ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
ឆ័ត្រចម្រុះពណ៌ក្នុងផ្សារក្នុងស្រុកមួយកន្លែង នៅរាជធានីភ្នំពេញ។ រូបភាព ថតដោយ Roberto Trombetta, ៨ ឧសភា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ការអភិវឌ្ឍ និងការគ្រប់គ្រងតំបន់ទីក្រុងរបស់ប្រទេសកម្ពុជា បានព្យាយាមរក្សាល្បឿន ជាមួយនឹងអត្រាដ៏លឿននៃនគរូបនីយកម្ម។ ទាំងនេះរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធឯកទេសនៅតាមទីក្រុង ដូចជា សេវាជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងចរាចរណ៍ និងយានយន្ត ការអនុវត្តច្បាប់ ទឹកនិងប្រព័ន្ធលូ និងការធ្វើផែនការទីក្រុង ជាដើម។នៅឆ្នាំក្នុង២០១៣ ដង់ស៊ីតេប្រជាជនមានចំនួន ៨២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយប្រជាជននៅកម្ពុជាប្រមាណ ២១ ភាគរយ រស់នៅក្នុងតំបន់ទីក្រុង។ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា អត្រាប្រជាជនក្នុងទីក្រុងប្រចាំឆ្នាំ បានកើន ៣.៧ ភាគរយ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បើធៀបនឹងអត្រា ១.៣ ភាគរយ ប្រចាំឆ្នាំសម្រាប់តំបន់ជនបទ។24 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ...
ក្រសួង និងស្ថាប័នរដ្ឋ
(English) Nearly all of the ministries were established in 1995. A few ministries were only recently created in the post-2013 national election by a separation of one ministry into two. there are 28 government ministries and secretariats, and many national bodies. ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការវិនិយោគ
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទទួលបានលទ្ធផលដ៏គួរឱ្យជាទីមោទនៈ ដែលឆ្លុះបញ្ចាំងចេញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់។ មួយផ្នែកនៃជោគជ័យនេះ គឺជាលទ្ធផលនៃការបើកចំហររបស់កម្ពុជាឆ្ពោះទៅកាន់ ...
ធនធានប្រេង និងឧស្ម័ន
ប្រេង និងឧស្ម័នត្រូវបានរកឃើញនៅលើទឹកដី ប្រទេសកម្ពុជា ប៉ុន្តែមិនមានការទាញយកជាលក្ខណៈឧស្សាហកម្មណាមួយបានចាប់ផ្តើមនៅឡើយទេ។ ផលិតផលប្រេងគ្រប់ប្រភេទសម្រាប់បំពេញតម្រូវការក្នុងស្រុកត្រូវបាននាំចូល។ តួរលេខតម្រូវការប្រេងឥន្ធនៈប៉ានស្មានគឺ ៤៧ ៤៩០បារ៉ែលក្នុងមួយថ្ងៃ។ ការប្រើប្រាស់នេះកំពុងនឹងកើនឡើង។ កម្ពុជាបាននាំចូលប្រេងចំនួន ៤៥៣ ០០០តោន ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០១៤ ដែលជាកំណើន ១០% បើធៀបទៅនឹងរយៈពេលដដែលក្នុងឆ្នាំ២០១៣។ ...
វិវាទស៊ីវិល និងពាណិជ្ជកម្ម
ចាប់តាំងពីឆ្នាំ ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែទម្រង់ក្របខ័ណ្ឌច្បាប់របស់ប្រទេសទាំងមូល ជាពិសេសការអនុវត្តយុត្តិធម៌ ដើម្បីផ្តល់នូវប្រព័ន្ធនីតិវិធីច្បាស់លាស់ និងពិតប្រាកដមួយសម្រាប់បុគ្គលម្នាក់ៗ ដើម្បីធានាការគោរពសិទ្ធិ និងសមភាពរបស់ពួកគេនៅចំពោះមុខតុលាការ។ ...
ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម
អ្នកនេសាទត្រីម្នាក់កំពុងពិនិត្យមើលត្រី។ រូបភាព ថតដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ១៦ តុលា ២០១២។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានការនេសាទត្រីទឹកសាបដ៏ច្រើន ក្នុងពិភពលោក។ វិស័យជលផលរបស់កម្ពុជា រួមមានការនេសាទចិញ្ចឹមក្រពះ និងការនេសាទទ្រង់ទ្រាយធំ និងការប្រមូលផល ការកែច្នៃ និងទីផ្សារ។វិស័យជលផល ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ ដែលរួមមានទឹកសាប ទឹកសមុទ្រ និងវារីវប្បកម្ម។ បឹងទន្លេសាប និងទន្លេសាប ត្រូវបានចាត់ទុកថាជាប្រភពត្រីទឹកសាបដ៏សំបូរបំផុតក្នុងពិភពលោក ដែលផ្តល់ទិន្នផលត្រីទឹកសាបប្រចាំឆ្នាំប្រមាណ៧៥ភាគរយ និង ...
គោលដៅទី៥ សមភាពយេនឌ័រ
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៥ (គ.អ.ច ទី៥) ត្រូវបានគេបង្កើតឡើងដើម្បី “សម្រេចសមភាពយេនឌ័រ និង ផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីទាំងអស់” ។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ...
គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១១ ស្តីពីការ “ធ្វើឱ្យទីក្រុង និងទីកន្លែងតាំងទីលំនៅថ្មីសម្រាប់ប្រជាជន មានលក្ខណៈ បរិយាប័ន្ន សុវត្ថិភាព ធន់ និងមានចីរភាព” មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលំនៅដ្ឋាន ការដឹកជញ្ជូន កន្លែងសាធារណៈ ...
ទឹកក្រោមដី
ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។274សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។275 លទ្ធផល ...
គោលនយោបាយ និងការគ្រប់គ្រង វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ប្រទេសកម្ពុជាមានមហិច្ឆតាក្នុងការផ្លាស់ប្តូរ និងធ្វើឌីជីថលូបនីយកម្មប្រពន្ធ័រដ្ឋាភិបាល និងសេដ្ឋកិច្ចរបស់ខ្លួន។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំកើតឡើងបន្ទាប់ពីមានការកំណត់គោលដៅសេដ្ឋកិច្ចដ៏មានមហិច្ឆតារបស់ខ្លួន ...
រចនាសម្ព័ន្ធពាណិជ្ជកម្ម និងការចុះបញ្ជីស្របច្បាប់
ចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ មក សេដ្ឋកិច្ចកម្ពុជាបានកត់សំគាល់នូវការលូតលាស់ដ៏ល្អមួយ ដែលជំរុញបានដោយវិស័យទេសចរណ៍ ផលិតកម្ម និងសំណង់។ ក្នុងនាមជាប្រទេសមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅលើពិភពលោក កម្ពុជាបានក្លាយជាប្រទេសដែលមាន ...
វិវាទព្រហ្មទណ្ឌ
វិវាទព្រហ្មទណ្ឌ សំដៅទៅលើប្រព័ន្ធនីតិវិធីតុលាការដែលធ្វើឡើងនៅចំពោះមុខតុលាការព្រហ្មទណ្ឌដើម្បីដោះស្រាយការចោទប្រកាន់ ដែលធ្វើឡើងប្រឆាំងនឹងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ ដូចមានចែងនៅក្នុងច្បាប់ “គោលបំណងនៃសកម្មភាពព្រហ្មទណ្ឌគឺដើម្បីពិនិត្យមើលវត្តមាននៃបទល្មើស ក្នុងគោលដៅបង្ហាញពីកំហុសឆ្គងរបស់ជនល្មើស និងផ្តន្ទាទោសជននោះទៅតាមផ្លូវច្បាប់”។392នៅក្នុងប្រទេសកម្ពុជា ការបង្កើតក្របខ័ណ្ឌច្បាប់ព្រហ្មទណ្ឌដែលយោងទៅតាមស្តង់ដារអន្តរជាតិគឺជាការអភិវឌ្ឍថ្មីមួយរបស់ប្រទេស។393 រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ចែងអំពីការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចដែលបានធានានៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធផ្សេងៗ។394ក្របសៀវភៅក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាក្នុងឆ្នាំ២០០៧ នៅឆ្នាំ ២០១០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័ត។395 ឯកសារទាំងពីរនេះ គឺជាក្របខ័ណ្ឌច្បាប់នៃក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ ច្បាប់នេះបានកំណត់ចេញជាបញ្ជីនៃបទល្មើសរបស់ព្រហ្មទណ្ឌ។ ភាគច្រើននៃបទល្មើសទាំងនេះ និងលក្ខខណ្ឌផ្សេងៗដែលត្រូវបង្គ្រប់ ត្រូវបានរកឃើញនៅក្នុងក្រមព្រហ្មទណ្ឌ។ តាមលក្ខណៈបច្ចេកទេស បុគ្គលម្នាក់អាចត្រូវបានផ្តន្ទាទោស ប្រសិនបើធាតុទាំងអស់នៃនិយមន័យនៃបទល្មើសត្រូវបានប្រព្រឹត្តិ។396បណ្ដុំវីដេអូពន្យល់ចំនួន ០៨ នៃ “កម្មវិធីផ្សព្វផ្សាយច្បាប់” ដែលផលិតដោយក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មាន៖ ក្រមព្រហ្មទណ្ឌ ២០១០ បណ្ដុំវីដេអូពន្យល់ចំនួន ...
ការអភិវឌ្ឍសង្គម
បុគ្គលិកពេទ្យកំពុងស្ដាប់ចង្វាក់បេះដូងទារក នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ ប្រទេសកម្ពុជា. រូបភាព ថតដោយ ធនាគារពិភពលោក, ៣០ មករា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ការអភិវឌ្ឍផ្នែកសង្គម បង្ហាញឱ្យឃើញពីបញ្ហាសង្គមយ៉ាងជ្រាលជ្រៅ ជាពិសេស ភាពក្រីក្រភាពគ្មានការងារធ្វើ និងការមិនរាប់បញ្ចូលផ្នែកសង្គមផ្សេងទៀត470 និងស្វែងរកការកំណត់នូវភាពក្រីក្រចំពោះវិសាលគមនៃឧបសគ្គនានាទាំងផ្នែកសង្គម និងរចនាសម្ព័ន្ធ ជំនួសកម្រិតប្រាក់ចំណូល ។ប្រទេសកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនមួយចំនួន ដូចជា ការកាត់បន្ថយអត្រាមរណភាពទារក និងមាតា បីភាគបួន កម្រិតប្រាក់ចំណូលបានកើនឡើង ហើយកម្រិតនៃភាពក្រីក្រ បានធ្លាក់ចុះ ចំណែកឯស្ថិតិសុខាភិបាល និងវិស័យអប់រំជាច្រើនទៀត បានប្រសើរឡើងយ៉ាងខ្លាំង ។ទោះយ៉ាងណាក៏ដោយ ក៏នៅមានការប្រឈមធំៗជាច្រើន សម្រាប់ប្រជាជនជាច្រើន ដែលរស់នៅតាមជនបទ ដូចជា ការទទួលបានសេវាសុខភាព ឬ សេវាអប់រំ និងការផ្គត់ផ្គង់ អគ្គិសនី នៅមានកម្រិតនៅឡើយ រីឯ ប្រជាជនមួយចំនួនធំ បានទទួលរងផលប៉ះពាល់ ...
តំបន់សេដ្ឋកិច្ចពិសេស
(English) A Special Economic Zone (SEZ) is a defined area within a country that is subject to different laws and regulations than other areas of the country. these comprehensive industrial areas provide preferential incentives to investors and offer government import-export administrative support to facilitate trade. ...
ជំនួយអភិវឌ្ឍន៍ទ្វេភាគី
ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។510 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។511ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។512 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ...
ជំនួយពីប្រទេសចិន
ការសាងសង់បណ្ណាល័យមួយដែលផ្តល់មូលនិធិដោយថវិការបស់ចិន។ រូបភាព ដោយ Micheal Coaghlan, ថតនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៤។ ក្រោមអាជ្ញាបណ្ណ (CC-BY-SA 2.0)។ខណៈដែលពីមុនប្រទេសនេះធ្លាប់តែមិនចុះសម្រុងជាមួយរដ្ឋាភិបាលសព្វថ្ងៃ ឥឡូវនេះប្រទេសចិន បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជាតិទាំងពីរនេះ កាន់តែជិតស្និទ្ធិគ្នាឡើងៗ ដែលជាកត្តាអំណោយផលដល់ប្រទេសកម្ពុជា។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ប្រទេសចិន មានទំនាក់ទំនងជាមួយប្រទេសកម្ពុជា មិនដូចម្ចាស់ជំនួយទ្វេរភាគីដ៏ទៃទៀតនោះទេ។ មូលនិធិដែលបានផ្តល់ឱ្យដោយប្រទេសចិនមានច្រើនទម្រង់ ប៉ុន្តែទឹកប្រាក់ដ៏ច្រើនលើសលុបនៃមូលនិធិនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន និងកម្ចីមិនមែនសម្បទាន។ការវិនិយោគក្រុមហ៊ុន មានន័យថាជាការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ដោយក្រុមហ៊ុនចិន ដើម្បីសាងសង់ ឬធ្វើកិច្ចការលើគម្រោង ឬផ្តល់ជាមូលនិធិសម្រាប់ក្រុមហ៊ុនខ្មែរដែលមានស្រាប់។ ជំនួយបែបនេះ គឺត្រូវបានគេហៅថា “ការវិនិយោគផ្ទាល់ពីបរទេស (FDI)”។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មិនមែនជាមូលនិធិសប្បុរសធម៌នោះទេ។ ខណៈដែលវាពិតជាបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាអ្នកទទួលក្នុងក្របខណ្ឌខ្លះ ការជជែកពិភាក្សាជាច្រើនក៏ចោទសួរទៅលើអ្នកដែលទទួលផលប្រយោជន៍ច្រើនបំផុត (និងទទួលដែលទទួលរងផលប៉ះពាល់ច្រើនបំផុត)ពីការវិនិយោគនេះផងដែរ។ ការវិនិយោគផ្ទាល់ពីបរទេស(FDI) បានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ប៉ុន្តែកំណើនសេដ្ឋកិច្ចនេះប្រហែលជាមិនទាន់ជាប្រយោជន៍ឧត្តុង្គឧត្តមសម្រាប់ប្រជាជនខ្មែរនៅឡើយទេ។ប្រទេសចិន ...
ការប្រឆាំងអំពើពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបថត ថតដោយ មៃឃើល ខូកលេន កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0យោងតាមការសិក្សាស្តីពី សន្ទស្សន៍លើការយល់ឃើញអំពីអំពើពុករលួយ ឆ្នាំ២០១៤ បោះពុម្ពផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ ប្រទេសកម្ពុជា ស្ថិតនៅលំដាប់ទី ១៥៦ ក្នុងចំណោមប្រទេសចំនួន ១៧៤។553 បើសន្ទស្សន៍កាន់តែទាប ប្រទេសនោះ ...
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
នៅក្នុងខែកញ្ញា ឆ្នាំ ២០១៥ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តនូវរបៀបវារៈឆ្នាំ ២០៣០ ថ្មី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ គោលដៅទាំងនេះមានចំនួន ១៧ ដែលត្រូវបានគេស្គាល់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដោយមានគោលបំណងដើម្បីនាំទៅរកសកម្មភាព ...
ការទិញលក់ និងការធ្វើពាណិជ្ជកម្មដីធ្លី
(English) The legal framework surrounding land sales and transfers was obliterated by The 2007 Civil Code, leaving little legal guidance. Forced land sales and distress sales are a substantial cause of land tenure insecurity in Cambodia. They are a significant cause of landlessness, and it ...
គោលនយោបាយ និងការគ្រប់គ្រងវិស័យអប់រំ
រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត។ ប៉ុន្មានឆ្នាំមកនេះ គោលនយោបាយ និងបទប្បញ្ញត្តិត្រូវបានអនុវត្តដើម្បីបង្កើនគុណភាពអប់រំ ភាពងាយស្រួល ប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព។ គោលនយោបាយ និងបទប្បញ្ញត្តិទាំងនោះរួមមាន ផែនការយុទ្ធសាស្ត្រអប់រំ ២០១៩-២០២៣, ...