​សេចក្ដីជូនដំណឹង​ស្តី​ពី​ ការ​ផ្តល់​សេវា​ជិះ​រថយន្តក្រុង​ដោយ​ឥត​គិតថ្លៃ​ ជូន​កម្មករ​-​កម្មការិនី​ រយៈពេល​២​ឆ្នាំ​ និង​ការ​កែសម្រួល​ខ្សែ​រត់​ថ្មី​

​នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៧​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ​ ពី​ការ​អនុញ្ញាត​ឲ្យ​កម្មករ​-​កម្មការិនី​ទាំងអស់​គ្នា​ ជិះ​រថយន្តក្រុង​គ្រប់​ខ្សែ​ដោយ​ឥត​គិតថ្លៃ​ របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ រយៈពេល​២​ឆ្នាំ​ គិត​ចាប់ពី​ថ្ងៃ​ទី​២០​ ខែសីហា​នេះ​ ដល់​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៩​ ដោយ​គ្រាន់តែ​បង្ហាញ​កាត​ធ្វើ​ការងារ​ នឹង​ទទួល​បាន​សេវា​នេះ​ភ្លាមៗ​។​

​ទន្ទឹម​នឹង​នេះ​ រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​ ក៏​បាន​កែសម្រួល​ និង​បន្ថែម​ខ្សែ​រត់​ ដើម្បី​ផ្តល់​សេវា​កាន់តែ​ច្រើន​គោលដៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។​

 

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf