ក្រសួង និងស្ថាប័នរដ្ឋ

នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ហ៊ុន សែន (ជួរទី៣ ខាងឆ្វេង) និយាយទៅកាន់ ប្រធានក្រុមប្រឹក្សាអឺរ៉ុប Herman Van Rompuy (ជួរទី២ ខាងស្តាំ) ទៅវិមានសន្តិភាព ប្រទេសកម្ពុជា។ រូបថត ថតដោយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial-NoDerivs 2.0 Generic

នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ហ៊ុន សែន (ជួរទី៣ ខាងឆ្វេង) និយាយទៅកាន់ ប្រធានក្រុមប្រឹក្សាអឺរ៉ុប Herman Van Rompuy (ជួរទី២ ខាងស្តាំ) ទៅវិមានសន្តិភាព ប្រទេសកម្ពុជា។ រូបថត ថតដោយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

នៅ​នីតិកាល​នីមួយៗ​នៃ​សភា រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ អង្គ​នីតិប្រតិបត្តិ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អាណត្តិ​៥​ឆ្នាំ​ តាម​រយៈ​ការ​បោះ​ឆ្នោត​ជាស​កល​ និង​ដោយ​ផ្ទាល់​។​ តាម​ការ​ស្នើ​សុំ​របស់​ប្រធានរដ្ឋសភា​ និង​ដោយ​មានការ​យល់ព្រម​ពី​អនុប្រធាន​ទាំង​ពីរ​ ព្រះមហាក្សត្រ​ ក្នុង​នាម​ជាព្រះ​ប្រមុខរដ្ឋ​ តែងតាំង​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប​ ដែល​ជា​សមាជិក​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ ឲ្យ​បង្កើត​គណៈរដ្ឋមន្ត្រី​។​ ក្រោយ​ពី​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣​ រាជរដ្ឋាភិបាល​ អាណត្តិ​ទី​៥​ ត្រូវ​បាន​បង្កើត​ឡើង​។​1  

​គណៈរដ្ឋមន្ត្រី​ ក្រសួង​ និង​ស្ថាប័ន​ជាតិ​ អាច​មានការ​ប្រែរ​ប្រួល​ទាំង​សមាសភាព​ និង​សមាជិកភាព​។​ ព្រះរាជក្រឹត្យ​ អាច​កែរ​សម្រួល​ទៅ​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ និង​ថ្នាក់ដឹកនាំ​នៅ​តាម​ក្រសួង​ និង​ស្ថាប័ន​ជាតិ​ផ្សេងៗ​។​ នេះ​ មាន​ន័យ​ថា​ មិនមែន​គ្រប់​សមាជិក​ទាំងអស់​នៃ​គណៈរដ្ឋមន្ត្រី​ ចាំបាច់​ទទួល​ការ​ការ​បោះ​ឆ្នោត​ទុកចិត្ត​ពី​រដ្ឋសភា​នោះ​ទេ​ ដែល​ការ​បោះ​ឆ្នោត​ទុកចិត្ត​នេះ​ តែងតែ​ធ្វើ​នៅ​ដើម​អាណត្តិ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​។​

​សមាជិក​រាជរដ្ឋាភិបាល​ស្ទើរតែ​ទាំងអស់​ គឺជា​ប្រធាន​ក្រសួង​ និង​ស្ថាប័ន​ជាតិ​។​ ក្នុង​គោលបំណង​រក្សា​ឯករាជ្យ​ភាព​របស់​ស្ថាប័ន​ទាំងនេះ​ពី​រាជរដ្ឋាភិបាល​ ប្រធាន​ និង​សមាជិក​ស្ថាប័ន​ជាតិ​ខ្លះ​ មិនមែន​ជា​សមាជិក​រាជរដ្ឋាភិបាល​ទេ​។​ ទាំងនេះ​ មាន​ន័យ​ថា​ ស្ថាប័ន​ជាតិ​ទាំងនេះ​ មិនមែន​ជា​ផ្នែក​នៃ​អង្គ​នីតិប្រតិបត្តិ​ អង្គនីតិប្បញ្ញត្តិ​ និង​អង្គ​តុលាការ​ទេ​ ប៉ុន្តែ​ជា​ស្ថាប័ន​ជាតិ​ឯករាជ្យ​ដោយឡែក​។​ 

​ក្រសួង​ស្ទើរតែ​ទាំងអស់​ ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ឆ្នាំ​១៩៩៥​ ។​ ក្រសួង​តិចតួច​ប៉ុណ្ណោះ​ ទើបតែ​ត្រូវ​បាន​បង្កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ​ ដោយ​ការ​បំបែក​ក្រសួង​មួយ​ ឲ្យ​ទៅ​ជា​ក្រសួង​ពីរ​ផ្សេង​គ្នា2​ ឬ​ដោយ​ការ​តំឡើង​ថ្នាក់​ពី​រដ្ឋលេខាធិការដ្ឋាន​ មក​ជា​ក្រសួង3​ ។​ សព្វ​ថ្ងៃនេះ​ រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ មាន​ក្រសួង​និង​រដ្ឋលេខាធិការដ្ឋាន​ មាន​ចំនួន​សរុប​ ២៨​ ព្រមទាំង​ស្ថាប័ន​ជាតិ​មួយ​ចំនួន​ផ្សេង​ទៀត​ ដូច​មាន​រាយ​ឈ្មោះ​ត្រួសៗ​ខាងក្រោម​។​

ស្ថាប័ន​ជាតិ​មួយ​ចំនួន​ មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ហើយ​មួយ​ចំនួន​ទៀត​មាន​ ប្បញ្ញត្តិ​ក្នុង​ច្បាប់​។​ ខណៈ​ដែល​ស្ថាប័ន​ជាតិ​ ត្រូវ​បង្កើត​ឡើង​ដោយ​ច្បាប់​ ឬ​ព្រះរាជក្រឹត្យ​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ស្ថាប័ន​ទាំងនេះ​ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ (​ដើម្បី​ស្វែង​យល់​អំពី​ប្រភេទ​ ឋានានុក្រម​ និង​នីតិវិធី​ច្បាប់​ នៃ​អត្ថបទ​ច្បាប់​ពាក់ព័ន្ធ​ សូម​ចូល​ទៅ​កាន់​ ច្បាប់​ និង​ប្រព័ន្ធ​តុលាការ)​។​

​កំណែទម្រង់​គួរ​ឲ្យ​កត់សម្គាល់​ ដែល​កើតឡើង​ជាមួយនឹង​ស្ថាប័ន​ជាតិ​ភាគច្រើន​ កើតឡើង​ភ្លាមៗ​ នៅ​ក្រោយ​ពី​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣​។​ ស្ថាប័ន​ជាតិ​ទាំងនោះ​ លែង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ទីស្តីការគណៈរដ្ឋមន្ត្រី​ ហើយ​ ប៉ុន្តែ​នៅ​ក្រោម​ក្រសួង​ទទួល​បន្ទុក​ នៃ​រាជរដ្ឋាភិបាល​។​4   កំនែទម្រង់​នេះ​ មាន​គោលដៅ​រៀបចំ​ និង​ដាក់​បញ្ចូល​ស្ថាប័ន​ជាតិ​ទទួល​បន្ទុក​តាម​វិស័យ​ទាំងនោះ​ ទៅ​ក្នុង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​ជាប់​ពាក់ព័ន្ធ​។​

បញ្ជី​ឈ្មោះ​ក្រសួង​ និង​ស្ថាប័ន​ជាតិ​នៃ​រាជរដ្ឋាភិបាល​ មាន​ដូច​ខាងក្រោម​នេះ​។​ តំណរ​ភ្ជាប់​នីមួយៗ​ នឹង​ផ្តល់​ជូន​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​យុត្តាធិការ​ និង​វិស័យ​ទទួលខុសត្រូវ​របស់​ក្រសួង​ ឬ​ស្ថាប័ន​ជាតិ​នីមួយៗ​។​ បណ្តុំ​នៃ​ព័ត៌មាន​ និង​ទិន្នន័យ​ អាច​រកបាន​នៅ​តាម​គេហទំព័រ​របស់​ក្រសួង​ និង​ស្ថាប័ន​នីមួយៗ​។​

ក្រសួង និងរដ្ឋលេខាដ្ឋាន

  1. ទីស្តីការគណៈរដ្ឋមន្រ្តី
  2. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  3. ក្រសួងមុខងារសាធារណៈ
  4. ក្រសួងពាណិជ្ជកម្ម
  5. ក្រសួងធម្មការ និងសាសនា
  6. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  7. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  8. ក្រសួងអប់រំ យុវជន និងកីឡា
  9. ក្រសួងបរិស្ថាន
  10. ក្រសួងការបរទេស និងសហប្រតិបត្តិការ
  11. ក្រសួងសុខាភិបាល
  12. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
  13. ក្រសួងព័ត៌មាន
  14. ក្រសួងមហាផ្ទៃ
  15. ក្រសួងយុត្តិធម៌
  16. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  17. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  18. ក្រសួងរ៉ែ និងថាមពល
  19. ក្រសួងការពារជាតិ
  20. ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
  21. ក្រសួងផែនការ
  22. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
  23. ក្រសួងសាធារណការ និងដឹកជញ្ជូន
  24. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  25. ក្រសួងទេសចរណ៍
  26. ក្រសួងធនធានទឹក និងឧតុនិយម
  27. ក្រសួងកិច្ចការនារី
  28. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

ស្ថាប័នជាតិសំខាន់ៗ

  1. ធនាគារជាតិនៃកម្ពុជា
  2. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  3. ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
  4. ក្រុមប្រឹក្សាធម្មនុញ្ញ
  5. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
  6. វិទ្យាស្ថានជាតិស្ថិតិ
  7. អាជ្ញាធរទន្លេសាប
  8. អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
  9. អាជ្ញាធរជាតិអប្សរា
  10. អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយមីន
  11. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
  12. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
  13. អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា
  14. អាជ្ញាធរអគ្គិសនីកម្ពុជា
  15. អង្គភាពប្រឆាំងអំពើពុករលួយ
  16. ឧត្តមក្រុមប្រឹក្សាការពារជាតិ
  17. ឧត្តមក្រុមប្រឹក្សាជាតិអប់រំ

ទាក់ទងនឹងក្រសួងនិងស្ថាប័នរដ្ឋ

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. ព្រះរាជក្រឹត្យលេខ នស/រកម/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣។
  2. 2. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានបង្កើតឡើងដោយព្រះរាជក្រម លេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៣។ ក្រសួងរ៉ែ និងថាមពល ត្រូវបានបង្កើតឡើងដោយព្រះរាជក្រម លេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៣។
  3. 3. ក្រសួងមុខងារសាធារណៈ ត្រូវបានបង្កើតឡើង ដោយព្រះរាជក្រម លេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៣។
  4. 4. គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ. “ក្របខណ្ឌច្បាប់៖ បញ្ជីព្រះរាជក្រឹត្យស្តីពីការធ្វើសមាហរណកម្មស្ថាប័នជាតិ ទៅតាមបណ្តាក្រសួង”។ ចូលអាននៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៥, http://lb.ncdd.gov.kh/Share/Doc%20in%20Library-3/REGULATION/ROYALDECREE/RDE-%20Integration%20of%20instutions%20-2013.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

NhBYT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!