​តំបន់​សមុទ្រ និង​ឆ្នេរ​

បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖

  • ខេត្តកោះកុង
  • ខេត្តព្រះសីហនុ
  • ខេត្តកំពត
  • ខេត្តកែប

សិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ1 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។

តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។2

Sihanoukville Bay, Cambodia. Photo by Axel Drainville, uploaded on 9 May 2011. Licensed under CC BY-NC 2.0.

ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.

បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ បានប៉ាន់ប្រមាណថា នៅក្នុងដែនសមុទ្រកម្ពុជា មានវត្តមាន ស្មៅសមុទ្រ ១០ប្រភេទ, ផ្កាថ្មរឹង ៧០ ប្រភេទ, ដើមកោងកាង ៣០ ប្រភេទ និងត្រី ៤៣៥ ប្រភេទ។3 បន្ថែមពីនេះ មានប្រភេទសត្វ និងរុក្ខជាតិដែលគួរឱ្យកត់សម្គាល់មួយចំនួនទៀត ដូចជា សត្វឌូហ្គាំង និងសេះសមុទ្រ។ ការធ្វើស្ថិតិថនិកសត្វនៅក្នុងទឹករបស់កម្ពុជាឆ្នាំ ២០០១ បានរកឃើញមាន ១០ប្រភេទសត្វ (សត្វផ្សោត និងបាឡែន)4។ ការអភិរក្ស និងការការពារប្រព័ន្ធអេកូឡូស៊ីទាំងនោះនៅតែជាបញ្ហានៅឡើយ។ ជាឧទាហរណ៍៖ បញ្ហាសុខភាពដែលគេបានសង្កេតនៅលើផ្កាថ្មបានរកឃើញថា មានការលេចឡើងនូវពណ៌សយ៉ាងខ្លាំង(ឡើងស្លេក)។5 ការគំរាមកំហែងមួយចំនួនត្រូវបានគេលើកមកបង្ហាញតាមរយៈគម្រោងអភិរក្សតំបន់ផ្កាថ្មកម្ពុជា ដែលរាប់ទាំងការបំពុលក្នុងដែនសមុទ្រ ការនេសាទហួសហេតុ កករល្បាប់ និងការអភិវឌ្ឍតំបន់ឆ្នេរ។

រីឯប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់មួយទៀតនៅក្នុងប្រទេសកម្ពុជានោះគឺ ដើមកោងកាង ដែលវាដើរតួនាទីយ៉ាងសំខាន់សម្រាប់ការរស់នៅរបស់ប្រភេទសត្វសមុទ្រនានា។ ព្រៃកោងកាងក៏ជួយការពារឆ្នេរសមុទ្រផងដែរ ដែលវាដើរតួជាតំបន់ទ្រនាប់ប្រឆាំងនឹងការគំរាមកំហែងពីអាកាសធាតុ និងសំណឹក។ ជាទូទៅ ពួកវាប្រឈមនឹងគ្រោះថ្នាក់ប្រហាក់ប្រហែលនឹងតំបន់ឆ្នេរដែរ ជាមួយនឹងការកាប់ទន្ទ្រានកើនឡើង និងការធ្វើកសិដ្ឋានស្រែអំបិល ឬវារីវប្បកម្មគ្រប់ប្រភេទ។6

Mangroves in Cambodia - Open Development Cambodia Map Explorter

ព្រៃកោងកាងនៅកម្ពុជា – ទិន្នន័យផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ

ទំហំសរុបនៃព្រៃកោងកាងនៅកម្ពុជាមានចំនួន ៨៣,៧០០ ហិកតា។ ព្រៃទាំងនោះនៅតែបន្តរងគ្រោះដោយសារការរំលោភបំពាន ការទន្ទ្រានយកដី និងការគ្រប់គ្រងដែនដីមិនបានល្អ។ ការការពារតំបន់សមុទ្រ និងឆ្នេរ គឺត្រូវបានរៀបចំឡើងដោយភ្នាក់ងាររាជរដ្ឋាភិបាល សង្គមស៊ីវិល អ្នកពាក់ព័ន្ធក្នុងវិស័យឯកជននានា និងសហគមក្នុងមូលដ្ឋាន។

ការរៀបចំ និងការគ្រប់គ្រងតំបន់ឆ្នេរ

នៅក្នុងឆ្នាំ ២០០៧ តំបន់ការពារសមុទ្រជាក់លាក់មួយ ត្រូវបានបង្កើតនៅក្នុងកោះសង្សារដែលរមណីយដ្ឋានឯកជនមួយ ហើយតំបន់ការពារពីរទៀតនៅលើកោះតូចៗក្នុងកម្រងកោះរុង គឺ កោះអូន និងកោះបង។7 ការបង្កើតនេះ គឺជាកិច្ចផ្តួចផ្តើមឯកជនមួយ។8

ការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធក្នុងមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលនានាត្រូវបានបង្កើតឡើងដើម្បីធ្វើសេចក្តីព្រាងតំបន់ការពារសមុទ្រសម្រាប់ប្រើប្រាស់ចំរុះនៅជុំវិញកោះរុងផងដែរ។9 ស្របគ្នានេះដែរ អស់រយៈពេលប្រាំឆ្នាំ10 មានការសិក្សាមួយចំនួនត្រូវបានដឹកនាំ ដែលភាគច្រើនមកពីអង្គការ Coral Cay Conservation និងអង្គការ Fauna & Flora។11 ដោយផ្អែកលើការងារជាបឋម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ តំបន់ការពារសមុទ្រផ្លូវការលើកដំបូងមួយត្រូវបានអនុម័តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។12 វាគ្របដណ្តប់លើផ្ទៃ ៤០៥ គីឡូម៉ែត្រក្រឡាជុំវិញកោះរុង និងកោះរុងសន្លឹម13 ហើយវាត្រូវបានគេស្គាល់ថា ជាតំបន់គ្រប់គ្រងការនេសាទដែនសមុទ្រដំបូងបង្អស់នៅកម្ពុជាផងដែរ។ តំបន់គ្រប់គ្រងការនេសាទដែនសមុទ្រ នឹងធានាគាំទ្រដល់កងល្បាតសហគមនេសាទដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។ វាក៏ជួយផ្តល់ជំនួយ និងមូលនិធិដើម្បីការពារជីវៈចម្រុះ និងធនធាននៅក្នុងតំបន់នោះ។ កម្រងកោះរុងរួមមានសហគមនេសាទចំនួន ៣ ដែលត្រូវបានបង្កើតដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចន្លោះឆ្នាំ ២០០៨ និង២០១០ ក្នុងនោះមាន កោះរុងសន្លឹម ព្រែកស្វាយ និងដើមថ្កូវ។14

នៅតំបន់ផ្សេងទៀត គម្រោងមេមួយកំពុងស្ថិតក្នុងដំណើរការនៃការចាប់ផ្តើមពង្រាងដើម្បីការពារធម្មជាតិ និងដើម្បីកែលម្អតំបន់ទេសចរណ៍ជុំវិញតំបន់ឆ្នេរដែលមាន្បរជាប្រិយភាពក្នុងខេត្តព្រះសីហនុ។ វារួមបញ្ជូលទាំងដីចំណីឆ្នេរ ៥០ម៉ែត្រ សម្រាប់ប្រើប្រាស់ជាហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទេសចរណ៍ដូចជា៖ ជាផ្លូវសម្រាប់ជិះកង់ ឬសម្រាប់តូបលក់ម្ហូបអាហារ។ យ៉ាងណាមិញ សំនួរនានាទាក់ទងនឹងការអនុវត្ត និងហិរញ្ញវត្ថុនៅមិនទាន់មានការឆ្លើយបំភ្លឺនៅឡើយទេ។15 គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គអឆក) គ្រោងនឹងដាក់ទ្វារសមុទ្រចំនួន ១៧នៅក្នុងខេត្តព្រះសីហនុ ដើម្បីការពារជុំវិញឆ្នេរសមុទ្រ។ គោលដៅនោះគឺ ដើម្បីជួយសម្រួលដល់វិស័យទេសចរណ៍តាមរយៈការបង្កើនសោភណ្ឌភាពនៅតំបន់ឆ្នេរ។16

ផែនការសកម្មភាពជាតិសម្រាប់ការគ្រប់គ្រងតំបន់ផ្កាថ្ម និងតំបន់ស្មៅសមុទ្រកម្ពុជា (២០០៥-២០១៥)17 ដែលត្រូវបានបង្កើតឡើងដោយរដ្ឋបាលជលផល ដែលមានគោលបំណងដើម្បីរៀបចំគម្រោងមេសម្រាប់ខេត្តកែប និងខេត្តព្រះសីហនុ។ ការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ឧស្សាហកម្ម និងនគរូបនីយកម្ម នៅតែជាបញ្ហាសម្រាប់តំបន់សមុទ្រ និងឆ្នេរ។

ច្បាប់ស្តីពីជលផលឆ្នាំ ២០០៦ ដែលបានធ្វើការកែសម្រួល ដើម្បីការពារវារីបរិស្ថានតាមរយៈវិធានការនានាដូចជា៖

  • កន្លែងនេសាទតាមឆ្នេរ ដែលលាតសន្ធឹងពីខ្សែបន្ទាត់ទឹកជោរខ្ពស់បំផុតរហូតដល់ខ្សែបន្ទាត់ដែលមានជម្រៅទឹក ២០ម៉ែត្រ។
  • ការនេសាទដោយប្រើឧបករណ៍ឆក គ្រឿងផ្ទុះ និងសារធាតុពុលគ្រប់ប្រភេទ។
  • ការនេសាទដែលប៉ះពាល់ ឬរំខានដល់ការលូតលាស់នៃស្មៅសមុទ្រ ឬផ្កាថ្ម។
  • ការប្រមូលផល ការទិញ ការលក់ ការដឹកជញ្ជូន និងការធ្វើសន្និធិផ្កាថ្ម។
  • ការចូលសំចត ឬការបោះយុថ្កានៅក្នុងតំបន់ផ្កាថ្ម។
  • ការបំផ្លាញស្មៅសមុទ្រ ឬផ្កាថ្មដោយសកម្មភាពផ្សេងទៀត។

ចំនួនដ៏តិចតួចនៃមន្ត្រីការពារជលផល និងការនៅមានកម្រិតនៃធនធានសម្រាប់ពួកគេមានន័យថា សកម្មភាពនៅក្នុងការរំលោភលើច្បាប់នេះ គឺជារឿងធម្មតា។18

កិច្ចខិតខំប្រឹងប្រែងរួម និងកម្មវិធីដែលបានរៀបចំ

ក្រៅពីកិច្ចផ្តួចផ្តើមតែមួយដោយរដ្ឋាភិបាល នៅមានកម្មវិធីជាច្រើនទៀតកំពុងចូលរួមចំណែកដល់ការការពារតំបន់ឆ្នេរ។
កម្មវិធីគ្រប់គ្រងឆ្នេរសមុទ្រត្រូវបានលើកឡើងដោយក្រសួងបរិស្ថាន នៅក្នុងកិច្ចផ្តួចផ្តើមនៃកម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ (UNEP)។19 ដោយក្នុងនោះមានកម្មវិធីធំៗពីរ20

  • កម្មវិធីវាយតម្លៃភាពងាយរងគ្រោះ និងការបន្ស៊ាំសម្រាប់ការប្រែប្រួលអាកាសធាតុរួមបញ្ជូលទាំងតំបន់ឆ្នេរនៅក្នុងខេត្តព្រះសីហនុ និងកោះកុង។ កម្មវិធីនេះរួមមានការបង្កើនប្រសិទ្ធិភាពនៃការដាំដុះ និងការកំណត់កម្រិតនៃការប្រើប្រាស់ទឹក។
  • ផែនការបន្ស៊ាំ និងបង្កើនភាពធន់តំបន់ឆ្នេរ (CARP Project) ដែលមានគោលដៅសម្រាប់សហគមតំបន់ឆ្នេរចម្រុះ។
    អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីអភិរក្សបរិស្ថានតំបន់ឆ្នេរនៅក្នុងប្រទេសកម្ពុជា។ ក្នុងចំនោមអង្គការទាំងនេះ អង្គការអភិរក្សតំបន់សមុទ្រកម្ពុជាបានដឹកនាំការស្រាវជ្រាវស្តីពីលក្ខណៈបរិស្ថាន និងបានចូលរួមក្នុងការងារប្រឆាំងនឹងបទល្មើសជលផលក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាល។

ការប្រឈម និងការរំពឹងទុកនាពេលអនាគត

ការប្រមូលទិន្នន័យ គឺនៅមានកម្រិត ហើយធនធានតំបន់ឆ្នេរត្រូវបានធ្វើការប៉ាន់ប្រមាណមិនទាន់ច្បាស់លាស់នៅឡើយ ជាពិសេសផែត្រី។ បទល្មើសជលផលនានានៅតែជាបញ្ហាធំ។ ទោះបីជាអ្នកនេសាទស្របច្បាប់ក៏ជួបប្រទះបញ្ហានានាក្នុងការអនុវត្តច្បាប់ដែរ ដោយសារតែមានកង្វះខាតការអនុវត្ត និងការយល់ដឹងពីច្បាប់។

ការគ្រប់គ្រងតំបន់ឆ្នេរ គឺភាគច្រើនផ្តោតទៅលើស្ថានភាពធនធានជលផល និងវារីវប្បកម្ម ជាជាងស្ថានភាពនៃការការពារបរិស្ថាន។ នេះអាចពន្យល់បានថាហេតុអ្វីបានជាតំបន់គ្រប់គ្រងការនេសាទដែនសមុទ្រដែលទើបបង្កើតថ្មីស្ថិតក្រោមការចាត់ចែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាជាងក្រោមក្រសួងបរិស្ថាន។

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖  ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៦

ទំព័រដែលពាក់ព័ន្ធ

គោលនយោបាយ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ

ធនធានទឹក

គោលនយោបាយ និងការគ្រប់គ្រងទឹក

តំបន់ការពារ

ឯកសារយោង

  1. 1. គោលនយោបាយរបស់ WEPA. “ប្រទេសដែលមានបញ្ហាបរិស្ថានទឹក”. ចូលអាននៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៦។
    http://www.wepa-db.net/policies/state/cambodia/seaarea.htm
  2. 2. Ali Raza Rizvi, Uwe Singer. សហភាពអន្តរជាតិដើម្បី ការអភិរក្សធម្មជាតិ និងធនធានធម្មជាតិ (IUCN). (២០១១). “ការវិភាគស្ថានភាពតំបន់ឆ្នេរកម្ពុជា”.ចូលអានថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៦។
    http://cmsdata.iucn.org/downloads/cambodia_coastal_situation_analysis_final.pdf
  3. 3. សិក្ខាសាលាបណ្តុះបណ្តាល WESTPAC ស្តីពី “ការស្រាវជ្រាវ និងការគ្រប់គ្រងផលប៉ះពាល់អេកូឡូស៊ីនៃអាស៊ីតសមុទ្រលើប្រព័ន្ធអេកូឡូស៊ីផ្កាថ្ម”. (២០១៥). “ការអភិរក្ស និងការគ្រប់គ្រងតំបន់ផ្កាថ្មនៅកម្ពុជា.”  http://iocwestpac.org/OA1/5%20Cambodia_Ratnak%20Ou.pdf
  4. 4. Isabel Beasley, Peter Davidson. (២០០៧). ថនិកសត្វក្នុងទឹកឆ្នាំ២០០៧. “ស្ថានភាពអភិរក្សថនិកសត្វសមុទ្រក្នុងដែនទឹកកម្ពុជា”. ចូលអានថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៦។ http://researchonline.jcu.edu.au/2923/1/2923_Beasley_2007.pdf
  5. 5. Jan-Willem van Bochove, Melissa McVee, Natasa Ioannou, Peter Raines. (២០១១) “របាយការណ៍គម្រោងឆ្នាំទីមួយនៃការអភិរក្សតំបន់ផ្កាថ្មនៅកម្ពុជា”. ចូលអានថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៦។
  6. 6. សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពីគុណតម្លៃសេដ្ឋកិច្ច និងសេវាកម្មនៃដែនជម្រកសមុទ្រ. (២០០៨). “ស្ថានភាពព្រៃកោងកាងនៅកម្ពុជា” ចូលអានថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៦។
    http://www.unepscs.org/Economic_Valuation_Training_Materials/03%20Techniques%20for%20Valuing%20Coastal%20Habitat%20Goods%20and%20Services/25-Status-Mangrove-Management-Conservation-Cambodia.pdf
  7. 7. Gurveena Ghataure. “មើលកាន់តែជិត៖ ការរៀបចំតំបន់ការពារសមុទ្រដ៏ធំដំបូងបង្អស់នៅកម្ពុជា” ចូលអានថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៦។
    http://www.fauna-flora.org/closerlook/designing-cambodias-first-large-marine-protected-area/
  8. 8. ការអភិរក្សកោះសង្សារ និងសហគម. “កម្មវិធី, សេចក្តីណែនាំ និងការពិពណ៌នា”.ចូលអានថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦។
    http://songsaa.com/wp-content/uploads/CC-Program-Final-Version.pdf
  9. 9. Boon Pei Ya, Berry Mulligan, Sophie Benbow, Benjamin Thorne, Leng Phalla, Kate Longhurst. (២០១៤). ទំព័រព័ត៌មានកម្ពុជាអំពីប្រវត្តិធម្មជាតិ. “ការដាក់តំបន់សម្រាប់ការគ្រប់គ្រងជលផលដែនសមុទ្រដំបូងបង្អស់នៅកម្ពុជា”. ចូលអានថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦។
  10. 10. Berry Mulligan, Kate Longhurst. (២០១៤). អង្គការ Coral Cay Conservation.”ការស្រាវជ្រាវ និងការផ្តល់អនុសាសន៍សម្រាប់សំណើរតំបន់គ្រប៉គ្រងជលផលដែនសមុទ្រនៅក្នុងប្រជុំកោះរុង”. ចូលអានថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦។
    http://www.coralcay.org/science-research/scientific-reports/
  11. 11. Jenn Reitz. (២០១៤). Frontier. “កម្មវិធីអភិរក្សឆ្នេរខ្សាច់កោះរុងសន្លឹម”.
    http://www.frontier.ac.uk/Publications/Files/2015_01_29_15_06_42_866.pdf
  12. 12. មូលនិធី FPA2. (២០១៦). “តំបន់ការពារខ្នាតធំដំបូងបង្អស់របស់កម្ពុជាបានប្រកាសសម្រាប់ប្រជុំកោះរុង”. ចូលអានថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦។
    http://www.fpa2.com/details_actualite.php?idactu=3647&lang=en
  13. 13. Mike Gaworecki. (២០១៦). Mongabay. “កម្ពុជាប្រកាសតំបន់ការពារសមុទ្រដំបូងបង្អស់”. ចូលអានថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦។
    https://news.mongabay.com/2016/06/cambodia-declares-first-ever-marine-protected-area/
  14. 14. គឹម សុខា, អ៊ុក វិបុល, ជា ផល្លីន, Berry Mulligan. (២០១៥). កិច្ចប្រជុំប្រចាំឆ្នាំនៃសមាគមន៍ជីវវិទ្យាត្រូពិច និងការអភិរក្ស៖ ទំព័រពីអាស៊ីប៉ាស៊ីហ្វិក. “មេរៀន និងការប្រឈមនៅក្នុងការរៀបចំរួមនៃតំបន់ការពារសមុទ្រប្រើប្រាស់ច្រើនយ៉ាង—ករណីមួយក្នុងប្រទេសកម្ពុជា”. ចូលអានថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦។
  15. 15. Jack Laurenson. (២០១៦). “មានការគាំទ្រតិចតួចសម្រាប់គម្រោងមេរបស់តំបន់ឆ្នេរ”. កាសែតខ្មែរថាមស៍, ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។ ចូលអានថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦។
    http://www.khmertimeskh.com/news/20284/little-support-for-coastal—-master-plan—/
  16. 16. ស៊ុំ ម៉ាណែត. “ទ្វារសមុទ្រដើម្បីការពារឆ្នេរសមុទ្រ”. ការសែតខ្មែរថាមស៍, ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។ ចូលអានថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៦។
    http://www.khmertimeskh.com/news/26165/sea-gates-to-protect-coastline/
  17. 17. Steffen Johnsen, Greg Munford. (២០១២). គណៈប្រតិភូសហភាពអឺរ៉ុបមកកាន់កម្ពុជា. “ព៌ត៌មានអំពីបរិស្ថានក្នុងប្រទេស”. ចូលអានថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦។ https://eeas.europa.eu/delegations/cambodia/documents/publications/country_env_profile_cam_april_2012_en.pdf
  18. 18. អង្គការអភិរក្សតំបន់សមុទ្រកម្ពុជា. “ផលអវិជ្ជមាននៃឧស្សាហកម្មនេសាទសមុទ្រទឹកជ្រៅ និងការប្រយុទ្ធប្រឆាំងរបស់យើង”. ចូលអានថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦។ http://www.marineconservationcambodia.org/what-we-do/campaign-against-trawling
  19. 19. ការគ្រប់គ្រងតំបន់ឆ្នេរកម្ពុជា. (២០១២). “ព័ត៌មានលម្អិតអំពីតំបន់ឆ្នេរ”. http://www.czmcam.org/index.php?option=com_content&view=article&id=29&Itemid=102&lang=en
  20. 20. ការបន្ស៊ាំ និងគម្រោងភាពធន់តំបន់ឆ្នេរ (CARP). (២០១២). “ការគ្រប់គ្រងតំបន់ឆ្នេរកម្ពុជា”. ចូលអានថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៦។ http://czmcam.org/attachments/article/76/5.%20Quarterly%20Progress%20Report%20CARP-5.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5JcSf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!