សេចក្តីប្រកាសព័ត៌មានស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់​ នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ 

សេចក្តីប្រកាសនេះបានលើកឡើងថា សម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចូលមកកម្ពុជាតម្រូវអោយធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃ ប៉ុណ្ណោះ ដែលកែសម្រួលពីការធ្វើចត្តាឡីស័ក១៤​ ថ្ងៃ។

ក្រសួងសុខាភិបាល

ទាញយក៖ pdf