កសិកម្ម និង ការនេសាទ
កសិកម្ម
ផលិតផលកសិកម្មកម្ពុជា ប្រឈមបញ្ហានាំចេញទៅថៃ
ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជានៅតាមបណ្តាខេត្តជាប់ព្រំដែនថៃកំពុងប្រឈមនឹងបញ្ហាខណៈភាគីថៃតម្រូវឲ្យវិញ្ញាបនបត្រភូតគាមអនាម័យដើម្បីអាចនាំចូលទៅប្រទេសថៃបាន។ ...
ចេង សុខហ័ង
http://bit.ly/2aLwI1T
គ្រួសារដែលរងការបណ្តេញចេញ និងក្រុមហ៊ុនស្ករសឈានដល់ការព្រមព្រៀងគ្នាហើយ
តំណាងគ្រួសារដែលត្រូវបានបណ្តេញចេញពីដីធ្លី និងតំណាងក្រុមហ៊ុនចម្ការអំពៅដែលគ្រប់គ្រងដោយសមាជិកព្រឹទ្ធសភាដ៏លេចធ្លោមកពីគណបក្សប្រជាជនកម្ពុជាបានប្រកាសការព្រមព្រៀងមួយកាលពីម្សិលមិញដែលផ្តល់សំណងចាប់ពី៥០០ដុល្លារដល់៥.០០០ដុល្លារដល់អ្នកភូមិដែលមានសិទ្ធិ បន្ទាប់ពីការតតាំងអស់រយៈពេល៥ឆ្នាំពាក់ព័ន្ធបញ្ហាដីធ្លី។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/33595
ការបង្កបង្កើនផលស្រូវរដូវវស្សាខ្ពស់ជាងផែនការ តែបារម្ភបាតុភូតប្រែប្រួលអាកាសធាតុ
ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងប្រទេសឆ្នាំ២០១៦ខ្ពស់ជាងផែនការនេះបើយោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប៉ុន្តែកសិករព្រួយបារម្ភពីបម្រែបម្រួលអាកាសធាតុអាចប៉ះពាល់ដល់ដំណាំស្រូវពួកគេ។ យោងតាមរបាយការណ៍នាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម ការងារបង្កបង្កើនផលស្រូវវស្សាសម្រេចបានលើផ្ទៃដី ២,៥៤លានហិកតារ គិតត្រឹមថ្ងៃទី៣ ខែសីហា ខ្ពស់ជាងផែនការសរុប ២,៤៧ហិកតារ ឆ្នាំ២០១៦ ប៉ុន្តែនៅទាបជាង ប្រមាណ ៩,៨១ភាគរយធៀបនឹងផ្ទៃដីបង្កបង្កើនផលស្រូវវស្សាឆ្នាំមុន។ ...
ជា វណ្ណៈ
http://bit.ly/2b2Ossb
អ្នកមានជម្លោះដីធ្លីនៅ កោះកុង ប៉ះទង្គិចជាមួយអាជ្ញាធរ
ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុងដែលកំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សីក្នុងសង្កាត់ស្ទឹងមានជ័យអស់រយៈពេលមួយសប្តាហ៍មកហើយនោះបានប៉ះទង្គិចជាមួយសន្តិសុខ និងកម្លាំងនគរបាលខណ្ឌមានជ័យ ខណៈដែលអ្នកភូមិទាំងនោះចង់ចេញពីវត្តទៅស្វែងរកអន្តរាគមន៍ជាថ្មីនៅការិយាល័យតំណាងសហភាពអឺរ៉ុបនៅកម្ពុជា។ ...
ទូច សុខា
http://bit.ly/2aU6opM
ពេលវេលាអស់សង្ឃឹមសម្រាប់កសិករកម្ពុជា
ភ្លៀងធ្លាក់លើកដំបូងនៅកម្ពុជាឆ្នាំនេះមិនទាន់មកដល់ទេ រហូតដល់ដើមខែមិថុនាសម្រាប់ខេត្តពោធិ៍សាត់ ដែលជាខេត្តស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលដីតំបន់នេះមើលទៅឡើងក្រាំង និងស្ងួតហួតហែងនៅក្នុងពេលដែលជារដូវមាមារញឹកនឹងការដាំដុះ។ គ្រោះរាំងស្ងួតដ៏អាក្រក់នេះ រដ្ឋាភិបាលបានរៀបរាប់ថាវាមានស្ថានភាពអាក្រក់ខ្លាំងដូចដែលធ្លាប់បានកើតឡើងក្នុងឆ្នាំ ១៩៧៩ បន្ថែមពីនេះជាមួយនឹងការខ្សត់ភ្លៀងធ្លាក់កាលពីឆ្នាំមុនផង ដែលក្នុងស្ថានភាពនេះកសិករបានទទួលទឹកសម្រាប់ផឹកដែលបានផ្ដល់ដោយរដ្ឋាភិបាលជំនួសការផ្តល់ទឹកដើម្បីស្រោចស្រប់ដំណាំរបស់ពួកគេទៅវិញ។ ...
Ana Salvá
http://thediplomat.com/2016/08/desperate-times-for-cambodias-farmers/
សហភាពអឺរ៉ុបត្រិះរិះលើការផ្តល់ជំនួយផ្នែកកសិកម្ម
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សុខន កាលពីថ្ងៃច័ន្ទ ដើម្បីពិភាក្សាគ្នាពីលទ្ធភាពនៃជំនួយសហភាពអឺរ៉ុបដើម្បីជួយពង្រឹងវិស័យកសិកម្មព្រះរាជាណាចក្រកម្ពុជា។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/28272/eu-mulls-over-agriculture-aid/
រដ្ឋាភិបាលនឹងជម្រុញឱ្យមានកសិដ្ឋានចិញ្ចឹមត្រី
រដ្ឋាភិបាលបានដាក់ចេញនូវគោលដោប្រចាំឆ្នាំអំពីការផលិតត្រីតាមកសិដ្ឋានឱ្យបាន ១.២ លានតោននៅក្នុងរយៈពេល ៣ឆ្នាំទៀត ដើម្បីទ្រទ្រ់ដល់តម្រូវការនៅក្នុងតំបន់ និងដើម្បីកាត់បន្ថយការនាំចូលដ៏សន្ធឹកសន្ធាប់ពីប្រទេសជិតខាង នេះបើឱ្យដឹងពិក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/28196/government-to-push-fish-farming/
មានការបង្ហាញតិចតួចរបស់អ្នកកសិកម្មក្នុងស្រុកនៅភ្នំពេញក្នុងព្រឹត្តិការណ៍បង្ហាញផលិផលកសិកម្ម
ព្រឹត្តិការណ៍កសិឧស្សាហកម្មដ៏ធំមួយនៅប្រទេសកម្ពុជាឆ្នាំនេះបានទទួលការឆ្លើយតបមួយកាលពីថ្ងៃទីមួយនៃកម្មវិធីនេះ ដោយសារតែកសិពាណិជ្ជកម្មនៅក្នុងស្រុកមានតិចតួច ហើយចំនួនអ្នកផ្គត់ផ្គង់មកពីបរទេសជាច្រើនមានបញ្ហាស្វែងរកដៃគូទិញដ៏មានសក្តានុពលសម្រាប់ផលិតផលកសិកម្មថ្មីៗរបស់ពួកគេ។ ...
ចេង សុខហ័ង
http://www.phnompenhpost.com/business/poor-local-showing-phnom-penhs-agro-fair
ភ្លុកដំរីច្រើនជាង ៦០០ គីឡូក្រាមត្រូវបានរឹបអូស
ភ្លុកដំរីច្រើនជាង ៦០០ គីឡូក្រាមត្រូវបានរឹបអូសកាលពីថ្ងៃសុក្រ នៅកំពង់ផៃស្វយ័តព្រះសីហនុ ប៉ុន្តែតុលាការខេត្តនៅមិនទាន់បានទទួលបានពាក្យបណ្តឹងអំពីករណីនេះពីមន្ត្រីគយនៅឡើយទេ សុភាចារបុរសខេត្តបានប្រាប់ខ្មែរថាមស៍កាលពីម្សិលមិញ។ ...
សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/28163/more-than-600kg-of-ivory-seized/
រោងចក្រស្ករសនៅខេត្តព្រះវិហារ ផ្អាកដំណើរការ
រោងចក្រស្ករអំពៅធំជាងគេនៅក្នុងប្រទេសកម្ពុជាត្រូវបានផ្អាកប្រតិបត្តិការបន្ទាប់ពីការដំណើរការចង្វាក់ផលិតកម្មបាន ៥០ ថ្ងៃដំបូងដោយសារតែកង្វះការផ្គត់ផ្គង់អំពៅ។ នេះបើតាមមន្ត្រីកសិកម្មខេត្តព្រះវិហារ។ ...
ចេង សុខហ័ង
http://bit.ly/2aQNA85
កម្ចីសម្រាប់សាងសង់ឃ្លាំងជម្រុកស្រូវ
វាហាក់មើលទៅមិនមានការកំណត់កាលបរិច្ឆេទច្បាស់លាស់នៃកម្ចីប្រាក់ ៣០០ លានដុល្លារពីរដ្ឋាភិបាលចិន ដើម្បីសាងសង់ឃ្លាំងជម្រុកធំមួយដើម្បីស្តុកស្រូវសម្រាប់កិន ដែលនឹងត្រូវផ្តល់ឱ្យមកប្រទេសកម្ពុជានោះទេ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28139/loan-for-silos-in-limbo/
មានការអំពាវនាវឱ្យត្រួតពិនិត្យលើពន្ធកៅស៊ូឡើងវិញ
ខណៈដែលតម្លៃកៅស៊ូធម្មជាតិមានការធ្លាក់ចុះដោយសារតែភាពយឺតយ៉ាវនៃសេដ្ឋកិច្ចសកលលោក និងការធ្លាក់ចុះនៃតម្រូវការសម្រាប់ផលិតបរិក្ខារ ប្រទេសកម្ពុជាគឺមានការលំបាកណាស់ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ ហើយក្រុមអ្នកផលិតកំពុងអំពាវនាវដល់រដ្ឋាភិបាលពិនិត្យឡើងវិញពីពន្ធនាំចេញកៅស៊ូ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/28028/call-to-revise-rubber-tax/
កម្ពុជាស្នើរសុំចិនឱ្យបង្កើនកូតានាំចេញស្រូវអង្ករទ្វេរដង
កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក ប៉ាន សូរ៉ាស័ក្តិបានបញ្ចុះបញ្ចូលដៃគូភាគីចិន លោក កាវ ហ៊ូឆឹងក្នុងការពិចារណាបង្កើនទ្វេដងនៃកូតានាំចេញស្រូវអង្ករប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់ប្រទេសចិន ក៏ដូចជាបានដាក់សំណើរក្នុងការធ្វើម្ចាស់ផ្ទះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកសិកម្ម។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/cambodia-asks-china-double-rice-quota
ការប៉ានស្មានទៅកាន់វិស័យស្រូវអង្ករថានឹងមានការធ្លាក់ចុះ
រង្វាយតម្លៃរបស់ក្រុមហ៊ុនមួយដែលបានធ្វើការប៉ានស្មានដ៏គួរឱ្យព្រួយបារម្ភទៅលើវិស័យស្រូវអង្កររបស់កម្ពុជា ដែលជាវិស័យត្រូវបានឱ្យតម្លៃក្នុងការធ្វើឱ្យប្រជាកសិករកម្ពុជាជាច្រើនលាននាក់ចាកផុតពីភាពក្រីក្រ និងសាកសមចំពោះកម្លាំងពលកម្មកសិករក្នុងស្រុកនោះ កំពុងស្ថិតនៅក្នុងឱនភាព។ ...
Cam McGrath និង ចេង សុខហុង
http://www.phnompenhpost.com/business/gloomy-forecast-cambodias-rice-sector
កម្ពុជា ស្នើឲ្យក្រុមហ៊ុនចម្ការចេកចិនចូលមកកម្ពុជា
លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានជំរុញឲ្យក្រុមហ៊ុនដំណាំចេករបស់ចិនមកវិនិយោគលើការដាំដុះដំណាំចេកនៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/2awueou
ចិន និងកម្ពុជា ពិភាក្សាការសង់អាកាសយានដ្ឋាន ផ្លូវដែក កសិកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន លោក Gao Huchengនឹងធ្វើការពិភាក្សាអំពីការសាងសង់ផ្លូវរថភ្លើងការសាងសង់អាកាសយានដ្ឋានផ្លូវថ្នល់ និងវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aLSWWA
អំបិលខេត្តកំពត កែប អាចផ្គត់ផ្គង់ទីផ្សារ តែបារម្ភអំបិលនាំចូលតម្លៃទាប
ទិន្នផលអំបិលខេត្តកំពតនិងកែបអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទាំងមូលបាននិងក៏កំពុងសម្លឹងមើលពីលទ្ធភាពធ្វើការនាំចេញទៅផ្គត់ផ្គង់ទីផ្សារក្រៅប្រទេសតែអ្នកជំនាញក្នុងវិស័យនេះបារម្ភពីការហូរចូលអំបិលតម្លៃទាបពីប្រទេសជិតខាងប៉ះពាល់ដល់ផលិតកម្មអំបិលក្នុងស្រុក។ ...
ជា វណ្ណៈ
http://bit.ly/2ahQFxd
រដ្ឋាភិបាលផ្សព្វផ្សាយច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ
បន្ទាប់ពីរយៈពេលប្រាំបីឆ្នាំក្នុងការរៀបចំចងក្រង កាលពីម្សិលមិញ ក្រសួងកសិកម្មបានផ្សព្វផ្សាយច្បាប់ជាលើកដំបូងរបស់ប្រទេសកម្ពុជាស្តីពីការគ្រប់គ្រងគុណភាពនៃផលិតផលសាច់ក្នុងស្រុកនិងនាំចូល ហើយនិងបសុសត្វ។ ...
អូន ភាព និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33374
ក្រុមហ៊ុន ម៉ុង រិទ្ធី នាំចេញប្រេងដូងកើនឡើងទ្វេដងក្នុងឆមាសទីមួយ
ក្រុមហ៊ុនផលិតប្រេងដូងតែមួយនៅកម្ពុជាម៉ុងរិទ្ធីបាននាំចេញប្រេងដូងឆៅចំនួន ១៣ពាន់មេទ្រីក តោន នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៦ កើនឡើងទ្វេដងរហូតដល់ ១១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ...
ជា វណ្ណៈ
http://bit.ly/2aBKerq
សភា ស្នើអឺរ៉ុប បង្កើនទីផ្សារនាំចូលអង្ករ និងសំលៀកបំពាក់ពីកម្ពុជា
ក្នុងជំនួបជាមួយក្រុមការងារបច្ចេកទេសរបស់សហភាពអឺរ៉ុបកាលពីម្សិលមិញបន្ទាប់ពីធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធទៅនឹងថវិកាជាតិនិងរបាយការណ៍សវនកម្មរួចមកគណៈកម្មការទី២នៃរដ្ឋសភាបានស្នើឲ្យសហភាពអឺរ៉ុប ពិនិត្យលទ្ធភាពពង្រីក និងបង្កើនទីផ្សារនាំចូលអង្ករ និងសំលៀកបំពាក់ពីកម្ពុជា។ ...
តាំង វីដា
http://bit.ly/2alcoYk
ក្រសួង៖ ៦ខែដើមឆ្នាំរកចំនូលពីដីសម្បទានសេដ្ឋកិច្ចបាន៦០ម៉ឺនដុល្លារ
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថាគិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៦ នេះ ក្រសួងប្រមូលបានឈ្នួលដីសម្បទានសេដ្ឋកិច្ចជាទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនឯកជនចំនួន ២១ ក្នុងចំណោមក្រុមហ៊ុន ២២៣ក្រុមហ៊ុនដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ដែលចេញផ្សាយកាលពីថ្ងៃទី២៥ ខែកក្កដា។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2au9eU6
ប្រទេសណូវ៉ែលហ្សេឡង់ជួយឲ្យបន្ថែមានតម្លៃខ្ពស់
ប្រទេសកម្ពុជា បានទទួលជំនួយបច្ចេកទេស ដើម្បីអភិវឌ្ឍប្រភេទ ដំណាំជាបន្លែមានតម្លៃខ្ពស់ តាមរយៈជំនួយផ្តល់ដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវដំណាំនិងអាហារ ដែលមានមូលដ្ឋាននៅប្រទេសណូវ៉ែលហ្សេឡង់។ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម បានប្រាប់ឲ្យដឹងថា វិទ្យាស្ថានសិក្សាស្រាវជ្រាវនេះ ទើបតែទទួល បានការផ្តល់ជំនួយឥតសំណងពីរដ្ឋាភិបាលនៃប្រទេសណូវ៉ែលហ្សេឡង់ ជាទឹកប្រាក់ចំនួន ៧លានដុល្លារ ដើម្បីធ្វើ កិច្ចការជាមួយកសិករប្រកបរបរកសិកម្មខ្នាតតូច នៅប្រទេសកម្ពុជា ដើម្បីបង្កើនចំណូលបានមកពីការដាំបន្លែ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/27582/nz-help-for-high-value-veggies/
ការស្រោចស្រពនៅក្នុងអាងទន្លេមេគង្គកំពុងគំរាមកំហែងដល់តំបន់ដីសណ្តរបស់វៀតណាម
ផ្នែកខាងក្រោមនៃអាងទន្លេមេគង្គដែលឆ្លងកាត់ព្រំដែនដែលចាប់ផ្តើមពីប្រទេសឡាវ, ថៃ, កម្ពុជា និងវៀតណាម មុនពេលវាហូរចាក់ទៅក្នុងសមុទ្រខាងកើត (សមុទ្រចិនខាងត្បុង)។ មានការប៉ុនប៉ងមួយចំនួនដើម្បីបង្អាក់លក្ខណៈធម្មជាតិនៃទន្លេនេះ ដែលបង្កឱ្យមានបញ្ហាប្រឈមនៅតំបន់ដីសណ្ត Cuu Long ដែលមានប្រជាជានប្រមាណជាង ១៧ លាននាក់ដែលកំពុងពឹងផ្អែកលើទន្លេនេះសម្រាប់ការរស់នៅរបស់ពួកគេ។ ...
ក្រុមការងារសារព័ត៌មាន VietNamNet Bridge
http://english.vietnamnet.vn/fms/environment/160889/irrigation-in-mekong-basin-threatens-vn-s-delta.html
សាច់ដែលមានគុណភាពមិនល្អត្រូវបានរឹបអូស
ប្រហិតសាច់ដែលនៅសល់យូរ ច្រើនជាង ២០០ គីឡូក្រាមត្រូវបានរឹបអូសដោយមន្ត្រីកាំកុងត្រូលក្នុងការចុះបង្ក្រាបទំនិញហួសកាលបរិច្ឆេទកាលពីថ្ងៃពុធ នៅក្នុងខេត្តប៉ៃលិន នេះបើយោងតាមមន្ត្រីនៃក្រសួងពាណិជ្ជកម្ម។ ...
សុន ប៊ុនស៊ីម
http://www.khmertimeskh.com/news/27546/bad-meat-among-goods-seized/