ជំនួយ និងការអភិវឌ្ឍ

អាល្លឺម៉ង់​ផ្ដល់​ជំនួយ $៥,៦៧ លាន​ដល់​កម្ពុជា​សម្រាប់ ISAF

ប្រ​ទេស ​អាល្លឺ​ម៉ង់​ បាន​សម្រេច​ផ្ដល់​ជំនួយ​ចំនួន​ ៥ លាន​អឺរ៉ូ​ ឬ​ស្មើ​នឹង ​៥,៦៧ ​លាន​​ដុល្លារ​សហ​រដ្ឋ​អា​មេរិក​ ដើម្បី​ជួយ​ដល់​ការ​អនុវ​​ត្ត​​ក្រប​ខ័ណ្ឌ​គណ​នេយ្យ​ភាព​សង្គម ​(ISAF) ​ដែល​ជា​កម្ម​វិធី​រួមគ្នា​រវាង​រដ្ឋាភិ​បាល ...

ខន សាវិ
https://bit.ly/2H6IRlx

ជប៉ុនផ្តល់​ជំនួយ​ប្រមាណ $ ១៣៤,៣៨ លាន​ដល់​កម្ពុជា

រដ្ឋាភិបាល​ជប៉ុន ​បានផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ដល់​កម្ពុជា​ ​ប្រមាណ​ជាង ១៣៤ លាន​ដុល្លារ​អាមេរិក​ ក្នុងនោះ​ ជំនួយ​ឥត​សំណង​ប្រមាណ​ជិត​ ២០ លាន​ដុល្លារ ​និង​ឥណទាន​សម្បទាន​ប្រមាណ​​ជាង ១១៤ លាន​ដុល្លារ​​នៅ​ឆ្នាំ​ ២០១៨ កន្លង​ទៅ​នេះ។ នេះ​បើតាម​ការលើក​ឡើង​របស់​រដ្ឋមន្ត្រីការ​បរទេស​ កម្ពុជា លោក​ ប្រាក់ សុខុន កាល​ពី​ម្សិលមិញ។ ...

សុទ្ធ គឹមសឿន
https://bit.ly/2ElikPG

កម្ពុជា​បាន​ថវិកា ៧,៦៦ លាន​ដុល្លារ​ពី​មូលនិធិ​មេគង្គ-ឡាន​ឆាង

កម្ពុជា​ទទួលបាន​ថវិកា​ចំនួន ៧,៦៦ លាន​ដុល្លារ​ពី​កិច្ច​ព្រម​ព្រៀង​ស្តីពី​សហ​ប្រតិបត្តិការ​លើ​គម្រោង​មូលនិធិ​ពិសេស​ មេគង្គ-ឡាន​ឆាង ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​លើ​ផែនការ​ចំនួន ១៩ គម្រោង ខណៈ​ដែល​គិត​មក​ទល់​ពេល​នេះ​ប្រទេស​ កម្ពុជា​ បាន​ទទួល​គម្រោង​សរុប​ចំនួន ៣៥ មក​ហើយ។ ...

សុទ្ធ គឹមសឿន
https://bit.ly/2BEwV6T

​ប្រទេស​កម្ពុជា​អាច​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ប៉ុន្តែ​ចាំបាច់​ត្រូវ​មាន​កំណែទម្រង់​សារពើពន្ធ​ស៊ីជម្រៅ​

យោង​តាម​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ដោយ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB)​ បានឱ្យ​ដឹង​ថា​ កម្ពុជា​មានឱកាស​ល្អ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​របៀបវារៈ​នៃ​កិច្ច​គាំពារ​សង្គម​របស់​ខ្លួន​ ក្រោម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ប៉ុន្តែ​ត្រូវការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង ...

ស៊ុ ម៉ាណេត
https://www.khmertimeskh.com/50578198/cambodia-can-achieve-sdgs-but-deep-fiscal-reform-needed-adb-report/

ជប៉ុន​ផ្តល់​ថវិកា​ជាង ៥០ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​លើ​គម្រោង​សាលា​មត្តេយ្យ

រដ្ឋាភិបាល​ជប៉ុន កាល​ពីម្សិល​មិញ បាន​សម្រេច​ផ្ដល់​ថវិកា​ប្រមាណ ៥២៩ ​០៦​៨ ដុល្លារអាមេរិក​បន្ថែម​ទៀតដ​ល់​អង្គការ​សន្ដិ​ស្ម័គ្រ​ចិត្ដ (SVA) ក្រោម​គម្រោង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ជប៉ុន សម្រាប់​ផ្ដល់ជូន​គម្រោង​សាលា​មត្ដេយ្យ​សិក្សា​ធន​ធាន​គំរូ​ផ្ដោត​លើ​បណ្ណាល័យ​ក្នុង​ខេត្ត​បាត់ដំបង។ ...

វ៉ន ដារ៉ា
https://bit.ly/2Bz0UgJ

​ប្រទេស​ស្វី​ស​ប្តេជ្ញា​ថា​នឹង​ផ្តល់​ទឹកប្រាក់​ចំនួន​ ៦​លាន​ដុល្លា​សំរាប់​ការ​ដោះ​មីន​

​រដ្ឋាភិបាល​ស្វី​សនឹង​ផ្តល់​ប្រាក់​ចំនួន​ ៦​ លាន​ដុល្លារ​ សម្រាប់​ការងារ​ដោះ​មីន​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​ក្រោយ​រហូត​ដល់​ឆ្នាំ​២០២៥​ ដែល​ជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​ មាន​គោលដៅ​ដើម្បី​ក្លាយទៅជា​ប្រទេស​ដែល​គ្មាន​មីន​។​ លោក​ លី​ ធុ​ជ​ អនុប្រធាន​អាជ្ញាធរ​កម្ពុជា ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/576002/swiss-commit-6-million-to-demining/

ក្រសួង​ធនធានទឹក​អនុវត្ត​គម្រោង​ធំៗ​ពីរ​

ក្រសួង​ធនធានទឹក​ និង​ធនាគារអភិវឌ្ឍន៍អាស៊ី​នៅ​កម្ពុជា​នឹង​អនុវត្ត​គម្រោង​ធំៗ​២​ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ ៣៨០​លាន​ដុល្លារ​ ដើម្បី​កែ​លម្អ​ការ​គ្រប់គ្រង​ទឹក​នៅ​កម្ពុជា​ក្នុងឆ្នាំនេះ​។​ យោង​តាម​សេចក្តី​ថ្លែង​របស់​ក្រសួង​បានឱ្យ​ដឹង​ថា​ លោកស្រី​ Sunniya​ Durrani-Jamal​ នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​នៅ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50575344/water-ministry-to-implement-two-mega-projects/

ជប៉ុន​ផ្តល់​ថវិកា $២ លាន​ដល់​គម្រោង​ឆ្លើយតប​អំពើ​ហិង្សា​លើ​កុមារ

រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ជប៉ុន និង​មូលនិធិ​សហ​ប្រជា​ជាតិ​ដើម្បី​កុមារ (Unicef) បាន​ប្រកាស​ផ្សព្វផ្សាយ​គម្រោង​បង្ការ និង​ឆ្លើយ​តប​នឹង​អំពើ​ហិង្សា​លើ​កុមារ ក្នុង​ប្រទេស​ កម្ពុជា ក្នុង​ការ​ពន្លឿន​ចំណាត់​ការ ដើម្បី​បញ្ចប់​រាល់​គ្រប់​ទម្រង់ នៃ​អំពើ​ហិង្សា​លើ​កុមារ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមមួយ​កាល​ពី​ម្សិលមិញ។ ...

វ៉ន ដារ៉ា
https://bit.ly/2CNh8CK

លោក ​ស៊ី ជីន​ភីង៖ កម្ពុជា​នឹង​ទទួល​ជោគជ័យ​កាន់​តែ​ខ្លាំង​ក្នុង​រយៈពេល ៦០ ឆ្នាំ​ខាង​មុខ

ជាមួយនឹង​ការ​ផ្តល់ជំនួយ ៦០០ លាន​ដុល្លារ​អាមេរិក លោក​ប្រធានា​ធិបតី​ចិន ស៊ី ជីន​ភីង ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី ពី​ម្សិលមិញ ចាត់​ទុក​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មក​កាន់​ប្រទេស​ចិន​នា​ពេល​នេះ គឺ​ពិត​ជា​មាន​តម្លៃ​បំផុត​សម្រាប់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង ២ កាន់​តែ​ខ្ពស់​ត្រដែត​ថែម​ទៀត ហើយ​ថា កម្ពុជា ...

ម៉ិច ដារ៉ា
https://bit.ly/2B0JxoD

ស៊ុយអែត​ផ្តល់ប្រាក់ $១០ លាន​ពង្រឹង​លើ​ផ្នែក​ស្រាវជ្រាវ

រដ្ឋាភិបាល​ស៊ុយអែ​ត បានផ្តល់​ថវិកា​ប្រមាណ ១០ លាន​ដុល្លារ​ជា​ជំនួយ​ដើម្បី​គាំទ្រ​ដល់​ការ​កសាង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ និង​ការ​បណ្តុះ​បណ្តាល​ផ្នែក​ស្រាវជ្រាវ​ប្រកប​ដោយ​គុណភាព​ខ្ពស់ នៅ​ក្នុង​ប្រទេស​ កម្ពុជា ខណៈ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថា កម្ពុជា​កំពុង​ត្រូវការ​ក្រុម​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ផ្នែក​នេះ ច្បាស់​លាស់។ ...

ឡុង គីមម៉ារីតា
https://bit.ly/2CrRYZV

USAID បង្ហាញ​ពី​សកម្មភាព​ជួយ​ជន​រងគ្រោះ​ពី​ការ​ជួញ​ដូរ​មនុស្ស

ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរ​ជាតិ​ (USA​ID) ​​បាន​បង្ហាញ​ពី​សកម្ម​ភាព​ជួយ​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​មនុស្ស​ ប៉ុន្តែ​បាន​កត់​សម្គាល់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​មិន​ទាន់​បាន​បំពេញ​តាម​កម្រិត​ស្ដង់ដារ​អប្ប​បរមា ​ខណៈ ...

គង់ មេត្ដា
https://bit.ly/2S99fhb

ចិន​ផ្ដល់​រថយន្ត​គ្លីនិក​ចល័ត​ ២០ ​គ្រឿង

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ចិន​សម្រាប់​ការអភិវឌ្ឍន៍​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​ផ្តល់​រថយន្ត​គ្លីនិក​ចល័ត​ចំនួន ២០ ​គ្រឿង​មក​ក្រសួង​សុខាភិបាល​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ចិន​ជាមួយ​ក្រសួង​សុខាភិបាល​។ នេះ​បើ​យោង​សេចក្តី​ជូន​ព័ត៌មាន ...

គង់ មេត្ដា
https://bit.ly/2rMtgP1

រដ្ឋាភិបាល​​ គ្រោង​បង្កើត​មជ្ឈមណ្ឌល​ឡូជីស្ទីក​ភាគ​ខាង​លិច​ក្រុង​ភ្នំពេញ

រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ (​ភ្នំពេញ​ឡូជីស្ទីក​) ខ្នាត​ធំ​ ១ ​នៅ​ភាគ​ខាង​លិច​ឆៀង​ខាង​ជើង​ក្រុង​ភ្នំពេញ​លើ​ផ្ទៃដី​ ៩៨ ហិកតា​ក្នុង​គោលដៅ​បង្កើន​ភាពប្រកួតប្រជែង​នៃ​ដំណើរការ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ក្នុង​តំបន់​អាស៊ាន​។ នេះ​បើ​យោង​តាម ...

ហ៊ គីមសាយ
https://bit.ly/2rmfFO9

ធនាគារអភិវឌ្ឍន៍អាស៊ី​ពិភាក្សា​អំពី​ប្រាក់​កម្ចី​ ៣០​លាន​ដុល្លារ​

​ក្រសួងទេសចរណ៍​បាន​ចាប់ផ្តើម​ការ​ពិភាក្សា​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ លើ​ប្រាក់​កម្ចី​ចំនួន​ ៣០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ផ្តល់​មូលនិធិ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ឆ្នេរសមុទ្រ​ ដែល​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​។​ រដ្ឋាភិបាល​បាន​ប្រកាស​ផែនការ​ដើម្បី​ប្រើប្រាស់​ប្រាក់ ...

Chea Vannak
https://www.khmertimeskh.com/50555099/cambodia-adb-discuss-30m-loan/

សហភាព​អឺរ៉ុប និង​អាល្លឺម៉ង់​ផ្តល់​មូលនិធិ​ប្រមាណ ១០ ​លាន​ដុល្លារ​ដល់​គណៈកម្មការ​ទន្លេមេគង្គ

ប្រទេស​អាល្លឺម៉ង់​ និង​សហភាព​អឺរ៉ុប​បន្ត​ផ្ដល់​មូលនិធិ​ថ្មី​ចំនួន ៨,៩២ ​លាន​អឺរ៉ូ​ ឬ​ប្រហែល​ ១០ ​លាន​ដុល្លារ​អាមេរិក​ដល់​គណៈកម្មការ​ទន្លេមេគង្គ ដើម្បី​គាំទ្រ​ដល់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទឹក​ឆ្លងដែន​ក្នុង​ចំណោម​បណ្តា​ប្រទេស​មេគង្គ​ក្រោម​ដែល​រួមមាន កម្ពុជា ឡាវ ថៃ និង​វៀតណាម​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ ...

ឃុត សុភចរិយា
https://bit.ly/2Q23tkH

ជប៉ុន ​ផ្តល់ជំនួយជិត ៤ លាន​ដុល្លារ​ ដល់​​ CMAC

រដ្ឋាភិបាល​ជប៉ុន ​នឹង​បន្ត​ផ្តល់​ជំនួយ​បោស​សម្អាត​និង​ដោះ​មីន​ចំនួន​ជិត​៤លាន​ដុល្លារ​ដល់​មជ្ឈ​មណ្ឌល​សក​ម្ម​ភាព​កម្ចាត់​មីន​កម្ពុ​ជា (CMAC) សម្រាប់​ឆ្នាំ​ក្រោយ​ ខណៈ​គ្រាប់មីន​ជាង ៣ លាន​គ្រាប់​ត្រូវបាន​រំដោះ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩២ រ​ហូត​ដល់​ឆ្នាំ ២០១៨។ នេះ​បើ​តាម​លោក ហេង រតនា អគ្គ​នាយក (CMAC) នៅ ...

សុទ្ធ គឹមសឿន
https://bit.ly/2TKtraj

EU ​និង​អង្គការ​អន្តរជាតិ​ ផ្តល់​លុយ​ $២៧ ​លាន​ ក្នុង​វិស័យ​អប់រំ

សហភាព​អឺរ៉ុប (EU) និង​អង្គការ​អន្តរជាតិ​ចំនួន ៣ ​ផ្សេង​ទៀត​ប្រមូល​ថវិកា​បាន​ប្រមាណ ២៧ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ប្រគល់​ជូន​មូលនិធិ​ភាព​ជា​ដៃគូ​សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព​វិស័យ​អប់រំ [Capacity Development Partnership Fund (CDPF)] ដើម្បី​ជួយ​ទំនុក​បម្រុង​ក្នុង​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា សម្រាប់​អនុវត្ត​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ខាង​មុខ​នេះ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2z9zZXz

សហភាព​អឺរ៉ុប​៖​ ការ​ដកហូត​ EBA​ នឹង​មិន​ប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍​

យោង​តាម​លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ការ​លុប​ចោល​នូវ​គម្រោង​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (EBA)​ នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ដែល​ទទួល​បាន​មូលនិធិ​ពី​សហភាព​អឺរ៉ុប​ទេ​។​ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50549413/eba-removal-wont-affect-development-projects-eu/

ចក្រភព​អង់គ្លេស​សន្យា​ផ្តល់​ ៩​ លាន​ដុល្លារ​សម្រាប់​ការ​ដោះ​មីន​

ចក្រភព​អង់គ្លេស​នឹង​ផ្តល់​ជំនួយ​ជាង​ ៩​ លាន​ដុល្លារ​ ចាប់ពី​ឆ្នាំ​នេះ​ រហូត​ដល់​ឆ្នាំ​ ២០២០​ សម្រាប់​ប្រតិបត្តិការ​ដោះ​មីន​ ដើម្បី​កម្ចាត់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក​ Tina​ Redshaw​ ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​ កាលពី​ថ្ងៃ​ពុធ​។ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50544210/uk-pledges-9-million-for-demining/

​អ្នកជំនាញ​និយាយ​ថា​ លក្ខខណ្ឌ​ការងារ​ល្អ​គួរតែ​អាច​ជួយ​ស្រោចស្រង​ EBA

​ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​តែ​មួយ​ទេ​ ដែល​កំពុង​សម្លឹង​មើលទៅ​ប្រទេស​ចិន​ សម្រាប់​ជំនួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន​ ខណៈ​ដែល​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ដែន​ឥទ្ធិពល​អាស៊ាន​ និង​លើស​ពី​នេះ​ ក៏​កំពុង​តែ​សម្លឹង​មើល​ទីក្រុង​ប៉េ​កាំ​ង​ ដើម្បី ...

ម៉ៃ គុណមករា
https://www.khmertimeskh.com/50540337/good-labour-conditions-should-salvage-eba-experts-say/

របាយការណ៍ៈ​ដងផ្លូវ ចិញ្ចើមផ្លូវ​ និង​ទីកន្លែង​សាធារណៈ​បើក​ចំហ​ក្នុង​ក្រុង​ភ្នំពេញ​មាន​កម្រិត​ទាប

របាយការណ៍​ស្រាវជ្រាវ​នៃ​អង្គការ​សមាគម​ធាង​ត្នោត​បាន​រកឃើញ​ថា ដងផ្លូវ ចិញ្ចើមផ្លូវ និង​ទីកន្លែង​សាធារណៈ​បើក​ចំហ​នៅក្នុង​រាជធានី​ភ្នំពេញ​ស្ថិត​ក្នុង​កម្រិត​ ១៦,៣៦ ភាគរយ​នៃ​ទីធ្លា​ទាំង​មូល​របស់​ក្រុង​ភ្នំពេញ​ដែល​តួលេខ​នេះ​ជា​កម្រិត​មួយ​ទាប​ជាង​កម្រិត​មធ្យម (៤៥ ភាគរយ​) ដែល​អង្គការ​សហប្រជាជាតិ​ផ្នែក​ទីជម្រក (UN-Habitat) បាន​កំណត់​សម្រាប់ ...

នៀម ឆេង
https://bit.ly/2ygBRfE

ADB​ និយាយ​ថា​កម្ពុជា​នឹង​រីក​ចម្រើន​ ៧​ ភាគរយ​នៅ​ឆ្នាំ​ ២០១៨​ និង​ ២០១៩

​ធនាគារអភិវឌ្ឍន៍អាស៊ី​ព្យាករ​ថា​ ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​ របស់​ប្រទេស​កម្ពុជា​នឹង​កើនឡើង​ ៧​ ភាគរយ​នៅ​ឆ្នាំ​ ២០១៨​ និង​ ២០១៩​ ដែល​គាំទ្រ​ដោយ​កំណើន​នៃ​ការ​នាំ​ចេញ​ ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​ ការ​កើនឡើង​នៃ​តម្រូវការ​ក្នុងស្រុក​ និង​ការ​ពង្រីក​គោលនយោបាយ​សារពើពន្ធ ...

ម៉ៃ គុណមករា
https://www.khmertimeskh.com/50536840/adb-says-cambodia-to-grow-at-7-in-2018-2019/

​ប្រទេស​ចិន​ផ្តល់​ជំនួយ​ដើម្បី​គាំទ្រ​ដល់​ជំរឿន​ ២០១៩

រ​ដ្ឋា​ភិ​បាល​ចិន​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រគល់​រថយន្ត​ ម៉ូតូ​ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ដែល​មាន​តម្លៃ​ ២,៥​ លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​ ដើម្បី​សម្របសម្រួល​ជំរឿន​ឆ្នាំ​ ២០១៩​។​ ឯកអគ្គរដ្ឋទូត​ចិន​ លោក​ ស្យុ​ង​ ​បូ​ បាន​ធ្វើ​ជា​អធិបតី​ក្នុង​ការ​ប្រគល់​ជូន ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50536929/china-donates-hardware-to-support-2019-census/

PIN កំ​ពុង​ជំ​រុញ​ដល់​ការ​ចិញ្ចឹម​មាន់​លក្ខណៈ​គ្រួ​សារ

និ​ន្នា​ការ​កសិ​ដ្ឋាន​ចិ​ញ្ចឹម​មាន់​លក្ខណៈ​គ្រួ​សារ​ បាន​​មើល​ឃើញ​កំ​ណើន​ បន្ទាប់​​ពី​គម្រោង​រយៈ​ពេល​ ២ ​ឆ្នាំ​ ដែល​ផ្ដល់​មូល​និ​ធិ​ ១,៣៥ ​លាន​ដុល្លារ ​ដោយ​សហ​ភាព​អឺ​រ៉ុប។ នេះ​បើ​​​តាម ​People in Need Cambodia ​(PIN) ដែល​ជា ...

ចេង សុខហ័ង
https://bit.ly/2IfOlZM

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rvBnj
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!