អំពៅ

កំណើន​ផលិតកម្ម​ស្ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្កើត​សក្តានុពល​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ជីវ​ឥន្ធនៈ​ ពី​ដំណាំ​អំពៅ​។​ សក្តានុពល​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ​ ទោះបីជា​ការ​វិនិយោគ​បរទេស​អាច​បង្ក​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ក៏​ដោយ​។​ ដំណាំ​ស្ករ​មាន​ច្រើន​ប្រភេទ​ដូច​ជា​៖​ ដំណាំ​អំពៅ​ ត្នោត​ និង​ឆៃថាវ​ស្ករ​ជាដើម​។​ ស្ករអំពៅ​ និង​ស្ករត្នោត​ គឺជា​ប្រភេទ​ស្ករ​ចម្បង​ ដែល​ដាំ​ដុះ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​1

អំពៅក្រហម។ រូបភាព ដោយ Matt Jacoby​ ថតនៅថ្ងៃទី ២៦​ ខែសីហា ឆ្នាំ២០០៦។​ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.។

​ការ​ដាំ​ដុះ​ដំណាំ​អំពៅ​

​ដំណាំ​អំពៅ​ជា​ធម្មតា​ត្រូវការ​ទឹក​ ដូច្នេះ​តំបន់​ដែល​អាច​ដាំ​ដុះ​បាន​ត្រូវ​មាន​ប្រព័ន្ធ​ស្រោចស្រព​ ឬ​ទឹក​គ្រប់គ្រាន់​។​2​ ដំណាំ​អំពៅ​ភាគច្រើន​ ត្រូវ​បាន​ដាំ​នៅ​ ខេត្តកំពង់ស្ពឺ​ កោះកុង​3​ ឧត្តរមានជ័យ​4​ និង​ខេត្តព្រះវិហារ​។​5​ ការ​ដាំ​ដុះ​ដំណាំ​អំពៅ​បាន​កើនឡើង​ពី​ ១៣.២៩៧​ ហិ​កតា​ ក្នុង​ឆ្នាំ​ ២០០៨​ ដល់​ ២៩.៧០៣​ ហិ​កតា​ នៅ​ឆ្នាំ​ ២០១៩​។​6​ ទិន្នផល​អំពៅ​មាន​ចំនួន​ ២៨.៩៧២​ គីឡូក្រាម​ក្នុង​មួយ​ហិ​កតា​ ក្នុង​ឆ្នាំ​ ២០០៨​ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​ ២២.២៥១​ គីឡូក្រាម​ក្នុង​មួយ​ហិ​កតា​ នៅ​ឆ្នាំ​ ២០១៩​។​7​ ទោះ​យ៉ាងណា​ បរិមាណ​ផលិតកម្ម​សរុប​នៃ​ដំណាំ​អំពៅ​បាន​កើន​ឡើងជា​លំដាប់​ ពី​ ៣៨៥.២៣៨​ តោន​ ក្នុង​ឆ្នាំ​ ២០០៨​ ដល់​ ៦៦០.៩១៩​ តោន​ ក្នុង​ឆ្នាំ​ ២០១៩​។​8

​ផលិតផល​ដំណាំ​អំពៅ​

​ដំណាំ​អំពៅ​អាច​ត្រូវ​បាន​ប្រើ​ ដើម្បី​បង្កើត​ជីវៈ​អេតាណុល​9​ ដែល​ជា​ទំរង់​ជីវ​ឥន្ធនៈ​រាវ​ ហើយ​ជា​ទូទៅ​វា​ត្រូវ​បាន​លាយ​ជាមួយ​ប្រេងសាំង​។​10​ ការ​ប្រើប្រាស់​អំពៅ​ដើម្បី​ផលិត​ជីវៈ​អេតាណុល​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ការ​ផលិត​អេតាណុល​ជំនាន់​ទី​ ១​។​11

​កាក​អំពៅ​អាច​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​ផលិត​អេតាណុល​ជំនាន់​ទី​ ២​។​ ជីវ​ឥន្ធនៈ​ជំនាន់​ទី​ ២​ ផលិត​ចេញពី​វត្ថុធាតុដើម​ ដែល​មិនមែន​ជា​អាហារ​ និង​កាក​សំណល់​ ដើម្បី​កាត់​បន្ថយ​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង​ ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ដំណាំ​ចំណីអាហារ​ ដើម្បី​ផលិត​ជីវ​ឥន្ធនៈ​ជំនាន់​ទី​ ១​។​

​នៅ​លើ​រូបភាព​ទូទៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ អំពៅ​ត្រូវ​បាន​ដុត​ក្នុង​ឡ​ចំហាយ​ ដើម្បី​ផ្គត់ផ្គង់​ថាមពល​ដល់​រោងចក្រ​ឧស្សាហកម្ម​។​ ទម្រង់​បែបបទ​ នៃ​ការ​ផលិត​ជីវៈ​អេតាណុល​មិន​មាន​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​ទេ​។​12

​នៅ​ឆ្នាំ​ ២០១៣​ ការ​ផលិត​ស្ករ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​ បាន​បង្កើត​ឱ្យ​មាន​សក្តានុពល​ នៃ​ការ​ផលិត​ជីវៈ​អេតាណុល​ ក៏​ដូច​ជា​កើនឡើង​ការ​វិនិយោគ​បរទេស​លើ​គម្រោង​រោងចក្រ​ជីវៈ​អេតាណុល​ផង​ដែរ​។​13​ ក្រុមហ៊ុន​ Kamadhenu​ Ventures​ (Cambodia)​ Ltd​ បាន​វិនិយោគ​ក្នុង​ផ្នែក​មួយ​ នៃ​ការ​បណ្តាក់ទុន​រួម​គ្នា​ នៅ​ក្នុង​គម្រោង​ស្ករ​ដែល​ផ្តោត​សំខាន់​លើ​រោងចក្រ​ផលិត​ស្ករអំពៅ​ និង​រោងចក្រ​អេតាណុល​ និង​ថាមពល​កម្តៅ​ក្នុង​ឆ្នាំ​ ២០១៣​។​ រោងចក្រ​ត្រូវ​បាន​រចនា​ឡើង​ ដើម្បី​ផលិត​ស្ករ​ចំនួន​ ៣.៥០០​ តោន​ក្នុង​មួយ​ថ្ងៃ​ ខណៈ​ដែល​រោងចក្រ​ថាមពល​ត្រូវ​បាន​គេ​រំពឹង​ថា​ អាច​ផលិត​អេតាណុល​បាន​ ៣០.០០០​ លី​ត្រ​ និង​អគ្គិសនី​ ២០​ មេ​ហ្គា​វ៉ា​ត់​ក្នុង​មួយ​ថ្ងៃ​។​14​  ​យោង​តាម​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​កត់​សម្គាល់ថា​ ចម្ការ​អំពៅ​ប្រមាណ​ ១០​ ម៉ឺន​ហិ​កតា​ មាន​សមត្ថភាព​ផលិត​ស្ករ​ចម្រាញ់​បាន​ ១,៨​ លាន​តោន​ នៅ​ឆ្នាំ​ ២០១៧​។​ ចម្ការ​អំពៅ​ត្រូវ​បាន​ដាំ​ដុះ​ដោយ​ក្រុមហ៊ុន​ Kamadhenu​ Ventures​ (Cambodia)​ Ltd,​ Rui​ Feng​ និង​ក្រុមហ៊ុន​ ស្ករស​ភ្នំពេញ។​15

​ក្រុមហ៊ុន​ស្ករ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ បាន​វិនិយោគ​ ៣៦០​ លាន​ដុល្លារ​ នៅ​ខេត្តព្រះវិហារ​។​ ក្រុមហ៊ុន​អាច​ផលិត​ស្ករអំពៅ​បាន​ ២០.០០០​ តោន​ និង​ស្ករ​ចម្រាញ់​ ២.០០០​ តោន​ក្នុង​មួយ​ថ្ងៃ​។​ ក្រុមហ៊ុន​ក៏​អាច​ផលិត​ស្ករ​បាន​ ៣៦០.០០០​ តោន​ និង​អេតាណុល​ ៥០.០០០​ លី​ត្រ​ ព្រមទាំង​ថាមពល​អគ្គិសនី​ ៩​ មេ​ហ្គា​វ៉ា​ត់​ជា​រៀង​រាល់​ឆ្នាំ​។​16​  ​ប៉ុន្តែ​ ក្រុមហ៊ុន​បាន​បញ្ឈប់​ការ​ផលិត​នៅ​ដើមឆ្នាំ​ ២០២០​។​17

​ការ​បណ្តាក់ទុន​រួម​គ្នា​រវាង​រោងចក្រ​ផលិត​ស្ករអំពៅ​ រវាង​ក្រុមហ៊ុន​ ម៉ុង​ ឬ​ទ្ធី​ គ្រុប​ និង​លោក​ Charoen​ Sirivadhakdi​ ដែល​ជា​មហាសេដ្ឋី​ថៃ​ ដែល​ប្រើប្រាស់​ផ្ទៃដី​ទំហំ​ ៥.០០០​ ហិ​កតា​ ត្រូវ​បាន​ប្រកាស​នៅ​ឆ្នាំ​ ២០០៦​។​ រោងចក្រ​គ្រោង​ផលិត​ស្ករស​ចំនួន​ ៦០.០០០​ តោន​ កាក​ស្ករអំពៅ​ ២៤.០០០​ តោន​ និង​អាល់កុល​ ៦​ លាន​លី​ត្រ​ ជា​រៀង​រាល់​ឆ្នាំ​។​ គម្រោង​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ត្រូវ​បាន​បាន​បោះបង់​ចោល​ បន្ទាប់​ពី​មាន​បញ្ហា​ដោយសារ​ទឹកជំនន់​។​18​  

​រោងចក្រ​ស្ករស​ធំ​ជាងគេ​ ដែល​មា​នទី​តាំងនៅ​ខេត្តកំពង់ស្ពឺ​ បាន​បើក​ដំណើរការ​ កាលពី​ខែធ្នូ​ ឆ្នាំ​ ២០១២​ ដោយ​មាន​ទុន​វិនិយោគ​ ១៥០​ លាន​ដុល្លារ​ ពី​ក្រុមហ៊ុន​ លី​ យ៉ុ​ង​ផាត់​ ខូ​អិ​ល​ធី​ឌី​ ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​។​19​ ក្រុមហ៊ុន​ទទួលបានដី​សម្បទាន​ចំនួន​ ៩.៣០០​ ហិ​កតា​។​20​ ផលិតផល​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ គឺ​ស្ករ​ចម្រាញ់​ ស្ករស​ និង​ស្ករ​ឆៅ​។​21​ នៅ​ឆ្នាំ​ ២០២០​ ក្រុមហ៊ុន​ បាន​រាយការណ៍​ថា​ ខ្លួន​អាច​ផលិត​ស្ករស​បាន​រហូត​ដល់​ ១០២.០០០​ តោន​ ជា​រៀង​រាល់​ឆ្នាំ​ ពី​ចម្ការ​នៅ​ខេត្តកំពង់ស្ពឺ​ និង​ខេត្តកោះកុង​។​22

​ទាក់ទង​នឹង​ដំណាំ​អំពៅ​

ឯកសារយោង

  1. 1. ​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​,​ “​ដំណាំ​ស្ករ​ និង​ដំណាំ​ជាតិ​ផ្អែម​ ព្រមទាំង​ផលិតផល​ដែល​ទទួល​បាន​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  2. 2. Ung,​ Luyna​ et​ al.,​ “​ប្រទេស​កម្ពុជា​៖​ ស្ថានភាព​ និង​សក្តានុពល​សម្រាប់​ការ​អភិវឌ្ឍ​ជីវ​ឥន្ធនៈ​ និង​ថាមពល​កកើត​ឡើង​វិញ​នៅ​ជនបទ​,”​ ធនាគារអភិវឌ្ឍន៍អាស៊ី​,​ ឆ្នាំ​ ២០០៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  3. 3. ​ស សុ​ជាតិ​,​ “​ការ​ផលិត​ស្ករស​កើនឡើង​ដល់​ ១០២.០០០​ តោន​ក្នុង​មួយ​ឆ្នាំ​,”​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​ ០៤​ ខែធ្នូ​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  4. 4. ​ការ​អភិវឌ្ឍ​អន្តរជាតិ​,​ “​ប្រទេស​កម្ពុជា​៖​ បញ្ហា​ប្រឈម​ក្នុង​ការ​ដណ្តើម​យក​ដី​របស់​ Mitr​ Phol​ និង​ការ​សម្អាត​បៃតង​ Bonsucro,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  5. 5. Joshua​ Lipes,​ “​ដំណាំ​អំពៅ​នៅ​ខេត្តព្រះវិហារ​,”​ វិទ្យុ​អាស៊ី​សេរី​,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  6. 6. KNOEMA,​ “​ប្រទេស​កម្ពុជា​ -​ ផ្ទៃដី​ដំណាំ​អំពៅ​ដែល​បាន​ប្រមូល​ផល​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  7. 7. KNOEMA,​ “​ប្រទេស​កម្ពុជា​ -​ ទិន្នផល​ដំណាំ​អំពៅ​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  8. 8. KNOEMA,​ “​ប្រទេស​កម្ពុជា​ -​ បរិមាណ​ផលិតផល​អំពៅ​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  9. 9. Paturau,​ J.M.,​ “​ការ​ប្រើប្រាស់​ដំណាំ​អំពៅ​ និង​អនុ​ផលរប​ស់វា​នៅ​ក្នុង​វិស័យ​ក​សិ​-​ឧស្សាហកម្ម​,"​ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  10. 10. Williamson,​ Andrew,​ “​ជីវ​ឥន្ធនៈ​៖​ ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព​នៅ​កម្ពុជា​?"​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​។​
  11. 11. Furlan,​ Felipe​ F.​ et​ al.,​ “​ថាមពលអគ្គិសនី​ទល់​នឹង​ជីវៈ​អេតាណុល​ផលិត​ពី​កាក​អំពៅ​៖​ តើ​វា​មាន​តម្លៃ​ដែល​អាច​បត់បែន​បាន​ទេ​?”​ ជីវៈ​បច្ចេកវិទ្យា​សម្រាប់​ជីវ​ឥន្ធនៈ ​៦,​ លេខ​ ១៤២,​ (២០១៣)​។​
  12. 12. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  13. 13. Ellis,​ Karen​ et​ al.,​ “​សេចក្តី​សង្ខេប​គោលនយោបាយ​ស្តី​ពី​ការ​ប្រកួតប្រជែង​កាបូន​ទាប​នៅ​កម្ពុជា​,"​ អូ​ឌី​អាយ​,​ ឆ្នាំ​២០១៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  14. 14. ​បុគ្គលិក​និពន្ធ​,"​វៀតណាម​វិនិយោគ​លើ​គម្រោង​ស្ករស​ធំ​ជាងគេ​នៅ​កម្ពុជា​,"​ ព័ត៌មាន​ VOV,​ ថ្ងៃ​ទី​ ២៧​ ខែឧសភា​ ឆ្នាំ​២០១៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  15. 15. ​បុគ្គលិក​ភ្នំពេញ​ប៉ុស្តិ៍​,​ "​ស្ករ​បាន​ផ្លាស់​ប្តូរ​បន្តិច​ម្តងៗ​ទៅ​កាន់​ទីផ្សារ​,"​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ១៦​ ខែមីនា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៩​ ខែសីហា​ ឆ្នាំ​២០២១​។​
  16. 16. ​ស​ ចាន់​ដា​រ៉ា​,​ "​រោង​ម៉ាស៊ីន​ស្ករស​ដ៏​ធំ​បាន​ត្រៀមខ្លួន​ពង្រីក​ខ្លួន​,"​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ២០​ ខែមេសា​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  17. 17. ស៊ុន ណារិន,​ “​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ដ៏​ធំ​មួយ​បាន​បាត់​ខ្លួន​ពី​ខេត្តព្រះវិហារ​,"​ ព័ត៌មាន​ VOA,​ ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  18. 18. ឈុន សុផល​,​ “​ចម្ការ​អំពៅ​នៅ​ខេត្តកោះកុង​​,"​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ១២​ ខែកញ្ញា​ ឆ្នាំ​២០០៨,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  19. 19. ​ប្រចាំ​ស​ប្តា​ហ៍​អាស៊ី​អាគ្នេយ៍​,​ "​កម្ពុជា​បើក​ដំណើរការ​រោងចក្រ​ផលិត​ស្ករអំពៅ​ធំ​ជាងគេ​ទី​ ១​ ជាមួយនឹង​ការ​វិនិយោគ​ ១៥០​ លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ក្នុងស្រុក​,"​ ថ្ងៃ​ទី​ ២៧​ ខែធ្នូ​ ឆ្នាំ​២០១២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  20. 20. ​សុខ​ ចាន់​,​ "​ចិន​បាន​ស្នើ​ទិញ​អំពៅ​បន្ថែម​ពី​កម្ពុជា​,"​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​ ១២​ ខែមករា​ ឆ្នាំ​២០០៨,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  21. 21. "​សេចក្តីណែនាំ​របស់​ លី​ យ៉ុ​ង​ ផាត់​ គ្រុប​,"​ ក្រុមហ៊ុន​ ស្ករស​ភ្នំពេញ​,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​។​
  22. 22. ស សុជាតិ,​ “​ការ​ផលិត​ស្ករ​សមាន​ចំនួន​ ១០២.០០០​ តោន​ក្នុង​មួយ​ឆ្នាំ​,"​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​ ០៤​ ខែធ្នូ​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

AVZcg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!