​ប្រមាណ​ ៩៧​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​សិក្សា​ ២០១៧-២០១៨​ ។13 ​ យូ​នី​សេ​ហ្វ​បាន​រក​ឃើញ​ថា​កុមារ​ប្រហែល​ ៤៣​ ភាគរយ​ដែល​មាន​អាយុ​ចាប់ពី​អាយុ​ ៣​ ឆ្នាំ​ដល់​ ៥​ ឆ្នាំ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ម​ត្តេ​យ្យ​សិក្សា​។14 ​ អត្រា​អ្នក​បោះបង់​ការ​សិក្សា​នៅ​កម្រិត​អប់រំ​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ប្រហែល​ ៦,៧​ ភាគរយ​ក្នុង​ឆ្នាំ​សិក្សា​ ២០១៦​ ហើយ​ត្រូវ​បាន​គេ​កត់សំគាល់​ឃើញ​ថា​កើត​មាន​ជា​ញឹកញាប់​នៅ​តំបន់​ជនបទ​ជាង​តំបន់​ទីក្រុង​។15 ​ មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​មាន​អត្រា​ខ្ពស់​នៃ​ការ​បោះបង់​ការ​សិក្សា​នោ​កៅ​រិ​ត​ដំបូង​ គឹ​ដោយសារ​មានការ​រៀន​ត្រួតថ្នាក់​ច្រើន​ និង​កត្តា​ភាព​ក្រីក្រ​។​16 ការ​អប់រំ​កម្រិត​មធ្យមសិក្សា​មាន​អត្រា​អ្នក​បោះបង់​ចោលការ​សិក្សា​ខ្ពស់​ជាង​ ប្រហែល​ ២០​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៤​។​17 សិស្ស​ចាស់ៗ​ជា​ច្រើន​បាន​សម្រេច​បោះបង់​ចោលការ​សិក្សា​ ដើម្បី​រក​ការងារ​ធ្វើ​រក​ប្រាក់​ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។​18 

សិស្សម្នាក់កំពុងលើកក្តារឈ្នួននោក្នុងម៉ោងសិក្សា។ រូបថតដោយ Global Partnership For Education ថតនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៥។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0

គោលនយោបាយនិងក្របខ័ណ្ឌអភិវឌ្ឍន៍

​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​បាន​ឆ្លងកាត់​កំណែទម្រង់​ជា​ច្រើន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​ នេះ​ជា​ពិសេស​ជុំវិញ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​។19 ​ កំណែទម្រង់​នេះ​ផ្តោត​លើ​ការ​លើកកម្ពស់​គុណភាព​និង​ការ​អប់រំ​ប្រកបដោយ​បរិ​យា​ប័ន្ន​ ក្នុង​ការ​អប់រំ​ប្រកបដោយ​សុវត្ថិភាព​ និង​អនាម័យ​សម្រាប់​កុមារ​ តម្លាភាព​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ និង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គលិក​។​20 គោលនយោបាយ​ និង​ក្របខ័ណ្ឌ​ជា​ច្រើន​ត្រូវ​បាន​អនុម័ត​ និង​អនុវត្ត​ដើម្បី​កែ​លំអ​ប្រព័ន្ធ​អប់រំ​ដូច​ជា​ ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ២០១៩-២០២៣​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ គោលដៅ​លេខ​ ៤​ លើ​ផែនការ​វិស័យ​អប់រំ​ឆ្នាំ​ ២០៣០​ គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ស្ដី​ពី​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ក្នុង​វិស័យ​អប់រំ​ គោលនយោបាយ​ស្ដី​ពី​សាលារៀន​ជំនាន់​ថ្មី​ គោលនយោបាយស្តីពីការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា គោលនយោបាយ​ស្ដី​ពី​គ្រូបង្រៀន​ ផែនការ​សកម្មភាព​ គោលនយោបាយ​ជាតិ​ស្ដី​ពី​សុខភាព​សិក្សា​ គោលនយោបាយ​សាលា​កុមារ​ល្អ​។ ការ​អភិវឌ្ឍ​សមត្ថភាព​បាន​ក្លាយជា​គោលដៅចម្បងនៃ​ការ​កែទម្រង់​គោលនយោបាយ​ និង​ច្បាប់​។​ នៅ​ឆ្នាំ​ ២០២០​ កម្មវិធី​អប់រំ​នៅ​កម្រិត​ថ្នាក់ដំបូង​នៃ​បឋម​សិក្សា​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា ​“​កម្មវិធី​កុមារ​រៀន​កុមារ​ចេះ​”​ ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​។​ ដោយ​មានការ​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ ក្រសួង​អប់រំ​បាន​អនុវត្ត​កម្មវិធី​នេះ​ដើម្បី​ពង្រឹង​កញ្ចប់​សម្ភារៈ​អំ​ណា​ន​ និង​គណិត​វិទ្យាស​ម្រា​ប់​កុមារ​តូចៗ​។​ កម្មវិធី​នេះ​ក៏​គូសបញ្ជាក់​ជា​ពិសេស​លើ​ការ​បណ្តុះបណ្តាល​សមត្ថភាព​របស់​គ្រូ​ ដើម្បី​បង្ហាញ​ពី​យុទ្ធសាស្ត្រ​បង្រៀន​ថ្មី​នេះ​ដោយ​ជោគជ័យ​ផង​ដែរ​។​ មាន​សិស្ស​ប្រមាណ​ ១៥០.០០០​ នាក់​នៅ​ក្នុង​សាលា​ចំនួន​ ២.១០០​ ក្នុង​ឆ្នាំ​សិក្សា​ ២០១៨-២០១៩​ បាន​ទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ​។​

​យោង​តាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ២០១៩-២០២៣​ ក្របខ័ណ្ឌ​សសរស្តម្ភ​ទាំង​ ៥​ គឺ៖21

  • ​សសរស្តម្ភ​ទី​១​ ៖​ ការ​អនុវត្ត​ផែនការ​សកម្មភាព​គោលនយោបាយ​គ្រូបង្រៀន​
  • ​សសរស្តម្ភ​ទី​២​ ៖​ ការ​ពិនិត្យ​ឡើង​វិញ​កម្មវិធី​សិក្សា​ សៀវភៅ​សិក្សា​គោល​ និង​កែ​លម្អ​ប​វិ​ស្ថាន​សិក្សា
  • ​សសរស្តម្ភ​ទី​៣​ ៖​ ការ​ដាក់់​ឲ្យ​អនុវត្ត​អធិការកិច្ច​
  • ​សសរស្តម្ភ​ទី​៤​ ៖​ ការ​ពង្រឹងរ​ង្វា​យ​តម្លៃ​សិក្សា​ ដូច​ជា​ការ​ប្រលង​ រ​ង្វា​យ​តម្លៃ​ថ្នាក់​ជាតិ​ តំបន់​ និង​អន្តរជាតិ
  • ​សសរស្តម្ភ​ទី​៥​ ៖​ ការ​កែទម្រង់​ឧត្តម​សិក្សា​។

ក្រុម​ដែល​ងាយ​រង​គ្រោះ​រួម​មាន​ សិស្ស​ពិការ​ និង​ក្រុម​ជនជាតិ​ដើម​ភាគតិច​ក៏​ត្រូវ​បាន​ផ្តល់​អាទិភាព​ផង​ដែរ​។​ ចែង​ក្នុង​មាត្រា​ ៣៨​ នៃ​ច្បាប់​ស្តី​ពី​ការ​អប់រំ​ សិស្ស​ពិការ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចុះ​ឈ្មោះ​ចូល​ក្នុង​កម្មវិធី​អប់រំ​ពិសេស​ដែល​បង្កើត​ឡើង​ ដើម្បី​ជួយ​ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួក​គេ​។​ លើស​ពី​នេះ​ទៀត​មាត្រា​ ៣៩​ នៃ​ច្បាប់​ស្តី​ពី​ការ​អប់រំ​បាន​ផ្តោត​ជា​ពិសេស​លើ​សិទ្ធិ​របស់​សិស្ស​ពិការ​។​ ពួក​គេ​មាន​សិទ្ធិ​ទទួល​បាន​សិទ្ធិ​ទាំងអស់​ដែល​សិស្ស​ដទៃ​ទៀត​មាន​ រួម​ជាមួយនឹង​សិទ្ធិ​ពិសេស​ដែល​ផ្តល់​ជូន​សម្រាប់​តែ​សិស្ស​ពិការ​មួយ​គត់​។​ ក្រសួង​អប់រំ​ក៏​បាន​បង្កើត​ និង​ដាក់​អនុវត្ត​នូវ​គោលនយោបាយ​ស្តី​ពី​ ការ​អប់រំ​សម្រាប់​កុមារ​ពិការ​ផង​ដែរ​ ដើម្បី​ផ្តល់​ជា​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ និង​ផែនការ​អនុវត្ត​បន្ថែម​ទៀត​ ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​សិស្ស​ពិសេស​នេះ​។​ ស្រប​តាម​គោលនយោបាយ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​ ក្រុម​ជនជាតិ​ដើម​ភាគតិច​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ផង​ដែរ​។​ គោលនយោបាយ​ជាតិ​ ស្តី​ពី​ ការ​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច​ គឺជា​ក្របខ័ណ្ឌ​គតិ​យុ​ត្ត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៩​ ដើម្បី​ផ្តល់​នូវ​យុទ្ធសាស្ត្រ​ និង​គោលការណ៍​ណែនាំ​សម្រាប់​ការ​អភិវឌ្ឍ​ជនជាតិ​ដើម​នៅ​ក្នុង​ព្រះរាជាណាចក្រ​។​ គោលនយោបាយ​នេះ​បាន​លើកទឹកចិត្ត​ដល់​ក្រុម​ជនជាតិ​ដើម​ភាគតិច​ឱ្យ​បន្ត​ការ​សិក្សា​ទាំង​ផ្លូវការ​ និង​ក្រៅផ្លូវការ​ ដើម្បី​អភិវឌ្ឍ​សក្តានុពល​របស់​ពួក​គេ​ ដើម្បី​អាច​ឲ្យ​មាន​លទ្ធភាព​ក្នុង​ការ​ទ្រទ្រង់​ជីវិត​ប្រចាំ​ថ្ងៃ​។​ ការ​ប្រើប្រាស់​ភាសា​ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ដែល​ជនជាតិ​ដើម​ភាគតិច​បាន​ជួប​ប្រទះ​ក្នុង​ការ​សិក្សា​របស់​ពួក​គេ​។​​22 អង្គការ​ យូ​នី​សេ​ហ្វ​ និង​ CARE​ បាន​ធ្វើការ​សហការ​គ្នា​ដើម្បី​ផ្តល់​ជូន​នូវ​ការ​អនុវត្ត​ការ​អប់រំ​ពហុ​ភាសា​សម្រាប់​សិស្ស​ និស្សិត​នៅ​តំបន់​ជនបទ​ និង​តំបន់​ដាច់​ស្រយាល​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ឱកាស​កាន់តែ​ប្រសើរ​ក្នុង​ការ​សិក្សា​។​23

​ក្រសួង​អប់រំ​ក៏​បាន​បញ្ចូល​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​ និង​ការ​អប់រំ​បែប​ STEM​ (​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិត​វិទ្យា​)​ ទៅ​ក្នុង​គរុកោសល្យ​បង្រៀន​ និង​កម្មវិធី​សិក្សា​ផង​ដែរ​។​ ការ​ចូល​ប្រើ​បច្ចេកវិទ្យា​បើកទូលាយនៅ​ក្នុង​ការ​អប់រំ​បឋម​ និង​មធ្យមសិក្សា​បាន​ក្លាយជា​ចក្ខុវិស័យ​មួយ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ដែល​បាន​កំណត់​នៅ​ក្នុង​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ស្តី​ពី​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ក្នុង​វិស័យ​អប់រំ​។24 ​ ការ​រៀន​ និង​ការ​បង្រៀន​ដោយ​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​កំពុង​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​គោលបំណង​ដើម្បី​តាម​ឲ្យ​ទាន់​ប្រទេស​ជិតខាង​។​ យោង​ទៅ​តាម​ក្រសួង​អប់រំ​ សាលា​អនុ​វិទ្យាល័យ​ចំនួន​ ១៤១​ នៅ​ក្នុង​ខេត្ត​ចំនួន​ ៨​ ផ្សេង​គ្នា​ត្រូវ​បាន​បំពាក់​ដោយ​បន្ទប់​កុំព្យូទ័រ​។25 ​ ការ​បង្កើត​សាលារៀន​ជំនាន់​ថ្មី​គឺជា​ជំហាន​ឈាន​ឆ្ពោះទៅ​រក​ការ​រៀនសូត្រ​តាម​បែប​ទំនើប​នៅ​ក្នុង​ប្រទេស​។​ បច្ចុប្បន្ន​មាន​គំរូ​សាលា​ជំនាន់​ថ្មី​សាកល្បង​ប្រមាណ​ ១១​ សាលា​ដែល​កំពុង​ដំណើរការ​នៅ​ទូ​ទាំង​ប្រទេស​ដោយ​មាន​គោលដៅ​ពង្រីក​គំរូ​ដល់​ ១០០​ សាលា​នៅ​ឆ្នាំ​ ២០២២​ ។26

ការសិក្សាក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩

​ខណៈ​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ វិស័យ​អប់រំ​ត្រូវ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​សិក្សា​ ២០១៩-២០២០​ ។​ សាលារៀន​ត្រូវ​បាន​បញ្ជា​ឱ្យ​ផ្អាក​ដំណើរការ​ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​ការ​ចម្លង​កូ​វី​ដ​-១៩​នោ​ក្នុង​សហគមន៍​។​ ការ​ប្រលង​ថ្នាក់​ជាតិ​ថ្នាក់​ទី​ ១២​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រលង​ធំ​បំផុត​មួយ​សម្រាប់​ការ​អប់រំ​មូលដ្ឋាន​ក៏​ត្រូវ​បាន​លុប​ចោល​។​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ណែនាំ​ការ​អប់រំ​ឌី​ជី​ថ​លតា​មរយៈ​ការ​សិក្សា​ពី​ចម្ងាយ​ និង​តាម​អ៊ិ​ន​ធឺណេ​ត​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​ជា​ដំណោះស្រាយ​។​ ​​

ដោយ​ធ្វើការ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ​ ក្រសួង​បាន​ណែនាំ​កម្មវិធី​អប់រំ​តាម​វិទ្យុ​ ដែល​អនុញ្ញាត​ឱ្យ​សិស្ស​​បឋម​​​សិក្សា​នៅ​តំបន់​ជនបទ​ជា​ពិសេស​​កុមារ​ជនជាតិ​ដើម​ភាគតិច​អាច​ទទួល​បានការ​អប់រំ​ ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ តាម​រយៈ​ឧបករណ៍​វិទ្យុ​។​ ទោះ​យ៉ាងណា​កុមារ​ប្រហែល​ ១,៤​ លាន​នាក់​មិន​អាច​ចូល​រៀន​តាម​បែប​ឌី​ជី​ថ​ល​បាន​ទេ​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​។27 ​ ទាំង​សិស្ស​ និង​គ្រូ​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ជាមួយនឹង​វិធីសាស្ត្រ​រៀន​អេ​ឡិច​ត្រូ​និ​ច​ដែល​ភាគច្រើន​បណ្តាល​មក​ពី​អក្ខរកម្ម​ឌី​ជី​ថ​ល​នៅ​ទាប​។​28 សិស្ស​នៅ​តំបន់​ដាច់​ស្រយាល​ភាគច្រើន​ត្រូវ​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ពួក​គេ​មិន​មាន​ឧបករណ៍​ចាំបាច់​សម្រាប់​ការ​រៀន​នៅ​លើ​ប្រ​ព​ន្ធ័​អនឡាញ។​29 

ទាក់ទងនឹងការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

TUbpf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!