​ប្រទេស​កម្ពុជា​អាច​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ប៉ុន្តែ​ចាំបាច់​ត្រូវ​មាន​កំណែទម្រង់​សារពើពន្ធ​ស៊ីជម្រៅ​

យោង​តាម​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ដោយ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB)​ បានឱ្យ​ដឹង​ថា​ កម្ពុជា​មានឱកាស​ល្អ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​របៀបវារៈ​នៃ​កិច្ច​គាំពារ​សង្គម​របស់​ខ្លួន​ ក្រោម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ប៉ុន្តែ​ត្រូវការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​ការ​វិនិយោគ​ក្នុង​វិស័យ​គាំពារ​សង្គម​។​ ​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ ដែល​មាន​ចំណងជើង​ "​បញ្ហា​ប្រឈម​ផ្នែក​សារពើពន្ធ​អាស៊ី​៖​ ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​របៀបវារៈ​គាំពារ​សង្គម​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​"​ ប្រទេស​កម្ពុជា​រួម​ជាមួយ​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ចំនួន​ ១៥​ នៅ​ក្នុង​ការ​សិក្សា​នេះ​ អាច​សម្រេច​នូវ​របៀបវារៈ​នៃ​កិច្ច​គាំពារ​សង្គម​របស់​ខ្លួន​ ជាមួយនឹង​កំណែទម្រង់​ផ្នែក​សារពើពន្ធ​ត្រឹមត្រូវ​ និង​គោលនយោបាយ​។​ ...

ស៊ុ ម៉ាណេត
https://www.khmertimeskh.com/50578198/cambodia-can-achieve-sdgs-but-deep-fiscal-reform-needed-adb-report/