សម្ព័ន្ធ​អង្គការ​​ជំរុញ​​គណបក្ស​នយោបាយ​ដោះស្រាយ​តាម​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស

សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង​៥០និង​តំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជាកាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ជំរុញ​ដល់​រាជ​រដ្ឋាភិបាលនិង​គ្រប់​គណបក្ស​នយោបាយយក​គំរូ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីសដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​ជាតិតាមរយៈ​ការ​សន្ទនា​ចរចា​គ្នានិង​ធ្វើការ​រួម​គ្នាខណៈ​ដែល​ពួកគេ​មើល​ឃើញ​ថាស្ថានភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ នៅ​មាន​ភាព​ប្រឈម​ខ្លាំង។​ ​ការ​ជំរុញ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ថ្នាក់​ជាតិ​ស្ដីពី «ខួប​ទី​២៥​ឆ្នាំ​នៃ​កិច្ច​​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ ស្ដីពី​កម្ពុជា» នៅ​អាគារ​ DIC & USAID ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ រាជធានី​ភ្នំពេញ។​ ...

ប៉ិច សុធារី
http://bit.ly/2dmc7XB