ក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់ដល់ជនមានពិការភាព
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់ជនមានពិការភាព ដល់ជនមានពិការភាព ដើម្បីលើកកម្ពស់ផលប្រយោជន៍ជនមានពិការភាពតាមប្រព័ន្ធគាំពារសង្គម និងសេវាសង្គមផ្សេងទៀតប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ...
វណ្ណ សុជាតា
https://www.postkhmer.com/national/2023-10-31-1000-255623.html
ការព្រមានត្រូវបានដាក់ចេញស្តីពីការប្រមូលពន្ធពីអាជីវករធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
មន្ត្រីសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ពាក់ព័ន្ធនឹងការប្រមូលពន្ធ និងកម្រៃខុសច្បាប់ ពីអាជីវករធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយក្រុមអ្នកវិភាគសង្គម អំពាវនាវឲ្យរដ្ឋាភិបាល ចាត់វិធានការណ៍ផ្តន្ទាទោសធ្ងន់ធ្ងរ ចំពោះអ្នកដែលចាប់បានប្រព្រឹត្ត។ ...
មាស ម៉ូលីកា
https://kiripost.com/stories/cambodia-warning-issued-over-tax-collection-from-informal-vendors
សន្និសីទស្តីពីសមិទ្ធិផលក្នុងកិច្ចការព្រំដែនវៀតណាម-កម្ពុជា
សមិទ្ធិផលសំខាន់ៗដែលវៀតណាម និងកម្ពុជាទទួលបានរួមគ្នាក្នុងកិច្ចការពាក់ព័ន្ធព្រំដែនគោកត្រូវបានរំលេចនៅក្នុងសន្និសីទមួយដែលបានធ្វើឡើងនៅទីក្រុង Phu Quoc ខេត្ត Kien Giang នាថ្ងៃទី ២២ ខែវិច្ឆិកា។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/bd3upndf
រដ្ឋសភាកម្ពុជាស្នើអឺរ៉ុបគាំទ្រលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍវិស័យពាក់ព័ន្ធនៅកម្ពុជា
រដ្ឋសភាកម្ពុជាស្នើសហភាពអឺរ៉ុបគាំទ្រលើកកម្ពស់សមភាពយេនឌ័រ និងបន្តដល់ការអភិវឌ្ឍវិស័យកសិកម្ម ការអប់រំ សុខាភិបាល ការកសាងធនធានមនុស្ស ការវិនិយោគ ទេសចរណ៍ និងវិស័យពាក់ព័ន្ធនៅកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ ...
ហង្ស ពណ្ណរាយ
https://tinyurl.com/57r26rm6
លោក ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានសាងសង់ «ព្រែកជីក ហ្វូណន តេជោ» នឹងចាប់ផ្ដើមនៅថ្ងៃទី៥ សីហា និងមានវិនិយោគិនខ្មែរ៥១ភាគរយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ការបើកការដ្ឋានសាងសង់ «ព្រែកជីក ហ្វូណន តេជោ» នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែសីហា ក្នុងឆ្នាំ២០២៤ នេះ ហើយវិនិយោគិនខ្មែរចំនួន៥១ភាគរយនឹងចូលរួមធ្វើការវិនិយោគលើគម្រោងសាងសង់ព្រែកជីកនេះ។ ...
រី សុចាន់
https://www.postkhmer.com/national/2024-6-6-154-259730
ធនាគារិក៖ អនុបាតប្រាក់កម្ចីធៀបនឹងប្រាក់បញ្ញើមានស្ថានភាពល្អក្នុងឆ្នាំ២០២៤
អ្វីដែលអាចជាកង្វល់ក្នុងប្រព័ន្ធធនាគាររបស់កម្ពុជាគឺកម្ចីធៀបនឹងប្រាក់បញ្ញើ។ សម្រាប់ឆ្នាំ២០២៣ប្រាក់កម្ចីសរុបរបស់ធនាគារកម្ពុជាមានចំនួន ៥៧,៦ ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបចំនួន ៤៧,៩ ពាន់លានដុល្លារ។ ...
Rachel David
https://tinyurl.com/mpuw5h34
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះភ្នំពេញ ពេលត្រឡប់មកពីប្រទេសជប៉ុន
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ កងកម្លាំងអាជ្ញាធររាជធានីភ្នំពេញបានចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ (NPP) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈលោកត្រឡប់មកពីប្រទេសជប៉ុន។ សមាជិកគណបក្សរបស់លោកបានឃើញការចាប់ខ្លួននេះដោយផ្ទាល់ភ្នែក។ ...
ឯកអគ្គរដ្ឋទូតចិនតែងតាំងថ្មី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងចិន កម្ពុជា
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនតែងតាំងថ្មីប្រចាំកម្ពុជា ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធរវាងចិន និងកម្ពុជា ដើម្បីសម្រេចសមិទ្ធផលនានាកាន់តែច្រើន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជន ...
ហង្ស ពណ្ណរាយ
https://tinyurl.mobi/3jKdL
មន្ត្រីជំរុញការលើកកម្ពស់សេដ្ឋកិច្ចដល់ស្ត្រីដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីជំរុញដល់អ្នកពាក់ព័ន្ធចូលរួមបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សតាមរយៈការលើកកម្ពស់ការផ្ដល់ភាពអង់អាចផ្នែកសេដ្ឋកិច្ច ព្រមទាំងការកំណត់នូវតម្រូវការ និងកាលានុវត្តភាពដល់ស្ត្រីដែលធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ...
រី សុចាន់
https://www.postkhmer.com/national/2024-8-6-188-260057
រដ្ឋមន្ត្រីធនធានទឹកស្នើធនាគារ ADB វិនិយោគថែមទៀតលើធនធានទឹក និងឧតុនិយម
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តការវិនិយោគបន្ថែមទៀតលើការគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិ។ ...
រី សុចាន់
https://tinyurl.com/5fampunt
មន្ត្រីកសិកម្មជាន់ខ្ពស់លើកទឹកចិត្ដប្រជាកសិករផលិតស្រូវក្នុងស្រុក
ក្នុងគោលបំណងលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព និងស្ថិរភាពតម្លៃស្រូវក្នុងស្រុក មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យប្រជាកសិករកម្ពុជាផ្លាស់ប្តូរការយកចិត្តទុកដាក់លើការដាំដុះពូជស្រូវក្នុងស្រុក។ ...
ហុង រស្មី
https://tinyurl.mobi/3k6oT
កម្ពុជា និងសហភាពអឺរ៉ុបរៀបចំវេទិកាសន្ទនាថ្មី
កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១ ត្រូវបានធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងសហភាពអឺរ៉ុប។ ...
ជា វណ្ណយុទ្ធ
https://bit.ly/3Txv8Zn
ធនាគារពិភពលោកផ្ដល់ហិរញ្ញប្បទាន ៨០ លានដុល្លារដល់កម្ពុជាដើម្បីលើកកម្ពស់គុណភាពនៃការអប់រំកម្រិតឧត្តមសិក្សា
ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកបានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ៨០លានដុល្លារសម្រាប់ជួយដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។ ...
នៀម ឆេង
https://www.postkhmer.com/national/2024-9-25-1226-260363
សមត្ថកិច្ចរឹបអូសឧបករណ៍ឆក់ត្រីជាង ១ ០០០ គ្រឿង ខណៈជនល្មើស ៣១ នាក់ ត្រូវតុលាការឃុំខ្លួន
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ សមត្ថកិច្ចបានរឹបអូសឧបករណ៍នេសាទ ឆក់ត្រជាក់ និងក្តៅជាង ១ ០០០ គ្រឿង ក្នុងបណ្តាខេត្តចំនួន ៦ ជាប់បឹងទន្លេសាបក្នុងនោះតុលាការបានសម្រេចឃុំខ្លួនជនល្មើសចំនួន ៣១ នាក់។ ...
ជា សុខនី
https://www.postkhmer.com/national/2024-2-27-2048-258777
អង្គការសង្គមអភិរក្សសត្វព្រៃនិងអាជ្ញាធរមូលដ្ឋានអប់រំសិស្សអនុវិទ្យាល័យនិងសិស្សវិទ្យាល័យអំពីប្រភេទសត្វជិតផុតពូជ
នៅក្នុងកម្មវិធីទេសភាពបឹងទន្លេសាបរបស់អង្គការសង្គមអភិរក្សសត្វព្រៃ(WCS)ដែលជាកម្មវិធីផ្សព្វផ្សាយសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងក្នុងតំបន់អំពីការអភិរក្សសត្វព្រៃ និងឱ្យពួកគេចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/bdz8pjp7
កង្វះទឹកនឹងបញ្ចប់នៅរាជធានីចាប់ពីខែកុម្ភៈ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នឹងមិនប្រឈមមុខនឹងការខ្វះខាតទឹកទៀតទេ ចាប់ពីចុងខែកុម្ភៈនេះតទៅ ដោយសារសមត្ថភាពផ្គត់ផ្គង់ប្រចាំថ្ងៃត្រូវបានកំណត់លើសពីមួយលានម៉ែត្រគូប នេះបើយោងតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA)។ ...
នៀម ឆេង
https://www.phnompenhpost.com/national/water-shortages-to-end-in-capital-from-february-ppwsa
កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍នឹងកើនឡើងជិត ៦,៦% នៅឆ្នាំ២០២៤
កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងជិត ៦,៦ ភាគរយនៅឆ្នាំនេះ បើទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះសេដ្ឋកិច្ចនៃពិភពលោកក៏ដោយ នេះបើយោងតាមមន្ត្រីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
បុគ្គលិក ខ្មែរថាមស៍
http://tinyurl.com/3amtr362
ក្រុមអ្នកវិនិយោគបារាំងចង់សិក្សាពីសក្តានុពលនៃការបោះទុននៅកម្ពុជា
តាមស្ថានទូតបារាំងប្រចាំនៅទីក្រុងភ្នំពេញវេទិកាធុរកិច្ចគ្រោងនឹងរៀបចំឡើងក្នុងសប្តាហ៍នេះនៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយផ្តល់ឱកាសដល់ពាណិជ្ជករ និងអ្នកវិនិយោគឱ្យយល់អំពីឱកាសវិនិយោគដ៏មានសក្តានុពលនៅកម្ពុជា ។ ...
ជា វណ្ណយុទ្ធ
http://tinyurl.com/mu6zana3
ក្រុមហ៊ុនវៀតណាមនៅកម្ពុជា ជំរុញទំនាក់ទំនង និងលើកកម្ពស់ពាណិជ្ជកម្ម
តំណាងសហគ្រាសមកពីប្រទេសវៀតណាមប្រមាណ ៥០ និងក្រុមហ៊ុនវៀតណាមនៅកម្ពុជាបានមកជួបជុំគ្នានៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ មករា ដើម្បីចែករំលែកបទពិសោធន៍ក្នុងធ្វើវិនិយោគនៅកម្ពុជា ក៏ដូចជាបង្កើនទំនាក់ទំនងរបស់ពួកគេ។ ...
បុគ្គលិក ខ្មែរថាមស៍
http://tinyurl.com/ehhz9cnx
USAID ផ្តល់ជំនួយ ២៩លានដុល្លារជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រែក្លាយជំនួយទៅជាពាណិជ្ជកម្ម
មាគ៌ារបស់ប្រទេសកម្ពុជាឆ្ពោះទៅរកជំរុញកំណើនសេដ្ឋកិច្ចបានបោះជំហានទៅមុខយ៉ាងលឿនជាមួយនឹងការប្រកាសរបស់លោកស្រី ផូវើ សាម៉ាន់ថា នាយិកាគ្រប់គ្រងទីភ្នាក់ងារជំនួយអាមេរិក (USAID) នូវទឹកប្រាក់ចំនួន ៥០លានដុល្លារនៅក្នុងការផ្តល់មូលនិធិថ្មីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ...
ហុង រស្មី
https://tinyurl.com/yc4a3smf