ក្រសួងពាក់ព័ន្ធ
(English) The Ministry of Environment is the main authority mandated to oversee environmental issues, including protected areas, environmental impact assessments, and management of natural resources. ...
ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី
សហគមន៍អគ្គិសនីជនបទក្នុងប្រទេសកម្ពុជា។ រូបភាព ដោយ Nomade Moderne, ថតនៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-NDអគ្គិសនីដែលបានចែកចាយនៅកម្ពុជា គឺមួយផ្នែកបានមកពីការផលិតនៅក្នុងស្រុក និងមួយផ្នែកទៀតត្រូវបាននាំចូល។ អស់រយៈពេលជាច្រើនឆ្នាំហើយ ការផលិតថាមពលនៅក្នុងស្រុកជាទូទៅជាការផលិតខ្នាតតូច ...
គោលដៅទី ១៨ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
ប្រទេសកម្ពុជាបានបន្ថែមគោលដៅទី ១៨ លើគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពដែលបានខ្លួនបានធ្វើមូលដ្ឋានីយកម្មពាក់ព័ន្ធទៅនឹងការបញ្ចប់ផលប៉ះពាល់ជាអវិជ្ជមានរបស់គ្រាប់មីន/សំណល់ជាតិផ្ទុះពីសង្គ្រាម និងជំរុញ ...
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
តម្រូវការផ្នែកច្បាប់បឋមសម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) នៅក្នុងប្រទេសកម្ពុជាត្រូវបានចែងក្នុងមាតិកាទី២ គន្ថីទី៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។125 ជំពូកទី ៣ នៃច្បាប់ស្តីពីការការពារបរិស្ថាន និង ...
លទ្ធកម្ម
“បញ្ឈប់អំពើពុករលួយ ចាប់ផ្តើមពីខ្លួនយើង” (ពាក្យស្លោក នៅលើបដា បាតដៃស្អាតស្អំ) ខេត្តក្រចេះ ប្រទេសកម្ពុជា។” រូបថត ថតដោយ World Bank Photo Collection កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0នៅប្រទេសកម្ពុជា រាល់សកម្មភាពទិញទំនិញ សាងសង់ ជួសជុល ការជួលសេវានិងការប្រឹក្សា ដោយរាជរដ្ឋាភិបាល បណ្តាក្រសួង និងទីភ្នាក់រាជរដ្ឋាភិបាល ត្រូវធ្វើឡើង ស្របតាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២។153 នីតិវិធី សម្រាប់ វិធីសាស្ត្រដោយឡែក នៃលទ្ធកម្មសាធារណៈ ត្រូវបានប្បញ្ញត្តិនៅក្នុងអនុក្រឹត្យស្តីពី លទ្ធកម្មសាធារណៈ ឆ្នាំ២០០៦។ លទ្ធកម្មសាធារណៈ មានទិសដៅធានាថា ចំណាយ របស់រដ្ឋត្រូវបានគ្រប់គ្រងដោយមានប្រសិទ្ធភាព និងប្រសិទ្ធផល និងត្រូវបានត្រួត ពិនិត្យដោយដំណើរការប្រកបដោយ តម្លាភាព ...
គ្រោះមហន្តរាយ
គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។187 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។188ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។189 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។190ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...
សហគមន៍នេសាទ
សហគមន៍នេសាទ ក្នុងខេត្តបាត់ដំបង នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ Alan Brooks/World Fish, ២ វិច្ឆិការ ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ការនេសាទនៅកម្ពុជា ត្រូវបានបែងចែកជាបីប្រភេទ៖ ខ្នាតតូច ខ្នាតមធ្យម និង ខ្នាតធំ ឬអាជីវកម្ម។នៅឆ្នាំ២០០១ ជាសនិទានភាពក្នុងការដោះស្រាយការនេសាទត្រីហួសកម្រិត និងជម្លោះរវាងអ្នកនេសាទខ្នាតតូច និងអ្នកនេសាទខ្នាតធំ រដ្ឋាភិបាលបានធ្វើកំណែទម្រង់លើការគ្រប់គ្រង និងនិយ័តកម្មជលផលរបស់ខ្លួន។ វិធានការនេះត្រូវអនុវត្តជាពីរដំណាក់កាល។ លើកទីមួយ នៅឆ្នាំ២០០១ ឡូតិ៍នេសាទ ៥៦% ដែលពីមុនត្រូវ ...
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវជាតិមួយខ្សែនៅប្រទេសកម្ពុជា។ រូបភាព ថតដោយ ផេត ស្យូលៀន កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ហេដ្ឋារចនាសម្ព័ន្ធ បរិយាយអំពីទ្រព្យបង្កើតឡើង ដែលអនុញ្ញាតឱ្យប្រទេសមួយ ដំណើរការ ដូចជាផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គិសនី និងបណ្តាញចែកចាយទឹកស្អាត។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ របស់ក្រសួងផែនការ គូសបញ្ជាក់ពីទ្រព្យ និងយុទ្ធសាស្ត្រហេដ្ឋា ...
ការរុករករ៉ែ
(English) The mining sector in Cambodia is mostly undeveloped, and active mining enterprises are typically small-scale quarries producing materials for construction, such as laterite, marble, granite, limestone, gravel and sand. There is no industrial-scale extraction of minerals, although many exploration licenses have been granted ...
ការបំពុលទឹក
កុមារផឹកទឹកស្អាត នៅប្រទេសកម្ពុជា។ រូបភាព ថតដោត សេស៊ីលា ស្នាយឌឺ, ១២ កក្កដា ២០០៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ការបំពុលទឹក អាចត្រូវបានគេឱ្យនិយមន័យច្រើនយ៉ាងផ្សេងៗពីគ្នា។ ជាទូទៅ ការបំពុលទឹក គឺជាការធ្វើឱ្យកង្វក់ដល់ទឹក នៅពេលដែលសារធាតុបំពុលនានាបានហូរចូលទៅក្នុងប្រភពទឹកដោយមិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម (ដកយកសារធាតុបំពុលចេញ)។ ការ ...
ការរុករកត្បូងថ្ម
មិនមានការរុករកត្បូង ជាលក្ខណៈឧស្សាហកម្មខ្នាតធំឡើយនៅក្នុងប្រទេសកម្ពុជា ហើយក៏មានកម្មករត្បូងអចិន្ត្រៃយ៍តិចតួចផងដែរ។ ប្រជាជនភាគច្រើន ធ្វើជាកម្មករត្បូងខណៈពេលធ្វើការងារផ្សេងទៀត–ដែលជាទូទៅ ជាការងារកសិដ្ឋាន–ហើយពួកគេភាគច្រើនធ្វើការរ៉ុករកត្បូងដោយគ្មានអាជ្ញាប័ណ្ណ។ អ្នកប្រកបរបររ៉ុករកត្បូងជាញឹកញយមានជីវភាពក្រីក្រ។ មានរ៉ែត្បូងជាច្រើនប្រភេទ ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា។ ប្រភេទត្បូងដែលមានតម្លៃបំផុត គឺត្បូងទទឹម និង កណ្តៀង។ទន្ទឹមនឹងនេះ មានត្បូងពណ៌បៃតង ត្បូងអាហ្វីម៉ាទ្រីន ត្បូងជម្ពូរ័ត្ន ត្បូងពណ៌លឿង ត្បូងតូប៉េស ត្បូងគុជក្រហម ថ្មក្រានីត ហ្សីកខន និងត្បូងឬថ្មប្រភេទផ្សេងទៀតក៏ត្រូវបានរកឃើញផងដែរ។មិនមាន ត្បូងពេជ្រឬត្បូងមរកតត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជានោះទេ។ ...
ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ
សន្និសីទអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ នៅទីក្រុងបាលី។ រូបភាព ដោយ អង្គការ អុកស្វាម អន្តរជាតិ, ៤ ធ្នូ ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0បម្រែបម្រួលអាកាសធាតុជាបញ្ហាកំពុងតែកើតមាន។ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេពីបម្រែបម្រួលអាកាសធាតុនិងមានការត្រៀមខ្លួនតិចតួច។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ប្រជាជនភាគច្រើនរបស់ប្រទេសនេះពឹងផ្អែក ...
ទំនប់វារីអគ្គិសនី
នៅក្នុងឆ្នាំ ២០០៣ ការវាយតម្លៃវិស័យវារីអគ្គិសនីថ្នាក់ជាតិ ត្រូវបានធ្វើឡើងដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល (បច្ចុប្បន្នជា ក្រសួងរ៉ែ និងថាមពល) និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC)។ របាយការណ៍នេះ បានកំណត់ទីតាំងដែលមានសក្តានុពលចំនួន ៦០កន្លែង សម្រាប់ការអភិវឌ្ឍថាមពល ...
មជ្ឈត្តការផ្នែកការងារ
ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅពេលសវនាការ នៅប្រទេសកម្ពុជា។ រូបភាព ថតដោយអង្គការពលកម្មអន្តរជាតិ (ប្រចាំអាស៊ី-ប៉ាស៊ីហ្វិច) កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial-NoDerivs 2.0 Genericក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានបង្កើតឡើងដោយច្បាប់ការងារ ឆ្នាំ១៩៩៧។ បើទោះជាយ៉ាងនេះក្តី ក្រុមប្រឹក្សានេះ ទើបតែបើកទ្វារទទួលផ្តល់សេវាជូននិយោជក និយោជិក កម្មករ និងសហជីព នៅខែឧសភា ឆ្នាំ២០០៣ ប៉ុណ្ណោះ។ មាត្រា ៣១៧ នៃ ...
ឥន្ធនៈសម្រាប់ចម្អិនអាហារ
អុស និងធ្យូង គឺជាប្រភពថាមពលចម្បង សម្រាប់ទាំងលក្ខណៈគ្រួសារ និងលក្ខណៈសហគ្រាសខ្នាតតូច និងមធ្យមជាច្រើន (SME) ដូចជា ឧស្សាហកម្មឡឥដ្ឋ និងក្បឿង ជាដើម។ លទ្ធផលជំរឿនឆ្នាំ ២០០៨ បានបង្ហាញថា គ្រួសារកម្ពុជា ៩១ ភាគរយ ប្រើប្រាស់ជីវៈម៉ាស់ជាថាមពលចម្បង សម្រាប់ចម្អិនអាហារដែលក្នុងនោះផងដែរ ការប្រើប្រាស់អុសមាន ៨៤ ភាគរយ និង ការប្រើប្រាស់ធ្យូងមាន ៧ ភាគរយ។ ...
ផលិតកម្មអគ្គិសនី
នៅកម្ពុជា តម្រូវការអគ្គីសនី ត្រូវបានព្យាករថា នឹងកើនឡើងប្រមាណ ១៧.៩ ភាគរយ ជារៀងរាល់ឆ្នាំ ពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០២០។543 យោងតាមជំរឿនប្រជាជនឆ្នាំ ២០០៨ ប្រជាជន ៨០ ភាគរយ រស់នៅតំបន់ជនបទ។544 ប្រជាជនសរុបទូទាំងប្រទេស កើនឡើងដល់ ១៥.៥ លាននាក់ នៅឆ្នាំ២០១៤។545បង្គោលខ្សែភ្លើង។ រូបភាព ថតដោយ Michael Coghlan, ១០ មករា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0។ទីក្រុងភ្នំពេញ ដែលជារាជធានីរបស់ប្រទេសកម្ពុជា មានប្រជាជនប្រើប្រាស់ថាមពលអគ្គីសនីប្រមាណ ៩០ ភាគរយ នៃការប្រើប្រាស់ទូទាំងប្រទេស។ ការពង្រីកបណ្តាញចែកចាយទៅតំបន់ជនបទ ដែលមានប្រជាជនកម្ពុជាប្រមាណ ៨០ ភាគរយ កំពុងរស់នៅ នៅមានកម្រិតនៅឡើយ។546 នៅឆ្នាំ ២០១៣ មានប្រជាជនជនបទ ...
ការដឹកជញ្ជូនប្រេង
បើទោះបីជាមានរបកកំហើញប្រេងនៅលើដីគោកនិងដែនសមុទ្រក្នុងប្រទេសក៏ដោយ កម្ពុជាមិនអាចផលិតប្រេងបានឡើយ និងបាននាំចូលប្រេងពីប្រទេសវៀតណាម ថៃនិងសិង្ហបុរី។ សមាគមរថយន្តដឹកជញ្ជូនកម្ពុជា (CAMTA) គ្រប់គ្រងជាង៧០ភាគរយនៃការដឹកជញ្ជូនប្រេងទូទាំងប្រទេស។ ...
អំបិល
ស្ត្រីកំពុងធ្វើការនៅស្រែអំបិលក្នុងខេត្តកំពត។ រូបភាព ថតដោយ douglasjonesjr, ថ្ងៃទី២៨ មិនា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0.អំបិលត្រូវបានផលិតនៅក្នុងខេត្តកំពត និងខេត្តកែប ជាកន្លែងដែលទឹកសមុទ្រត្រូវបានបង្ហូរចូលក្នុងស្រែហាលធំៗ ហើយបង្ហូរបន្តទៅក្នុងវាលស្រែ ...