Government

Elections

មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បង្ក្រាប​ទៅ​លើ​បាតុកម្ម

ភ្នំពេញៈ បន្ទាប់​ពី​ការ​អត់ធ្មត់​រយៈ​ពេល​ជាច្រើន​សប្តាហ៍​ពី​សំណាក់​កង​កម្លាំង​ របស់​រដ្ឋាភិបាល ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ ទី២៨ ខែ កក្កដា ការ​បាញ់​សម្លាប់​លោក ម៉ៅ សុខចន្ទ នៅ​ថ្ងៃ ទី១៥ ខែ កញ្ញា គឺជា​ការ​ចាប់​ផ្តើម​នូវ​វិធីសាស្រ្ត​ហិង្សា ពី​សំណាក់​អាជ្ញាធរ ទៅ​លើ​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត។ ចាប់​តាំង​ពី​លោក ម៉ៅ សុខចន្ទ និង​មនុស្ស ៩ នាក់​ផ្សេង​ទៀត ត្រូវ​បាន​បាញ់​នៅ​ម្តុំ​ស្ពាន អាកាស​ក្បាល​ថ្នល់ កង​កម្លាំង​របស់​រដ្ឋាភិបាល បាន​បង្ក្រាប​បាតុកម្ម ដោយ​ប្រើ​ដំបង​ឆក់ និង​កណ្តាប់​ដៃ។ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុកម្ម​រយៈ​ពេល ៣ ថ្ងៃ ក្នុង​សប្តាហ៍​នេះ ដែល​នឹង​មាន​ការ​ដើរ​ក្បួន​តាម​ផ្លូវ​នានា មនុស្ស​ជាច្រើន កំពុង​សួរ​ថា តើ​អំពើ​ហិង្សា កាន់​តែ​ខ្លាំង​អាច​នឹង​កើត​ឡើង​ឬ​យ៉ាង​ណា? លោក ចាន់ សុវេត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់ អង្គការ អាដហុក បាន​ថ្លែង​ថា៖ «យើង​ព្រួយ​បារម្ភ​អំពី​អំពើ​ហិង្សា​នៅ​ពេល​ធ្វើ​មហា​បាតុកម្ម ...

Shane Worrell និង វង្ស សុខេង
http://www.postkhmer.com/index.php/national/1-national-news/105362-2013-10-21-03-29-57

US senator wants military aid tied to election probe

Opposition leader Sam Rainsy has scored a late political victory in his whirlwind two-week tour to Europe and the United States to try and ramp up international pressure on the newly formed Cambodian government ahead of his return Tuesday. Last Wednesday, a prominent Republican Party senator, ...

Kevin Ponniah
http://www.phnompenhpost.com/national/us-senator-wants-military-aid-tied-election-probe

ប្រជាជន​ក្នុង​រាជធានីភ្នំពេញ​គាំទ្រ​ការ​ដើរ​ក្បួន​របស់​គណបក្ស​ប្រឆាំង

កាល​ពីម្សិលមិញ ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ក្នុ​ង​រាជធានី​ភ្នំ​ពេញ​ បាន​បង្ហាញ​អារម្មណ៍​ភ័យ​ខ្លាច​ ក៏​ប៉ុន្តែ​មានការគាំទ្រ​ផែនការ​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​​ ដែល​នឹង​ធ្វើ​មហាបាតុកម្ម​រយៈ​ពេ​ល​បីថ្ងៃ​ជា​លើក​ ទី២​ នៅ​ទីលាន​ប្រជា​​​ធិប​​​តេយ្យ​ និង​រៀប​​ចំ​សកម្ម​ភាព​ដើ​រក្បួន​ទៅ​កាន់​ ស្ថាន​ទូត​បរទេស​នៅ​ទូទាំង​រាជធានី​ ​ហើយ​​ផែន​ការ​ធ្វើ​​​បាតុកម្ម​​​ និង​​​ដង្ហែ​​​ក្បួន​​​នេះ​នឹង​ចាប់​ផ្តើម​​ពី​ថ្ងៃ​ពុធនេះ​​។ ប្រជាជន​ប្រហែល​២០.០០០នាក់​​បាន​​ចេញ​ទៅជួប​ជុំ​គ្នា​​ជារៀង​រាល់​ ថ្ងៃក្នុង​កម្ម​វិធី​តវ៉ា​របស់​គណបក្ស​ប្រឆាំង​កាល​ពីខែ​មុន​ ហើយ​គណបក្ស​ នេះ​បាន​លើកឡើង​ថា ខ្លួន​នឹង​នាំ​អ្នក​គាំទ្រ​របស់​ខ្លួន​ដើរ​កាត់​វិថីនានា ​ក្នុង​រាជធានីភ្នំពេញ​ ដើម្បី​យក​ញាត្តិ​ទៅ​ប្រគល់​ឲ្យ​អង្គការ​សហ​ ប្រជាជាតិ​ (UN) និង​យ៉ាង​ហោ​ច​​​ខ​ស្ថាន​ទូត​ចំនួន​ប្រាំពី​រ ដើម្បី​អំពាវ ​នាវ​ឲ្យ​មាន​​អន្តរាគមន៍​​ក្នុង​ការ​បញ្ចប់​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​  ដោយ​សារ​តែ​លទ្ធផល​​ដ៏​ប្រទាញ​ប្រទង់​នៃការ​បោះឆ្នោត​ជាតិ​កាល​ពីថ្ងៃទី​២៨  ខែ​​កក្កដា ។ នៅ​ពេល​ក្រុមនគរបាល​ប្រឆាំង​កុបកម្ម​ កាល​ពីម្សិលមិញ បាន​ហ្វឹក​ហាត់​ សកម្មភាព​គ្រប់​គ្រង​ក្រុមមនុស្ស​ ក្នុង​ខណ្ឌ​ប្ញស្សីកែវ​ ដើម្បី​ត្រៀម​ ខ្លួន​អនុវត្ត បម្រាម របស់​សាលា​រាជ​ធានីភ្នំពេញ​ ដែល​ហា​ម​មិន​ឲ្យ​មាន​ការ​ដើរ​ក្បួន​តាម​ផែនការ ​របស់​គណ​បក្ស​សង្គ្រោះ​​ជាតិ​​ ប្រជាជន​នៅ​ទូទាំ​ងរាជធានី​ភ្នំពេញ​ បាន​ លើកឡើ​ងថា ទោះបីជា​ពួកគាត់​ខ្លាច​ការ​វាយ​​បក​ខ្លាំងក្លា​ពីសំណាក់​អាជ្ញាធរ ​ក៏​ដោយ​ ក៏​​​មហា​បាតុកម្ម​​លើក​ទី ២​របស់​គណ​បក្សប្រឆាំង​គឺ​ជា​រឿង​ ចាំបាច់​ដែល​ត្រូវ​ធ្វើ​។ ...

Mech Dara and Alex Willemyns
http://www.cambodiadailykhmer.com/news/6509/

ការ​ស្វែង​រក​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ថ្មី​បាន​ផល​វិជ្ជមាន​ខ្លះ

ភ្នំពេញៈ ដំណើរ​ទស្សនកិច្ច ២ សប្តាហ៍​ទៅ អឺរ៉ុប និង​សហរដ្ឋ អាមេរិក របស់​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដើម្បី​បញ្ចុះ​បញ្ចូល​សហគមន៍​អន្តរជាតិ ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ការ​ឆ្លើយតប​វិជ្ជមាន នៅ​មុន​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​សប្តាហ៍​នេះ។ ព្រឹទ្ធ​សមាជិក​គណបក្ស​សាធារណរដ្ឋ អាមេរិក លោក Lindsey Graham បាន​ដាក់​សំណើ​មួយ​ទៅ​ព្រឹទ្ធសភា​អាមេរិក​ស្នើ​ឲ្យ​ព្យួរ​ជំនួយ​យោធា ចំពោះ​កម្ពុជា រហូត​មាន​ការ​ស៊ើប​អង្កេត​ដែល​អាច​ជឿ​ជាក់​បាន​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ ការ​បោះឆ្នោត ហើយ​រដ្ឋាភិបាល​ប្តេជ្ញា​ចិត្ត​ថា​ធ្វើ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត។ សំណើ​នេះ​សំដៅ​ទៅ​លើ​ពហិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សភា ដោយ​សារ​ការ​មិន​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ដែល​គណបក្ស​នេះ​អះអាង​ថា បាន​ធ្វើ​ឲ្យ​ខ្លួន​បាត់បង់​អាសនៈ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​អាសនៈ​ចំនួន ៥៥ នៅ​ក្នុង​សភា​រហូត រដ្ឋាភិបាល​ប្តេជ្ញា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ភាព​មិន​ប្រក្រតី​ នៃ​ការ​បោះឆ្នោត​និង​កំណែ​ទម្រង់​ផ្សេងៗ។ ...

Kevin Ponniah
http://www.postkhmer.com/index.php/national/1-national-news/105363-2013-10-21-03-38-48

Authorities halt R’kiri thumbprint collection

Opposition supporters in Ratanakkiri yesterday said that local authorities aligned with the ruling Cambodian People’s Party have actively obstructed their efforts to circulate petitions ahead of Wednesday’s planned rally in Freedom Park. After collecting more than 100 thumbprints, local government and police officials in Bakeo district ...

Mom Kunthear
http://www.phnompenhpost.com/national/authorities-halt-r%E2%80%99kiri-thumbprint-collection

ប៉ូលិស​ក្រុង ដាក់ពង្រាយ​កម្លាំង​ជិត ១០០០​នាក់ ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​

ភ្នំពេញ: សមត្ថកិច្ច​នគរបាល​ក្រុងភ្នំពេញ ជិត​១០០០​នាក់ មកពី​ខណ្ឌ​ទាំង​៩ បានមក​ដាក់ពង្រាយ​យ៉ាង​ក្រាស់ ប្រដាប់​ដោយ​ខែល និង​ដំបងឆក់ នៅ​ជុំវិញ​លាន​ប្រជាធិបតេយ្យ ស្ថិតនៅក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ក្នុង​គោលបំណង​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ មិនអោយ​ក្រុមបាតុករ​របស់​បក្សប្រឆាំង ព្រឹក​ថ្ងៃទី​២១​ខែតុលា ឆ្នាំ​២០១៣ ។ ​មន្ត្រីនគរបាល​ដែល​បាន​ ឈរជើង​នៅលើ​ទីលាន បាន​បង្ហើប​អោយដឹងថា ក្រុមការងារ​របស់​ស​ម​ត្ថ​កិច្ច បាន​ត្រៀមកំលាំង​រួចជាស្រេច ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជា​ពលរ​ដ្ធ​ក្នុង​រាជធានី​ភ្នំពេញ​។ ​ នៅ​ព្រឹក​នេះ សមត្ថកិច្ច​ក្នុង​ខណ្ឌ​ទាំង​៩ មាន​ចំនួន​ជិត​១០០០​នាក់​បានដាក់​ពង្រាយ​នៅ​ទីនោះ បំពាក់​ទៅដោយ​សម្ភារៈ​គ្រប់គ្រាន់ ដើម្បី​ការពារ និង​បង្ក្រាប​បទល្មើស នៅពេល​ណាមួយ​រឿងរ៉ាវ បាន​កើតមានឡើង​ជាយ​ថា​ហេតុ​។ ...

http://www.cen.com.kh/localnews/show_detail/135?token=YmY0Mjk4NW

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញឲ្យគណបក្សសង្គ្រោះជាតិ ចូលសភា និងបង្កើតរដ្ឋាភិបាល

ភ្នំពេញ: គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​មិនបាន​ជាប់ឆ្នោត នៅក្នុង​រដ្ឋសភា បាន​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្ស​ជាប់ឆ្នោត នៅក្នុង​រដ្ឋសភា ចូលរួម​ក្នុង​ការបង្កើត​រដ្ឋាភិបាល និង​សភា ដើម្បី​បង្រួប​ង្រួ​ម​ជាតិ ឯកភាព​ជាតិ​។​ ​លោក​ហួន រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​២១ ខែតុលា​នេះ​ថា គណបក្ស​របស់លោក មាន​គោលបំណង​ដាក់​លិខិត ឬ ញត្តិ​ទៅ​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​ចូល​រដ្ឋសភា និង​ចូលរួម​បង្កើត​រដ្ឋាភិបាល​។​ ...

http://www.cen.com.kh/localnews/show_detail/19?token=ZjFiNDdlMD

ចៅហ្វាយក្រុងភ្នំពេញ៖ កុំគិតតែរឿងបាតុកម្ម ប្រជាជនរាប់សែន រងទុក្ខសោកដោយទឹកជំនន់

ភ្នំពេញ: សំដៅលើ​មេដឹកនាំ​គណបក្សនយោបាយ មេដឹកនាំ​សង្គម​ស៊ីវិល មេ​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន អភិបាល​រាជធានី​ភ្នំពេញ បាន​ក្រើន​រំលឹកថា នៅពេលនេះ កុំ​នាំគ្នា​គិត និង​បបួលគ្នាធ្វើ​តែ​បាតុកម្ម នៅ​ភ្នំពេញ គប្បី​សម្លឹងមើល​ប្រជាពលរដ្ឋ​ខ្មែរ​រាប់សែន​នាក់ កំពុង​រងគ្រោះដោយ​ទឹកជំនន់ជន់​លិច​ផ្ទះសម្បែង ផ្លូវ​សាធារណៈ​នៅ ២០​ខេត្ត ទូទាំងប្រទេស ដែល​ទាមទារ​ឲ្យ​យើងទាំងអស់គ្នា រួម​សាមគ្គី សហការគ្នា ជួយសង្គ្រោះ​ប្រជាជន​ទាំងនោះ​។ លោកប៉ា សុជាតិ​វង្ស បានធ្វើការ​ប្រៀបធៀប​អំពី​ទស្សនៈ និង​ទង្វើ​ពីរ​ផ្ទុយគ្នា​គឺ ម្ខាង​ខិតខំ​ដោះស្រាយ​ការលំបាក​របស់​ប្រជាជន និង​សង្គម ដែល​រងគ្រោះ ដោយ​ទឹកជំនន់ និង​ម្ខាង​ទៀតដើរ​បំផុស​ចលនា​ធ្វើបាតុកម្ម​ថា “​មិន​ខុស​អី​ពី​ផ្ទះមួយ កំពុងមាន​មនុស្ស​ស្លាប់ ហើយ​ផ្ទះ​មួយទៀត ចាក់​ធុ​ង​បាស់ នាំគ្នា​រាំ​កម្សាន្ត​សប្បាយ លើ​គំនរ​ទុក្ខ​គេ​នោះទេ​”​។​ ...

http://www.cen.com.kh/localnews/show_detail/19?token=ZjIxNGJjMj

CNRP Rejects Marching Ban During 3-Day Protest

CNRP vice president Kem Sokha said Sunday that the opposition will not heed an order by Phnom Penh City Hall banning marches in the city, and will push forward with plans to march with thousands of supporters to the offices of the U.N. and at ...

Mech Dara and Alex Willemyns
http://www.cambodiadaily.com/elections/cnrp-rejects-marching-ban-during-3-day-protest-45507/

Cambodian anti-riot police hold special training as opposition plans for mass protest

The Phnom Penh Municipal Police of Cambodia conducted a special training at the capital’s Freedom Park on Monday after the opposition set to stage a three-day mass protest from Wednesday against the results of the July’s election that handed victory to Prime Minister Hun Sen’s ...

Xinhuanet News Staff
http://news.xinhuanet.com/english/world/2013-10/21/c_132816047.htm

បក្ស​សង្គ្រោះ​ជាតិ​និង​អាជ្ញាធរ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​រឿង​ធ្វើ​បាតុកម្ម

គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម ៣​ថ្ងៃ​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ខាង​មុខ បើ​ទោះ​បី​ជា​សំណើ​សុំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​ប្រឆាំង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ផ្លូវការ​ពី​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ឡើយ។ ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ និង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ជួប​ចរចា​គ្នា​ម្តង​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ស្តីពី​សំណើ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​រយៈពេល ៣​ថ្ងៃ ដែល​គ្រោង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា កិច្ច​ចរចា​ចំនួន ៣​លើក​រវាង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​មន្រ្តី​សាលា​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​បាន​លទ្ធផល​អ្វី​នៅ​ឡើយ​ទេ​ចំពោះ​សំណើ​សុំ​ធ្វើ​មហា​បាតុកម្ម​ អហិង្សា ៣​ថ្ងៃ​ជាប់​គ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា។ ​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​លិខិត​សុំ​ជួប​ចរចា​ជាមួយ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា។ ប៉ុន្តែ​ដោយ​ជាប់​រវល់​បេសកម្ម​ចែក​អំណោយ​ឲ្យ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ ទឹក​ជំនន់​នៅ​ខេត្ត​កំពង់ធំ លោក កឹម សុខា បាន​អវត្តមាន​ក្នុង​កិច្ច​ចរចា​នោះ ហើយ​ចាត់​ឲ្យ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ...

ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/cnrp-authorities-still-negotiate-about-mass-demonstration-10202013064859.html

ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​របស់​បោះឆ្នោត​នឹង​ត្រូវ​បន្ត ៣​ថ្ងៃ​ទៀត

ដំណើរការ​ធ្វើ​បច្ចុប្បន្នភាព​​បញ្ជី​ ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ២០១៣ ​បានចាប់ផ្តើម ​កាលពី​ថ្ងៃទី១ ខែតុលា។  គិត​មកទល់នឹង​ថ្ងៃទី១៧ តុលា, តួលេខ​បណ្តោះអាសន្ន​បាន​បង្ហាញថា ដំណើរការ​នេះ​បានទទួល​មនុស្ស​ចុះឈ្មោះ​ថ្មី ប្រមាណ​ ជាង១៦ម៉ឺន​នាក់។ ប៉ុន្តែ ​ដំណើរការធ្វើ​បច្ចុប្បន្នភាព និង​​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ ដែល​នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី២០តុលា​នេះ ត្រូវបាន គ ជ ប ប្រ​កាស​​ពន្យារ​ពេល​ បន្ថែម​បី​ថ្ងៃ​ទៀត ដោយសារតែ​ខេត្ត-ក្រុង​មួយចំនួន​បាន​ជួប​គ្រោះ​ទឹកជំនន់។ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ថ្លែងថា យ៉ាង​ហោចណាស់​មាន​ឃុំ-សង្កាត់​ចំនួន២១១ នៅក្នុង​ខេត្ត-ក្រុង​ចំនួន១០ នឹងត្រូវ​បាន​ពន្យា​រ​ពេល​បន្ថែម៣ថ្ងៃ​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ទៅ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះក្នុង​បញ្ជី​​បោះឆ្នោត ដែល​ត្រូវ​ធ្វើ​ជារៀងរាល់ឆ្នាំ។ ដោយឡែក​តួលេខ​ជាក់លាក់​ក្នុង​រយៈពេល​ដំណើរការ​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី១តុលា ដល់​ថ្ងៃទី២០តុលា នឹងត្រូវ​បានគ.ជ.ប​ធ្វើការ​បូកសរុប​នៅ​ថ្ងៃ​ចន្ទ​ទី២១ ស្រប​ពេលដែល​រយៈពេល​បន្ថែម​បី​ថ្ងៃ​សម្រាប់​ខេត្ត-ក្រុង​លិច​ទឹកជំនន់​ចំនួន ​១០ចាប់ផ្តើម​ដំណើរ​ការ​បន្ថែម​របស់ខ្លួន​នោះ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក ទេព នីថា ដោយ​លោក​បាន​កត់សម្គាល់ថា បើទោះបី​ជាមាន​គ្រោះទឹកជំនន់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក៏​ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​នៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត បាន​ដំណើរការ​ទៅបាន​យ៉ាង​ល្អ​ដែរ តាំង​ពីថ្ងៃ​ចាប់ផ្តើម​មក។ ...

គឹម យុទ្ធណា
http://www.khmer.rfi.fr/nec-delay-for-registration

បក្ស​សង្គ្រោះ​ជាតិ​និង​អាជ្ញាធរ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​រឿង​ធ្វើ​បាតុកម្ម

គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម ៣​ថ្ងៃ​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ខាង​មុខ បើ​ទោះ​បី​ជា​សំណើ​សុំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​ប្រឆាំង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ផ្លូវការ​ពី​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ឡើយ។ ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ និង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ជួប​ចរចា​គ្នា​ម្តង​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ស្តីពី​សំណើ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​រយៈពេល ៣​ថ្ងៃ ដែល​គ្រោង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា កិច្ច​ចរចា​ចំនួន ៣​លើក​រវាង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​មន្រ្តី​សាលា​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​បាន​លទ្ធផល​អ្វី​នៅ​ឡើយ​ទេ​ចំពោះ​សំណើ​សុំ​ធ្វើ​មហា​បាតុកម្ម​ អហិង្សា ៣​ថ្ងៃ​ជាប់​គ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា។ ​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​លិខិត​សុំ​ជួប​ចរចា​ជាមួយ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា។ ប៉ុន្តែ​ដោយ​ជាប់​រវល់​បេសកម្ម​ចែក​អំណោយ​ឲ្យ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ ទឹក​ជំនន់​នៅ​ខេត្ត​កំពង់ធំ លោក កឹម សុខា បាន​អវត្តមាន​ក្នុង​កិច្ច​ចរចា​នោះ ហើយ​ចាត់​ឲ្យ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ...

ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/cnrp-authorities-still-negotiate-about-mass-demonstration-10202013064859.html

Cambodian Opposition Leader Declares Political 'Stalemate'

Cambodian opposition leader Sam Rainsy said his country has reached a political “stalemate” and is calling for a halt in international aid to the Phnom Penh government. Rainsy spoke to VOA during a visit to Washington, where he is trying to convince U.S. officials and others ...

VOA Khmer News Staff
http://www.voacambodia.com/content/cambodian-opposition-leader-declares-political-stalemate/1772674.html

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាង​១​ពាន់​នាក់​តវ៉ា​ទាមទារ​យុត្តិធម៌​​ពី​​ការ​បោះ​ឆ្នោត

ប្រជាពលរដ្ឋ​អាមេរិកាំង ជាង ១​ពាន់​នាក់ មក​ពី​រដ្ឋ North Carolina, South Carolina, Georgia កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​តុលា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​រក​យុត្តិធម៌​នៃ​លទ្ធផល​បោះ​ ឆ្នោត កាល​ពី​ថ្ងៃ​២៨ ខែ​កក្កដា កន្លង​មក​នេះ។ សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក តាំង សារ៉ាដា ពី​ទី​កន្លែង​ធ្វើ​បាតុកម្ម៖ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ផ្សេង​ទៀត​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៥ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន​ក្នុង​សហរដ្ឋអាមេរិក រួម​មាន​មក​ពី​រដ្ឋ Pennsylvania និង​មក​ពី​ប្រទេស​កាណាដា ប្រមាណ​ជាង ១​ពាន់​នាក់ គ្រោង​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​តុលា ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៣​រសៀល នៅ​មុខ​ទីស្នាក់ការ​ធំ​របស់​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញីវយ៉ក (New York) ដើម្បី​ទាមទារ​ឲ្យ​អង្គការ​អន្តរជាតិ​មួយ​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន គោរព​និង​អនុវត្ត​តាម​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង លោក ...

តាំង សារ៉ាដា និង ម៉ៅ សុធានី
http://www.rfa.org/khmer/news/politics/Khmer-abroad-hold-demonstration-against-fraud-election-10192013230011.html

CNRP Denied Permission to March to UN, Embassies

The Phnom Penh Municipality on Friday said it would only allow 10,000 protesters to attend the opposition party’s planned mass-demonstration next week and that the demonstrators would not be allowed to leave Freedom Park. On Friday, the municipality officially rejected the CNRP request to hold a ...

Khuon Narim and Denise Hruby
http://www.cambodiadaily.com/elections/cnrp-denied-permission-to-march-to-un-embassies-45470/

គ​.​ជ​.​ប ចុះឈ្មោះ​អ្នកបោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៣ បាន​ចំនួន ១៦ ម៉ឺន​នាក់

ភ្នំពេញ: ​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ ជាតិ​រៀបចំ​ការ បោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា​៖​គិត​មកដល់​ថ្ងៃទី​១៨ ខែតុលា​នេះ គ​.​ជ​.​ប បាន​ចុះឈ្មោះ​ប្រជាពលរដ្ឋ ចូលទៅក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៣ នៅ​ទូទាំងប្រទេស បាន​ចំនួន ១៦ ម៉ឺន​នាក់ ស្មើ​ជាង​៤០%​ហើយ​។​ ​ ជាមួយគ្នានេះ លោក​ក៏បាន​បញ្ជាក់ដែរថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានសម្រេច​ពន្យារពេល នៃ​ការចុះឈ្មោះ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត ក្រុង ចំនួន​១០ ស្មើនឹង​២១១​ឃុំ សង្កាត់ ដែល​ការពន្យារពេល​ចុះឈ្មោះ​នោះ មាន​រយៈពេល ៣​ថ្ងៃ​ស្មើគ្នា ហើយ​ការពន្យារ ពេលនោះ ដោយសារតែ​ខេត្ត ក្រុង​ទាំងនោះ កំពុង​ជួប​គ្រោះទឹកជំនន់ ហើយ​ខេត្ត​មួយចំនួន ស្ថិតនៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ និង​ខេត្ត​មួយចំនួន នៅតាម​បណ្តោយ​ព្រំដែន កម្ពុជា ថៃ ដែល​សុទ្ធតែ​កំពុង​ទទួលរង​ទឹកជំនន់​ទឹកភ្លៀង​។​ ...

រតនា
http://www.cen.com.kh/localnews/show_detail/19?token=YWJiNGE5YT

តំណាង​​គណបក្ស​​សង្គ្រោះជាតិ​ ត្រៀម​​ជួប​​​អាជ្ញាធរ​​​រាជធានី​​​ភ្នំពេញ​​ នៅ​​រសៀល​​នេះ​​

នៅ​រសៀល ម៉ោង ៣ និង ៣០ នាទី ថ្ងៃ​សុក្រ ទី​១៨​តុលា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ជួប​ប្រជុំ​ជាមួយ​​តំណាង​​គណបក្ស​សង្គ្រោះជាតិ អំពី​គម្រោង​ធ្វើ​បាតុកម្ម​ជា​ថ្មី របស់​បក្ស​​ប្រឆាំង​រយៈពេល ៣​ថ្ងៃ ៤​យប់ ចាប់​ពី​ថ្ងៃ​ទី​២៣​តុលា។ គណបក្ស​សង្រ្គោះជាតិ កាល​ពី​ថ្ងៃ​​ទី​១៦​​តុលា បាន​ផ្ញើរ​លិខិត​​មួយ​ ជូន​អភិបាល​រាជធានី​ភ្នំពេញ ស្តី​ពី​ការ​ធ្វើ​មហាបាតុកម្ម​​អហិង្សា នៅ​ទី​លាន​ប្រជាធិប​តេយ្យ និង​ការ​​ដង្ហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី នៅ​ថ្ងៃ​ទី​២៣​-​២៤​-​២៥​ខែ​តុលា​ខាង​មុខ។ ជាមហាបាតុកម្មអហិង្សា ដែលនឹងប្រព្រឹត្ត​ទៅចាប់ពីវេលា​ម៉ោង ៧ព្រឹក នៅថ្ងៃទី២៣តុលា ដល់​វេលា​ម៉ោង ៦ល្ងាច​ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ដោយមាន​ការ​សម្តែង​មតិរបស់​បាតុករ ការសម្តែងសិល្បៈ ចម្រៀង និងការបញ្ចាំងខ្សែ​ភាពយន្ត​ឯកសារ ការអង្គុយដោយ​ស្ងៀម​ស្ងាត់ និងការដង្ហែក្បួន​យកញត្តិទៅ​ប្រគល់​ជូន​អង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការ​អង្គការ​​សហប្រជា​ជាតិ​ ​​​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំនៅកម្ពុជា និង​ស្ថាន​ទូត​​នានា ដូចជា៖ ស្ថានទូតបារាំង ជប៉ុន សហរដ្ឋ​អាមេរិក ...

លី ម៉េងហួរ
http://www.khmer.rfi.fr/cnrp-meet-pp-municiple

People’s Assembly Will Rally at Freedom Park on Monday

About 1,000 members of the Cambodian Grassroots People’s Assembly—a network of communities throughout the country that includes farmers as well as land and labor activists—will rally at Freedom Park on Monday to demand an end to the current political impasse. The ruling CPP and opposition CNRP ...

Dene-Hern Chen and Mech Dara
http://www.cambodiadaily.com/news/peoples-assembly-will-rally-at-freedom-park-on-monday-45440/

ពលរដ្ឋ​រង​ការ​គំរាម​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប បន្ទាប់​ពី​ផ្ដិតមេដៃ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​​

ពលរដ្ឋ​ជាច្រើន​នាក់ នៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប រង​​ការគំរាមកំហែង ពី​អាជ្ញាធរ​ភូមិ បន្ទាប់ពី​ពួកគេ​បាន​ផ្ដិតមេដៃ គាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​​ជាតិ ឲ្យ​សុំ​​អន្តរាគមន៍​​ពី​អង្គការ​សហប្រជាជាតិ រឿង​ភាព​មិន​ប្រក្រតី​​នៃ​​ការ​បោះ​ឆ្នោត​​នោះ​។​ ប្រាប់​អ្នកយក​ព័ត៌មាន​VOD នៅ​ពេល​ចុះ​ទៅ​ដល់​ភូមិ​ល្វា ឃុំ​ស្រែ​ណូយ កាលពី​ថ្ងៃ​ទី​១៧​ខែតុលា អ្នកស្រី ឈា លា​ម ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១៥​ខែ​តុលា​នេះ មេភូមិ​ល្វា លោក លា​វ យន់ បាន​​ហៅ​ពួកគាត់​ឲ្យ​ដក​ស្នាម​មេដៃ​​ ដែល​បាន​ផ្តិត​ហើយ​នោះ​ចេញ​វិញ បើ​ពុំ​ដូច​នោះទេ អាជ្ញាធរ​នឹង​ប្តឹង​ពលរដ្ឋ​រឿង​ធ្វើ​បាតុកម្ម​ ​៖ “គេគំរាមខ្ញុំ បានខ្ញុំខ្លាច បើខ្ញុំមិនដកទៅគេថា គេប្ដឹងប្ដល់ ​ប្រជុំទាំងអស់គ្នា ហៅប្រជុំអារឿងកត់នេះឯង។ កត់ឈ្មោះផង ផ្ដិតមេដៃផង គេសុំយកទៅវិញ ចា ឈ្មោះទាំងប៉ុន្មានឲ្យយកទៅវិញ” ។ ...

បូ សាវី និង អ៊ឹង ប៊ុន​ថន
http://vodhotnews.com/?p=article&id=16791&lang=kh

លោក ​​សម​ រង្ស៊ី​៖ ​ព្រឹទ្ធសភា​អាមេរិក​នឹង​អនុម័ត​ញត្តិ​មួយ ​ករណី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​អះអាង​ថា នៅ​ពេល​ឆាប់ៗ​នេះ ព្រឹទ្ធសភា​អាមេរិក នឹង​ចេញ​ជា​ដំណោះស្រាយ​ថ្មី​មួយទៀត ឫហៅ​ថា ញតិ្ត​គាំទ្រ​ជំហរ​​របស់​គណបក្ស​សង្គ្រោះ​​ជាតិ និងគណបក្ស​​ប្រជាជន​​កម្ពុជា ដែល​​កំពុង​ទាមទារ​យុត្តិ​ធម៌ ក្នុងនាម​ជា​ម្ចាស់ឆ្នោត​។​ ​ការ​ថ្លែង​អះអាង​របស់​ លោក​ សម ​រង្ស៊ី​ ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​តាមរយៈ​បទ​សម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ជា​ខេមរ ​ភាសា​​ចំនួន​​ពីរ ដែល​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​។​ ​នៅក្នុង​បទ​សម្ភាសន៍​នេះ លោក​ សម ​រង្ស៊ី​ បាន​ថ្លែង​អះអាង​ថា ព្រឹទ្ធសភា​អាមេរិក នៅ​ឆាប់ៗ​នេះ នឹង​សម្រេច​ជា​ញត្តិ​ ឫដំណោះស្រាយ​មួយ​ជុំវិញ​ស្ថាន​ភាព​​មិន​​ប្រក្រតី ​ដែល​​ផ្ទុះ​​ឡើង​​តាម​រយៈ​ការ​បោះឆ្នោត​​សភា​ ​ថ្ងៃទី​២៨ ខែ​​កក្កដា កន្លងទៅនេះ​។​ ...

នួន បូរិន
http://vodhotnews.com/16792

រដ្ឋសភា​អនុម័ត​ថវិកា​​២៥​លាន​ដុល្លារ​​ ទោះបី​ជាអវត្តមាន​សមាជិក​ជាប់​ឆ្នោត​ជិត​ពាក់​កណ្តាល​ក៏​ដោយ​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ត្រួត​ត្រា​ដោយ​​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​ រដ្ឋ​សភា​ថ្មី​ បាន​អនុម័ត​ថវិកា​២៥លាន​ដុល្លារ​ សម្រាប់​រ៉ាប់​រង​​រាល់​ ការ​ចំណាយ​របស់​​រដ្ឋ​សភា​នា​ឆ្នាំក្រោយ​​ទោះ​បីជា​សមាជិក​ជាប់​ឆ្នោត​របស់​ ខ្លួន​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​សមាជិក​សរុប​១២៣​រូប​នៅ​តែ​បន្ត​អវត្តមាន​ ក៏ដោយ​។ សមាជិកស​ភា​ជាប់​ឆ្នោត​ទាំង​៥៥រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​ កំពុង​តែ​ធ្វើ​ពហិការ​សភា​ តាំង​ពី​សភា​បាន​បើក​សម័យ​ប្រជុំ​ដំបូ​ងរបស់​ ខ្លួន​ក្នុង​ថ្ងៃទី​២៣​ ខែ​កញ្ញា​ ដើម្បី​បដិសេធ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ ខែ​កក្កដា​។ គណបក្ស​ប្រឆាំង​បាន​អះអាងថា ​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​លួច ​បន្លំ​សន្លឹក​ឆ្នោត​។ គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​​សភា​បច្ចុប្បន្ន​ ជាសភា​មិន​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ​ និង​កំពុង​តែ​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ របស់​ប្រទេស​កម្ពុជា​ផ្អាក​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ថ្មី​រហូត​ទាល់​តែ ​ជម្លោះ​ក្នុង​ការ​បោះឆ្នោត​​ត្រូវ​​បាន​ដោះស្រាយ​។ សមាជិក​សភាទាំង​៦៨​រូបរបស់​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​បាន​បង្កើត​ គណៈកម្មាធិការ​​អចិន្ត្រៃយ៍​ដែលមាន​សមាជិក​១២រូប​នៅ​រដ្ឋ​សភា​ រួ​មទាំង​ ប្រធាន​សភា​ អនុ​ប្រធាន​ពីរ​រូប​ និង​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ទាំង​ប្រាំ​បួន​នៃ​រដ្ឋសភា​។ ...

Hul Reaksmey
http://www.cambodiadailykhmer.com/news/6476/

People’s Assembly Will Rally at Freedom Park on Monday

About 1,000 members of the Cambodian Grassroots People’s Assembly—a network of communities throughout the country that includes farmers as well as land and labor activists—will rally at Freedom Park on Monday to demand an end to the current political impasse. The ruling CPP and opposition CNRP ...

Dene-Hern Chen and Mech Dara
http://www.cambodiadaily.com/news/peoples-assembly-will-rally-at-freedom-park-on-monday-45440/

CNRP to Hold Second 3-Day Mass Protest

The opposition CNRP has sent a letter to municipal authorities informing them that a mass demonstration planned for Wednesday at Freedom Park to coincide with the anniversary of the 1991 signing of the Paris Peace Agreement will now be a three-day affair and include marches ...

Mech Dara and Alex Willemyns
http://www.cambodiadaily.com/elections/cnrp-to-hold-second-3-day-mass-protest-45412/

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

HWdk6
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!