ជំនួយអភិវឌ្ឍន៍ទ្វេភាគី
ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។19 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។20ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។21 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ...
គ្រោះរាំងស្ងួត
ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ ...
ប្រជាជន និងជំរឿន
table { width: 100%; } table td { vertical-align: middle; } ប្រជាជនកម្ពុជាមើលការប្រណាំងទូកនៅតាមបណ្តោយមាត់ទន្លេចតុមុខក្នុងទីក្រុងភ្នំពេញ នៅក្នុងអំឡុងពិធីបុណ្យអុំទូក។ រូបថត បានពី Patrik m. Loeff ថត ២៤ វិច្ឆិកា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ប្រជាជនជាមួយនឹងអត្រាកំណើន ១.៤៦ ភាគរយ ក្នុងមួយឆ្នាំ វិទ្យាស្ថានជាតិស្ថិតិ ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបនៅព្រះរាជាណាចក្រកម្ពុជាមានចំនួន ១៤.៦៨ លាននាក់ ក្នុងឆ្នាំ២០១៣។83 អង្គការសហប្រជាតិ ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបមានចំនួន ១៥.៥៨ លាននាក់ នៅឆ្នាំ២០១៥។84 ជំរឿនប្រជានជនផ្លូវការចុងក្រោយធ្វើឡើងនៅឆ្នាំ២០០៨។ស្ថិតិសំខាន់ៗមួយចំនួន៖85ប្រជាជន៧៨ ភាគរយ រស់នៅទីជនបទ។ប្រជាជន២/៣ ស្ថិតក្នុងវ័យប្រកបការងារ(១៥-៦៤ឆ្នាំ) ប្រហែល២៩ ភាគរយ ...
ប្រព័ន្ធតុលាការ និងតុលាការ
ប្រព័ន្ធតុលាការ គឺជាអំណាចមួយក្នុងចំណោមអំណាចទាំងបី ”រួមទាំងអង្គនីតិប្រតិបត្តិ (រដ្ឋាភិបាល) និងអង្គនីតិប្បញ្ញត្តិ (រដ្ឋសភា និងព្រឹទ្ធសភា)” ដែលអាចបង្កើតរដ្ឋ។ ស្ថាប័ននេះមានតួនាទីតាមដានការអនុវត្តច្បាប់ និងការដាក់ទណ្ឌកម្មចំពោះការរំលោភច្បាប់។117 អំណាចនេះ ...
ការរុករកប្រេងនៅប្រទេសកម្ពុជា
នៅភូមិភាគអាស៊ីអាគ្នេយ៍ កម្ពុជាគឺជាប្រទេសមួយដែលសំបូរទៅដោយធនធានធម្មជាតិដូចជា ត្បូង ឧស្ម័ន រ៉ែប្រេង ឧស្ម័នផូស្វ័រ(Phosphate) ឧស្ម័នម៉ង់ហ្គាណែស(manganese) រ៉ែដែក និងឈើ។163 ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្រុមហ៊ុនជាច្រើនដូចជា ...
វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពីការប្រើប្រាស់ផែនទី និងព័ត៌មានគ្រប់គ្រងធនធានជលផលរបស់អូឌីស៊ី
នៅថ្ងៃទី ១៩-២០ ខែកក្កដា ឆ្នាំ ២០២២ អូឌីស៊ីបានសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា (CWDCC) រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការទទួលបានទិន្នន័យ និងព័ត៌មាននៅលើគេហទំព័រ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)ទៅកាន់សហគមន៍ ...
ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមនៃជំងឺកូវីដ-១៩ មកលើប្រទេសកម្ពុជា
ការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងប្រទេសចិននៅចុងឆ្នាំ ២០១៩ ហើយនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាវាជាការព្រួយបារម្ភជាអន្តរជាតិ ...
ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
ឆ័ត្រចម្រុះពណ៌ក្នុងផ្សារក្នុងស្រុកមួយកន្លែង នៅរាជធានីភ្នំពេញ។ រូបភាព ថតដោយ Roberto Trombetta, ៨ ឧសភា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ការអភិវឌ្ឍ និងការគ្រប់គ្រងតំបន់ទីក្រុងរបស់ប្រទេសកម្ពុជា បានព្យាយាមរក្សាល្បឿន ជាមួយនឹងអត្រាដ៏លឿននៃនគរូបនីយកម្ម។ ទាំងនេះរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធឯកទេសនៅតាមទីក្រុង ដូចជា សេវាជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងចរាចរណ៍ និងយានយន្ត ការអនុវត្តច្បាប់ ទឹកនិងប្រព័ន្ធលូ និងការធ្វើផែនការទីក្រុង ជាដើម។នៅឆ្នាំក្នុង២០១៣ ដង់ស៊ីតេប្រជាជនមានចំនួន ៨២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយប្រជាជននៅកម្ពុជាប្រមាណ ២១ ភាគរយ រស់នៅក្នុងតំបន់ទីក្រុង។ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា អត្រាប្រជាជនក្នុងទីក្រុងប្រចាំឆ្នាំ បានកើន ៣.៧ ភាគរយ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បើធៀបនឹងអត្រា ១.៣ ភាគរយ ប្រចាំឆ្នាំសម្រាប់តំបន់ជនបទ។307 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ...
ផ្សារមូលបត្រ (ផ្សារភាគហ៊ុន)
ចាប់ផ្ដើមពីឆ្នាំ ២០០១ មក កិច្ចដំណើរការបានចាប់ផ្តើមលើការជំរុញការបង្កើតផ្សារភាគហ៊ុនកម្ពុជា (CSE ឬ CSX) ដើម្បីជាមធ្យោបាយគាំទ្រទៅដល់ប្រព័ន្ធសេដ្ឋកិច្ចក្នុងដំណើរការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ ទីផ្សារភាគហ៊ុនបានជួយសម្រួលទៅដល់ដំណើរការទិញ និង ...
ផលិតផលព្រៃឈើ
ដែនជម្រកសត្វព្រៃព្រៃឡង់។ រូបភាពដោយ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ ថតថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦។ ក្រោមអាជ្ញាប័ណ្ណក្រោម CC BY-ND 2.0។ប្រទេសកម្ពុជាមានធនធានព្រៃឈើជាង ៨លានហិកតាក្នុងឆ្នាំ ២០២០ ស្មើនឹង ៤៤,៧% នៃផ្ទៃដីសរុបរបស់ប្រទេស។380 រាជរដ្ឋាភិបាលកាន់កាប់ផ្ទៃដីព្រៃឈើទាំងអស់នៅក្នុងប្រទេស នេះមានន័យថារដ្ឋាភិបាលអាចផ្ទេរដីព្រៃទៅសហគមន៍មូលដ្ឋាន ...
កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យដំបូងគេក្នុងប្រទេសកម្ពុជាត្រូវបានបញ្ចប់ទៅដោយភាពជោគជ័យ ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩
ដោយទទួលបានការគាំទ្រពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ (USAID) ក្រោមគម្រោងពង្រឹងសមត្ថភាពសង្គមស៊ីវិលនៅកម្ពុជា (CCSS) នៃវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) បានបញ្ចប់ការសាកល្បងកម្មវិធីអក្ខរកម្មទិន្នន័យនៅកម្ពុជាដោយជោគជ័យ។ ...
សហគ្រាសធុនតូច និងមធ្យម
សហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានគេចាត់ទុកថាជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងរីកលូតលាស់។ សហគ្រាសខ្នាតតូច និងមធ្យម ក៏ជំរុញផងដែរដល់ការបង្កើតការងារនៅទូទាំងប្រទេស។ សន្ទុះកំណើនចំនួនសហគ្រាសខ្នាតតូច និងមធ្យម ជាហេតុធ្វើឲ្យ ការធ្វើចំណាកស្រុករកការងារទៅកាន់ប្រទេសជិតខាង និងអត្រាគ្មានការងារបានថយចុះគួរឲ្យកត់សម្គាល់ ដែលជាលទ្ធផលបណ្តាលឲ្យមានការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។ ...
គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៨ ដែល “ធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាប័ន្ន មានមុខរបរពេញលេញ និងផលិតភាព និងមានការងារសមរម្យ សម្រាប់ប្រជាជនគ្រប់រូប” មានចំណុចដៅទូទៅចំនួន១០ និងគោលដៅអនុវត្តចំនួន២។413 ចំណុចដៅមួយ ...
ជំងឺរាតត្បាត
ជំងឺរាតត្បាត គឺជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលជាលទ្ធផលនៃការចម្លងពីមនុស្សទៅមនុស្ស។ អត្ថបទវេជ្ជសាស្ត្រជាច្រើនមិនកំណត់អត្ថន័យនៃពាក្យ "ជំងឺរាតត្បាត" នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈ ...
សំរាម សំណល់រឹង
សកម្មភាពប្រមូលសំរាមនៅខេត្តសៀមរាប ប្រទេសកម្ពុជា។ រូបភាពដោយ David Villa ថតដោយថ្ងៃទី១២ ខែមករា ឆ្នាំ២០០៨។ ក្រោមអាជ្ញាបណ្ណ CC BY 4.0 DEED.សំរាម “សំដៅដល់របស់របរប្រើប្រាស់ សម្ភារ ផលិតផលដែលបានបន្សល់ ឬ បង្កើតពីសកម្មភាព និងជីវភាពផ្ទាល់របស់មនុស្សប្រចាំថ្ងៃ ដែលមិនមានផ្ទុកសារធាតុពុល ឬ សំណល់គ្រោះថ្នាក់”។ សំណល់រឹងទីប្រជុំជន “សំដៅដល់សំណល់រឹងដែលបានបន្សល់ ឬ បង្កើត ...
ការអភិវឌ្ឍ និងជំនួយសម្រាប់កាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀង
កម្មវិធីប្រមូលផលរបស់ទីភ្នាក់ងារផ្តល់ជំនួយអភិវឌ្ឍន៍ ស.រ.អា. កំពុងជួយកសិករកម្ពុជា។ រូបភាព ដោយទីភ្នាក់ងារផ្តល់ជំនួយអភិវឌ្ឍន៍ ស.រ.អា. បានថតនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពគួរឱ្យកត់សម្គាល់ តែទោះជាយ៉ាងណាក៏ដោយ ភាពក្រីក្រ និងសន្តិសុខស្បៀងនៅតែជាបញ្ហាប្រឈម។ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថាដើម្បីកាត់បន្ថយភាពក្រីក្រ ...
អក្ខរកម្មទិន្នន័យ
/* General */ .custom-flex-content { display: flex; justify-content: space-between; } .link-anchor { display: block; position: relative; top: -50px; visibility: hidden; } .u-full-width td { vertical-align: middle !important; } @media only screen ...
គោលដៅទី៥ សមភាពយេនឌ័រ
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៥ (គ.អ.ច ទី៥) ត្រូវបានគេបង្កើតឡើងដើម្បី “សម្រេចសមភាពយេនឌ័រ និង ផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីទាំងអស់” ។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ...