ក្រសួង ២ បង្កើតគណៈកម្មាធិការ ១ ដើម្បីគ្រប់គ្រងទ្រព្យរឹបអូសពីបទល្មើស
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌បានបង្កើត «គណៈកម្មាធិការគ្រប់គ្រងទ្រព្យសម្បត្តិរឹបអូស» ដើម្បីធ្វើការងារលើការលក់ទ្រព្យសម្បត្តិដែលផ្ទេរពីតុលាការបន្ទាប់ពីមានសាលដីកាស្ថាពរពីតុលាការ។ គណៈកម្មាធិការនេះដឹកនាំដោយលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប៉ុន្តែសមាជិកនៃគណៈកម្មាធិការនេះមានសមាសភាពមន្ត្រី ...
នៀម ឆេង
https://bit.ly/33LI6Hs
អាជ្ញាធរបិទការរុករករ៉ែខុសច្បាប់
ប្រតិបត្តិការរ៉ែមាសខុសច្បាប់ជិត ៣០ កន្លែងត្រូវបានបិទទ្វារនៅខេត្តមណ្ឌលគិរីកាលពីសប្តាហ៍មុន ខណៈក្រុមមន្ត្រីក្រសួងរ៉ែ និងបរិស្ថានបន្តអនុវត្តតាមការអនុលោមទៅតាមច្បាប់ជំរុញក្នុងករណីអ្នកភូមិដែលបានស្លាប់ ១៣ នាក់នៅខេត្តក្រចេះ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50494978/authorities-shutter-illegal-mines/
អង្គភាពអ្នកនាំពាក្យត្រូវបានបង្កើតឡើងដើម្បីដោះស្រាយការរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយ
ដើម្បីប្រឆាំងនឹងការរិះគន់ដែលធ្វើឡើងដោយអ្នកកាសែត និងសាធារណជនទូទៅ រដ្ឋាភិបាលបានបង្កើតអង្គភាពដែលបង្កើតចេញពីអ្នកនាំពាក្យក្រសួង ដើម្បីធានាការឆ្លើយតបយ៉ាងឆាប់រហ័ស។ ការសម្រេចចិត្តបង្កើតអង្គភាពនេះត្រូវបានអនុញ្ញាតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50586572/spokespersons-unit-created-to-address-criticism-from-media/
របាយការណ៍ថា គុណភាពប្រជាធិបតេយ្យកម្ពុជា ធ្លាក់ចុះដុនដាប
កម្ពុជាបានក្លាយជាប្រទេសដែលគុណភាពប្រជាធិបតេយ្យបានធ្លាក់ចុះដុនដាប ហើយការអះអាងរបស់រដ្ឋាភិបាលអំពីការអភិវឌ្ឍសេដ្ឋកិច្ច មានលក្ខណៈស្ថិរភាព គឺផ្អែកលើមូលដ្ឋានមិនច្បាស់លាស់។ នេះបើតាមរបាយការណ៍មួយដែលបានបង្ហាញ។ សន្ទស្សន៍ស្តីពីការផ្លាស់ប្តូររបស់មូលនិធិ Bertelsmann Stiftung ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ...
Leonie Kijewski
https://bit.ly/2IVNFZs
ក្រសួង ២ និងអភិបាលខេត្តច្រានចោលព័ត៌មានដែលថា មានមូលដ្ឋានកងទ័ពជើងទឹកបរទេស នៅក្នុងខេត្តកោះកុង
ក្រសួងចំនួន ២ និងអភិបាលខេត្តកោះកុងបានច្រានចោលចំពោះព័ត៌មានដែលថា មានមូលដ្ឋានកងទ័ពជើងទឹកបរទេសនៅក្នុងខេត្តកោះកុង ហើយថាកម្ពុជាមិនស្ថិតនៅជាចំណុចកណ្តាលនៃសង្គ្រាមត្រជាក់រវាងចិន និងអាមេរិកនោះទេ។ ប្រតិកម្មនេះបានធ្វើឡើង ...
នៀម ឆេង
https://bit.ly/2Frx4if
អន្តរជាតិគាំទ្រការផ្ដន្ទាទោសអតីតមេដឹកនាំខ្មែរក្រហម ដាក់គុកអស់មួយជីវិត
សហគមន៍អន្តរជាតិ និងសហគមន៍ជាតិបានបង្ហាញទស្សនៈគាំទ្រទៅលើអង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលកាលពីថ្ងៃសុក្រកន្លងមកនេះបានសម្រេចផ្ដន្ទាទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម នួន ...
ម៉ិច ដារ៉ា
https://bit.ly/2Qa933q
ប្រទេសរុស្ស៊ីស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសកម្ពុជា
សហព័ន្ធរុស្ស៊ីនឹងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសកម្ពុជាក្នុងវិស័យវិនិយោគទុន ការផ្លាស់ប្តូរព័ត៌មាននិងការអភិរក្សបេតិកភណ្ឌ។ ...
Khan Sophirom
http://www.khmertimeskh.com/news/16443/russia-seeks-more-cooperation-with-cambodia/
រដ្ឋាភិបាលនឹង ដកលិខិតឆ្លង ដែនផ្លូវការពី មន្ត្រីទុកក្រោយ ចប់បេសកកម្ម
រាជរដ្ឋា-ភិបាល នឹងដកហូតលិខិតឆ្លងដែនផ្លូវការពីមន្ត្រីរាជការទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី២១ ខែមិនា នេះ ក្រោយពេលដែលពូកគេបញ្ចប់បេសកកម្មនៅក្រៅប្រទេស យកមករក្សាទុកនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈមានមន្ត្រី ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/1W7wUdE
គ្រោះថ្នាក់ចរាចរណ៍ថយចុះនៅក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ
ក្នុងរយៈពេល ៦ខែដំបូងឆ្នាំ ២០១៦នេះ មនុស្សប្រមាណ ១,០០០ នាក់ត្រូវបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចេញផ្សាយកាលពីម្សិលមិញ។ ...
ឆាង សុខា
http://www.khmertimeskh.com/news/27027/traffic-accidents-down-in-first-half-of-year/
ក្រសួងបរិស្ថានដាក់បញ្ចូលតំបន់ចំនួន៥ទៅជាតំបន់ការពារនិង អភិរក្សលើផ្ទៃដីជិត១លានហិកតារ
ក្រសួងបរិស្ថានបានស្នើសុំទៅរដ្ឋាភិបាលដាក់តំបន់ព្រៃផ្ដល់ផលចំនួន៥កន្លែងជាតំបន់ការពារនិងអភិរក្សព្រៃឈើដែលមានផ្ទៃដីសរុបជិតមួយលានហិកតារដែលស្ថិតនៅក្នុងខេត្តចំនួន៥បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្ដីពីការ ...
ម៉ៃ ទិត្យថារ៉ា
http://goo.gl/4W9AWT
កម្ពុជាស្វែងរកការនាំចេញអង្ករជាថ្មីទៅ ឥណ្ឌូនេស៊ី
ប្រទេសកម្ពុជាកំពុងស្វែងរកការនាំចេញអង្ករ ១ លានតោនទៅប្រទេសឥណ្ឌូនេស៊ីដែលមន្ដ្រីមកពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាអនុស្សរណៈយោគយល់គ្នាមួយនឹងធ្វើក្នុងពេលឆាប់ៗខណៈដែលអ្នកនៅក្នុងឧស្សាហកម្មនេះអះអាងថាវានឹងមិនអាចទៅរួច ...
ចេង សុខហ័ង
http://bit.ly/2f34qXx
លោក ហ៊ុន សែន ស្នើឲ្យក្រុមប្រឹក្សាជាតិធ្វើគម្រោងគាំពារសង្គមឲ្យឆាប់
ប្រមុខរដ្ឋាភិបាលបានស្នើឲ្យក្រុមប្រឹក្សាជាតិគាំពារសង្គមចាប់ផ្តើមធ្វើជាអាទិភាពនូវគម្រោងគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងជនពិការ មុនគម្រោងគាំពារសង្គមផ្សេងទៀតនិងណែនាំឲ្យក្រសួងពាក់ព័ន្ធបន្តធានានិរន្តភាពរបស់មន្ទីរគន្ធបុប្ផា ក្នុងករណីគ្មានការគាំទ្រមូលនិធិពីខាងក្រៅ ខណៈកម្ពុជាបានសម្ពោធដាក់ឲ្យប្រើគោលនយោបាយជាតិគាំពារសង្គមរយៈពេល១០ឆ្នាំ។ ...
ទូច សុខា
http://bit.ly/2tFPnde
លិខិតក្រសួងព័ត៌មានស្តីពី ការផ្សាតស្ប៉តពាណិជ្ជកម្មផលិតផលទាក់ទងវិស័យសុខាភិបាល និងវិស័យកសិកម្ម
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដើម្បីជៀសវាងនូវការប្រព្រឹត្តកំហុសឆ្គងជាយថាហេតុ និងការប្រព្រឹត្តល្មើសច្បាប់ ក្រសួងព័ត៌មាន បានចេញលិខិតធ្វើការណែនាំក្រើនរំលឹកជាចុងក្រោយដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាងការសែត ទស្សនាវដ្តី ព្រឹត្តិប័ត្រទាំងអស់ដូចខាងក្រោម៖រាល់ការផ្សព្វផ្សាយស្ប៉តពាណិជ្ចកម្ម ...
ក្រសួងព័ត៌មាន
ក្រសួងលែងផ្តល់អាជ្ញាប័ណ្ណលើអាជីវកម្មស៊ីម៉ងត៍
ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថាអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការរោងចក្រស៊ីម៉ងត៍នៅកម្ពុជាត្រូវបានបិទដោយសារធនធានធម្មជាតិមិនគ្រប់គ្រាន់។ នេះបើតាមមន្ដ្រីមកពីក្រសួងនេះ។ ...
ចេង សុខហ័ង
http://bit.ly/2vUkYF6
រដ្ឋាភិបាលស្នើថវិកា ៦ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០១៨
ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្របានអនុម័តថវិកាជាតិសម្រាប់ឆ្នាំក្រោយ ដែលស្នើថវិកា ៦ ពាន់លានដុល្លារសម្រាប់ការចំណាយ ដែលជាការកើនឡើងខ្លាំងបំផុតដែលមិនធ្លាប់មានសម្រាប់ប្រទេសកម្ពុជា ដោយមានការជំរុញខ្លាំងលើវិស័យអប់រំ វិស័យការពារជាតិ និងសិល្បៈ។ ...
បែន សុខហ៊ាន
http://www.phnompenhpost.com/national/government-proposes-6b-budget-2018
គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សអស់ជាង ៩០០ នាក់
យ៉ាងហោចណាស់មានមនុស្សរហូតដល់ ៩១៩ នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៧ នេះគឺមានការកើនឡើងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ទូច សុខា
http://bit.ly/2sCMd4S
អ្នកតស៊ូមតិគាំទ្រការបញ្ជូនម៉ុងតាញ៉ាទៅប្រទេសទី៣
ក្រុមអ្នកតស៊ូមតិការអារជនភៀសខ្លួន បានស្វាគមន៍ផែនការពីអង្គការសហប្រជាជាតិ ដើម្បីផ្តល់លំនៅថ្មីដល់អ្នកសុំសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ា ៣៦ នាក់ ទៅប្រទេសទីបី ប៉ុន្តែរដ្ឋាភិបាលកម្ពុជារហូតមកដល់ពេលនេះ នៅតែស្ងៀមស្ងាត់និងមិនសហការ។ ...
Erin Handley និង Ananth Baliga
http://bit.ly/2vQLz8t
តម្លៃដំឡូងមី បានធ្លាក់ចុះអាក្រក់បំផុត មិនធ្លាប់មាន
តម្លៃដំឡូងនៅពេលនេះបានធ្លាក់ចុះមកនៅត្រឹម ១០០ រៀលក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងមីស្រស់ ដែលជាតម្លៃអាក្រក់បំផុត និងមិនធ្លាប់មាននៅក្នុងឧស្សាហកម្មនេះ ដែលជំរុញឲ្យកសិករបានកាត់បន្ថយការដាំដំណាំនេះជាបណ្តើរៗ។ នេះបើ ...
Cheng Sokhorng
http://www.phnompenhpost.com/business/cassava-prices-hit-new-low
ជំនួយចំនួន ៥៥ លានដុល្លារដើម្បីប្រយុទ្ធនឹងជំងឺអេដស៍ និងជំងឺរបេង
រដ្ឋាភិបាល និងមូលនិធិសកលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយដែលមានទឹកប្រាក់ជាង ៥៥ លានដុល្លារ ដើម្បីអនុវត្តកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងជំងឺរបេងនៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5097032/55m-grant-fight-hiv-tb/
ក្រសួងមហាផ្ទៃចេញផ្សាយបញ្ជីតម្លៃជាសាធារណៈដើម្បីប្រយុទ្ធប្រឆាំងការសូកប៉ាន់
យោងតាមច្បាប់ចម្លងនៃឯកសារដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានឲ្យ ដឹងថា កាលពីខែមុនក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើឯកសារមួយ ប្រកាសពីតម្លៃផ្លូវការសម្រាប់សេវាគោលរបស់រដ្ឋាភិបាល ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ និងលិខិត ...