វិវាទស៊ីវិល និងពាណិជ្ជកម្ម

ចាប់តាំងពី​ឆ្នាំ​ ១៩៩៣​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​កែទម្រង់​ក្របខ័ណ្ឌ​ច្បាប់​របស់​ប្រទេស​ទាំងមូល​ ជា​ពិសេស​ការ​អនុវត្ត​យុត្តិធម៌​ ដើម្បី​ផ្តល់​នូវ​ប្រព័ន្ធ​នីតិវិធី​ច្បាស់លាស់​ និង​ពិតប្រាកដ​មួយ​សម្រាប់​បុគ្គល​ម្នាក់ៗ​ ដើម្បី​ធានា​ការ​គោរព​សិទ្ធិ​ និង​សមភាព​របស់​ពួក​គេ​នៅ​ចំពោះ​មុខ​តុលាការ​។​1 ដូច្នេះ​បើ​យោង​តាម​ទ្រឹស្តី​ ក្នុង​ជម្លោះ​ដែល​មាន​ចៅក្រម​ជា​អ្នក​ដំណោះស្រាយ​ វិវាទ​​ស៊ីវិល​ និង​វិវាទ​ពាណិជ្ជកម្ម​ ត្រូវ​តែ​បង្ហាញ​នៅ​តុលាការ​ស្រប​តាម​វិធាន​ផ្លូវការ​ដែល​មាន​ចែង​ក្នុង​ច្បាប់​។​

​​វិវាទ​ស៊ីវិល​​

​​​វិវាទ​ស៊ីវិល ឬ បណ្តឹងរដ្ឋប្បវេណី​ គឺជា​នីតិវិធីតុលាការ​ដែល​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​តុលាការស៊ីវិល​ ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​ម្នាក់​ដោះស្រាយ​វិវាទ​ ឬ​ទាមទារ​សិទ្ធិ​របស់​ពួក​គេ​ប្រឆាំង​នឹង​មនុស្ស​ម្នាក់​ទៀត​ ឬ​ក្រុមហ៊ុន​ ទៅ​លើ​បញ្ហា​ទាំងអស់​ លើកលែងតែ​ឧក្រិដ្ឋកម្ម​។​2 ឧទាហរណ៍​របស់​វិវាទ​នេះ​មាន​ដូច​ជា​៖

  •  ​ទ្រព្យសម្បត្តិ​បុគ្គល​ (​ដូច​ជា​សិទ្ធិ​ក្នុង​ការ​ធ្វើការ​ឆ្លងកាត់​ដីធ្លី​ បំណុល​ ឬ​កិច្ចសន្យា​)
  • បញ្ហា​ដែល​ទាក់ទង​នឹង​គ្រួសារ​ (​ដូច​ជា​ការ​លែងលះ​ ឬ​ពាក្យសុំ​ការ​បីបាច់​កុមារ​)
  • របួស​រាង​កាយ​ (​ដូច​ជា​របួស​ពី​ការ​ធ្លាក់​ពីលើ​ចិញ្ចើម​ផ្លូវ​ ឬ​ខាំ​ពី​សត្វ​ចិញ្ចឹម​របស់​អ្នក​ជិតខាង​)​ ។​
    ​នៅ​ក្នុង​ករណី​ប​ណ្តឺ​ង​ស៊ី​វិល​ ដើមបណ្តឹង​គឺជា​អ្នក​ដែល​ស្វែងរក​ប​ដ្ឋិ​លេខ​ពី​តុលាការ​ទៅ​លើ​សិទ្ធិ​ដែល​ពួក​គេ​ចង់​អនុវត្ត​ ទៅ​លើ​ចុងចោទ​ ដែល​ប្រឆាំង​នឹង​ដើមចោទ​។​

​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សិទ្ធិ​ស៊ី​វិល​ និង​កាតព្វកិច្ច​ត្រូវ​បាន​ផ្តល់​ជូន​ជា​ចម្បង​ដោយ​ច្បាប់រដ្ឋប្បវេណី​ឆ្នាំ​ ២០០៦​ ហើយ​នីតិវិធី​រដ្ឋប្បវេណី​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ក្រម​នីតិវិធី​រដ្ឋប្បវេណី​ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​នៅ​ថ្ងៃ​ទី​ ៦​ ខែកក្កដា​ឆ្នាំ​ ២០០៦​ ។​

ក្រប​សៀវភៅ​ក្រម​រដ្ឋ​ប្បវេណី​ និងក្រម​នីតិ​វិធី​រដ្ឋ​ប្បវេណី​​​​នៃ​ព្រះរាជាណាចក្រកម្ពុជា​។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ​ (ODC)។​ ក្រោមអាជ្ញាបណ្ណ ​CC BY-SA 4.0

​ក្រម​នេះ​បញ្ជាក់​អំពី​នីតិវិធី​ទាំងអស់​ទាក់ទង​នឹង​សកម្មភាព​ស៊ី​វិល​។​ ក្រម​នេះ​ត្រូវ​បាន​បែងចែក​ជា​ ៩​គ​ន្ថី​ និង​ ៥៨៨​ មាត្រា ៖

  • គ​ន្ថី​ទី​ ១​ ផ្តល់​នូវ​បទ​ប្បញ្ញត្តិ​ទូទៅ​នៃ​នីតិវិធី​រដ្ឋប្បវេណី​រួម​មាន​គោលបំណង​ នៃ​ក្រម​និ​តិ​វិធី​រដ្ឋប្បវេណី​ និង​គោលបំណង​នៃ​ប​ណ្តឺ​ង​រដ្ឋប្បវេណី​ ការ​ទទួលខុសត្រូវ​របស់​តុលាការ​ គូភាគី​ ការ​ចំណាយ​លើ​វិវាទ​ និង​សន្តិសុខ​ក្រោម​ការ​ប្តឹង​ជំទាស់​។​
  • គ​ន្ថី​ទី​ ២​ ចែង​អំពី​កិច្ច​ដំណើរការ​នីតិវិធី​នៅ​សាលាដំបូង​ដែល​ពន្យល់​អំពី​បណ្តឹង​ ការ​ជជែក​ដេញដោល​ផ្ទាល់មាត់​ និង​ការ​ត្រៀម​រៀបចំ​ភស្តុ​តាង​ និង​ការ​ព្យួរ​វិវាទ​ ការ​វិនិច្ឆ័យ​សកម្មភាព​ ការ​បញ្ចប់​នីតិវិធី​ដោយ​មិន​ធ្វើ​ទៅ​តាម​ការ​សម្រេចសេចក្តី​ បទ​ប្បញ្ញត្តិ​ពិសេស​ទាក់ទង​នឹង​រឿង​ក្តី​ចំនួន​ទឹកប្រាក់​តិច​ កាលបរិច្ឆេទ​ កំឡុង​ពេល​ និង​ការ​បញ្ជូន​នៃ​បណ្តឹង​។​
  • គ​ន្ថី​ទី​ ៣​ ផ្តោត​ទៅ​លើ​បណ្តឹងឧទ្ធរណ៍​ទៅ​កាន់​តុលាការ​ជាន់ខ្ពស់​រួម​មាន​ វិធាន​ទូទៅ​នៃ​បណ្តឹងសាទុក្ខ​ និង​បណ្តឹង​ជំទាស់​។​
  • គ​ន្ថី​ទី​ ៤​ និង​ ៥​ មាន​ជំពូក​តែ​មួយ​ដែល​គ​ន្ថី​ទី​ ៤​ ទាក់ទង​នឹង​និ​តិ​វិធី​នៃ​ការ​ជំនុំជម្រះ​សា​ជា​ថ្មី​ និង​គ​ន្ថី​ទី​ ៥​ ទាក់ទង​នឹង​និ​តិ​វិធី​ដាស់តឿន​។​
  • គ​ន្ថី​ទី​ ៦​ បង្កើត​នូវ​នីតិវិធី​អនុវត្ត​ដោយ​បង្ខំ​ រួម​មាន​បទ​ប្បញ្ញត្តិ​ទូទៅ​នៃ​នីតិវិធី​អនុវត្ត​ដោយ​បង្ខំ​ សា​ហ៊ុយ​សំរាប់​ការ​អនុវត្ត​ និង​ការ​មើល​សំនុំរឿង​នៃ​ការ​អនុវត្ត​ ការ​អនុវត្ត​ដោយ​បង្ខំ​ចំពោះ​អចលនវត្ថុ​ និង​ការ​អនុវត្ត​ដោយ​បង្ខំចំពោះ​សិទ្ធិ​ទាមទា​ដែល​គ្មាន​គោលបំណង​ឲ្យ​សង​ជា​សាច់ប្រាក់​។​
  • គ​ន្ថី​ទី​ ៧​ ស្តី​ពី​ការ​ចាត់ចែង​រក្សា​ការពារ​ដែល​មាន​បទ​ប្បញ្ញត្តិ​ទូទៅ​ ដីកា​សម្រេច​ការពារ​ និង​ដីកា​សម្រេច​រឹបអូស​ជា​បណ្តោះអាសន្ន​។​
  • គ​ន្ថី​ទី​ ៨​ ពន្យល់​ពី​អន្តរប្បញ្ញត្តិ។
  • គ​ន្ថី​ទី​ ៩​ ស្តី​ពី​អ​វ​សាន្ត​ប្បញ្ញត្តិ​។

​ក្រម​នីតិវិធី​រដ្ឋប្បវេណី​បែងចែក​នីតិវិធី​ចំនួន​ ៣​ ប្រភេទ​ធំ​ ៗ​ គឺ​៖​ នីតិវិធី​នៃ​ការ​ជំនុំ​ជម្រះក្តី​ នីតិវិធី​អនុវត្ត​ដោយ​បង្ខំ​ និង​នីតិវិធី​រក្សា​ការពារ​។​ ស្វែង​យល់​បន្ថែម​ពី​​​ក្រម​នីតិវិធី​រដ្ឋប្បវេណី និងក្រម​រដ្ឋ​ប្បវេណី​ ​តាមរយៈ​ ​”កម្ម​វិធី​ផ្សព្វ​ផ្សាយ​ច្បាប់“​​ នៃ​ក្រសួង​យុត្តិធម៌​។​

នីតិវិធី​នៃ​ការ​ជំនុំ​ជម្រះក្តី​ គឺជា​បណ្តឹងរដ្ឋប្បវេណី​ ឬ​សកម្មភាព​រដ្ឋប្បវេណី​ដែល​មាន​គោលបំណង​កំណត់​ភាព​មាន​ ឬ​គ្មាន​សិទ្ធិ​ និង​កាតព្វកិច្ច​ ឬ​ទំនាក់ទំនង​ផ្លូវច្បាប់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ច្បាប់​ 3។​ នីតិវិធី​នេះ​គឺជា​នីតិវិធី​អនុវត្ត​ទូទៅ​នៅ​សាលាដំបូង​ដូច​ជា​ សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាខេត្ត​-​ក្រុង​ផ្សេង​ទៀត​។​ ​នីតិវិធី​នេះ​ចាប់ផ្តើម​ដោយ​ការ​ដាក់​ពាក្យបណ្តឹង​ហើយ​បញ្ចប់​ដោយ​ការ​វិនិច្ឆ័យ​ចុង​ក្រោយ​។​ ជាដំបូង​ ដើមចោទ​ដាក់​ពាក្យបណ្តឹង​4​ បន្ទាប់​មក​ភាគី​ទាំង​ពីរ​ត្រៀម​សម្រាប់​ការ​ជជែក​ដេញដោល​ផ្ទាល់មាត់​ ហើយ​ជា​បញ្ច​ន់​ ការ​ជជែក​ដេញដោល​ផ្ទាល់មាត់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តុលាការ​មុន​ពេល​កាត់សេចក្តី​។​ នីតិវិធី​អនុវត្ត​ដោយ​បង្ខំ សំដៅសំរេចឲ្យបាននូវសេចក្តីសម្រេចចិត្តចុងក្រោយស្តីពីសិទ្ធិទាមទាររបស់បុគ្គលឯកជន។5 ចំណេកឯ នីតិវិធី​រក្សា​ការពារ ដែលបានចេងក្នុងមាត្រា ៥៣០ នៃក្រមនីតិវិធីរដ្ឋប្បវេណីថា “ប្រសិនបើមានការបារម្ភថា ការអនុវត្តដោយបង្ខំនឹងមិនអាចធ្វើបាន ឬនឹងមានការ លំបាកយ៉ាងខ្លាំងក្នុងការអនុវត្តដោយបង្ខំ ដោយសារមានការប្រែប្រួលស្ថានភាពបច្ចុប្បន្ននៃទ្រព្យសម្បត្តិរបស់កូនបំណុលនៃការអនុវត្ត ឬ ប្រសិនបើមានការ បារម្ភថានឹងមានការខូចខាតធ្ងន់ធ្ងរ ឬ គ្រោះថ្នាក់បន្ទាន់ដល់ឋានៈរបស់ភាគីណាមួយដោយសារមានវិវាទអំពីទំនាក់ទំនងនៃសិទ្ធិ បុគ្គលដែលមានបំណងចង់ការពារសិទ្ធិរបស់ខ្លួនអាចទាមទារការចាត់ចែងរក្សាការពារ តាមបញ្ញត្តិនៃគន្ថីនេះ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេស ក្នុងច្បាប់ផ្សេង ។6 ក្នុង​នីតិវិធី​ទាំងអស់​ ចៅក្រម​ត្រូវ​លើកទឹកចិត្ត​ភាគី​ទាំង​សងខាង​ឱ្យ​ស្វែងរក​ការ​សម្របសម្រួល​ និង​ស្វែងរក​ដំណោះស្រាយ​ជំ​លោះ​ផ្សេងៗ​។​​7

​ភាគី​ដែល​មិន​ពេញចិត្ត​នឹង​ការ​កាត់ទោស​របស់​តុលាការ​អាច​ប្តឺ​ង​តវ៉ា​បាន​នៅ​សាលាឧទ្ធរណ៍​ ដែល​ការ​ប្តឹង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​បណ្តឹង​ទៅ​តុលាការ​ជាន់ខ្ពស់​ (​សាលាឧទ្ធរណ៍​ និង​តុលាការ​កំពូល​)​ ។​ បណ្តឹង​នេះ​ចាប់ផ្តើម​ដោយ​នីតិវិធី​សម្រាប់​ការ​ជំនុំ​ជម្រះក្តី​ និង​សេចក្តីសម្រេច​លើ​បណ្តឹងឧទ្ធរណ៍​របស់​ភាគី​ដាក់​បណ្តឹង​ ដើម្បី​ច្រានចោល​ ឬ​ផ្លាស់​ប្តូរ​សាលក្រម​មុន​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​តុលាការ​ថ្នាក់​ក្រោម​ មុន​សេចក្តី​ស​ម្រេ​ចុង​ក្រោយ​។​

​ក្រម​នីតិវិធី​រដ្ឋប្បវេណី​ផ្តល់​នូវ​បណ្តឹងឧទ្ធរណ៍​បី​ប្រភេទ​៖

  • ការ​ប្តឹង​ទៅ​កាន់​សាលាឧទ្ធរណ៍​ ឬ​ការ​ជំនុំជម្រះ​លើក​ទី​ពីរ​។​ វា​ជា​ការ​ប្តឹង​ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការ​ដំបូង​។8 ​ បណ្តឹងឧទ្ធរណ៍​អាច​ត្រូវ​បាន​ប្តឹង​ដោយ​ភាគី​ចាញ់​ (​លុះត្រាតែ​ភាគី​ទាំង​សងខាង​យល់ព្រម​មិន​ដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​ ប៉ុន្តែ​អាច​ដាក់​ពាក្យបណ្តឹង​សាទុក្ខ​)​ ក្ន​ង​រយៈពេល​មួយ​ខែ​ពី​ថ្ងៃ​ទី​មួយ​នៃ​ការ​កាត់ក្តី​ និង​ប្រសិនបើ​ចំនួន​ប្រាក់ដ​ម្ក​ល់​មិន​លើស​ ៥.០០០.០០០​ រៀ់​ល​។​​9
  • ការ​ប្តឹង​ទៅ​តុលាការ​ជាន់ខ្ពស់​ដែល​ហៅ​ថា​បណ្តឹងសាទុក្ខ​10  ដែល​ជា​បណ្តឹង​ធ្វើ​ឡើង​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ឧទ្ធរណ៍​។​ វា​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ការ​ជំនុំ​ជម្រះក្តី​ចុង​ក្រោយ​ផង​ដែរ​។​ បណ្តឹងសាទុក្ខ​ ដោះស្រាយ​រឿង​ក្តី​ដោយ​មើលទៅ​លើ​ និង​គោរព​ការ​អនុវត្ត​ច្បាប់​ និង​មិនមែន​ដោះស្រាយ​ក្តី​ដោយ​អង្គហេតុ​នោះ​ទេ​។
  • ការ​ប្តឹង​ទៅ​តុលាការ​ជាន់ខ្ពស់​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ (​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​យោង​ទៅ​នឹង​អំណះអំណាង​ផ្ទាល់មាត់​)​ ត្រូវ​បាន​គេ​ហៅ​ថា​ ប​ណ្តឺ​ង​ជំទាស់​។​​11 

វិវាទពាណិជ្ជកម្ម

តុលាការពាណិជ្ជកម្មនឹងត្រូវបង្កើតឡើង យោងតាមច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម អនុម័តនៅឆ្នាំ ១៩៩៥ ។12 ទោះជាយ៉ាងនេះក្តី តុលាការទាំងនេះមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ។ នៅក្នុងច្បាប់នោះបានចែងផងដែរថា ក្នុងរយៈកាលដែលព្រះរាជាណាចក្រកម្ពុជានៅមិនទាន់មានតុលាការពាណិជ្ជកម្ម នីតិសាមញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានសមត្ថកិច្ចលើរឿងក្តីពាណិជ្ជកម្មទាំងអស់។ ដូច្នេះតុលាការរដ្ឋប្បវេណីនៃសាលាដំបូងជំនុំជម្រះរឿងក្តីពាណិជ្ជកម្មទាំងអស់។

តុលាការពាណិជ្ជកម្មនៃសាលាដំបូង មានសមត្ថកិច្ចជំនុំជម្រះរឿងក្តីពាណិជ្ជកម្មទាំងអស់ រួមទាំងរឿងក្តីក្ស័យធនក្នុងរឿងពាណិជ្ជកម្ម ដោយអនុវត្តន៍តាមបទប្បញ្ញត្តិស្តីពីនីតិវិធីពាណិជ្ជកម្ម។13 សាលាដំបូងរាជធានីភ្នំពេញគឺជាតុលាការដែលត្រូវបានប្រើជារឿយៗដោយគូក្តីពាណិជ្ជកម្ម។ ទោះជាយ៉ាងនេះក្តី តុលាការនេះត្រូវបានមើលឃើញដោយអ្នកអនុវត្តន៍ថា ទទួលរងបន្ទុកធ្ងន់ធ្ងរ និងខ្វះខាតជំនាញ និងបទពិសោធន៍វិជ្ជាជីវៈតុលាការនៅក្នុងការជំនុំជម្រះរឿងក្តីពាណិជ្ជកម្ម។14

ដំណើរការរឿងក្តីពាណិជ្ជកម្មអនុវត្តន៍តាមបទប្បញ្ញត្តិដូចគ្នាទៅនឹងដំណើរការក្តីរដ្ឋប្បវេណីយ៉ាងដូច្នោះដែរ លើកលែងតែសមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការពាណិជ្ជកម្មតែប៉ុណ្ណោះដែលខុសគ្នា ដែលមានចៅក្រមបីរូប និងអមដោយទីប្រឹក្សាពីររូប ជាពាណិជ្ជករ ឬអ្នកដែលមានចំណេះដឹងផ្នែកច្បាប់ពាណិជ្ជកម្មក្នុងរឿងក្តីពាណិជ្ជកម្ម ដែលកម្មវត្ថុនៃបណ្តឹងមានតម្លៃចាប់ពី ១.០០០.០០០.០០០ (មួយពាន់លាន) រៀល ឡើងទៅ។ ប្រសិនបើកម្មវត្ថុនៃបណ្តឹងមានតម្លៃចាប់ពី ១០០.០០០.០០០ (មួយរយលាន) រៀល ដល់ក្រោម១.០០០.០០០.០០០ (មួយពាន់លាន) រៀល ក្រុមប្រឹក្សាជំនុះជម្រះមានចៅក្រមមួយរូប និងអមដោយទីប្រឹក្សាពីររូប។15

ទីប្រឹក្សាពាណិជ្ជកម្មមិនបំពេញមុខងាររបស់ខ្លួនជាអចិន្រ្តៃយ៍នៅក្នុងតុលាការពាណិជ្ជកម្មនៃសាលាដំបូងឡើយ។ ទីប្រឹក្សាពាណិជ្ជកម្មត្រូវចូលមកបំពេញមុខងាររបស់ខ្លួននៅសាលាដំបូងតាមការអញ្ជើញរបស់ប្រធានតុលាការពាណិជ្ជកម្ម។16

នៅក្នុងប្រព័ន្ធតុលាការពាណិជ្ជកម្មបច្ចុប្បន្ន ការចំណាយជាមធ្យមក្នុងការដោះស្រាយវិវាទមានចំនួន ១០៣,៤% នៃតម្លៃនៃបណ្តឹងទាមទារសំណង។17 ហេតុដូច្នេះទើបក្រុមហ៊ុនភាគច្រើនមានជំនឿចិត្តកាន់តែខ្លាំងចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដូចជាសន្ធានកម្ម និងជាពិសេសគឺមជ្ឈត្តការពាណិជ្ជកម្ម ដែលបង្កើតឡើងដោយច្បាប់ស្តីពីមជ្ឈត្តការពាណិជ្ជកម្មឆ្នាំ ២០០៦ និងការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (NCAC) ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ។18

ទាក់​ទង​នឹង​វិវាទស៊ីវិល និងពាណិជ្ជកម្ម

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dLyTP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!