ពលកម្ម
កម្មករកាត់ដេរ កំពុងតម្រង់ជួររង់ចាំទទួលអាហារ។ រូបភាព ថតដោយ អង្គការ ពលកម្មអន្តរជាតិ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៥។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ប្រទេសកម្ពុជា ជាប្រទេសដែលមានអត្រាចូលរួមកម្លាំងពលកម្ម និងកម្រិតនៃការបំពេញការងារដោយខ្លួនឯងខ្ពស់ ខណៈពេលដែលអត្រានៃអ្នកអត់ការងារធ្វើនៃប្រទេសនេះមានកម្រិតទាប កត្តាទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីការពឹងផ្អែករបស់ប្រទេសនេះទៅលើវិស័យកសិកម្ម ដើម្បីទ្រទ្រង់ដល់ជីវភាពនៅក្នុងគ្រួសារ និងដើម្បីជួយទ្រទ្រង់វិសាលភាពនៃវិស័យសេដ្ឋកិច្ច។ ប្រជាជនកម្ពុជាជាច្រើនកំពុងងាកទៅរកការងារមិនត្រូវការជំនាញនានានៅក្នុងទីក្រុង នេះដោយសារការអភិវឌ្ឍនៃវិស័យឧស្សាហកម្ម ដែលជាវិស័យមួយអាចផ្តល់ប្រាក់ឈ្នួលខ្ពស់ និងមិនសូវជាប្រឈម ...
គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការដោះមីន
(English) Cambodia is one of the countries most affected by land mines and explosive remnants of war as a result of its tumultuous history. The country is working with a variety of partners to demine the country by 2019. ...
ការកម្រិតពន្ធអាករ
ឡានដឹកទំនិញធនធ្ងន់នៅលើកំណាត់ផ្លូវមួយនៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបភាព ថតដោយ Phalinn Ool កាលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0អគ្គនាយកដ្ឋានពន្ធដារ បានរាយការណ៍ពីចំណូលពន្ធនា ៩០០លានដុល្លារអាមេរិក នៅឆ្នាំ២០១៣ និង ១.០៦ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៤ ដែលមានកំណើន ១៧.៧ ភាគរយ។103 លើសពីនេះ សម្រាប់រយៈពេល ៩ខែដំបូង នៃ ...
សុខភាពមាតា និងទារក
ចំនួនម្តាយដែលស្លាប់នៅក្នុងអំឡុងពេលសម្រាលបុត្របានកាត់បន្ថយជិតពាក់កណ្តាលក្នុងរយៈពេលជាងបួនឆ្នាំមកនេះ ពីចំនួន ១៨២ នាក់ នៅឆ្នាំ ២០១១ មកនៅត្រឹម ១០០ នាក់ នៅឆ្នាំ ២០១៥។127 ការស្លាប់ក្នុងចំនោមកុមារក៏បានធ្លាក់ចុះផងដែរ បើទោះជាចំនួននេះនៅតែ ...
ការទិញលក់ និងការធ្វើពាណិជ្ជកម្មដីធ្លី
(English) The legal framework surrounding land sales and transfers was obliterated by the 2007 Civil Code, leaving little legal guidance. Forced land sales and distress sales are a substantial cause of land tenure insecurity in Cambodia. They are a significant cause of landlessness, and it ...
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវជាតិមួយខ្សែនៅប្រទេសកម្ពុជា។ រូបភាព ថតដោយ ផេត ស្យូលៀន កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ហេដ្ឋារចនាសម្ព័ន្ធ បរិយាយអំពីទ្រព្យបង្កើតឡើង ដែលអនុញ្ញាតឱ្យប្រទេសមួយ ដំណើរការ ដូចជាផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គិសនី និងបណ្តាញចែកចាយទឹកស្អាត។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ របស់ក្រសួងផែនការ គូសបញ្ជាក់ពីទ្រព្យ និងយុទ្ធសាស្ត្រហេដ្ឋា ...
សម្បទានដីសង្គមកិច្ច
(English) Social land concessions (SLCs) are intended to provide to the landless or land-poor land on which to establish residences and/or generate income through agriculture. The Cambodian Government that more than 30,000 households have received land as social land concessions. Despite its pro-poor intention, the ...
គ្រោះរាំងស្ងួត
ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ ...
គោលនយោបាយ និងការគ្រប់គ្រងទឹក
នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។321ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។322ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ323 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។324យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/ ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...
តំបន់សមុទ្រ និងឆ្នេរ
បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបសិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ355 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។356ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ ...
ការនាំចេញ/នីហរណ
នាយករដ្ឋមន្រ្តីនៃកម្ពុជាលោក ហ៊ុន សែន និងរដ្ឋមន្រ្តីកម្ពុជាដទៃទៀតបានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។បន្ទាប់ពីដំណើរការសេដ្ឋកិច្ចរឹងមាំអស់រយៈពេលពីរទសវត្សរ៍ ប្រទេសកម្ពុជាបានផ្លាស់ប្តូរទៅជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយបានកំណត់ទិសដៅនៃការឈានទៅក្លាយជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ...
គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្ម
វិស័យកសិកម្មនៅកម្ពុជាបានស្រូបយកកម្លាំងពលកម្មប្រមាណ ៥៦ភាគរយក្នុងឆ្នាំ២០១០។ វិសាលភាពនៃវិស័យមួយ សំដៅលើគោលនយោបាយដែលត្រូវបានបង្កើតឡើងមានឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់ដល់ប្រទេសទាំងមូល។ គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្មត្រូវបានស្ថិតក្រោមបន្ទុករបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។ ក្រសួងទទួលបន្ទុកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនិងស្ថាប័នរដ្ឋនានា ដែលក្នុងនោះ វិស័យកសិកម្មមានការប្រទាក់អាស្រ័យជាមួយវិស័យផ្សេងៗទៀតរួមមាន វិស័យឧស្សាហកម្ម ដឹកជញ្ជូននិងពាណិជ្ជកម្ម ។ គោលនយោបាយត្រូវបានផ្តោតទៅលើការបង្កើនជំនាញនិងចំណេះដឹងពាក់ព័ន្ធ, ផលិតកម្ម, ពិពិធកម្ម, សមត្ថភាពក្នុងការកែច្នៃ, ការស្តុកទុក, ការចែកចាយ និងការស្វែងរកទីផ្សារ។ ...
ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា
មាត្រា ៦៨ នៃរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានចែងថា រដ្ឋាភិបាលត្រូវផ្តល់ការអប់រំកម្រិតបឋម និងមធ្យមសិក្សាដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទាំងអស់ហើយម្នាក់ៗត្រូវបន្តការសិក្សាជាមូលដ្ឋានយ៉ាងហោចណាស់ឲ្យបានរយៈពេល ៩ ឆ្នាំ។ ការអប់រំគឺជាក្បាលម៉ាស៊ីន ...
ដំណាំជីវឥន្ធនៈ
ដំណាំជីវឥន្ធនៈមានសក្តានុពលគួរឱ្យកត់សម្គាល់ ក្នុងការរួមចំណែកដល់តម្រូវការថាមពលនាពេលអនាគតនៅទូទាំងពិភពលោក។ ដីកសិកម្មបានផ្តល់ឱ្យនូវជម្រើសក្នុងការដាំដុះដំណាំជីវឥន្ធនៈជំនួសផលិតកម្មអាហារដែលមានលក្ខណៈសាមញ្ញ ...
ដីសមូហភាព
(English) Though there are multiple forms of communal property, the rights associated with indigenous communal property are subject to significant legal and socio-economic issues. Indigenous communities are culturally very different from the rest of Cambodia, and the law provides them with the opportunity to obtain ...
គោលនយោបាយ និងការគ្រប់គ្រងវិស័យសុខាភិបាល
ប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពដែលផ្តល់លទ្ធភាពទទួលបានសេវាកម្មស្មើភាពគ្នាមានសារៈសំខាន់ណាស់ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាជនក្នុងប្រទេសមួយ។ ទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ខិតខំធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់ពួក ...
ទន្លេ និងបឹង
រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។568 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...
ផ្សារមូលបត្រ (ផ្សារភាគហ៊ុន)
ចាប់ផ្ដើមពីឆ្នាំ ២០០១ មក កិច្ចដំណើរការបានចាប់ផ្តើមលើការជំរុញការបង្កើតផ្សារភាគហ៊ុនកម្ពុជា (CSE ឬ CSX) ដើម្បីជាមធ្យោបាយគាំទ្រទៅដល់ប្រព័ន្ធសេដ្ឋកិច្ចក្នុងដំណើរការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ ទីផ្សារភាគហ៊ុនបានជួយសម្រួលទៅដល់ដំណើរការទិញ និង ...
ការឃ្លាំមើលតុលាការ
ការគោរពសម្រាប់គុណតម្លៃខ្ពស់ គឺជាគន្លឹះនៃភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងតុលាការ។652 គុណតម្លៃអន្តរជាតិដែលត្រូវបានទទួលស្គាល់សម្រាប់ចៅក្រមទាំងអស់ រួមមាន ភាពឯករាជ្យ និងភាពមិនលំអៀង ភាពស្មោះត្រង់ សមភាពនៃការឱ្យតម្លៃ ...