តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

5900 កំណត់ត្រារកឃើញសម្រាប់ "홍콩 아울렛 vvs2.top 디올 가방 레플리카 홍콩명품 NEW 발렌티노 신발 신상 루이비통 지갑 여자 oizT"

កិច្ច​សហ​ប្រតិ​ប​ត្តិការ​

ក្រសួងផែនការអូ​ឌី​ស៊ី​ និង​ក្រសួងផែនការ​បាន​បង្កើត​កិច្ច​សហ​ប្រតិបត្តិ​ ក្ន​ង​គោលបំណង​ជំរុញ​ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ី​វិល ​និង​ពង្រឹង​ដំណើរការ​អនុវត្តន៍​និង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គោលដៅ​របស់​ប្រទេស​កម្ពុជា​ ក្នុង​ក្របខ័ណ្ឌ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០​ របស់​អង្គការសហប្រជាជាតិ ...

ការ​ឆ្លើយ​តប​ទៅ​នឹង​​កូវីដ​-​១៩​៖​ ​គោល​នយោបាយ​ និង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​

​ការ​លេចឡើង​ និង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ បាន​នាំ​មក​នូវ​សម្ពាធ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ដល់​ប្រជាជាតិ​នានា​ជុំវិញ​ពិភពលោក​។​ ខណៈ​ដែល​សម្ពាធ​មក​លើ​ប្រទេស​កម្ពុជា​កើតឡើង​ក្នុង​ទិដ្ឋភាព​ជា​ច្រើន​ទៅ​លើ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស ...

គោលដៅទី១៥ ជីវិតលើដី
sdg-15

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៥​ ផ្តោត​លើ​ការ​ប្រើប្រាស់​ប្រកបដោយ​ចីរភាព​នូវ​ ជីវចម្រុះ​នៅ​លើ​ដែន​គោក​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ ដូច​ជា​ព្រៃឈើ​ វាលស្មៅ​ វាល​ខ្សាច់​ និង​តំបន់​ភ្នំ​ ព្រមទាំង​ទំនាក់ទំនង​របស់​វា​ជាមួយ​ប្រព័ន្ធ​ទឹកសាប​។​ គោលដៅ​ទី​១៥​នេះ​ មាន​គោលបំណង​ការពារ ...

គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
sdg8

គោលដៅអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៨​ ដែល​ “​ធានា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​ មានមុខ​របរ​ពេញលេញ​ និង​ផលិតភាព​ និង​មាន​ការងារ​សមរម្យ​ សម្រាប់​ប្រជាជន​គ្រប់​រូប​”​ មាន​ចំណុច​ដៅ​ទូទៅ​ចំនួន​១០​ និង​គោលដៅ​អនុវត្ត​ចំនួន​២​។​123 ​ចំណុច​ដៅ​មួយ ...

វិស័យឧស្សាហកម្ម

វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ (​លើកលែង​ ឧស្សាហកម្ម​និស្សា​រណកម្ម​ និង​ការ​រុករក​រ៉ែ​)​ ភាគច្រើន​សំដៅលើ​ វិស័យ​កាត់ដេរ​ កសិកម្ម​ សំណង់​ និង​ទេសចរណ៍​។​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់​ទិស​ដៅ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ ឲ្យ​ក្លាយទៅជា​ប្រទេស​ ដែល​មាន​ ប្រាក់​ចំណូល​មធ្យម​ក្នុង​ឆ្នាំ​២០៣០​ និង​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​ ដូច​បាន​កំណត់​ក្នុង​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨​។​ ទិស​ដៅ​នេះ​ បញ្ជាក់​ពី​តួនាទី​នៃ​វិស័យ​ឧស្សាហកម្ម​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ ចំពោះ​កំណើន​នា​ពេល​អនាគត​។ ...

ការកម្រិតពន្ធអាករ

ឡានដឹកទំនិញធនធ្ងន់នៅលើកំណាត់ផ្លូវមួយនៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបភាព ថតដោយ Phalinn Ool កាលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​រាយការណ៍​ពី​ចំណូល​ពន្ធ​នា​ ៩០០​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ឆ្នាំ​២០១៣​ និង​ ១.០៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ឆ្នាំ​២០១៤​ ដែល​មាន​កំណើន​ ១៧.៧​ ភាគរយ​។159​ លើស​ពី​នេះ​ សម្រាប់​រយៈពេល​ ៩​ខែ​ដំបូង​ នៃ ...

ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល ២០២០៖​ ការជួយសង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងក្តីសង្ឃឹម!

ក្រោម​ពាក្យស្លោក​ “​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​-​ការ​ជួយ​សង្គ្រោះ​ជីវិត​ ការ​កសាង​ទំនុកចិត្ត​ និង​ក្តី​សង្ឃឹម​”​ ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជាស​កល​នៅ​ថ្ងៃ​ទី​ ២៨​ ខែកញ្ញា​ឆ្នាំ​២០២០​ បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​សិទ្ធិ​មួយ​នេះ​នៅ​ពេល ...

ការនាំចូល/អាហរណ

តម្លៃ​សរុប​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន​ ៣៥,៨​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ ដែល​កើនឡើង​ ២,៥​ ភាគរយ​បើ​ធៀប​នឹង​ ៣៤,៩​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩​ បើ​ទោះបីជា​ជំងឺឆ្លង​កូ​វី​ដ​-១៩​ បាន​ធ្វើ​អោយ​ពាណិជ្ជកម្ម​ពិភពលោក​ថយ​ចុះ​ក៏ ...

​ការ​ប្រើប្រាស់​មធ្យោបាយ​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (ICT)​ ដើម្បី​ប្រសិទ្ធិ​ភាព​ និង​សុវត្ថិភាព​ក្នុង​ការងារ​៖​ របៀប​ដែល​ខ្ញុំ​ភ្ជាប់​ទំនាក់ទំនង​ទៅ​ក្រុមការងារ​នៃ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ ក្នុង​អំឡុង​ពេលធ្វើការ​ពី​ចម្ងាយ

វា​ជា​រឿង​ពិបាក​ក្នុង​ការ​សម្រេច​កិច្ចការ​នានា​ ក្នុង​អំឡុង​ពេល​គ្រា​លំបាក​ នៅ​ពេល​ដែល​យើង​មើលទៅ​ហាក់បីដូចជា​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​រវល់​។​ ពាក់ព័ន្ធ​គ្នា​នេះ​ដែរ​ ការ​ធ្វើ​ការងារ​ពី​ចម្ងាយ​វា​បាន​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​អនុវត្ត​មួយ ...

គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច

បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិ​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៩៣​ រដ្ឋាភិបាល​បាន​រៀបចំ​ និង​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​មីក្រូ​ និង​ម៉ាក្រូសេដ្ឋកិច្ច​ ព្រមទាំង​កម្មវិធី​កំណែទម្រង់​រចនាសម្ព័ន្ធ​ដើម្បី​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ក្នុង​តំបន់​ និង​ពិភពលោក​ក៏​ដូច​ជា​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​។​251​ ក្នុង​រយៈពេល ...

គោលដៅទី២ គ្រោះអត់ឃ្លានស្មើសូន្យ
sdg_2

​គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​ទី​២​ សំដៅ​ស្វែងរក​ “​ការ​បញ្ចប់​ការ​អត់ឃ្លាន​ សម្រេច​ឱ្យ​បាន​សន្តិសុខ​ស្បៀង​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ស្ថានភាព​អាហារូបត្ថម្ភ​ និង​លើកកម្ពស់​កសិកម្ម​ប្រកបដោយ​ចីរភាព​”​ ដោយ​ធានា​នូវ​ការ​ទទួល​បាន​ស្បៀងអាហារ​ប្រកបដោយ​សុវត្ថិភាព​ និង​អាហារ​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់ ...

គោលនយោបាយ និងការគ្រប់គ្រងការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

​នៅ​ក្នុង​ស​ន្ទ​ស្សន៍​ហានិភ័យ​ពិភពលោក​សម្រាប់​ឆ្នាំ​ ២០២០​ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​ងាយ​រង​គ្រោះ​បំផុត​​​​​ទី​ ១៦​ ​​នៅ​ក្នុង​ចំនោម​​​ប្រទេស​​ចំនួន​ ១៨១​​ ​ជុំវិញ​ពិភព​លោក​ ដែល​មាន ...

គោលនយោបាយ​និង​ការគ្រប់គ្រង​ថាមពល

អគ្គីសនីកម្ពុជា (EdC)។ រូបភាព ថតដោយ bmeabroad, ១០ វិច្ឆិការ ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។អត្រាអគ្គីសនី​ភាវូបនីយកម្មទាប និង​ការ​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចូល​ឥន្ធនៈផូស៊ីល បាន​ធ្វើ​ឱ្យកម្ពុជា​ក្លាយ​ជា​ប្រទេស​លំដាប់​ទី១២០/១២៤ នៃ​បណ្តា​ប្រទេស​ផ្សេង​ទៀត ក្នុងរបាយការណ៍​សន្ទស្សន៍​ប្រសិទ្ធភាព​ផ្នែក​ស្ថាបត្យ​កម្ម​ថាមពល​សកល​របស់​វេទិកាសេដ្ឋកិច្ច​ពិភពលោកឆ្នាំ២០១៤ (ហៅ​កាត់​ថា EAPI)  ដែល​ត្រូវ​បាន​គណនា​ដោយ​កំណត់​មធ្យមភាគ​ពិន្ទុ​របស់​ប្រទេសក្នុង​កំណើន​សេដ្ឋកិច្ច​ និង​ការ ...

​ធនធាន​ទឹក​

(English) Geographically, Cambodia is rich in rivers and water bodies. These water resources play an important role in economic and social development, particularly in agriculture, industry, environmental protection and tourism sectors. ...

គោលនយោបាយ​អភិវឌ្ឍន៍​ និង​ការ​គ្រប់គ្រង​

ទំនិញពីប្រទេសវៀតណាមមកដល់កំពង់ផែស្វយ័តភ្នំពេញ ក្នុងខេត្តកណ្តាល។ រូបភាព ដោយបណ្តុំរូបភាពរបស់ធនាគារពិភពលោក, ថតនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៣។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0.​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​កម្ពុជា​ ដែល​ជា​ទូទៅ​សំដៅ​ទៅ​លើ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ត្រូវ​បាន​ចាត់ទុកជា​ការ​ចាប់ផ្តើម​នៃ​ជំនួយ​បរទេស​មក​ដល់​ប្រទេស​មួយ​ ដែល​បច្ចុប្បន្ន​នេះ​ ពួក​យើង​ទាំងអស់​គ្នា​ស្គាល់​ថា​ជា​ ប្រទេស​កម្ពុជា​។​ កិច្ចព្រមព្រៀង​នេះ​ ត្រូវ​បាន​សម្គាល់ថា​ជា ...

បង្កើនអំណាចដលកម្ពុជាតាមរយៈបញ្ញា​សិប្ប​និម្មិត និងទិន្នន័យ៖ ការយល់ឃើញចេញពីសន្និសីទស្តីពីការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិតដោយ​ផ្តោត​លើ​មនុស្ស នៅក្នុងកិច្ចប្រជុំនៃ​គណៈកម្មាធិការ​អាស៊ាន​ស្តី​ពី​វិទ្យាសាស្ត្រលើកទី ៨៥ (COSTI-85)

នៅ​ថ្ងៃ​ច័ន្ទ​ ទី​៣​ ខែមិថុនា​ ឆ្នាំ​ ២០២៤​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​អូ​ឌី​ស៊ី​ បាន​ចូលរួម​សន្និសីទ​ពេល​រសៀល​មួយ​ ក្រោម​ចំណងជើង​ “​ការ​បង្កើត​បរិយាកាស​សម​ស្រប​សម្រាប់​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ (AI)​ ដោយ​ផ្តោត​លើ​មនុស្ស​នៅ​ក្នុង ...

គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី៩​ ផ្តោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ឧស្សាហកម្ម​ដែល​មាន​​ចីរភាព​​ និង​ភាព​​ស៊ាំ​​ រួម​ទាំង​សហគ្រាស​ខ្នាត​តូច​។ គោលដៅ​នេះ​ ចូលរួម​ដល់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​បច្ចេកវិទ្យា​នៃ​ឧស្សាហកម្ម​។ លទ្ធភាព ...

គោលនយោបាយ និងការគ្រប់គ្រងវិស័យសុខាភិបាល

ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ដែល​ផ្តល់​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ស្មើភាព​គ្នា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ធានា​បាន​នូវ​សុខុមាលភាព​របស់​ប្រជាជន​ក្នុង​ប្រទេស​មួយ​។​ ទាំង​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខិតខំ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​សុខាភិបាល​របស់​ពួក ...

គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១១​ ស្តី​ពី​ការ​ “​ធ្វើ​ឱ្យ​ទីក្រុង​ និង​ទីកន្លែង​តាំងទី​លំនៅ​ថ្មី​សម្រាប់​ប្រជាជន​ មាន​លក្ខណៈ​ បរិ​យា​ប័ន្ន​ សុវត្ថិភាព​ ធន់​ និង​មាន​ចីរភាព​”​ មាន​គោលបំណង​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​លំនៅ​ដ្ឋា​ន​ ការ​ដឹក​ជញ្ជូន​ កន្លែង​សាធារណៈ ...

វិវាទព្រហ្មទណ្ឌ

វិវាទ​ព្រហ្មទណ្ឌ សំដៅ​ទៅលើប្រព័ន្ធនីតិវិធីតុលាការដែលធ្វើឡើងនៅចំពោះមុខតុលាការព្រហ្មទណ្ឌដើម្បីដោះស្រាយការចោទប្រកាន់ ដែលធ្វើឡើងប្រឆាំងនឹងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ ដូចមានចែងនៅក្នុងច្បាប់ “គោលបំណងនៃសកម្មភាពព្រហ្មទណ្ឌគឺដើម្បីពិនិត្យមើលវត្តមាននៃបទល្មើស ក្នុងគោលដៅបង្ហាញពីកំហុសឆ្គងរបស់ជនល្មើស និងផ្តន្ទាទោសជននោះទៅតាមផ្លូវច្បាប់”។603នៅក្នុងប្រទេសកម្ពុជា ការបង្កើតក្របខ័ណ្ឌច្បាប់ព្រហ្មទណ្ឌដែលយោងទៅតាមស្តង់ដារអន្តរជាតិគឺជាការអភិវឌ្ឍថ្មីមួយរបស់ប្រទេស។604 រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ចែងអំពីការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចដែលបានធានានៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធផ្សេងៗ។605ក្រប​សៀវភៅ​ក្រម​នីតិ​វិធី​ព្រ​ហ្ម​ទណ្ឌ និងក្រមព្រហ្មទណ្ឌ​​នៃ​ព្រះរាជាណាចក្រកម្ពុជា​។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ​ (ODC)។​ ក្រោមអាជ្ញាបណ្ណ ​CC BY-SA 4.0។ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាក្នុងឆ្នាំ២០០៧ នៅឆ្នាំ ២០១០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័ត។606 ឯកសារទាំងពីរនេះ គឺជាក្របខ័ណ្ឌច្បាប់នៃក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ ច្បាប់នេះបានកំណត់ចេញជាបញ្ជីនៃបទល្មើសរបស់ព្រហ្មទណ្ឌ។ ភាគច្រើននៃបទល្មើសទាំងនេះ និងលក្ខខណ្ឌផ្សេងៗដែលត្រូវបង្គ្រប់ ត្រូវបានរកឃើញនៅក្នុងក្រមព្រហ្មទណ្ឌ។ តាមលក្ខណៈបច្ចេកទេស បុគ្គលម្នាក់អាចត្រូវបានផ្តន្ទាទោស ប្រសិនបើធាតុទាំងអស់នៃនិយមន័យនៃបទល្មើសត្រូវបានប្រព្រឹត្តិ។607បណ្ដុំ​វីដេអូ​ពន្យល់​​​ចំនួន​ ០៨ នៃ​ “កម្មវិធី​ផ្សព្វ​ផ្សាយ​ច្បាប់​” ដែល​ផលិត​ដោយ​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​ព័ត៌មាន​៖ ក្រម​ព្រហ្ម​ទណ្ឌ​ ២០១០ បណ្ដុំ​វីដេអូ​ពន្យល់​​ចំនួន​ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dv27R
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!