អ្នកជំនាញ៖ ច្បាប់សហជីពដែលចូលជាធរមានផ្តល់ទំនុកចិត្តដល់អ្នកទិញផលិតផល
អ្នកជំនាញបានឲ្យដឹងថាច្បាប់ស្ដីពីសហជីពដែលត្រូវបានអនុម័តនិងចូលជាធរមានបន្ទាប់ពីការជជែកដេញដោលពីសំណាក់អ្នកសហជីពនិងកម្មករលើសេចក្តីព្រាងច្បាប់រំពឹងថានឹងធ្វើឲ្យមានទំនុកចិត្តសម្រាប់អ្នកទិញផលិតផល សំលៀកបំពាក់ និងវាយនភ័ណ្ឌនៅកម្ពុជា។ លោកស្រី Sandra D’Amico អនុប្រធានសហព័ន្ធនិយោជក និងសមាគមអាជីវកម្មកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា ច្បាប់សហជីព នឹងជួយក្នុងការកសាងទំនាក់ទំនងឲ្យបានល្អប្រសើរជាងមុននៅតាមបណ្តារោងចក្រ ព្រោះវានឹងធ្វើឲ្យនិយោជក និងអ្នកសហជីពមានការទទួលខុសត្រូវបន្ថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/29vvFYB
ឧទ្ធរណ៍តម្កល់សាលក្រមសុំណុំរឿងសកម្មជនអារ៉ែង
សាលាឧទ្ធរណ៍កាលពីថ្ងៃម្សិលមិញ បានសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តកោះកុង ដែលបានចោទប្រកាន់ទៅលើសកម្មជនការពារបរិស្ថាន នៅតំបន់អារ៉ែង លោក វ៉ែន វ៉ន ពាក់ព័ន្ធនឹងសំណុំរឿងព្រៃឈើ ទុកជាបានការ ក្រោយពីបានបើកសវនាការលើសំណុំរឿងនេះកាលពីថ្ងៃទី០៩ ខែ ...
ប៉ិច សុធារី
http://bit.ly/2cpZdHL
រដ្ឋាភិបាលបង្កើតគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នេះ បានសម្រេចបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាន លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន អគ្គស្នងការរងនគរបាលជាតិ លោក ហ៊ូ សាគុណ ជាអនុប្រធាន រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន និង ...
ប៉ិច សុធារី
http://bit.ly/2hCC42R
ការនាំចូលបន្លែ២០០លានដុល្លារក្នុងមួយឆ្នាំ រំពឹងទុកថានឹងថយចុះ
រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានកំណត់យកខេត្តចំនួន៨ នៅប្រទេសកម្ពុជា ឲ្យចាប់ផ្តើមបង្កើនការផលិតបន្លែពីឆ្នាំនេះតទៅ ក្នុងគោលបំណងទប់ស្កាត់ការហូរចូលបន្លែមករាជធានីភ្នំពេញ ជាមួយនឹងការនាំចូលពីប្រទេសជិតខាងក្នុងតម្លៃប្រមាណជា ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/34744/-200-mil-a-year-veggie-imports-to-be-slashed/
វេទិកាស្តីពីអាស៊ាន ទាក់ទាញយុវជនជាងពីរពាន់នាក់
កិច្ចពិភាក្សាស្តីពី ក្តីស្រមៃ អាស៊ានដែលជាវេទិកាសម្រាប់យុវជនត្រូវបានបើកកាលពីថ្ងៃម្សិលមិញ ដោយមានយុវជនកម្ពុជាជាង ២ ០០០នាក់ បានចូលរួម។ វេទិកា WEF ធ្វើឡើងនៅកម្ពុជារយៈពេលបីថ្ងៃគឺពីថ្ងៃទី ១០ ដល់ ១២ ដោយផ្តោតជាចម្បងលើ «យុវជន បច្ចេកវិទ្យា និងការលូតលាស់»។ កិច្ចពិភាក្សាសម្រាប់ថ្ងៃដំបូង ...
ហ៊ គឹមសាយ
http://bit.ly/2q7ITz8
ការសាកល្បងដាំស្រូវ Japonica
ប្រទេសកម្ពុជាមានបំណងដាំដុះស្រូវ Japonica ហើយក្រសួងកសិកម្មកំពុងធ្វើការពិសោធន៏ដើម្បីស្វែងយល់ពីលទ្ធភាព។ លោក ហ៊ាន វណ្ណហន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មបានមានប្រសាសន៍ថា “បច្ចុប្បន្នយើងកំពុងសិក្សាពីរបៀបដាំដុះស្រូវ Japonica ...
ជា វណ្ណៈ
http://www.khmertimeskh.com/5081482/japonica-field-trials/
សមាជិកគណបក្សប្រឆាំងបានរិះគន់វិសោធនកម្មច្បាប់
អ្នកនាំពាក្យរដ្ឋសភាកាលពីម្សិលមិញបានច្រានចោលសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយគណបក្សសង្គ្រោះជាតិដែលបានរំលាយ ដោយគណបក្សនេះបានរិះគន់សម័យប្រជុំវិសាមញ្ញ ដែលត្រូវបានធ្វើឡើងនៅសប្តាហ៍នេះដើម្បីអនុម័តវិសោធនកម្មក្រមព្រហ្មទណ្ឌ និងរដ្ឋធម្មនុញ្ញ។ សម័យប្រជុំវិសាមញ្ញ ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/50108994/opposition-members-criticise-law-changes/
មន្ត្រីរាជរដ្ឋាភិបាលរំឭកខួបរដ្ឋប្រហារឆ្នាំ ៧០ ប្រើឱកាសស្ដីបន្ទោសអាមេរិក
កាលពីម្សិលមិញមន្ត្រីរដ្ឋាភិបាលកម្ពុជាបានរំឭកការធ្វើរដ្ឋប្រហារឡើងកាន់អំណាចរបស់លន់នល់ហើយបានប្រើឱកាសនោះដើម្បីស្តីបន្ទោសសហរដ្ឋអាមេរិកសាជាថ្មីម្តងទៀត ចំពោះរដ្ឋប្រហារនេះ។ កាលពីថ្ងៃអាទិត្យនាយកប្រតិបត្តិរបស់សារព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលបានរិះគន់សហរដ្ឋអាមេរិកចំពោះអំពើប្រល័យពូជសាសន៍ក្នុង ...
Andrew Nachemson
http://bit.ly/2pu7ka6
សម្ព័ន្ធអង្គការជំរុញគណបក្សនយោបាយដោះស្រាយតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស
សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលជាង៥០និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជាកាលពីថ្ងៃម្សិលមិញ បានជំរុញដល់រាជរដ្ឋាភិបាលនិងគ្រប់គណបក្សនយោបាយយកគំរូតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងសង្គមជាតិតាមរយៈការសន្ទនាចរចាគ្នានិងធ្វើការ ...
ប៉ិច សុធារី
http://bit.ly/2dmc7XB
ផលនេសាទកើនឡើង ប៉ុន្តែការនាំចេញធ្លាក់ចុះត្រឹមរយៈពេល១១ខែ
ផលនេសាទទឹកសាបនិងសមុទ្រ បានកើនឡើងក្នុងរយៈពេល ១១ខែ ឆ្នាំ២០១៦ ប៉ុន្តែការនាំចេញផលនេសាទបានធ្លាក់ចុះ ស្របពេលដែលទិន្នផលនេសាទជាទូទៅកើន ទាំងផលនេសាទទឹកសាប និងសមុទ្រ ប៉ុន្តែអ្នកជំនាញថា វាជាប់ពាក់ព័ន្ធនឹងត្រីធម្មជាតិមានតាមតម្រូវការ មានបរិមាណតិចសម្រាប់ ...
ជា វណ្ណៈ
http://bit.ly/2h4sk4f
មីយ៉ាន់ម៉ា កំពុងជំរុញការអនុវត្តទិដ្ឋាការរួមជាមួយប្រទេស កម្ពុជា
ក្រសួងទេសចរណ៍មីយ៉ាន់ម៉ាកំពុងជំរុញក្នុងការអនុវត្តយុទ្ធនាការប្រទេសពីរទិសដៅមួយជាមួយកម្ពុជា ដែលមានបំណងជំរុញឲ្យមានជើងហោះហើរត្រង់រវាងទីក្រុងបុរាណ Bagan និងសៀមរាបតាមរយៈកម្មវិធីទិដ្ឋាការរួម។ កម្មវិធីនេះនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរកាន់ទិដ្ឋាការប្រទេសមីយ៉ាន់ម៉ា ឬ កម្ពុជា ធ្វើដំណើរ ...
Kali Kotoski
http://bit.ly/2rvqLC4
ប្រជាពលរដ្ឋចាប់ផ្តើមរើចេញពីអគារប៊ូឌីញជាបណ្តើរៗហើយ
ខណៈប្រជាពលរដ្ឋចាប់ផ្តើមរើចេញពីអគារប៊ូឌីញក្នុងរាជធានីភ្នំពេញកាលពីម្សិល មិញ ក្រុមមន្ត្រីរដ្ឋាភិបាលក៏មានវត្តមាននៅទីនេះដែរ ដោយចែកជូនឯកសារដល់អ្នកដែលបានរើចេញទាំងនោះ រីឯបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានមកផ្សព្វផ្សាយសេវាកម្មរបស់ខ្លួន។ខណៈដែលប្រជាពលរដ្ឋមួយចំនួនលើករបស់របររបស់ខ្លួនដាក់លើរថយន្ត ឬទុកចោលរបស់ដែលមិនត្រូវការបាំងផ្លូវដ៏តូចចង្អៀតនោះ ពលរដ្ឋផ្សេងទៀតបានសម្លឹងមើលតាមមាត់ទ្វារផ្ទះរបស់ពួកគាត់ ដោយនិយាយថា ពួកគាត់នឹងចាប់ផ្តើមរៀបចំអីវ៉ាន់ដែរក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ...
Brendan O’byrne
http://www.cambodiadailykhmer.com/37720
ការបញ្ចេញកម្ចី សម្រាប់ឧស្សាហកម្មស្រូវអង្ករកើនដល់ $៣០លាន
រដ្ឋាភិបាលកម្ពុជាតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានផ្ដល់កម្ចី ៣០ លានដុល្លារដល់រោងម៉ាស៊ីនកិនស្រូវចាប់តាំងពីខែកញ្ញាមក ដើម្បីជួយសម្រួលដល់ការទិញស្រូវ ដោយប្រធានធនាគាររដ្ឋមួយនេះបានថ្លែងថា ចំនួនទឹកប្រាក់អាចនឹងត្រូវចាក់បញ្ចូលបន្ថែមទៀតប្រសិនបើ ...
ចេង សុខហ័ង
http://bit.ly/2CRgFyd
ក្រសួងចេញការព្រមានទៅលើប្រភេទស្រាស
ក្រសួងសុខាភិបាល បានអំពាវនាវអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននៅពេលទិញស្រាអង្ករ ឫស្រាសសម្រាប់ពិធីបុណ្យចូលឆ្នាំចិនដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានទៅលើសុខភាព ក្រោយពីមានការស្លាប់ពីរនាក់ និងឆ្លងជំងឺលើសពីដប់ករណីបន្ទាប់ពីការទទួលទានស្រាក្នុង ...
បុិច សុធារី
http://www.khmertimeskh.com/50107384/ministry-issues-rice-wine-warning/
ប្រេសិតសិទ្ធិមនុស្សស្ម័គ្រចិត្តជួយទាក់ទងច្បាប់ស្តីពីការពពោះជំនួស
អ្នកនាំពាក្យក្រសួងម្នាក់បានមានប្រសាសន៍ថា កាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីត ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមកបំពេញទស្សនកិច្ចស្ម័គ្រចិត្តជួយដល់ប្រទេសកម្ពុជាក្នុងការព្រាងសេចក្តីព្រាងច្បាប់លើកដំបូងរបស់ខ្លួនស្តីពីការពពោះជំនួស។ អ្នកធ្វើរបាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជារូបនេះ ដែលបានមកដល់កាលពីថ្ងៃច័ន្ទសម្រាប់ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនោះ បានជួបជាមួយលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីពិភាក្សាពីបញ្ហាមួយចំនួន ដូចជាស្វែងរកជម្រើសចំពោះការឃុំខ្លួនមុនការជំនុំជម្រះ ការធ្វើឱ្យតុលាការកាន់តែឯករាជ្យ និងការដាក់ទោសទណ្ឌដល់អ្នកដែលប្រើអំពើហិង្សាលើស្ត្រី និងកុមារជាដើមដែល ភាគីទាំងពីរបានលើកឡើងនៅពេលក្រោយ។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34783
កិច្ចព្រមព្រៀងទេសចរណ៍កម្ពុជា-ចិន
កិច្ចព្រមព្រៀងការអភិវឌ្ឍវិស័យទេសចរណ៍មួយត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុនរវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Shanghai Spring international Travel Service Group ដើម្បីជម្រុញលំហូរចូលនៃទេសចរជនជាតិចិនមកកាន់កម្ពុជា។ នៅក្នុងការប្រកាសកិច្ចព្រមព្រៀងកាលពីថ្ងៃសៅរ៍ ...
ជា វណ្ណៈ និង ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/30853/cambodia-china-tourism-pact/
រស់ សារ៉ុម នឹងប្តឹងនាយករដ្ឋមន្ត្រី និង កឹម សុខា ក្រោយចប់ការចុះឈ្មោះបោះឆ្នោត
ប្រធានសមាគមជយលាភីបញ្ញាជនកម្ពុជា សម្រេចថា នឹងប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកកឹមសុខានិងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិក្រោយការចុះឈ្មោះបោះឆ្នោតបានបញ្ចប់ជាស្ថាពរទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីស្នើឲ្យបើកកញ្ចប់ថវិកានិងទាមទារឲ្យបេក្ខជននាយករដ្ឋមន្ត្រីនិង ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2ejHnnW
រដ្ឋាភិបាលសន្យាខ្យល់ចំពោះជនរងគ្រោះក្នុងគម្រោងអភិវឌ្ឍន៍
ការសិក្សាស្រាវជ្រាវមួយបានរកឃើញថាក្នុងចំណោមទីតាំង៧៧កន្លែងក្នុងរាជធានីភ្នំពេញដែលបានបណ្តេញប្រជាពលរដ្ឋចេញដើម្បីធ្វើការអភិវឌ្ឍនោះគឺមានទីតាំងតែ ៣៥ភាគរយប៉ុណ្ណោះ ដែលមានការអភិវឌ្ឍបានពេញលេញក្នុងរយៈពេល ២ទសវត្សនេះប៉ុន្តែការអភិវឌ្ឍចំនួនធ្វើឡើងពុំស្រប ...
ប៉ិច សុធារី
http://bit.ly/2hjYlWz
ថៃ សន្យាផ្តល់ក្បាលរថភ្លើងដល់កម្ពុជាដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម
ប្រទេសថៃនឹងផ្តល់ក្បាលរថភ្លើងដល់កម្ពុជា សម្រាប់ប្រើប្រាស់ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី និងការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រទេសទាំងពីរ។នេះបើយោងតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។ការប្រកាសក្បាលរថភ្លើងដែលរដ្ឋាភិបាលថៃ សន្យាផ្តល់ជូននេះ ស្របពេលទៅនឹងការ ...
ជា វណ្ណៈ
http://bit.ly/2hrpcjF
ស្ថានភាពសេដ្ឋកិច្ចបន្តចិញ្ចឹមនយោបាយមិនប្រាកដប្រជា
អ្នកសង្កេតការណ៍ខាងសេដ្ឋកិច្ចនិងនយោបាយ បានប្រាប់ឲ្យដឹង នៅសប្តាហ៍នេះថា ប្រទេសកម្ពុជានឹងរៀបចំឲ្យមានការបោះឆ្នោតនៅកម្រិតមូលដ្ឋាន ដែលនឹងគូសបញ្ជាក់ពីការលំបាកខាងសេដ្ឋកិច្ច ដែលប្រជាពលរដ្ឋខ្មែរខ្លះបាននិងកំពុងជួបប្រឈម បើទោះជាអត្រាកំណើនប្រចាំឆ្នាំយូរអង្វែង និងការកាត់បន្ថយភាពក្រីក្រដែលចេះតែបន្ត។យោងទៅតាមរបាយការណ៍របស់ស្ថាប័នសិក្សាស្រាវជ្រាវ វេទិកាអនាគត ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារកន្លងទៅ បង្ហាញថា វិស័យសេដ្ឋកិច្ច ទំនងជាដើរតួនាទីសំខាន់នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ ...
Matt Surrusco
https://www.cambodiadaily.com/news/shifting-economy-feeds-nations-uncertain-politics-129465/