សេចក្តីប្រកាសព័ត៌មាន៖ អង្គការយូណេស្កូសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានចេញនូវសេចក្តីប្រកាសព័ត៌មានមួយអំពីការសម្រេចចិត្តរបស់អង្គការយូណេស្កូក្នុងការបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក។
យោងតាមសេចក្តីប្រកាសព័ត៌មាន គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេច ជាឯកច្ឆ័ន្ទចុះ «រមណីយដា្ឋនប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដី សម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា