តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

107 Announcementsរកឃើញសម្រាប់ "ЧТО ПОЧИТАТЬ 〘Что почитать 〙 ЧТО ПОЧИТАТЬ ┅Что почитать ◻ трендовый site 奈 batmanapollo.ru"

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ តំបន់​ស្នូល​ស្ទឹង​សែន ​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ ជា​តំបន់​រ៉ា​ម​សារ​ទី៥ នៃប្រទេសកម្ពុជា

​នៅ​ថ្ងៃ​ទី​ ០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ក្រសួងបរិស្ថាន​ បាន​ចេញសេចក្ដីប្រកាសព័ត៌មានមួយជូន​ដល់​សាធារណជន​ថា តំបន់​ស្នូល​ស្ទឹង​សែន​ នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​ ជា​តំបន់ដីសើម​ទឹកសាប​ ដែល​មាន​ធនធាន​ព្រៃ​លិច​ទឹក​ដ៏​ល្អ​ និង​មាន​ក្រឡា​ផ្ទៃ​សរុប​ ៩​ ២៩៣​ ហិ​កតា​ ត្រូវ​បាន ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

តំបន់​ស្នូល​ព្រែក​ទាល់​ត្រូវ​បាន​ទទួលស្គាល់​ជា​តំបន់​រ៉ា​ម​សារ​

​គ្របដណ្តប់​លើ​ផ្ទៃដី​ ២១៣៤២​ ហិ​កតា​ តំបន់​ស្នូល​ព្រែក​ទាល់​ (​បេះដូង​នៃ​បឹង​ទន្លេសាប​)​ ដែល​ជា​ជម្រក​ពង​កូន​សត្វ​ស្លាប​ទឹកធំ​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ តំបន់ដីសើម​ដែល​មាន​សារៈសំខាន់​ជា​អន្តរជាតិ​ (​ដែល​គេ​ឱ្យឈ្មោះ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ការអនុវត្តតម្លៃបណ្ណថ្មីសម្រាប់ចូលទស្សនារមណីយដ្ឋានអង្គរ

កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសេចក្តីជូនដំណឹងដល់សាធារណៈជនថា រាជរដ្ឋាភិបាលបានធ្វើការកែប្រែតម្លៃបណ្ណសម្រាប់ភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ដែលនឹងចាប់ផ្តើមដំណើរការជាផ្លូវការពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៧ តទៅ។ ថវិកាចំនួន ២.០០ ដុល្លារអាមេរិកដែលបានរាប់បញ្ជូលនៅក្នុងតម្លៃបណ្ណថ្មីនេះ នឹងត្រូវបានផ្តល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាក្នុងការព្យាបាលជម្ងឺដល់កុមារក្រីក្រកម្ពុជា។  ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពី​ ការចុះ​ "តំបន់ប្រាសាទសំបូរព្រៃគុក" ចូលក្នុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

នៅ​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៧​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ដើម្បី​ជម្រាប​ប្រជាជន​កម្ពុជា​ថា​ នៅ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៧​ ក្នុង​កិច្ចប្រជុំ​លើក​ទី​៤១​ នៅ​ទីក្រុង​ Krakow​ ប្រទេស​ប៉ូ​ឡូញ​ គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​ ​តាម​រយៈ​ DECISIONS​ 41 ...

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​លក់​បណ្ណ​រយៈពេល​វែង​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​

កាលពី​ថ្ងៃ​ទី​ ២២​ ខែឧសភា​ ឆ្នាំ​២០២០,​ គ្រឹះស្ថាន​អង្គរ​បាន​ចេញ​សេចក្តីជូនដំណឹង​ មួយ​ស្តី​ពី​ការ​លក់​បណ្ណ​រយៈពេល​វែង​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ទៅ​ដល់​សាធារណជន​ អន្តរជាតិ​ គ្រប់​ប្រតិបត្តិ​ករ​ទេសចរណ៍​ ព្រមទាំង​ភ្ញៀវ​ទេសចរណ​បរទេស​ ឲ្យ​បាន​ជ្រាប​ជា​ដំណឹង​។​ ការ​សម្រេចចិត្ត​នេះ ...

គ្រឹះស្ថាន​អង្គរ​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​អនុវត្ត​គោលនយោបាយ​លើកទឹកចិត្ត​ នៃ​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​

នៅ​ថ្ងៃ​ទី​ ១០​ ខែមីនា​ ឆ្នាំ​២០២១​ គ្រឹះស្ថានអង្គរបាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​អនុវត្ត​គោលនយោបាយ​លើកទឹកចិត្ត​នៃ​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ដើម្បី​សម្រួល​ដល់​វិស័យ​ទេសចរណ៍​ និង​ធានា​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​នៃ ...

គ្រឹះស្ថានអង្គរ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ អង្គការ​យូ​ណេ​ស្កូ​សម្រេច​បញ្ចូល​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​ ២០២៣​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​អំពី​ការ​សម្រេចចិត្ត​របស់​អង្គការ​យូ​ណេ​ស្កូ​ក្នុង​ការ​បញ្ចូល​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ គណៈកម្មាធិការ​បេតិកភណ្ឌ ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

ការ​បន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ដូ​ស​ទី​៤​ សម្រាប់​ក្រុម​គោលដៅ​ជម្រើស​នៅ​រាជធានី​ភ្នំពេញ​

នៅ​ថ្ងៃ​ទី​ ១០​ ខែមករា​ ឆ្នាំ​២០២២​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ ស្តី​ពី​ការ​បន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ដូ​ស​ទី​៤​ សម្រាប់​ក្រុម​គោលដៅ​ជម្រើស​នៅ​រាជធានី​ភ្នំពេញ​។​​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

ការ​បន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​ ជូន​កុមារ​ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី​ ១២​ឆ្នាំ​ ដល់​ក្រោម​ ១៨​ឆ្នាំ​

​នៅ​ថ្ងៃ​ទី​ ០៤​ ខែសីហា​ ឆ្នាំ​២០២១​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​បន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​ ជូន​កុមារ​ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី​ ១២​ ឆ្នាំ​ដល់​ក្រោម​ ១៨​ ឆ្នាំ​ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ ៧ ...

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖​ គ.ជ.ប សម្រេចអនុញ្ញាតជូនភ្ញៀវពិសេសសម្រាប់ពិនិត្យមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយស្តីពីការសម្រេចអនុញ្ញាតឱ្យភ្ញៀវពិសេសចូលរួមសង្កេតការណ៍ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ឆ្នាំ ២០២២ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។  ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

ការ​បំភ្លឺ​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​លើ​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ជាយ​អា​រ៉ែ​ង​

ស​ន្និ​សិ​ទ​រៀបចំ​ឡើង​ ដើម្បី​បំភ្លឺ​ចំពោះ​ការ​បំ​ផ្លោង​ពាក្យ​ខុស​ពី​ការ​ពិត​ អំពី​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ជាយ​អា​រ៉ែ​ង​ ដូច​ជា​ បំ​ផ្លោង​ពាក្យ​បំផ្លើស​ ថា​គម្រោង​នេះ​ធ្វើ​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ​ សត្វព្រៃ​ ត្រី​ ក្រពើ ...

ក្រសួងធនធានរ៉ែ និងថាមពល

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពី សេចក្តីណែនាំការត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់

នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី សេចក្តីណែនាំការត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួន។ សេចក្តីណែនាំនេះបានដាក់ចេញនូវវិធានការឆ្លើយតបគ្រោះអាសន្នមុនពេលទឹកជំនន់ កំឡុងពេលពេលទឹកជំនន់ និងក្រោយពេលទឹកជំនន់  ដើម្បីកាត់បន្ថយជនរងគ្រោះ និងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងសង្គម។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន សិក្ខាសាលាស្តីអំពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ វិទ្យាស្ថានចក្ខុវិស័យអាស៊ីបានបង្ហោះសេចក្តីប្រកាសមួយស្តីពីសិក្ខាសាលាស្តីពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅលើគេហទំព័រ Facebook ផ្លូវការរបស់ពួកគេ។ សេចក្តីប្រកាសបានបញ្ជាក់ថា សិក្ខាសាលានេះនឹងផ្តោតលើប្រធានបទពិភាក្សាចំនួនពីរគឺ សន្តិសុខ និងការការពារ និងការតភ្ជាប់ និងឌីជីថល។ ...

វិទ្យាស្ថានចក្ខុវិស័យអាស៊ី

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ស្ដី​ពី​ការ​អនុញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម​ក្លឹ​ប​កម្សាន្ត​ និង​ខារ៉ាអូខេ​ (KTV)​ ទាំងអស់​ នៅ​រាជធានី​ភ្នំពេញ​ បើក​ដំណើរការ​ ដោយ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​

​នៅ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២០​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ការ​រ​អនុញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម​ក្លឹ​ប​កម្សាន្ត​ និង​ខារ៉ាអូខេ​ (KTV)​ ទាំងអស់​ នៅ​រាជធានី​ភ្នំពេញ​ បើក​ដំណើរការ​ ដោយ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​។​ ...

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន ស្ដីពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ២០២៣

នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសមួយ ស្តីពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ ២០២៣ នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួន។ យោងតាមសេចក្តីប្រកាស កាលបរិច្ឆេទជ្រើសរើសសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​បន្ត​ទប់ស្កាត់​សកម្មភាព​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ​ ស្ថិត​នៅ​ភូមិសាស្ត្រ​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​

នៅ​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២៤​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​បន្ត​ទប់ស្កាត់​សកម្មភាព​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ​ ស្ថិត​នៅ​ភូមិសាស្ត្រ​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​។​​ក្រសួង​រ៉ែ​ និង​ថាមពល​ ដោយ​មាន​មន្ទីរ​រ៉ែ​ និង​ថាមពល ...

​ក្រសួង​រ៉ែ​ និង​ថាមពល​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ផ្អាក​ជើ​ង​ហោះ​ហើរម​ក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ឥណ្ឌូ​ណេ​ស៊ី​ជា​បណ្តោះអាសន្ន​

នៅថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០២០ ក្រសូងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការផ្អាកជេីងហោះហេីរមកពីប្រទេសម៉ាឡេស៊ី​ និងឥណ្ឌូណេស៊ី​ ជាបណ្តោះអាសន្ន​ ចាប់ពីថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២០​ រហូតដល់មានការជូនដំណឹងជាថ្មី។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ការបិទជេីងហោះហេីរមកពីប្រទេសម៉ាឡេស៊ី​ និងឥណ្ឌូណេស៊ី​នេះគឺដោយសារតែចំនួនវិជ្ជមានកូវីដ-១៩មានការកើនឡើងគួរឲ្យកត់់សម្គាល់ពីអ្នកធ្វើដំណើរពីប្រទេសទាំងពីរ។​ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់​ នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ សេចក្តីប្រកាសនេះបានលើកឡើងថា សម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចូលមកកម្ពុជាតម្រូវអោយធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃ ប៉ុណ្ណោះ ដែលកែសម្រួលពីការធ្វើចត្តាឡីស័ក១៤​ ថ្ងៃ។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្ដីណែនាំ ស្ដីពីការពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ​ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយនូវសេចក្តីណែនាំមួយ ស្តីពីការពង្រឹងសន្តិសុខសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។សេចក្តីណែនាំនេះមានគោលបំណងធានាឱ្យដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយរលូនប្រកបដោយសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ អហិង្សា និងបរិយាកាសគ្មានការគំរាមកំហែង។ ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

សេចក្តីបំភ្លឺព័ត៌មានស្តីពីករណី​ស្ទឹងសង្កែមានពណ៌ខ្មៅខុសប្រក្រតី និង​មាន​ការពុលងាប់ត្រីមួយចំនួន

នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បាន​ជូនដំណឹងដល់ប្រជាពលរដ្ឋ និង​សាធារណជនពាក់ព័ន្ធនឹងករណី​ស្ទឹងសង្កែមានពណ៌ខ្មៅខុសប្រក្រតី និង​មាន​ការពុលងាប់ត្រីមួយចំនួន។យោង​តាម​សេចក្តីបំភ្លឺព័ត៌មាននេះ គណះកម្មការចម្រុះខេត្ត​ បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់ទីតាំងនិងបានរកឃើញថាទឹកដែលមានពណ៌ខ្មៅខុសប្រក្រតីនេះបានបង្កទ្បើងពីសំណល់រាវរបស់រោងចក្រមួយកន្លែង​ ហូរចូលក្នុងទឹកស្ទឹងសង្កែ។ ...

រដ្ឋបាលខេត្តបាត់ដំបង

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ZNJHY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!