រដ្ឋសភា

រដ្ឋសភា

អគាររដ្ឋសភាថ្មី រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ រូបភាព ដោយថតដោយ ស៊ន សៀងហេង នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0

បន្ទាប់ ​ពី​បាន​ស្តារ​ឡើង​វិញ​នូវ​របប​រាជា​និយម​លើក​ទី​២​ នៅ​ឆ្នាំ​១៩៩៣​ ពលរដ្ឋ​ខ្មែរ​ ក្លាយជា​ម្ចាស់​នៃ​ជោគវាសនា​ខ្លួនឯង​ និង​ជា​ប្រភព​នៃ​អំណាច​ទាំងអស់​។1​  ជាមួយនឹង​ការ​នាំ​មក​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ ពលរដ្ឋ​ខ្មែរ​ ដែល​មាន​អាយុ​១៨​ឆ្នាំ​ ឬ​ច្រើន​ជាង​នេះ​ អាច​បោះ​ឆ្នោត​ ឬ​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ ក្នុងអំឡុងពេល​បោះ​ឆ្នោត ជាតិ​ និង​ក្រោមជាតិ​ លើកលែងតែ​មានច្បាប់​ចែង​ផ្សេង​ពី​នេះ​។​ នៅ​ក្នុង​ប្រទេស​ប្រកាន់​ប្រព័ន្ធ​សភា​និយម​ ដូច​ជា​កម្ពុជា​ សភា​តំណាង​ឱ្យអំណាច​នីតិប្បញ្ញត្តិ​ និង​ជា​អង្គការ​មាន​អំណាច​បំផុត​របស់​រដ្ឋ​។​

ជា ​នីតិប្បញ្ញត្តិ​ក្បាល​ពីរ​ សភា​នៅ​ប្រទេស​កម្ពុជា​មាន​ពីរ​ថ្នាក់​៖​ រដ្ឋសភា​ និង​ព្រឹទ្ធសភា​។2​  ខណៈ​ពេល​ដែល​សមាជិក​រដ្ឋសភា​ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​ នៅ​រៀង​រាល់​៥​ឆ្នាំ​ម្តង3​  សមាជិក​ព្រឹទ្ធសភា​ស្ទើ​តែ​ទាំងអស់​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​ ប្រយោល​ ដោយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​។4​  សមាជិក​ព្រឹទ្ធសភា​ដទៃ​ទៀត​ ត្រូវ​បាន​ជ្រើសតាំង​ដោយ​ព្រះមហាក្សត្រ​ និង​ រដ្ឋសភា​ សម្រាប់​អាណត្តិ​ ៦​ឆ្នាំ​។​5  ហេតុ​ដូចនេះ​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​ដោយ​ផ្ទាល់​ អាច​ជា​មូលហេតុ​មួយ​ផ្នែក​ពន្យល់​ថា​ហេតុ​អ្វី​បានជា​ រដ្ឋសភា​មាន​អំណាច​ច្រើន​ជាង​ព្រឹទ្ធសភា​។​  

រដ្ឋសភា​ មាន​តួនាទី​សំខាន់​បី​៖​ ធ្វើ​ច្បាប់​ យល់ព្រម​លើ​គោលនយោបាយ​ជាតិ​ និង​ ត្រួតពិនិត្យ​មើល​រាជរដ្ឋាភិបាល​។​ ខណៈ​ដែល​សមាជិក​រដ្ឋសភា​អាច​ផ្តួចផ្តើម​សេចក្តី​ស្នើ​ច្បាប់​ រ​ដ្ឋសភា​ខ្លួនឯង​ក៏​ជា​អ្នក​អនុម័ត​សេចក្តីព្រាងច្បាប់​ ផ្តួចផ្តើម​ដោយ​នាយក​រដ្ឋមន្ត្រី​ ប្រមុខ​នៃ​អំណាចនីតិប្រតិបត្តិ​ ផងដែរ។​ ផែនការ​ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជា​យុទ្ធសាស្ត្រ​ ព្រមទាំង​ ថវិការ​ជាតិ​ ត្រូវ​ដាក់​ឆ្លង​សុំ​ការ​យល់ព្រម​ពី​រដ្ឋសភា​។​6  ជា​ពិសេស​ រដ្ឋសភា​ត្រួតពិនិត្យ​មើល​រាជរដ្ឋា ភិបាល​ និង​សមាជិក​រាជរដ្ឋាភិបាល​ ដែល​ជា​អ្នក​ទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​រដ្ឋសភា​អំពី​ការ​អនុវត្ត​ច្បាប់​ និង​គោលនយោបាយ​។​7

​តួនាទី​របស់​ព្រឹទ្ធសភា​ នៅ​ក្នុង​សភា​ គឺ​ ពិនិត្យ​ និង​ឱ្យ​ប​ល់​លើ​សេចក្តី​ព្រាង​ ឬ​សេចក្តី​ស្នើ​ច្បាប់​ ដែល​អនុម័ត​ដោយ​រដ្ឋសភា​។​ សភា​ជាន់ខ្ពស់​មួយ​នេះ​ ធ្វើ​អត្ថាធិប្បាយ​ និង​ស្នើការ​កែប្រែ​ទៅ​លើ​រាល់​សេចក្តី​ព្រាង​ ឬ​សេចក្តី​ស្នើ​ច្បាប់​ បន្ទាប់​ពី​ការ​អនុម័ត​យល់ព្រម​របស់​រដ្ឋសភា​។​8  ជា​ធម្មតា​ រ​ដ្ឋសភា​ពិចារណា​លើ​យោបល់​របស់​ព្រឹទ្ធសភា​ ប៉ុន្តែ​ក្នុង​ករណី​សភា​ទាំង​ពីរ​ថ្នាក់​មិន​ឯកភាព​គ្នា​ រ​ដ្ឋសភា​ជា​ស្ថាប័ន​សម្រេច​ចុង​ក្រោយ​។​9  គួរ​កត់សម្គាល់​ផង​ដែរ​ថា​ បើ​ទោះបីជា​ព្រឹទ្ធសភា​នៅ​មាន​តួនាទី​ជា​ស្ថាប័ន​សម្របសម្រួល​កិច្ចការ​រវាងរ​ដ្ឋសភា​ និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (​អង្គនីតិ​ប្រិត​ប​ត្តិ)​ តួនាទី​នេះ​កម្រ​នឹង​ឃើញ​មាន​អនុវត្ត​ណាស់​។10​     

​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​សភា​ ត្រូវ​បាន​កំណត់​ដោយ​បទបញ្ជាផ្ទៃក្នុង​៖​   បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ និង​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា​។​ ជា​ធម្មតា​ រដ្ឋសភា​ និង​ព្រឹទ្ធសភា​ តែង​អនុម័ត​បទបញ្ជាផ្ទៃក្នុង​រៀងៗ​ខ្លួន​ នៅ​ដើម​នីតិកាល​នីមួយៗ។​11  លើស​ពី​នេះ​ ការ​ប្រជុំ​រួម​គ្នា​នៃ​សភា​ទាំង​ពី​រថ្នាក់​ ហៅ​ថា​សមាជ​រវាង​រដ្ឋសភា​និង​ព្រឹទ្ធសភា​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់​ និង​បទបញ្ជាផ្ទៃក្នុង​ដោយឡែក​។​12

ទាក់ទងនឹងសភា

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៥  

ឯកសារយោង

  • 1. រដ្ឋធម្មនុញ្ញ មាត្រា៥១ថ្មី
  • 2. រដ្ឋធម្មនុញ្ញ ជំពូក៧ និងជំពូក៨
  • 3. រដ្ឋធម្មនុញ្ញ មាត្រា៧៦ និង មាត្រា៧៨។ មើលបន្ថែម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (ឆ្នាំ២០១៥)។
  • 4. រដ្ឋធម្មនុញ្ញ មាត្រា៩៩ថ្មី។ មើលបន្ថែម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
  • 5. រដ្ឋធម្មនុញ្ញ មាត្រា១០០ថ្មី
  • 6. នៅរៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា តែងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ថវិការជាតិ ដែលនឹងកំណត់ពីចណូលនិងចំណាយប៉ាន់ស្មាននៃរដ្ឋបាលរបស់ប្រទេសនេះ។ សេចក្តីព្រាងច្បាប់នេះ ត្រូវដាក់ឆ្លងរដ្ឋសភាដើម្បីអនុម័ត។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) “ឯកសារច្បាប់៖ស្តីពី ថវិការជាតិឆ្នាំ២០១៥ ” ។ ចូលអាននៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៥។ https://data.opendevelopmentcambodia.net/laws_record/budget-law-2015-2
  • 7. រដ្ឋធម្មនុញ្ញ មាត្រា៩៦-៩៨ថ្មី
  • 8. រដ្ឋធម្មនុញ្ញ មាត្រា១១៣ថ្មី
  • 9. ដូចខាងដើម
  • 10. រដ្ឋធម្មនុញ្ញ មាត្រា ១១២ថ្មី
  • 11. រដ្ឋសភា “បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា” ។ ចូលអាននៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ http://www.national-assembly.org.kh/group-article/29 ។ ព្រឹទ្ធសភា” បទបញ្ជាផ្ទៃក្នុងនៃព្រឹទ្ធសភា”។ ចូលអាននៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥។ http://www.senate.gov.kh/home/index.php?option=com_content&view=article&id=6490&Itemid=273&lang=km
  • 12. ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរវាងរដ្ឋសភា និងព្រឹទ្ធសភា ប្រកាសឱ្យដោយព្រះរាជក្រមលេខ នស/រកម/០២១១/០០៥ ចុះថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០១១។ រដ្ឋសភា “បញ្ជីច្បាប់៖ អាណត្តិទី៤” ។ ចូលអាននៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ http://www.national-assembly.org.kh/ViewLawFile.aspx?LawDID=390 ។ បទបញ្ជាផ្ទៃក្នុងនៃសមាជរវាងរដ្ឋសភា និងព្រឹទ្ធសភា (ឆ្នាំ២០១១)។ ក្រុមប្រឹក្សាធម្មនុញ្ញ“សេចក្តីសម្រេចលេខ ១១៤/០០២/២០១១ ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១១។ ចូលអាននៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ http://www.ccc.gov.kh/khmer/decision/2011/dec_002.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

FJScz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!