រដ្ឋបាលថ្នាក់ខេត្ត និងមូលដ្ឋាន

អ្នកជំងឺចុះឈ្មោះ ក្នុងអំឡុងពេលពិនិត្យព្យាបាលនៅមណ្ឌលសុខភាពវៀន។ រូបថត ថតដោយសហគមន៍សុខភាពភ្នែក នៅឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial 2.0 Generic (CC BY-NC 2.0)

អ្នកជំងឺចុះឈ្មោះ ក្នុងអំឡុងពេលពិនិត្យព្យាបាលនៅមណ្ឌលសុខភាពវៀន។ រូបថត ថតដោយសហគមន៍សុខភាពភ្នែក នៅឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0

ព្រះរាជាណាចក្រ​កម្ពុជា​ គឺជា​រដ្ឋ​មិន​អាចំ​បែក​បាន​។​ រដ្ឋបាល​គ្រប់គ្រង​ នៅ​គ្រប់​លំដាប់ថ្នាក់​ និង​នៅ​គ្រប់​វិស័យ​ ជា​ទូទៅ​ គឺ​ស្ថិត​នៅ​ក្រោម​ដំបូល​តែ​មួយ​នៃ​រដ្ឋាភិបាល​ជាតិ ។​ រដ្ឋបាល​មូលដ្ឋាន​ មិន​មាន​ស្វ័យភាព​ដាច់ខាត​ពី​រដ្ឋាភិបាល​ជាតិ​ទេ​។​ ឧទាហរណ៍​ ខណៈ​ដែល​ពន្ធដារ និង​គយ​ រូបិយប័ណ្ណ​ និង​យោធា​ គឺជា​អំណាច​របស់​រដ្ឋាភិបាល​ជាតិ​ គ្មាន​អាជ្ញាធរ​និង​រដ្ឋបាល​មូលដ្ឋាន​ណា​ អាច​ធ្វើ​ច្បាប់​ និង​ផ្តល់​យុត្តិធម៌​ដល់​ប្រជាជន​ ក្រៅ​តែ​ពី​សភា​ និង​ តុលាការ​ ទេ​។​

​រដ្ឋបាល​មូលដ្ឋាន​ ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​រដ្ឋាភិបាល​ជាតិ​តាម​រយៈ​ក្រប​ខណ្ឌ​ស្ថាប័ន​ និង​ច្បាប់​។​ នៅ​តាម​កំរិត​នៃ​រដ្ឋបាល​ដែនដី​នីមួយៗ​ មន្ទីរ​ និង​សាខា​ខេត្ត​និង​រាជធានី​ នៃ​ក្រសួង​រាជរដ្ឋាភិបាល​ នៅ​រួមរស់​ជាមួយនឹង​អភិបាល​ ហើយ​ពួក​គេ​ទាំង​ពីរ​តំណាង​ឱ្យ​ក្រសួង​រាជរដ្ឋាភិបាល​ និង​រដ្ឋាភិបាល​កណ្តាល​ ដែល​ជា​អង្គ​នីតិប្រតិបត្តិ។​ លើស​ពី​នេះ​ ខណៈ​ដែល​សាលាដំបូង​មា​នទី​តាំងនៅ​តាម​បណ្តា​ខេត្ត​ និង​រាជធានី​ សេចក្តីសម្រេច​របស់​តុលាការ​ទាំងនេះ​ ជា​ធម្មតា​ អាច​នឹង​ត្រូវធ្វើ​ ជា​កម្មវត្ថុ​នៃ​បណ្តឹងឧទ្ធរណ៍​ នៅ​ចំពោះ​មុខ​តុលាការ​ជាន់ខ្ពស់​ (​មើល​ ប្រព័ន្ធ​ច្បាប់​និង​ប្រព័ន្ធ​តុលាការ​)​។​ ម្យ៉ាងវិញទៀត​ ដីកា​របស់​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​មូលដ្ឋាន​ មាន​ឋានានុក្រម​ទាប​ជាង​ អនុក្រឹត្យ​ចេញ​ដោយ​នាយក​រដ្ឋមន្ត្រី​ ដែល​ជា​ប្រមុខ​នៃ​អង្គ​នីតិប្រតិបត្តិ​ និង​ច្បាប់​អនុម័ត​ដោយ​សភា​ (​មើល​ ក្រប​ខណ្ឌ​ច្បាប់​)​។​

អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​នៃ​រដ្ឋបាល​ដែនដី​ អាច​បំពេញភារកិច្ច​តែ​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​យុត្តាធិការ​ និង​ហិរញ្ញវត្ថុ​ផ្តល់​ឱ្យ​ប៉ុណ្ណោះ​។​ ជា​ទូទៅ​ វិស័យ​របស់​រដ្ឋបាល​មូលដ្ឋាន​ មិន​អាច​ទៅ​ហួស​ពី​វិស័យ​របស់​រដ្ឋាភិបាល​ជាតិ​ទេ​។​ ឧទាហរណ៍​ ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ មិន​អាច​សម្រេច​បណ្តឹង​លែងលះ​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ធ្ងន់ធ្ងរ​ បទល្មើស​ម​ជ្ឈឹ​ម​និង​ឧក្រិដ្ឋ​ និង​ បណ្តឹង​នៅ​តុលាការ​ បាន​ទេ​។1​ ចំណូល​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ បាន​មក​ពី​ចំណូល​នៃ​ការ​ផ្តល់​សេវា​ ពន្ធដារ​ និង​ វិភាគ​នៃ​កញ្ចប់​ថវិកា ជាតិ​យល់ព្រម​ដោយ​សភា​។​2

​ចាប់តាំងពី​ចុង​ទស្សវត្សរ៍​ឆ្នាំ​១៩៩០​ រដ្ឋាភិបាល​ជាតិ​ បាន​ធ្វើ​ប្រតិភូកម្ម​អំណាច​កណ្តាល​របស់​ខ្លួន​ ជា​បណ្តើរៗ​ មក​រដ្ឋបាល​មូលដ្ឋាន​។​ ជាមួយនឹង​ការ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់​ នៅ​ឆ្នាំ​២០០២​ លំដាប់​ទាប​បំផុត​នៃ​រដ្ឋបាល​ដែនដី​ បាន​ក្លាយជា​នីតិបុគ្គល​ឯករាជ្យ​ពី​ រដ្ឋាភិបាល​ជាតិ​។​ នេះ​ បាន​ន័យ​ថា​ ឃុំ​ និង​សង្កាត់​ មាន​ធនធាន​ ថវិកា​ កម្មសិទ្ធិ​ និង​ រដ្ឋបាល​គ្រប់គ្រង​ផ្ទាល់ខ្លួន​។​ ជា​ពិសេស​ ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ដែល​ជា​អង្គភាព​គ្រប់គ្រង​ មាន​សមាជិក​ដែល​ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​ផ្ទាល់​ពី​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​នោះ​ (​មើល​ ការ​គ្រប់គ្រង​)​។​

​នៅ​ឆ្នាំ​២០០៨​ រដ្ឋបាល​ដែនដី​ ទទួល​បាន​ស្វ័យភាព​កាន់តែ​ច្រើន​ជា​សន្សឹមៗ​ពី​រដ្ឋាភិបាល​ជាតិ​។​ យោង​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ និង​ ខណ្ឌ​ រដ្ឋបាល​ដែនដី​ នៅ​គ្រប់​កំរិត​ គឺជា​នីតិបុគ្គល​ដែល​មាន​ឯករាជ្យ​ភាព​ខាង​ថវិកា​ និង​រដ្ឋបាល​មួយ​ចំនួន​។​ សេវា​ និង​ ភារកិច្ច​ខ្លះ​ ដែល​ក្រសួង​រដ្ឋាភិបាល​ជា​ធម្មតា​តែងតែ​បំពេញ​ កំពុង​ត្រូវ​បាន​ផ្ទេរ​អាណត្តិ​ជា​បណ្តើរៗ​ ទៅ​ឱ្យ​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ និង​ ខណ្ឌ​។​ ហេតុ​ដូចនេះ​ ធនធាន​របស់​រដ្ឋាភិបាល​ជាតិ​ ក៏​ត្រូវ​ រំលែក​មក​រដ្ឋបាល​មូលដ្ឋាន​ ទៅ​តាម​សមាមាត្រ​នៃ​ភារកិច្ច​ដែល​ផ្ទេរ​ចុះ​មក​ផង​ដែរ​ (​មើល​ វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​)​។​

​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ នឹង​មាន​ស្វ័យភាព​ និង​អំណាច​កាន់​ តែ​ច្រើន​ជាង​មុន​ នៅ​ក្នុង​ការ​គ្រប់គ្រង​កិច្ចការ​មូលដ្ឋាន​ និង​បុគ្គលិក​របស់​ខ្លួន​។​ នៅ​ខែមិថុនា​ ឆ្នាំ​២០១៣​ ជាមួយនឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ រដ្ឋាភិបាល​ជាតិ​ បាន​បង្ហាញ​សារ​យ៉ាង​ច្បាស់​ថា​ មន្ត្រីរាជការ​នៃ​ក្រសួង​ និង​ស្ថាប័ន​ជាតិ​ ដែល​បំពេញភារកិច្ច​នៅ​ថ្នាក់​ក្រោម​ជាតិ​ នឹង​ត្រូវ​គ្រប់គ្រង​ តែងតាំង​ ជំនួស​ និង​បណ្តេញ​ចេញពី​ ភារកិច្ច​ ដោយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។3​ ប្រសិនបើ​ករណី​នេះ​កើតឡើង​ នោះ​មាន​ន័យ​ថា​ ពួក​គេ​ លែង​នៅ​រួមរស់​ជាមួយនឹង​រដ្ឋបាល​មូលដ្ឋាន​ហើយ​ ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការ​ចាត់ចែង​គ្រប់គ្រង​តែ​ម្តង​។​

ទាក់ទងនឹងរដ្ឋបាលមូលដ្ឋាន

 បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និង ខណ្ឌ (ឆ្នាំ២០០៨), មាត្រា៩៤។
  2. 2. ដូចខាងដើម, មាត្រា២៤៦-២៤៧។
  3. 3. ច្បាប់ស្តីពីវិសោធនកម្មមាត្រា២៨ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី, មាត្រា១ វាក្យខណ្ឌទី៣។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6fYSt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!