តម្លៃ និងព័ត៌មានទំនាក់ទំនងសេវាកម្ម
តម្លៃសេវាសេវារដ្ឋបាលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្ម សេវាលើមធ្យោបាយដឹកជញ្ជូន កម្រៃសេវាសម្រាប់ការភ្ជាប់-ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី របស់អគ្គិសនីកម្ពុជា ការផ្តល់សេវានៅមណ្ឌលសុខភាព តារាងតម្លៃទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សេវាផ្គត់ផ្គង់ទឹកស្អាត តារាងព័ត៌មានទំនាក់ទំនងអំពីសេវាតារាងនៃព័ត៌មានទំនាក់ទំនងរបស់រដ្ឋបាលឃុំ/សង្កាត់ តារាងលេខទូរស័ព្ទបម្រើសេវាអតិថិជន របស់អគ្គិសនីកម្ពុជា លេខទំនាក់ទំនងសម្រាប់ចម្ងល់ក្នុងការសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ លេខទូរស័ព្ទប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត លេខទំនាក់ទំនងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញុ, ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងតាខ្មៅ, ខេត្តសៀមរាប និងព្រៃវែង ...
តើព្រៃឡង់ជាអ្វី?
ជាមួយនឹងវិសាលភាពគ្របដណ្តប់បណ្តាខេត្តជាច្រើនដូចជាខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ ព្រៃឡង់មានជម្រកចំនួនប្រាំបីប្រភេទខុសៗគ្នា ព្រមជាមួយនឹងសណ្ឋានដីច្រើនបែប និងអម្បូរសត្វប្រមាណជាជាង ៤០០ ប្រភេទ ដែលក្នុងនោះដែរ សត្វ និងរុក្ខជាតិដែលជិតផុតពូជមាន ១៧ ប្រភេទ។ ព្រៃនេះ ក៏ជាជម្រក ...
វិភាគគម្របព្រៃឈើ (១៩៧៣ – ២០១៤)
បង្ហាញអំពីក្រា ហ្វិក នៃការផ្លាស់ប្តូរគម្របព្រៃឈើ និងបរិមាណនៃគម្របព្រៃឈើរបស់កម្ពុជា ពីឆ្នាំ១៩៧៣ ដល់២០១៤ នៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ...
ថវិកា និងលទ្ធកម្មសាធារណៈ
កំណើនថវិកាជាតិនៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ថវិកាជាតិរបស់ប្រទេសកម្ពុជា បានមានការកើនឡើងគួរឱ្យកត់សម្គាល់ ជិតប្រមាណ ១.៦ ពាន់លានដុល្លារអាមេរិក ដែលចំនួននេះកើនពី ៣.៤ ពាន់លានដុល្លារអាមេរិក ...
អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា
ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណះខុសគ្នាសម្រាប់ការប្រើប្រាស់ ប៉ុន្តែមានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវ។.94 ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។95 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ...
គម្របព្រៃឈើ (១៩៧៣-២០១៤)
កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។ នៅឆ្នាំ២០០៦ រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា បានបោះពុម្ពផ្សាយផែនទីមួយ ដែលបង្ហាញពីគម្របព្រៃឈើនៃប្រទេសកម្ពុជាឆ្នាំ២០០២ ។ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០145។ រហូតមកទល់ពេលបច្ចុប្បន្ន ដោយសារតែមិនមានការបោះពុម្ពផ្សាយផែនទីផ្លូវការ ឬការវិភាគជាក់លាក់ពាក់ព័ន្ធជាមួយនឹង ប្រទេស ...
ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា
ទំព័រព័ត៌មានទិន្នន័យនេះត្រូវបានចេញផ្សាយលើកដំបូង៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២តើការវិនិយោគបរទេសគឺជាអ្វី?ការវិនិយោគបរទេស គឺសំដៅទៅលើការវិនិយោគដោយជនបរទេសនៅក្នុងប្រទេសមួយផ្សេងទៀត ហើយអនុញ្ញាត ...
ចំណូលសាធារណៈពីវិស័យឧស្សាហកម្មនិស្សារណកម្ម
ឧស្សាហកម្មនិស្សារណកម្ម រួមមានវិស័យរុករករ៉ែ និងរ៉ែ ការរុករកឧស្ម័នធម្មជាតិ និងប្រេង រោងចក្រចម្រាញ់ប្រេង និងការទាញយកថ្មសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ដូចជាខ្សាច់ ថ្ម និងក្រួស។ ធនធាននិស្សារណកម្មរបស់ប្រទេសកម្ពុជាបានបាត់បង់យ៉ាង ...
សេវាសុខភាព និងមណ្ឌលសុខភាព
“សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជម្ងឺ និងព្យាបាលជម្ងឺ។ ប្រជារាស្ត្រក្រីក្រ ត្រូវបានទទួលការពិនិត្យរោគដោយឥតបង់ថ្លៃ នៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ពពសាធារណៈ។ រដ្ឋរៀបចំឲ្យមានគិលានដ្ឋាន ...
កិច្ចការពារព្រៃឡង់
កិច្ចការពារព្រៃឡង់ វិទ្យាស្ថានគ្រប់គ្រងបូព៌ាបស្ចឹម (EWMI) បានធ្វើការរួមជាមួយក្រុមសហគមន៍ចាប់តាំងពីឆ្នាំ ២០០៧។ ពួកគេបានចាប់ផ្តើមផ្តល់វគ្គបណ្តុះបណ្តាលជាសកម្មភាពនានា រួមទាំងសមាជិកសហគមន៍ព្រៃឈើដែលនៅក្នុងព្រៃនេះ។ ពួកគេបានគាំទ្រដល់បណ្តាញសហគមន៍ព្រៃឡង់ (PLCN) អស់រយៈពេលជាច្រើនឆ្នាំផងដែរ។គម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ (SFB) នៅកម្ពុជា (វិច្ឆិកា ២០១២ ដល់ វិច្ឆិកា ២០១៦) ផ្តល់មូលនិធិដោយ USAID និងគ្រប់គ្រងដោយអង្គការ Winrock អន្តរជាតិ ជាមួយនឹងការចូលរួមពីបណ្តាអង្គការក្រៅរដ្ឋាភិបាលនានាជាច្រើនផ្សេងទៀត។ គម្រោងនេះ មានគោលបំណងជម្រុញអោយមានភាពល្អប្រសើរក្នុងកិច្ចអភិរក្ស និងការគ្រប់គ្រងទេសភាពព្រៃឡង់ និងតំបន់វាលទំនាបភាគខាងកើត។គម្រោង “គម្រោងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរិលព្រៃឈើ ” (រេដបូក) គឺជាកិច្ចផ្តួចផ្តើមមួយរបស់អង្គការសហប្រជាជាតិ។ គម្រោងនេះបានបង្កើតនូវប្រព័ន្ធតាមដានផែនទីបង្ហាញផ្លូវសម្រាប់ប្រទេសកម្ពុជា។ គម្រោងថ្មីរបស់ REDD+ នឹងត្រូវចាប់ផ្តើមធ្វើនៅក្នុងតំបន់ព្រៃឡង់នៅឆ្នាំ ២០១៧ ហើយវានឹងផ្តោតគោលដៅលើបំលាស់ប្តូរដី។ ព្រៃឡង់ ជាជម្រកសំរាប់មនុស្ស ២៥០,០០០ នាក់ ដោយភាគច្រើនពួកគេមកពីក្រុមជនជាតិដើមភាគតិចគួយនៅកម្ពុជា ហើយព្រៃឡង់ក៏ជាព្រៃភ្លៀងទំនាបធំចុងក្រោយបង្អស់នៅលើអាស៊ីអាគ្នេយ៍ដីគោក ដែលកំពុងទទួលបានការខិតខំប្រឹងប្រែងរ ...
កញ្ចប់ព័ត៌មានសហគ្រាសធុនតូច និងមធ្យម
សនិទាន ក្នុងឆ្នាំ ២០១៨ ចំនួនសហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីសរុបមានចំនួន ១៥៥,៧៤៥ ។ ជាង ៩០ ភាគរយនៃក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាគឺជាសហគ្រាសធុនតូច និងមធ្យម។ ទោះបីជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចសង្គម ...
ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមនៃជំងឺកូវីដ-១៩ មកលើប្រទេសកម្ពុជា
ការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងប្រទេសចិននៅចុងឆ្នាំ ២០១៩ ហើយនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាវាជាការព្រួយបារម្ភជាអន្តរជាតិ ...
អត្រានុកូលដ្ឋាន
ប្រទេសកម្ពុជា ជាប្រទេសដ៏ក្មេងខ្ចី និងមានកំណើនប្រជាជនលឿនជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានចំនួនប្រជាជនប្រមាណជា ១៦ លាននាក់នៅឆ្នាំ ២០១៩។116 យោងតាមធនាគារពិភពលោក អត្រាកំណើតក្នុង ១,០០០ នាក់របស់ប្រទេសនេះ បានធ្លាក់ចុះតិចតួច ពី ២៥,៥ នៅឆ្នាំ ២០១០ ទៅ ២២,៤ ...