ការការពារព្រៃឈើ
ការកាប់បំផ្លាញព្រៃឈើ គឺជាបញ្ហានៅក្នុងប្រទេសកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ហើយវាកាន់តែអាក្រក់ទៅៗក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ តំបន់ការពារខ្លះត្រូវបានកាប់បំផ្លាញព្រៃឈើរហូតដល់សល់ព្រៃឈើតិចតួចប៉ុណ្ណោះ។ កម្ពុជាបានបាត់បង់គម្រប ...
វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
និស្សិតកំពុងឈរនៅជុំវិញ ម៉ូដែលបោះពុម្ព 3D នៅក្នុងពិព័រណ៍សំណង់មួយក្នុងរាជធានីភ្នំពេញ។ រូបភាព ថតដោយ ARC Hub PNH, ធ្នូ ២០១៤។ រូបភាពត្រូវបានប្រើដោយមានការអនុញ្ញាតពី ARC Hub PNH។ប្រទេសកម្ពុជា សម្រេចបាននូវការរីកចំរើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដ៏គួរឲ្យចាប់អារម្មណ៍ នាប៉ុន្មានទស្សវត្សចុងក្រោយនេះ ប៉ុន្តែទាក់ទងនឹងការអភិវឌ្ឍទៅលើចំណេះដឹងជាមូលដ្ឋាន កម្ពុជាមិនសូវមានការវិវឌ្ឍន៍ខ្លាំងទេ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង ...
ឧស្សាហកម្មនិស្សារណកម្ម
ឧស្សាហកម្មនិស្សារណកម្ម រួមមានវិស័យរុករករ៉ែ និងរ៉ែ ការរុករកឧស្ម័នធម្មជាតិ និងប្រេង រោងចក្រចម្រាញ់ប្រេង និងការទាញយកថ្មសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ដូចជាខ្សាច់ ថ្ម និងក្រួស។ ធនធាននិស្សារណកម្មរបស់ប្រទេសកម្ពុជាបានបាត់បង់យ៉ាង ...
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវជាតិមួយខ្សែនៅប្រទេសកម្ពុជា។ រូបភាព ថតដោយ ផេត ស្យូលៀន កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ហេដ្ឋារចនាសម្ព័ន្ធ បរិយាយអំពីទ្រព្យបង្កើតឡើង ដែលអនុញ្ញាតឱ្យប្រទេសមួយ ដំណើរការ ដូចជាផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គិសនី និងបណ្តាញចែកចាយទឹកស្អាត។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ របស់ក្រសួងផែនការ គូសបញ្ជាក់ពីទ្រព្យ និងយុទ្ធសាស្ត្រហេដ្ឋា ...
គោលដៅទី២ គ្រោះអត់ឃ្លានស្មើសូន្យ
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី២ សំដៅស្វែងរក “ការបញ្ចប់ការអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព” ដោយធានានូវការទទួលបានស្បៀងអាហារប្រកបដោយសុវត្ថិភាព និងអាហារគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់ ...
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
នៅក្នុងខែកញ្ញា ឆ្នាំ ២០១៥ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តនូវរបៀបវារៈឆ្នាំ ២០៣០ ថ្មី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ គោលដៅទាំងនេះមានចំនួន ១៧ ដែលត្រូវបានគេស្គាល់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដោយមានគោលបំណងដើម្បីនាំទៅរកសកម្មភាព ...
គោលនយោបាយ និងការគ្រប់គ្រងការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
នៅក្នុងសន្ទស្សន៍ហានិភ័យពិភពលោកសម្រាប់ឆ្នាំ ២០២០ កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសដែលងាយរងគ្រោះបំផុតទី ១៦ នៅក្នុងចំនោមប្រទេសចំនួន ១៨១ ជុំវិញពិភពលោក ដែលមាន ...
គោលនយោបាយ និងការគ្រប់គ្រងវិស័យអប់រំ
រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត។ ប៉ុន្មានឆ្នាំមកនេះ គោលនយោបាយ និងបទប្បញ្ញត្តិត្រូវបានអនុវត្តដើម្បីបង្កើនគុណភាពអប់រំ ភាពងាយស្រួល ប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព។ គោលនយោបាយ និងបទប្បញ្ញត្តិទាំងនោះរួមមាន ផែនការយុទ្ធសាស្ត្រអប់រំ ២០១៩-២០២៣, ...
គោលនយោបាយ និងការគ្រប់គ្រងទឹក
នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។502ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។503ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ504 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។505យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/ ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...
គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៩ ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មដែលមានចីរភាព និងភាពស៊ាំ រួមទាំងសហគ្រាសខ្នាតតូច។ គោលដៅនេះ ចូលរួមដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពបច្ចេកវិទ្យានៃឧស្សាហកម្ម។ លទ្ធភាព ...
ក្រសួងកិច្ចការនារី
ក្រសួងកិច្ចការនារី។ រូបថតពី គេហទំព័រហ្វេសប៊ុករបស់ក្រសួង ថតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។ការបង្កើតទ្បើងយោងតាម ព្រះរាជក្រឹត្យលេខ នស/រកម/០១៩៩/២២ ក្រសួងកិច្ចការនារីត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។ ក៏ប៉ុន្តែ ក្រសួងកិច្ចការនារីបានក្លាយជាក្រសួងកិច្ចការនារី និងអតីតយុទ្ធជន ...
ផ្សារមូលបត្រ (ផ្សារភាគហ៊ុន)
ចាប់ផ្ដើមពីឆ្នាំ ២០០១ មក កិច្ចដំណើរការបានចាប់ផ្តើមលើការជំរុញការបង្កើតផ្សារភាគហ៊ុនកម្ពុជា (CSE ឬ CSX) ដើម្បីជាមធ្យោបាយគាំទ្រទៅដល់ប្រព័ន្ធសេដ្ឋកិច្ចក្នុងដំណើរការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ ទីផ្សារភាគហ៊ុនបានជួយសម្រួលទៅដល់ដំណើរការទិញ និង ...
ជំនួយពីប្រទេសចិន
ការសាងសង់បណ្ណាល័យមួយដែលផ្តល់មូលនិធិដោយថវិការបស់ចិន។ រូបភាព ដោយ Micheal Coaghlan, ថតនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៤។ ក្រោមអាជ្ញាបណ្ណ (CC-BY-SA 2.0)។ខណៈដែលពីមុនប្រទេសនេះធ្លាប់តែមិនចុះសម្រុងជាមួយរដ្ឋាភិបាលសព្វថ្ងៃ ឥឡូវនេះប្រទេសចិន បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជាតិទាំងពីរនេះ កាន់តែជិតស្និទ្ធិគ្នាឡើងៗ ដែលជាកត្តាអំណោយផលដល់ប្រទេសកម្ពុជា។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ប្រទេសចិន មានទំនាក់ទំនងជាមួយប្រទេសកម្ពុជា មិនដូចម្ចាស់ជំនួយទ្វេរភាគីដ៏ទៃទៀតនោះទេ។ មូលនិធិដែលបានផ្តល់ឱ្យដោយប្រទេសចិនមានច្រើនទម្រង់ ប៉ុន្តែទឹកប្រាក់ដ៏ច្រើនលើសលុបនៃមូលនិធិនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន និងកម្ចីមិនមែនសម្បទាន។ការវិនិយោគក្រុមហ៊ុន មានន័យថាជាការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ដោយក្រុមហ៊ុនចិន ដើម្បីសាងសង់ ឬធ្វើកិច្ចការលើគម្រោង ឬផ្តល់ជាមូលនិធិសម្រាប់ក្រុមហ៊ុនខ្មែរដែលមានស្រាប់។ ជំនួយបែបនេះ គឺត្រូវបានគេហៅថា “ការវិនិយោគផ្ទាល់ពីបរទេស (FDI)”។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មិនមែនជាមូលនិធិសប្បុរសធម៌នោះទេ។ ខណៈដែលវាពិតជាបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាអ្នកទទួលក្នុងក្របខណ្ឌខ្លះ ការជជែកពិភាក្សាជាច្រើនក៏ចោទសួរទៅលើអ្នកដែលទទួលផលប្រយោជន៍ច្រើនបំផុត (និងទទួលដែលទទួលរងផលប៉ះពាល់ច្រើនបំផុត)ពីការវិនិយោគនេះផងដែរ។ ការវិនិយោគផ្ទាល់ពីបរទេស(FDI) បានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ប៉ុន្តែកំណើនសេដ្ឋកិច្ចនេះប្រហែលជាមិនទាន់ជាប្រយោជន៍ឧត្តុង្គឧត្តមសម្រាប់ប្រជាជនខ្មែរនៅឡើយទេ។ប្រទេសចិន ...
ស្ត្រីក្នុងការអភិវឌ្ឍ
លោកស្រីបណ្ឌិត តាន់ រស្មី ជាអ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យនៃនាយកដ្ឋានវិស្វកម្មគីមី និងបច្ចេកវិទ្យាចំណីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ រូបថតពី USAID Asia កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។ ក្រោមអាជ្ញារបណ្ណ CC BY-NC-SA 2.0ក្របខ័ណ្ឌគោលនយោបាយជាតិដែលពាក់ព័ន្ធតាមទស្សនៈរបស់រដ្ឋាភិបាលទាំងមូល ...
គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
ទឹកជំនន់នៅកម្ពុជា ឆ្នាំ២០១១។ រូបភាព ថតដោយ គណៈកម្មការអឺរ៉ុប, ១១ តុលា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0។នៅប្រទេសកម្ពុជា ព្យុះ ទឹកជំនន់ និងរន្ទះបាញ់ គឺជាគ្រោះមហន្តរាយធម្មជាតិចម្បង ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្សសត្វ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ខណៈដែល គ្រោះរាំងស្ងួត បង្កឱ្យ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។ពាណិជ្ជកម្មអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុង ...
គោលដៅទី១៤ ជីវិតក្រោមទឹក
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ គឺសំដៅលើអន្តរអំពើរវាងមនុស្ស ជាមួយនឹងមហាសមុទ្រ។ ជាពិសេស វាមានគោលបំណងដើម្បីអភិរក្ស និងគ្រប់គ្រងការប្រើប្រាស់នៃមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រ សម្រាប់ការអភិវឌ្ឍ ...