ក្រសួងស្នើកុំដំឡើងថ្លៃដឹកជញ្ជូនក្នុងអំឡុងពេលពិធីបុណ្យ
ក្រសួងដឹកជញ្ជូនបានស្នើសុំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់កុំដំឡើងថ្លៃនៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនៅសប្តាហ៍ក្រោយ។ សំណើនេះត្រូវបានអមដោយការអំពាវនាវដល់អ្នកបើកបរទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ក្នុងអំឡុងពេលពិធីបុណ្យ ដែលប្រជាជនកម្ពុជារាប់ពាន់នាក់ត្រឡប់ទៅស្រុកកំណើតវិញ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5083113/freeze-festival-transport-costs-ministry/
រដ្ឋមន្ត្រីការបរទេសបន្ទន់ឥរិយាបទ បន្ទាប់ពីការវាយប្រហារយ៉ាងធ្ងន់ទៅលើ 'លាក់ពុត' លោកខាងលិច
រដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីសប្តាហ៍មុន បានចាប់ផ្តើមការវាយប្រហារយ៉ាងធ្ងន់ទៅលើលទ្ធិប្រជាធិបតេយ្យលោកខាងលិចដែលបង្ហាញថា ពួកគេជាមនុស្សលាក់ពុត ហើយគ្រាន់តែចាប់អារម្មណ៍ក្នុងការលើកកម្ពស់សិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅពេលដែលពួកគេមានផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ...
តំណាងពលរដ្ឋដែលមានជម្លោះដីធ្លីចោទអាជ្ញាធររើសអើង
តំណាងប្រជាពលរដ្ឋចំនួន ១៥ គ្រួសារមកពីឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុងដែលបាត់បង់ដីធ្លីបានចោទអាជ្ញាធរកាលពីម្សិលមិញថាបានរើសអើងមិនព្រមចុះបញ្ជីដីធ្លី និងពន្យារពេលការរកដំណោះស្រាយឲ្យពួកគាត់ ប៉ុន្ដែអាជ្ញាធរបានបដិសេធថាមិនមានករណីនេះកើតឡើងទេព្រោះគណៈកម្មការចម្រុះនឹងវាស់ដី ...
សុទ្ធ គឹមសឿន
http://bit.ly/2fwp67S
មណ្ឌលគិរីទទួលបានសហគមន៍តំបន់ការពារថ្មី
ក្រសួងបរិស្ថានបានទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិថ្មីចំនួនប្រាំបួននៅក្នុងខេត្តមណ្ឌលគិរី។ គោលបំណងនៃសហគមន៍ទាំងនេះគឺដើម្បីធានានូវស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ និងការការពារជម្រកធម្មជាតិនៅក្នុងតំបន់។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5093479/mondulkiri-gets-new-protected-communities/
សេចក្តីព្រាងច្បាប់ការពារសាក្សី ធ្វើរួចបាន ៩០ ភាគរយ
ខណៈសេចក្តីព្រាងច្បាប់ការពារសាក្សីបានសម្រេច ៩០ ភាគរយនោះ អង្គភាពប្រឆាំងអំពើពុករលួយបានរិះគន់អង្គការតម្លាភាព ពីរឿងមិនបានចូលរួមបង្កើតច្បាប់នេះឲ្យបានគ្រប់គ្រាន់ និងពីរឿងដាក់ពិន្ទុកម្រិតអំពើពុករលួយកម្ពុជា អន់ជាងប្រទេសមីយ៉ាន់ម៉ា។ ...
ផាក់ ស៊ាងលី
http://bit.ly/2Dk5EVA
ឥណ្ឌាផ្តល់ប្រាក់កម្ចីចំនួន ២០ លានដុល្លារ
ប្រទេសឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោកបានយល់ព្រមផ្តល់ប្រាក់កម្ចីសម្បទាន ២០ លានដុល្លារសម្រាប់ការសាងសង់ខ្សែបញ្ជូនអគ្គិសនីនៅកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/50104934/india-to-give-20-million-in-loans/
សេចក្តីព្រាងអនុក្រឹត្យ គ្រប់គ្រងចំណូលមិនមែនពន្ធនឹងបញ្ចប់ឆាប់ៗ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) គ្រោងបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនាពេលឆាប់ៗ ហើយដាក់ឲ្យរដ្ឋាភិបាលអនុម័តឲ្យបានមុនដំណាច់ត្រីមាសទី ១ ឆ្នាំនេះដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលមិនមែនសារពើពន្ធដែលកំពុងកើនឡើង។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រី ...
ហ៊ គីមសាយ
http://bit.ly/2Bp9oYu
គណៈសង្ឃ និងក្រសួងមិនទាន់សម្រេចរឿងប្រមាថព្រះមហាក្សត្រ
គណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនាមិនទាន់សម្រេចលើថេរដីការបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលលើកឡើងប៉ះពាល់ដល់ព្រះមហាក្សត្រទេ ខណៈដែលមាត្រាបន្ថែមដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រត្រូវបានប្រកាសឲ្យប្រើកាលពីថ្ងៃទី ២៧ ខែកុម្ភៈ និងមានសុពលភាពភ្លាមៗ។ ...
នៀម ឆេង
http://bit.ly/2FmCREz
សិស្សនឹងទទួលបានការបណ្តុះបណ្តាលផ្នែកអាជីវកម្ម
ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ចូលកម្មវិធីបណ្ដុះបណ្ដាលអាជីវកម្មនៅតាមវិទ្យាល័យចំនួន ២៥ ទូទាំងប្រទេស ដើម្បីផ្តល់ឱ្យសិស្សនូវជំនាញទន់ ដែលចាំបាច់ដើម្បីបង្កើតការងារផ្ទាល់ខ្លួន ឬរកការងារសមរម្យនៅពេលបញ្ចប់ការសិក្សា។ ...
មុំ សុភ័ណ
http://www.khmertimeskh.com/50112833/students-to-get-business-training/
រដ្ឋមន្ត្រីចង់បានគ្រូពេទ្យនៅគិលានដ្ឋានរោងចក្រ
រដ្ឋមន្ត្រីក្រសួងការងារកាលពីម្សិលមិញបានលើកឡើងថា បច្ចុប្បន្នគ្រូពេទ្យដែលទើបនឹងបញ្ចប់ការសិក្សាគួរតែរកការងារធ្វើនៅគិលានដ្ឋានរោងចក្រនៅក្រោមការជំរុញរបស់រដ្ឋាភិបាលចំពោះរោងចក្រកាត់ដេរដើម្បីថែរក្សាកម្មកររបស់ខ្លួនកាន់តែប្រសើរ។ ...
http://www.khmertimeskh.com/50114377/workers-to-be-informed-of-their-labour-rights/
http://មុំ គន្ធា
៥ ខែពិន័យឡានដឹកលើសចំណុះបានជាង ៥០០ គ្រឿងបានប្រាក់ជាង $៣០ ម៉ឺន
ក្នុងរយៈពេលប្រាំខែចុងក្រោយនេះក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការផាកពិន័យរថយន្តដឹកទំនិញលើសទម្ងន់កំណត់បានជាង ៥០០ គ្រឿងទទួលបានទឹកប្រាក់ជាង ៣ សែនដុល្លារខណៈដែលរថយន្តប្រភេទនេះជា ...
ទូច សុខា
http://bit.ly/2e5YAAc
កិច្ចព្រមព្រៀងទេសចរណ៍កម្ពុជា-ចិន
កិច្ចព្រមព្រៀងការអភិវឌ្ឍវិស័យទេសចរណ៍មួយត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុនរវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Shanghai Spring International Travel Service Group ដើម្បីជម្រុញលំហូរចូលនៃទេសចរជនជាតិចិនមកកាន់កម្ពុជា។ នៅក្នុងការប្រកាសកិច្ចព្រមព្រៀងកាលពីថ្ងៃសៅរ៍ ...
ជា វណ្ណៈ និង ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/30853/cambodia-china-tourism-pact/
វៀតណាម៖ អនុគ្រោះពន្ធសូន្យភាគរយសម្រាប់ស្រូវ និងថ្នាំជក់
ប្រទេសវៀតណាមបានយល់ព្រមអនុគ្រោះពន្ធនាំចូលទំនិញលើស្រូវ ៣០០,០០០ តោន និងថ្នាំជក់ស្ងួត ៣,០០០ តោន ដែលត្រូវបាននាំចេញជារៀងរាល់ឆ្នាំពីប្រទេសកម្ពុជាទៅកាន់វៀតណាម នេះបើយោងតាមកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំស្តី ...
សុខ ចាន់
http://www.khmertimeskh.com/news/31305/vietnam--zero-duties-for-rice--tobacco/
រដ្ឋាភិបាលដាក់ដេញថ្លៃហ្វ្រេកង់ 4G លើកដំបូង
ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍នឹងរៀបចំដេញថ្លៃបនា្ទហ្វ្រេកង់សេវា 4G ជាសាធារណៈលើកដំបូងដល់ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ដើម្បីពង្រីកគុណភាពសេវា 4G របស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។ ...
ចេង សុខហ័ង
http://bit.ly/2fh3ITN
រដ្ឋាភិបាលសហការជាមួយក្រុមហ៊ុនអាមេរិក ដើម្បីអភិវឌ្ឍថាមពល
ក្នុងគោលដៅរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយតម្រូវការថាមពលឲ្យបាន ២០ភាគរយនៅឆ្នាំ២០៣៥ និងកាត់បន្ថយកាបូន (CO2) ឲ្យបាន៣លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០៣៥និងធានាឲ្យបាន១០០ភាគរយនៃការផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជននៅតាមជនបទ ...
សុខ ចាន់
http://bit.ly/2gzZ869
រដ្ឋាភិបាលគម្រាមចាត់វិធានការតាមផ្លូវច្បាប់ដល់ក្រុមអ្នកតវ៉ាសិទ្ធិដីធ្លី
ក្រសួងពាណិជ្ជកម្មបានគម្រាមថានឹងចាត់វិធានការតាមផ្លូវច្បាប់ណាមួយប្រឆាំងនឹងជនណាដែលចូលរួមក្នុងការតវ៉ាប្រឆាំងក្រុមហ៊ុនចម្ការអំពៅដែលមិនមានអំនះអំណាងនៅក្នុងជម្លោះនេះ។ ...
លោក ជា សុផារ៉ា ប្រាប់ឲ្យអ្នករស់នៅអគារប៊ូឌិញបោះឆ្នោតឱ្យ
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាស់តឿនអ្នកភូមិនិងអ្នកដែលនឹងរងការបណ្ដេញចេញឆាប់ៗជាង២០០នាក់នៅអគារប៊ូឌិញ “ស” ក្នុងរាជធានីភ្នំពេញឱ្យ ”ជួយយើងវិញ” តាមរយៈការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ ជាថ្នូរនឹងការឱ្យរដ្ឋាភិបាលចរចាប្រាក់សំណងសម្រាប់ផ្ទះរបស់ពួកគេ។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/37114
ទុនវិនិយោគក្នុងវិស័យសំណង់ធ្លាក់ចុះ ២២ ភាគរយ
ជាការពិតទីបំផុតទុនវិនិយោគនៅក្នុងវិស័យសំណង់បានបង្ហាញពីភាពថមថយល្បឿនរបស់ខ្លួនដោយគិតត្រឹមដំណាច់ត្រីមាសទី ១ ឆ្នាំនេះទុនវិនិយោគក្នុងវិស័យនេះបានធ្លាក់ចុះ ២២,១០ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ស៊ីវ ម៉េង
http://bit.ly/2pF9565
គ្រួសារដែលរងគ្រោះ បានសុំឱ្យក្រសួងជួយដោះស្រាយវិវាទដីធ្លី
ក្រុមគ្រួសារ ដែលរងគ្រោះក្នុងករណីជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ បានស្នើសុំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ ជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិដែលធ្វើការយឺតយាវ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/38754/families-ask-ministry-to-handle-land-disputes/
រដ្ឋាភិបាលស៊ើបអង្កេតលើ NGO ដែលនៅពីក្រោយរបាយការណ៍រិះគន់
ជាង១ខែបន្ទាប់ពីអះអាងថាខ្លួនបានបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍ថ្មីៗអំពីការជួញដូរឈើយ៉ាងគគ្រឹកគគ្រេងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្រសួងបរិស្ថានមិនទាន់និយាយនៅឡើយទេថា តើមានវិធានការបែបណាប្រសិនបើករណីនេះកំពុងតែបន្តកើតឡើងដូចការចោទប្រកាន់មែន ប៉ុន្តែបែរជាបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលបានលាតត្រដាងពីវិសាលភាពនៃបញ្ហានេះកំពុងស្ថិតក្រោមការស៊ើបអង្កេតទៅវិញ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37945