រោងចក្រចម្រាញ់ប្រេង

ក្រុុមហ៊ុនចម្រាញ់ប្រេង​ United Refining នៅទីក្រុង Warren រដ្ឋ Pennsylvania ថតដោយ OZinOH នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១០។អាជ្ញាប័ណ្ណ៖ CC BY-NC 2.0

ក្រុុមហ៊ុនចម្រាញ់ប្រេង​ United Refining នៅទីក្រុង Warren រដ្ឋ Pennsylvania។រូបភាព ថតដោយ OZinOH កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១០។ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC 2.0

ក្នុងពេលបច្ចុប្បន្ន មិន​មាន​បរិក្ខារ​សម្រាប់​ការ​ចម្រាញ់​ប្រេង​ជា​លក្ខណៈ​ឧស្សាហកម្ម​ឡើយ​នៅ​កម្ពុជា​។​ទោះបីជា​មាន​កិច្ចព្រមព្រៀង​ក្នុង​ការ​ធ្វើ​រោងចក្រ​ចម្រាញ់​ប្រេង​ដែល​បាន​ប្រកាស​នៅ​ឆ្នាំ​២០១៣​ក៏​ដោយ​ គម្រោង​នេះ​ត្រូវ​បាន​ពន្យា​ពេល​។​រោងចក្រ​ចម្រាញ់​ប្រេង​នឹង​ជា​អត្ថ​ប្រ​យោ​ជ​ន៏​ដ៏​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ពេល​ការ​ផលិត​ប្រេង​ក្នុង​ប្លុក​ដែន​គោក​និង​ដែនសមុទ្រ​ត្រូវ​បាន​ចាប់ផ្តើម​ ។​

​នៅ​ខែមេសា​ឆ្នាំ​២០១៣​ កិច្ចព្រមព្រៀង​អនុសា​រណៈ​នៃការយោគយល់គ្នាមួយ​រវាង​ក្រុមហ៊ុន​ Cambodian​ Petrochemical​ Company​ (CPC)​ និង​ក្រុមហ៊ុន​សាជីវកម្ម​ Sinomac​ China​ Perfect​ Machinery​ Industry​ របស់​ចិន​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​រោងចក្រ​ចម្រាញ់​ប្រេង​ទី​១​របស់​ប្រទេស​កម្ពុជា​។​ គម្រោងការ​សាងសង់​តម្លៃ​២.៣​ពាន់​លាន​ដុល្លារ​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ ត្រូវការ​រយៈពេល៣​ឆ្នាំ​ដើម្បី​បញ្ចប់​ការ​សាងសង់​ដោយ​បរិបូរ​ណ៌​នៅ​លើ​ផ្ទៃដី​៣៦៥​ហិ​កតា​នៅ​ទល់ដែន​ខេត្ត​ព្រះ​សីហ​នុ​និង​ខេត្តកំពត​។​មានការ​ ព្យាករណ៍​ថា​ការ​សាងសង់​នឹង​ត្រូវ​បញ្ចប់ទាំងស្រុង​ក្នុង​ឆ្នាំ​២០១៨​ ដោយ​មាន​ធនាគារ​ Export-Import​របស់​ចិន​ (​ធនាគារ​ Exim)​ផ្តល់​ជា​ប្រាក់​ហិរញ្ញប្បទាន​វិនិយោគ​ដំបូង​ក្នុង​ទឹកប្រាក់ចំនួន​១.៦៧​ពាន់​លាន​ដុល្លារ​។1​ក្រុមហ៊ុន​ Sinomac​បាន​ប៉ាន​ស្មានថា​នឹង​ផលិត​ប្រេង​៥​លាន​តោន​ក្នុង​១​ឆ្នាំ​ ដោយ​ក្នុង​នោះ​ ២​លាន​តោនសម្រាប់​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​និង​៣​លាន​តោន​សម្រាប់​នាំ​ចេញ​ទៅ​លក់​ ក្នុង​ប្រទេស​នៃ​សមាជិក​អាស៊ាន​។​

​គម្រោង​នេះ​ត្រូវ​បាន​ពន្យា​ពេល​ ដោយសារ​ផលវិបាក​នៃ​ការ​រៀបចំ​គម្រោង​។​ នៅ​ដើមឆ្នាំ​២០១៥​ ក្រុមហ៊ុន​ Cambodia​ Petroleum​ បានឱ្យ​ដឹង​ថា​ដំណាក់កាល​ដំបូង​នៃ​គម្រោងរោងចក្រ​ចម្រាញ់​ប្រេង​របស់​ពួក​គេ​ កំពុង​ដំណើរការ​ជាប​ណើ្ត​រៗ​ ប៉ុន្តែ​ការងារ​ស្ថាបនា​សំខាន់ៗ​នៅ​មិន​ទាន់​រួចរាល់​នៅឡើយ​។​2

ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. Wayne​ Ma​ &​ Chuin-Wei​ Yap.​ “”​ប្រទេស​ចិន​បាន​ផ្តល់​ហិរញ្ញប្បទាន​រោងចក្រ​ចម្រាញ់​សម្រាប់​ប្រទេស​កម្ពុជា​”​ ។​ កាសែត​ វ៉​ល​ស្ទ្រី​ត​ ជឺ​ណ​ល​.​ចូលអាននៅថ្ងៃ​ទី​ ១៦​ ខែតុលា​ឆ្នាំ​ ២០១៤.https://www.wsj.com/articles/china-to-finance-cambodian-refinery-1381929496
  2. 2. ចាន់ មួយហុង “ពុំ​មាន​កាលបរិច្ឆេទ​សម្រាប់​ការ​បញ្ចប់​រោងចក្រ​ផលិត​ប្រេង​”.​ភ្នំពេញ​ប៉ុស្តិ៍​.​ចូលអាននៅថ្ងៃ​ទី​ ០៣​ ខែមេសា​ឆ្នាំ​ ២០១៥.​ http://www.phnompenhpost.com/business/no-end-date-sight-oil-plant-completion
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hK9nZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!