តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

10932 កំណត់ត្រារកឃើញសម្រាប់ "올벳게이밍 allbetgaming Gm234.top 코드 6520 에볼루션카지노 픽 온라인카지노사이트 로투스게이밍 lotus gaming AT"

កម្ពុជាមើលឃើញផលចំនេញពីសន្និសីទកំពូលជាមួយលោកអូបាម៉ាញ៉ានៅ Sunnylands

ឥឡូវនេះ​វា​កន្លង​ទៅ​អស់​រយៈពេល​គួរសម​ដែរ​ ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​មេដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន​)​ និង​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បា​រ៉ា​ក់​អូ​បា​ម៉ា​នៅ​រដ្ឋ​ California​ នៅ​ថ្ងៃ​ទី​ ១៥-១៦​។​ កិច្ចប្រជុំ​នេះ​គឺជា​កិច្ចប្រជុំ​លើក ...

ម៉ែន​ គឹមសេង
http://www.voacambodia.com/content/cambodia-sees-gains-from-obama-sunnylands-summit/3268490.html

ពេលវេលាអស់សង្ឃឹមសម្រាប់កសិករកម្ពុជា

ភ្លៀងធ្លាក់លើកដំបូងនៅកម្ពុជាឆ្នាំនេះមិនទាន់មកដល់ទេ រហូតដល់ដើមខែមិថុនាសម្រាប់ខេត្តពោធិ៍សាត់ ដែលជាខេត្តស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលដីតំបន់នេះមើលទៅឡើងក្រាំង និងស្ងួតហួតហែងនៅក្នុងពេលដែលជារដូវមាមារញឹកនឹងការដាំដុះ។ គ្រោះរាំងស្ងួតដ៏អាក្រក់នេះ រដ្ឋាភិបាលបានរៀបរាប់ថាវាមានស្ថានភាពអាក្រក់ខ្លាំងដូចដែលធ្លាប់បានកើតឡើងក្នុងឆ្នាំ ១៩៧៩ បន្ថែមពីនេះជាមួយនឹងការខ្សត់ភ្លៀងធ្លាក់កាលពីឆ្នាំមុនផង ដែលក្នុងស្ថានភាពនេះកសិករបានទទួលទឹកសម្រាប់ផឹកដែលបានផ្ដល់ដោយរដ្ឋាភិបាលជំនួសការផ្តល់ទឹកដើម្បីស្រោចស្រប់ដំណាំរបស់ពួកគេទៅវិញ។ ...

Ana Salvá
http://thediplomat.com/2016/08/desperate-times-for-cambodias-farmers/

បណ្ដាញ​អគ្គិសនី​ភ្ជាប់​​​បាន​៧១​ភាគរយ នៃ​ភូមិ​ទូទាំង​ប្រទេស

ការភ្ជាប់បណ្ដាញអគ្គិសនីតាមភូមិនៅទូទាំងប្រទេសសម្រេចបាន៧១ភាគរយនៅក្នុងរយៈពេល៧ខែដើមឆ្នាំកើនឡើង៦,៧ភាគរយធៀបនឹងតួលេខត្រឹមចុងឆ្នាំ២០១៥ស្របពេលរដ្ឋាភិបាលកំណត់ភ្ជាប់បណ្ដាញអគ្គិសនីឲ្យបាន១០០ភាគរយ នៃភូមិទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២០ ខាងមុខ។ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក អិុត ប្រាំង មានប្រសាសន៍កាលពីម្សិលមិញថា គិតត្រឹមខែសីហា នេះ ការភ្ជាប់បណ្ដាញអគ្គិសនីនឹងខ្នងផ្ទះប្រជាពលរដ្ឋ សម្រេចបាន ៥៧ភាគរយ ហើយរំពឹងថា ប្រមាណ ៧០ភាគរយខ្នងផ្ទះទូទាំងប្រទេស នឹងអាចភ្ជាប់បណ្ដាញអគ្គិសនីប្រើប្រាស់នៅត្រឹមឆ្នាំ២០៣០។ ...

ជា វណ្ណៈ
http://bit.ly/2aLpR8m

លោក ហ៊ុន សែន ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គ្រាម​នៅ​កម្ពុជា

លោក​នាយករដ្ឋមន្រ្តី​បាន​ទាមទារ​ឲ្យ​អ្នក​​ដែល​បាន​​បង្ក​សង្រ្គាម​ស៊ីវិល​​​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​តែ​ទទួល​​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់​​ជីវិត​របស់​ប្រជាជន​ដោយ​អះអាង​ថា​មូលហេតុ​ដែល​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចុះ​ថ្ងៃ​ទី​ ២៣ ខែ​តុលា ...

មាស សុខជា
http://bit.ly/1H3Xf40

ក្រសួង​កំពុង​ព្រាង​ឯកសារ​ការពារ​សិស្ស​ពី​ការ​រំលោភ​បំពាន

អ្នក​ឯកទេស​ម្នាក់​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​​ថា​​ក្រសួង​​អប់រំ​​កំពុង​ធ្វើការ​ជាមួយ​នឹង​​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​​ព្រាង​​ឯកសារ​​គោល​នយោបាយ​មួយ​ក្នុង​គោលដៅ​ការពារ​សិស្ស​ពី​ការ​ ...

Igor Kossov
http://bit.ly/1IyoioY

បក្ស​ជាប់​ឆ្នោត​ស្រុះស្រួល​គ្នា​​អនុម័ត​ច្បាប់​ចំនួន​ ៣ ខណៈ​មេបក្ស​ឆ្លៀត​ជួប​គ្នា

តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​​ចំនួន ៣៤ រូប​បាន​ចូលរួម​ប្រជុំ​រដ្ឋសភា​ជាមួយ​នឹង​សមាជិក​រដ្ឋសភា ៦៨ រូប​របស់​គណបក្ស​កាន់​​អំណាច​ដោយ​បាន​​អនុម័ត​ច្បាប់​ចំនួន​បី​ជា​ឯកច្ឆន្ទ​ក្នុង​រយៈពេល​ប្រហែល​តែ ៤ ម៉ោង​ប៉ុណ្ណោះ​កាលពី​ម្សិលមិញ​ដោយ​សំឡេង ១០១ លើ ១០១ សំឡេង​ខណៈ​ដែល​មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន ...

មាស សុខជា
http://bit.ly/2290vI5

រក​ឃើញ​វត្ថុ​បុរាណ​ជាច្រើន​នៅ​ស្ថានីយ​ប្រវត្តិសាស្ត្រ​ពីរ​កន្លែង

វត្ថុ​បុរាណ​ជាច្រើន​ប្រភេទ​ដែល​រួម​មាន​ទាំង​ពូថៅ​ថ្ម​រំលីង និង​ឆ្អឹង​មនុស្ស​ជំនាន់​ដើម​​ដែល​អាច​មាន​អាយុ​ជាង​ ១ ពាន់​ឆ្នាំ​មក​ហើយ​នោះ​ត្រូវ​បាន​អ្នក​ភូមិ និង​ក្រុម​អ្នក​ស្រាវជ្រាវ​រកឃើញ​នៅ​ស្ថានីយ​ប្រវត្តិសាស្ត្រ​ពីរ​កន្លែង​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ។ប្រជាពលរដ្ឋ​ និង​ព្រះសង្ឃ ...

ផាក់ ស៊ាងលី
http://bit.ly/1Pw0KrK

ឧបករណ៍បណ្តាញអំពីបរិស្ថាន

ប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារការកាប់ព្រៃឈើក្នុងប្រទេសនេះមានអត្រាខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ដែលជាមធ្យម ១% នៃព្រៃឈើទាំងអស់របស់ប្រទេសនេះត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញ នៅក្នុងកិច្ចផ្តួចផ្តើមដែលផ្តល់មូលនិធិគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ(SFB) និងអង្គការវីនរ៉ុកអន្តរជាតិសង្ឃឹមថានឹងអាចជួយដោះស្រាយបញ្ហានេះតាមរយៈការសម្ភោធឱ្យប្រើជាផ្លូវការនូវឧបករណ៍លើបណ្តាញមួយដែលបានបង្កើតឡើងក្នុងគោលបំណងផ្តល់ព័ត៌មានដល់អ្នកបង្កើតគោលនយោបាយបរិស្ថាន និងប្រជាពលរដ្ឋទូទៅ បានដឹងអំពីផលប៉ះពាល់ប៉ាន់ស្មាននានានៃគោលនយោបាយប្រើប្រាស់ដីទៅលើបរិស្ថាន។ ...

Safiya Charles
http://www.khmertimeskh.com/news/26177/the-environmental-web-tool/

អាណាចក្រ​ពាណិជ្ជកម្ម​របស់​គ្រួសារ​ត្រកូល​ហ៊ុន​

ក្នុងការស៊ើបអង្កេតរបស់អង្គការ Global Witnessបានឱ្យដឹងថា គ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ ដែលជាម្ចាស់នៃក្រុមហ៊ុនក្នុងស្រុកយ៉ាងតិច១១៤ក្រុមហ៊ុនក្នុងវិស័យចម្បងៗនៃប្រទេស រួមមានវិស័យអគ្គីសនី ទូរគមនាគម វិស័យរ៉ុករកនិងពាណិជ្ជកម្ម។ អង្គការនេះបានចោទប្រកាន់ក្រុមគ្រួសារត្រកូលហ៊ុនថាបំពានលើច្បាប់របស់ប្រទេសដើម្បីបង្កើតនូវអាណាចក្រពាណិជ្ជកម្មរបស់ខ្លួន។ ...

Shaun Turton and ផាក់ សៀងលី
http://www.phnompenhpost.com/national/inside-hun-familys-business-empire

សេចក្តីប្រកាសព័ត៌មានស្តីពីការប្រមូលរក្សាទុកគេហទំព័រចាស់របស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងប្រមូលរក្សាទុកគេហទំព័រចាស់ “opendevelopmentcambodia.net” ដោយផ្លាស់ទៅដាក់នៅលើអាសយដ្ឋានថ្មី “archive.opendevelopmentcambodia.net” ជំនួសវិញ។ នៅពេលដំណើរការនេះបញ្ចប់ អាសយដ្ឋាន “www.opendevelopmentcambodia.net” នឹងត្រូវបានប្រើប្រាស់ជំនួស https://opendevelopmentcambodia.net/ វិញ ជាអាសយដ្ឋានតែមួយគត់នៃគេហទំព័រផ្លូវការ របស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ អាស្រ័យហេតុនេះ យើងខ្ញុំសូមអភ័យទោស នូវរាល់ប្រការឆ្គាំឆ្គងទាំងឡាយដែលអាចកើតមានឡើង។  ...

កម្ពុជា​នឹង​ក្លាយ​ជា​ទីតាំង​សក្តានុពល​វិនិយោគ​ សម្រាប់​វិនិយោគិន​ចិន

វា​ជា​​វេទិកា​ធុរកិច្ច​កម្ពុជា-ចិន ដ៏​ធំ​លើក​ដំបូង​របស់​​​កម្ពុជា​ដែល​បាន​ទាក់ទាញ​​​​ក្រុម​វិនិយោគិន​ចិន​ជាច្រើន​រយ​នាក់​មក​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​​​​នៅ​ក្នុង​សេដ្ឋកិច្ច​ដែល​កំពុង​អភិវឌ្ឍន៍​យ៉ាង​រហ័ស ...

ចេង សុខហ័ង
http://bit.ly/2gSzZPR

រដ្ឋាភិ​បាល​គ្រោង​$៣០០ ​លាន​សាង​សង់​ចំណត​ផែ​ពហុ​បំណងថ្មី

ស្រប​ពេល​គោល​នយោបាយ​រដ្ឋាភិបាល​លើ​ការ​បន្ថយ​ថ្លៃ​ដឹកជញ្ជូននិង​កំណើន​បរិមាណ​កុង​តឺន័រ​ឆ្លងកាត់​កំពង់ផែ​កើន​ឡើង​រដ្ឋា​ភិបាល​កម្ពុជា​គ្រោង​ចំណាយ​៣០០​លាន​ដុល្លារ​សាងសង់​ចំណត​ផែ​ពហុ​បំណង​ថ្មី​មួយ​ទៀត​បន្ថែម​ពី​លើ​ផែ​ពហុ​បំណង​ដែល​កំពុង​សាងសង់​ដើម្បី​អនុញ្ញាត ...

ជា វណ្ណៈ
http://bit.ly/2iVpgp6

រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ អំពាវ​នាវ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធាន​ការ​ម៉ឹង​ម៉ាត់​ទប់​ស្កាត់​ពលកម្ម​លើ​

រដ្ឋមន្ត្រី​ក្រសួង​​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ កាល​ពី​ថ្ងៃ​ម្សិលមិញ​ បាន​អំពាវ​នាវ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​ឲ្យ​បាន​ម៉ឹង​ម៉ាត់​ទប់​ស្កាត់​ពលកម្ម​លើ​កុមារ​និង​ស្នើ​ឲ្យអង្គការ​សង្គម​ស៊ីវិល​ចូល​រួម​ឃ្លាំ​មើលនិង​រាយការណ៍​ជា​បន្ទាន់​ទៅ​ក្រុម ...

ប៉ិច សុធារី
http://bit.ly/2inPcfN

ឧបនាយករដ្ឋមន្ត្រី​ដែលជំនួស​តំណែង​​លោក​ សុខ អាន​ នាំ​មក​នូវ​​ក្តី​​សង្ឃឹម​​នៃ​ការ​ធ្វើ​កំណែទម្រង់

ទោះបីជាការគ្រប់គ្រងមួយចំនួនបានបាត់បង់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ តែនៅមានស្ថាប័នរដ្ឋ តំណែងក្នុងជួររដ្ឋាភិបាល និងតំណែងជាថ្នាក់ដឹកនាំជាច្រើនទៀតសម្រាប់អ្នកជំនាន់ក្រោយប្រកួតប្រជែងយក បន្ទាប់ពីលោក សុខ អាន បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ ៦៦ឆ្នាំ។ តំណែងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាតំណែងសំខាន់ជាងគេក្នុងចំណោមតំណែងសំខាន់ៗទាំងនោះ ត្រូវបានប្រគល់ភ្លាមៗកាលពីម្សិលមិញទៅឱ្យលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អាយុ ៦៧ឆ្នាំ ដែលក៏កំពុងរៀបចំពិធីបុណ្យសពលោក សុខ អាន។ ...

ហ្ចច រ៉ាយត៍ និង វណ្ណ រើន
http://www.cambodiadailykhmer.com/36871

​សេចក្ដីជូនដំណឹង​ស្តី​ពី​ ការ​ផ្តល់​សេវា​ជិះ​រថយន្តក្រុង​ដោយ​ឥត​គិតថ្លៃ​ ជូន​កម្មករ​-​កម្មការិនី​ រយៈពេល​២​ឆ្នាំ​ និង​ការ​កែសម្រួល​ខ្សែ​រត់​ថ្មី​

​នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៧​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ​ ពី​ការ​អនុញ្ញាត​ឲ្យ​កម្មករ​-​កម្មការិនី​ទាំងអស់​គ្នា​ ជិះ​រថយន្តក្រុង​គ្រប់​ខ្សែ​ដោយ​ឥត​គិតថ្លៃ​ របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ រយៈពេល​២​ឆ្នាំ ...

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf

នាយក​រដ្ឋ​មន្ត្រី​ចិន​បញ្ចប់​ទស្សនកិច្ច​នៅ​ភ្នំពេញ​ ដោយ​ធ្វើ​កិច្ចព្រមព្រៀង​​ជំនួយ​និង​វិនិយោគ​ទុន​ដ៏​សន្ធឹក​សន្ធាប់

នាយក​រដ្ឋ​មន្ត្រី​ចិន​កុម្មុយនីស្ត​ គឺលោក​ ​Li Keqiang​ ​បានបញ្ចប់​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​លោក​នៅ​កម្ពុជា​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​បាន​ធ្វើកិច្ច​ព្រម​ព្រៀង​ ​ការ​វិនិយោគ​ ​និងជំនួយ​ជា​ហិរញ្ញប្ប​ទាន​ជា​ច្រើន​សន្ធឹក​សន្ធាប់ដល់​ប្រទេស​កម្ពុជា។​ យ៉ាងហោច​ណាស់ ...

អូន ឆេងប៉រ
https://khmer.voanews.com/a/chinese-pn-concludes-his-visit-to-cambodia-with-enormous-aid-and-investment/4203780.html

​ប្រទេស​កម្ពុជា​កាត់​បន្ថយ​បំណុល​បរទេស​

​រដ្ឋាភិបាល​គ្រោង​នឹង​កាត់​បន្ថយ​បំណុល​បរទេស​របស់​ខ្លួន​ និង​បង្កើន​មូលធន​តាម​រយៈ​ការ​ចេញ​មូល​ប​ត្រ​បំណុល​ បើ​យោង​តាម​អ្នកតំណាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​ លោក​ វ​ង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​ថា​ “​ការ ...

ជា វណ្ណៈ
http://www.khmertimeskh.com/50102229/cambodia-to-reduce-foreign-debt/

ការ​នេសាទ​ធ្លាក់​ចុះ​នៅ​រដូវ​នេសាទ​លើក​ទី​ ២

​ខណៈ​ពេល​ដែល​ប្រទេស​ចូល​ដល់​រដូវ​ត្រី​លើក​ទី​ ២​ ការ​នេសាទ​ត្រី​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្លាក់​ចុះ​ដោយសារ​តែ​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល​។​ ដំណាក់កាល​ទី​ពីរ​នៃ​រដូវ​នេសាទ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២១​ ខែមករា​ និង​បញ្ចប់ ...

ជា វណ្ណៈ
http://www.khmertimeskh.com/50103907/fish-catches-to-decline-in-second-fishing-season/

អំពើពុករលួយជំរុញការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា

ព្រៃឈើកម្ពុជាកំពុងត្រូវបានធ្លាក់ចុះក្នុងអត្រាដ៏គួរអោយភ្ញាក់ផ្អើល ខណៈដែលអ្នកប្រមាញ់ និងមន្ត្រីពុករលួយទទួលបានផលប្រយោជន៍ពីការជួញដូរនៅទីផ្សារងងឹតនៃប្រភេទឈើកម្រដែលកំពុងត្រូវបាននាំចេញទៅប្រទេសវៀតណាម និងលើសពីនេះ។ អ្នកកាប់ឈើបានកាប់ដើមឈើដ៏កម្រ និងមានតម្លៃដោយខុសច្បាប់ដើម្បីលក់នៅក្នុងប្រទេសចិន និងអឺរ៉ុបដែលធ្វើឱ្យអត្រានៃការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាអាក្រក់បំផុតក្នុងចំណោមប្រទេសក្នុងពិភពលោក។ ហើយកងទ័ពត្រូវបានជាប់ពាក់ព័ន្ធក្នុងការជួញដូរខុសច្បាប់ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងឃាតកម្មផងដែរ។ ...

Kris Janssens
http://www.dw.com/en/corruption-fueling-deforestation-in-cambodia/a-42674051

កំណើន​ប្រជាជនត្រូវ​ការ​លំនៅឋាន​ថ្មី​ជាង​១​លាន​ទៀត​នៅ​ឆ្នាំ​២០៣០

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​អំពាវនាវ​ដល់​ស្ថាប័ន ក្រុមហ៊ុន​ឯកជន និង​អ្នក​ពាក់ព័ន្ធ​មក​ពី​គ្រប់​ភាគី ចូលរួម​បន្ថែម​ទៀត ក្នុង​ការ​បង្កើន​នូវ​ទីផ្សារ​លំនៅឋាន​សាធារណៈ សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម និង​ប្រាក់​ចំណូល​ទាប ខណៈ​ដែល​កម្ពុជា អាច​ត្រូវ​ការ​លំនៅឋាន​ថ្មី​ប្រមាណ​ជាង ១ ...

ប៉ិច សុធារី
http://bit.ly/2dT8tAY

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7kSJD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!