ជំនួយពីសហភាពអឺរ៉ុប
លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។ រូបភាព ពីទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។សហភាពអឺរ៉ុប (EU) គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយ និងជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជាចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយភាពជាដៃគូនេះបានផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍របស់កម្ពុជា និងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍ ...
វិស័យឧស្សាហកម្ម
វិស័យឧស្សាហកម្មនៅកម្ពុជា (លើកលែង ឧស្សាហកម្មនិស្សារណកម្ម និងការរុករករ៉ែ) ភាគច្រើនសំដៅលើ វិស័យកាត់ដេរ កសិកម្ម សំណង់ និងទេសចរណ៍។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅក្នុងការប្រែក្លាយប្រទេសកម្ពុជា ឲ្យក្លាយទៅជាប្រទេស ដែលមាន ប្រាក់ចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដូចបានកំណត់ក្នុង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨។ ទិសដៅនេះ បញ្ជាក់ពីតួនាទីនៃវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម ដែលជាកត្តាជំរុញដ៏សំខាន់ ចំពោះកំណើននាពេលអនាគត។ ...
ការនាំចូល/អាហរណ
តម្លៃសរុបនៃពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួន ៣៥,៨ ពាន់លានដុល្លារនៅឆ្នាំ២០២០ ដែលកើនឡើង ២,៥ ភាគរយបើធៀបនឹង ៣៤,៩ ពាន់លានដុល្លារនៅឆ្នាំ២០១៩ បើទោះបីជាជំងឺឆ្លងកូវីដ-១៩ បានធ្វើអោយពាណិជ្ជកម្មពិភពលោកថយចុះក៏ ...
គម្របព្រៃឈើ
គម្របព្រៃឈើ នៃប្រទេសកម្ពុជា បានថយចុះយ៉ាងគំហុកនៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នៅឆ្នាំ១៩៧៣ ប្រទេសកម្ពុជា មានផ្ទៃដីព្រៃសរុបចំនួន ១៣.១លានហិកតា ប៉ុន្តែ គិតត្រឹមឆ្នាំ២០១៤ គម្របព្រៃរបស់ប្រទេសនេះ បានធ្លាក់ចុះមកនៅត្រឹម ៨.៧ លានហិកតា។ ជាលើកទី១ នៅក្នុងអំឡុងពេល ៤១ឆ្នាំ ដែល ភាគរយនៃគម្របដីមិនមែនព្រៃ (៤៨.៤%) មានទំហំធំជាងភាគរយនៃគម្របព្រៃឈើ (៤៧.៧%)។[ ...
ការរុករករ៉ែ
(English) The mining sector in Cambodia is mostly undeveloped, and active mining enterprises are typically small-scale quarries producing materials for construction, such as laterite, marble, granite, limestone, gravel and sand. There is no industrial-scale extraction of minerals, although many exploration licenses have been granted ...
រដ្ឋបាលថ្នាក់ខេត្ត និងមូលដ្ឋាន
អ្នកជំងឺចុះឈ្មោះ ក្នុងអំឡុងពេលពិនិត្យព្យាបាលនៅមណ្ឌលសុខភាពវៀន។ រូបថត ថតដោយសហគមន៍សុខភាពភ្នែក នៅឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋមិនអាចំបែកបាន។ រដ្ឋបាលគ្រប់គ្រង នៅគ្រប់លំដាប់ថ្នាក់ និងនៅគ្រប់វិស័យ ជាទូទៅ គឺស្ថិតនៅក្រោមដំបូលតែមួយនៃរដ្ឋាភិបាលជាតិ ។ រដ្ឋបាលមូលដ្ឋាន មិនមានស្វ័យភាពដាច់ខាតពីរដ្ឋាភិបាលជាតិទេ។ ឧទាហរណ៍ ខណៈដែល ...
រោងចក្រចម្រាញ់ប្រេង
(English) There is currently no oils refinery in Cambodia. Although a refinery has been planned, its construction has been delayed several times, reportedly over financing difficulties. ...
គោលនយោបាយ និងការគ្រប់គ្រងវិស័យអប់រំ
រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត។ ប៉ុន្មានឆ្នាំមកនេះ គោលនយោបាយ និងបទប្បញ្ញត្តិត្រូវបានអនុវត្តដើម្បីបង្កើនគុណភាពអប់រំ ភាពងាយស្រួល ប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព។ គោលនយោបាយ និងបទប្បញ្ញត្តិទាំងនោះរួមមាន ផែនការយុទ្ធសាស្ត្រអប់រំ ២០១៩-២០២៣, ...
ជំនួយអភិវឌ្ឍន៍ទ្វេភាគី
ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC bY-NC-ND 2.0។ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។209 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។210ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។211 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសេវាកម្មធនាគារ និងហិរញ្ញវត្ថុ
ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគ្រប់វិស័យបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្តរបស់វិនិយោគិនសាធារណៈ និងបរទេស ហើយក៏បានរក្សាសុវត្ថិភាព និងភាពរឹងមាំនៃប្រព័ន្ធធនាគារនៅកម្ពុជាផងដែរ។ ជាក់ស្តែង វិស័យធនាគារនៅតែបន្តមានកំណើនគួរឱ្យ ...
ការអប់រំ និងការបណ្តុះបណ្តាល
សាលាបឋមសិក្សាជីផាត ខេត្តកោះកុង។ រូបភាពដោយ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0.ការទទួលបានការអប់រំមួយ ដែលមានគុណភាព និងឥតគិតថ្លៃ គឺជាសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។មាត្រា៦៥៖ “រដ្ឋត្រូវការពារ និង លើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការ ...
ការរុករក និងទាញយកប្រេងនិងឧស្ម័នក្រោមដី
(English) Nineteen onshore blocks have been delineated for possible oil exploration. Contracts have been awarded for three. No oil is currently extracted in Cambodia. ...
ឧស្សាហកម្មនិស្សារណកម្ម
ឧស្សាហកម្មនិស្សារណកម្ម រួមមានវិស័យរុករករ៉ែ និងរ៉ែ ការរុករកឧស្ម័នធម្មជាតិ និងប្រេង រោងចក្រចម្រាញ់ប្រេង និងការទាញយកថ្មសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ដូចជាខ្សាច់ ថ្ម និងក្រួស។ ធនធាននិស្សារណកម្មរបស់ប្រទេសកម្ពុជាបានបាត់បង់យ៉ាង ...
សម្បទានដីសង្គមកិច្ច
(English) Social land concessions (SLCs) are intended to provide to the landless or land-poor land on which to establish residences and/or generate income through agriculture. The Cambodian Government that more than 30,000 households have received land as social land concessions. Despite its pro-poor intention, the ...
គោលនយោបាយ និងការគ្រប់គ្រងវិស័យសុខាភិបាល
ប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពដែលផ្តល់លទ្ធភាពទទួលបានសេវាកម្មស្មើភាពគ្នាមានសារៈសំខាន់ណាស់ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាជនក្នុងប្រទេសមួយ។ ទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ខិតខំធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់ពួក ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា នៅប្រទេសកម្ពុជា។ រូបភាព ដោយ ស្តេហ្វេន ម៉ាកក្រាត កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0&nBsp;ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។490 ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានកំណត់ដោយអនុក្រឹត្យ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។491&nBsp; រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ...
ដំណាំជីវឥន្ធនៈ
ដំណាំជីវឥន្ធនៈមានសក្តានុពលគួរឱ្យកត់សម្គាល់ ក្នុងការរួមចំណែកដល់តម្រូវការថាមពលនាពេលអនាគតនៅទូទាំងពិភពលោក។ ដីកសិកម្មបានផ្តល់ឱ្យនូវជម្រើសក្នុងការដាំដុះដំណាំជីវឥន្ធនៈជំនួសផលិតកម្មអាហារដែលមានលក្ខណៈសាមញ្ញ ...
សេដ្ឋកិច្ច និងពាណិជ្ជកម្ម
រាប់លុយ. រូបភាព ថតដោយ Aaron Gilson, ៥ មេសា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ប្រទេសកម្ពុជា បើកអោយមានទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិឡើងវិញនៅទសវត្សរ៍ឆ្នាំ១៩៨០ និងបើកអោយមានការវិនិយោគពីបរទេសនៅឆ្នាំ១៩៩៤។ &nBsp;ប្រទេសកម្ពុជា បានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ និងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០៤។ ដៃគូនៃកិច្ចព្រមព្រៀងពានិជ្ជកម្មទ្វេភាគីរបស់ប្រទេសកម្ពុជា រួមមាន ចិន ឡាវ ស្វីស ហ្វីលីពីន បង់ក្លាដេស អាឡឺម៉ង់ ម៉ាឡេស៊ី អង់គ្លេស ថៃ ឥណ្ឌូនេស៊ី សិង្ហបូរីវៀតណាម ឥណ្ឌា យូហ្កាន់ដា ជប៉ុន កូរ៉េខាងជើង និងកូរ៉េខាងត្បូង។611សេដ្ឋកិច្ចផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា (ជីឌីភី) បានកើនឡើង១៩.៨ ភាគរយ ពី ៥៦,៦១៦.៨ ពាន់លានរៀល នៅឆ្នាំ ២០១២ ដល់ ៦៧,៨៥១.០៣ ...