រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ អំពាវ​នាវ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធាន​ការ​ម៉ឹង​ម៉ាត់​ទប់​ស្កាត់​ពលកម្ម​លើ​

រដ្ឋមន្ត្រី​ក្រសួង​​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ កាល​ពី​ថ្ងៃ​ម្សិលមិញ​ បាន​អំពាវ​នាវ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​ឲ្យ​បាន​ម៉ឹង​ម៉ាត់​ទប់​ស្កាត់​ពលកម្ម​លើ​កុមារ​និង​ស្នើ​ឲ្យអង្គការ​សង្គម​ស៊ីវិល​ចូល​រួម​ឃ្លាំ​មើលនិង​រាយការណ៍​ជា​បន្ទាន់​ទៅ​ក្រុម​អធិការ​កិច្ច​ បើ​សិន​រក​ឃើញ​ករណី​ណាមួយ​ជៀស​វាង​ការ​ធ្វើ​របាយការណ៍​ណា​មួយ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​សង្គម​ និង​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​។

ការ​អំពាវ​នាវ​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ផែន​ការ​សកម្មភាព​ជាតិ​ស្តីពី ​ការ​កាត់​បន្ថយ​ពល​កម្ម​កុមារ និង​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់​​ធ្ង​រ​បំផុត​នៃ​ពលកម្ម​កុមារ​ឆ្នាំ២០១៦-​២០២៥ ​នៅ​ទីស្តីការ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។ ...

ប៉ិច សុធារី
http://bit.ly/2inPcfN