ក្រសួងពាក់ព័ន្ធ

Government representatives from Cambodia, Laos, Myanmar, Thailand and Vietnam discuss on Strengthening EIA Policy and Practice in the Mekong Region: Implications for Investment and Sustainable Development. Photo by Open Development Mekong, taken on 25 August 2015.

តំណាងរដ្ឋាភិបាលមកពីប្រទេសកម្ពុជា ឡាយ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ពិភាក្សាលើការពង្រឹងគោលនយោបាយ និងការអនុវត្ត EIA នៅតំបន់មេគង្គ៖ ការអនុវត្តសម្រាប់ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ រូបភាព ថតដោយ Open Development Mekong, ២៥ សីហា ២០១៥។

តាមច្បាប់ស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឆ្នាំ១៩៩៦ ក្រសួងបរិស្ថាន  គឺ​ជា​អាជ្ញាធរ​ដែល​ដើរ​តួយ៉ាង​សំខាន់​ក្នុងការ​ត្រួត​ពិនិត្យ​បញ្ហា​បរិស្ថាន ​រួមមាន​តំបន់​ការពារ ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​ និង​ការគ្រប់គ្រងធនធានធម្មជាតិ។1

នៅក្នុងចំណោមតួនាទីរបស់ខ្លួន ក្រសួងបរិស្ថាន ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​អភិវឌ្ឍ​ផែន​ការ​គ្រប់​គ្រង​បរិស្ថាន​ថ្នាក់​ជាតិ និងថ្នាក់តំបន់ ក្នុង​គោល​បំណង​ដើម្បី​កំណត់​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថានសំខាន់ៗ​ និង​មធ្យោបាយ​ដើម្បី​ដោះ​ស្រាយ​បញ្ហាទាំងនោះ។2 មុនពេលចេញសេចក្តីសម្រេចចិត្តណាមួយ ឬការធ្វើសកម្មភាពណាមួយ ដែល​ទាក់​ទង​ទៅនឹងការអភិរក្ស ​​ការអភិវឌ្ឍ​ការគ្រប់គ្រង​ឬ​ការប្រើប្រាស់​ធនធានធម្មជាតិ​ ក្រសួង ពាក់ព័ន្ធ​ត្រូវតែ​ពិគ្រោះ​យោបល់​ជាមួយក្រសួងបរិស្ថាន ជាមុនសិន។3 ក្រសួងបរិស្ថាន ក៏មានតួនាទីក្នុង ការត្រួតពិនិត្យ ការ​រក្សា​ទុក​បញ្ជី និង​ការ​ស៊ើបអង្កេត ​ហើយមន្ត្រីបរិស្ថានមានសិទ្ធិ​ចូលទៅ​ក្នុង​តំបន់ ​ដើម្បី​ត្រួត​ពិនិត្យ​ករណី​ដែល​អាច​កើត​មាន​ការបំពុលបរិស្ថាន។4 បន្ថែមទៀតនោះ ក្រសួងបរិស្ថាន គឺជាអង្គភាពបង្គោលនៅក្នុង អនុ​សញ្ញា​ការ​ប្រែប្រួល​អាកាស​ធាតុ​និងជីវៈចម្រុះ។

ដោយសារបញ្ហាបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ គឺ​ជា​បញ្ហា​អន្តរ​វិស័យ ហេតុនេះ​ស្ថាប័ន​ផ្សេងៗ​ទៀត​ក៏​មាន​តួនាទី រួមចំណែកក្នុងការការពារបរិស្ថាន ផងដែរ។

  • ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ៖ មានដែនសមត្ថកិច្ចលើ​វិស័យកសិកម្ម វិស័យព្រៃឈើ វិស័យ​ជល​ផល និងការផ្តល់ គម្រោងសម្បទានដីសេដ្ឋកិច្ច។5 លើសពីនេះទៀត ក្រសួងកសិកម្ម គឺជា​អង្គភាព​បង្គោល​នៅក្នុង អនុសញ្ញាអង្គការសហប្រជាជាតិដើម្បី​ប្រយុទ្ធប្រឆាំងភាពក្លាយជាវាលរហោឋាន។
    • រដ្ឋបាលព្រៃឈើ៖ គ្រប់គ្រងព្រៃឈើ និងសត្វព្រៃ, ធ្វើសារពើភ័ណ្ឌ, ការពារ ​និង​គ្រប់​គ្រង​ធន​​ធានព្រៃឈើ និងការអភិរក្សសត្វព្រៃ។
    • រដ្ឋបាលជលផល៖ ត្រូវ​បាន​ប្រគល់​សិទ្ធិ​ក្នុង​ការ​គ្រប់​គ្រងធនធាន​ទឹកសាប និង​សមុទ្រ និង​វារី​វប្បកម្ម។
  • ក្រសួងរ៉ែ និងថាមពល៖ ការរុករករ៉ែ ថាមពល ប្រេងនិងឧស្ម័ន ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ ក្រសួងរ៉ែ និង​ថាមពល។ ក្រសួងនេះ ត្រូវបានប្រគល់សិទ្ធិ ក្នុងការអភិវឌ្ឍ និងគ្រប់គ្រង​គោលនយោបាយ យុទ្ធ​សាស្រ្ត និងផែនការស្តីពី​ថាមពល ។ បន្ថែមទៀតនោះ ក្រសួងនេះ ក៏មានទំនួលខុសត្រូវ ក្នុង​ការ​ផ្តល់​អាជ្ញា​ប័ណ្ណរុករករ៉ែ និងការត្រួតពិនិត្យសកម្មភាពរបស់ក្រុមហ៊ុនរុករករ៉ែ។6
  • ក្រសួងធនធានទឹក និងឧតុនិយម៖ មានយុត្តាធិការ លើសកម្មភាពដែលទាក់ទងនឹងទឹក។ ក្រសួងនេះ មាន​ទំនួលខុសត្រូវលើការអភិវឌ្ឍ និងការអនុវត្ត យុទ្ធសាស្រ្តធនធានទឹក។ ក្រសួងធនធានទឹក ក៏ ទទួល​បន្ទុក​ក្នុងការគ្រប់គ្រងទិន្នន័យឧតុនិយម និងមើលការខុសត្រូវលើការគ្រប់គ្រងទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត​។ លើសពីនេះទៅទៀត​ ក្រសួងធនធានទឹក ទទួលបន្ទុកលើការផ្តល់អាជ្ញាប័ណ្ណ ឬការអនុម័ត លើ​គម្រោង​បូមខ្សាច់ ព្រមទាំងការសាងសង់ស្ពានកាត់ទន្លេ និងគម្រោងសាងសង់កំពង់ផែ ជាដើម។
  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ គឺជាទីភ្នាក់ងារសេវាកម្មច្រកចេញចូលតែមួយរបស់រដ្ឋាភិបាល សម្រាប់ការ ស្តារឡើងវិញ ការអភិវឌ្ឍ និងសកម្មភាពវិនិយោគ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកលើការផ្ដល់ ការអនុម័ត សម្រាប់គម្រោងអភិវឌ្ឍន៍ ឯកជនខ្នាតធំទាំងអស់ ហើយស្ថាប័ននេះ ក៏ជួយសម្របសម្រួល ទំនាក់ទំនងរវាងរដ្ឋាភិបាល និងម្ចាស់ជំនួយផងដែរ។

បានធ្វើបច្ចុប្បន្នភាព៖ ៣០ កញ្ញា ២០១៥

ទាក់ទងនឹងក្រសួងពាក់ព័ន្ធ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mDz3W
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!