ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​ប្តឹង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ

ភ្នំពេញៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ម្សិលមិញ​បាន​សម្រេច​ដូច​នឹង​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដោយ​ច្រាន​ចោល​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្តឹង​សុំ​ឲ្យ​មាន​ការ ​ផ្ទៀង​ផ្ទាត់​តួលេខ​និង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ខេត្ត បាត់ដំបង។ នៅ​ក្នុង​សវនាការ​ប្រហែល ២ ម៉ោង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​ទៅ​ ក្នុង​បន្ទប់​សវនាការ​ដើម្បី​យក​ព័ត៌មាន​ទេ ប៉ុន្តែ​ក្រុម​យុវជន​គណបក្ស​នយោបាយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ បន្ទប់​សវនាការ​។ បន្ទាប់​ពី​សម្រាក​រយៈ​ពេល​ជាង ៣ ម៉ោង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ច្រាន​ចោល​បណ្តឹង​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​ប្តឹង​ជំទាស់​សេចក្តី​សម្រេច​របស់ គ.ជ.ប ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​តម្កល់​សេចក្តី​សម្រេច​របស់ គ.ជ.ប ថា ជា​សេចក្តី​សម្រេច​បាន​ការ។ ដើម​បណ្តឹង​លោក សួន ចំរើន មេធាវី ជូង ជូងី និង កេត ខី ដែល​ជា​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្យាយាម​ពន្យល់​អំពី​មូលហេតុ​និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ដែល ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ការិយាល័យ​ចំនួន ២៣៣ ក្នុង​ខេត្ត បាត់ដំបង ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ហើយ​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ច្រាន​ចោល​សេចក្តី​សម្រេច​របស់ គ.ជ.ប ដោយ​អះអាង​ថា សេចក្តី​សម្រេច​របស់ គ.ជ.ប មិន​ឆ្លុះ​បញ្ចាំង​ពី​យុត្តិធម៌​និង​តម្លាភាព​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត។ លោក ជូង ជូងី បាន​ថ្លែង​បន្ត​ថា៖ «រាល់​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​ឥទ្ធិពល​ទៅ​លើ​ ប្រទេស​ជាតិ​ទាំង​មូល។ នៅ​ក្នុង​ខេត្ត បាត់ដំបង មាន​ឈ្មោះ​ស្ទួន​ចំនួន៣ ០០០។ តើ​នេះ​ជា​កំហុស​បច្ចេកទេស​ឬ​ចេតនា?»។ «នេះ​ជា​ការ​រៀបចំ​ឡើង​ជា​ប្រព័ន្ធ»។…

មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/103484-2013-09-05-02-50-13