ជំនួយ និងការអភិវឌ្ឍ

សមាជិកភាព​អាស៊ាន​បាន​ជួយ​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍន៍​

អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ លោក​ យ៉ាង​ ពៅ​ បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​សន្និសីទ​ខួប​លើក​ទី​ ៥២​ នៃ​ការបង្កើត​អាស៊ាន​និង​ខួប​លើក​ទី​ ២០​ នៃ​សមាជិកភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ពី​សមាជិកភាព​របស់​សមាគម​ប្រជាជាតិ​អាស៊ី ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/asean-membership-has-helped-reduce-development-gaps

GIZ ផ្តល់​ជំនួយ​ $៤,៥ ​លាន សម្រាប់​អភិវឌ្ឍន៍ SME

អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់ (GIZ) បាន​ផ្តល់​ជំនួយ​ចំនួន ៤,៥ ​លាន​ដុល្លារ​ ដល់​គម្រោង​លើក​កម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​ប្រទេស​អាស៊ាន​ចំនួន​ ៤ រួមមាន​កម្ពុជា​ផងដែរ​។ សម្រាប់​កម្ពុជា​ជំនួយ​នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក សុន សេងហួត អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​តំណាង GIZ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សិក្ខាសាលា​ស្តីពី «​គេហទំព័រ​ថ្នាក់ជាតិ​សម្រាប់​សហគ្រាស ...

ធូ វិរៈ
https://bit.ly/2C2XkuS

ADB ​នឹង​ផ្តល់​កម្ចី​ $១ ​ពាន់​លាន​ គាំទ្រ​កំណើន​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ​បាន​ប្រកាស​ថា​នឹង​ផ្តល់​កម្ចី​ជាង​ ១ ​ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​លើ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​ (CPS) ​ថ្មី​មួយ​រយៈពេល​ ៥ ​ឆ្នាំ​ សម្រាប់​ជួយ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០​។ នេះ​បើតាម​សេចក្តី ...

ធូ វិរៈ
https://bit.ly/2BZRiLP

ចំណាត់ថ្នាក់​របស់​ប្រទេស​កម្ពុជា​ក្នុង​ស​ន្ទ​ស្សន៍​ធនាគារពិភពលោក​បាន​ធ្លាក់​ចុះ​ម្តងទៀត​

ការ​ចេញផ្សាយ​ស​ន្ទ​ស្សន៍​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ចុង​ក្រោយ​បំផុត​របស់​ធនាគារពិភពលោក​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​ ១៤៤​ ក្នុង​ចំណោម​ ១៩០​ ប្រទេស​ ដែល​ជា​ការ​ធ្លាក់​ចុះ​ចំនួន​ ៦​ ចំណាត់ថ្នាក់​ពី​មួយ​ឆ្នាំ​មុន​។​ ស​ន្ទ​ស្សន៍​នៃ​ការ ...

ចិន ​ផ្ដល់​ជំនួយ​ ៨៤ ​លាន​ដុល្លារ​ ពង្រឹង​វិស័យ​ការពារជាតិ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិន​នឹង​បន្ត​ផ្ដល់​ជំនួយ​ឥតសំណង​ជា​ទឹកប្រាក់​ចំនួន ៦០០ ​លាន​យន់ ​​ដែល​ស្មើនឹង​ចំនួន​ប្រមាណ​ ៨៤ ​លាន​ដុល្លារ​អាមេរិក​ ដល់​កម្ពុជា​ដើម្បី​ពង្រឹង​វិស័យ​យោធា ជា​អ្វី​ដែល​លោក​ហៅ​ជំនួយ​របស់​ចិន​ថា មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ...

ម៉ិច ដារ៉ា
https://bit.ly/362htPz

សេដ្ឋកិច្ច​កម្ពុជា​កើនឡើង​ខ្ពស់​​ជាងគេ​ នៅក្នុង​តំបន់​អាស៊ាន

សេដ្ឋកិច្ចកម្ពុជា​ ត្រូវបាន​ព្យាករ​ថា​នឹងមាន​កំណើន​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ាន ទោះបី​ជា​ប្រទេស​នេះ​កំពុង​​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ក៏ដោយ​។ នេះ​បើ​យោងតាម​របាយការណ៍​ស្តីពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​ឆ្នាំ​ ២០១៩ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​។ ​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២២ ខែ​តុលា​បាន​ព្យាករ ...

ស៊ន សារ៉ាត
https://bit.ly/3609P8r

បេសកកម្ម​របស់​ IMF​ បង្ហាញ​ទស្សនវិស័យ​សេដ្ឋកិច្ច​វិជ្ជមាន​ជាមួយនឹង​ហានិភ័យ​ដែល​អាច​កើត​មាន​

ក្រុមការងារ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ដឹកនាំ​ដោយ​លោក​ Jarkko​ Turunen​ អនុប្រធាន​ផ្នែក​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ (APD)​ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​ធ្វើការ​ពិភាក្សា​លើ​កិច្ច​ពិគ្រោះ​យោបល់​មាត្រា​ទី​ IV​។​ ការ​អង្កេត​ និង​ការ​វិភាគ​ប្រចាំឆ្នាំ​នៃ​ការ ...

Poovenraj Kanagaraj
https://www.khmertimeskh.com/50651166/imf-mission-projects-positive-economic-outlook-with-possible-downside-risks/

វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​រឹង​មាំ​

​យោង​តាម​របាយការណ៍​ចុង​ក្រោយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ធនាគារពិភពលោក​បានឱ្យ​ដឹង​ថា​ វិស័យ​សំណង់​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើនឡើង​ ដោយសារ​តែ​មានការ​កើន​ឡើងជា​លំដាប់​នៃ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​ និង​ការ​នាំ​ចូល​សម្ភារ​សំណង់​យ៉ាងច្រើន ...

បុគ្គលិក Realestate.com.kh

នាយករដ្ឋមន្ត្រី៖ កម្ពុជា​មិន​ដួលរលំ​ទេ​ ទោះបី​បរទេស​មកជួយ​ហើយ​ដកចេញ​ទៅវិញ​ក៏ដោយ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​មិន​ដួលរលំ​ទេ ក្រោយពេល​បរទេស​មក​ជួយ​ហើយ​ដកចេញ​ទៅវិញ ដោយ​លោក​លើក​ជា​សំណួរ​ថា តើ​នៅលើ​ពិភពលោក​មាន​របប​ណាខ្លះ​ដែល​បរទេស​មក​ជួយ​ហើយ​អាច​ស្ថិតស្ថេរ​បាន​ដោយ​ខ្លួនឯង ក្រោយពី​បរទេស​ដកចេញ​ទៅវិញ​នោះ។ ...

នៀម ឆេង
https://bit.ly/2IGtj82

ជប៉ុន​ផ្តល់​ជំនួយ​ជាង​​ ៤០ ​ម៉ឺន​ដុល្លារ​ សម្រាប់​ដោះមីន​ក្នុង​ស្រុក​ចំនួន ​២

អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន (JMAS) បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ដើម្បី​ផ្ដល់​ជំនួយ​ឥតសំណង​ចំនួន ៤០១ ៦៥០ ​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​សម្រាប់​ការអនុវត្ត​គម្រោង​រយៈពេល​ ១ ​ឆ្នាំ ដើម្បី​បោសសម្អាត​មីន​នៅ​ស្រុក​ចំនួន​ ២ គឺ​ស្រុក​ម៉ាឡៃ និង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ...

ខន សាវិ
https://bit.ly/2nzxcV2

​អភិបាលខេត្ត​ស្វែងរក​ជំនួយ​ពី​ធនាគារពិភពលោក​ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​

ដោយសារ​តែ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ទីក្រុង​ឆ្នេរសមុទ្រ​នៃ​ខេត្ត​ព្រះ​សីហ​នុ​ បរិមាណ​សំរាម​ដែល​កំពុង​ត្រូវ​បាន​ផលិត​ប្រចាំ​ថ្ងៃ​បាន​ហក់​ឡើង​ពី​ ១០០​ ទៅ​ ២០០​ តោន​ក្នុង​មួយ​ថ្ងៃ​ក្នុង​ឆ្នាំ​ ២០១៥​ ដល់​ចំនួន​ ១០០០​ តោន​ក្នុង​ពេល​បច្ចុប្បន្ន ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50649191/governor-seeks-world-banks-help-to-tackle-waste-woes/

ADB បន្ត​គាំទ្រ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​កម្ចី​ ៤០ ​លាន​ដុល្លារ ដើម្បី​គាំទ្រ​អ្នកក្រីក្រ និង​គ្រួសារ​នៅ​ជនបទ​នៅ​កម្ពុជា ដើម្បី​កែលម្អ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន​។ ...

ធូ វិរៈ
https://bit.ly/2Iw3W8Q

​ប្រទេស​ជប៉ុន​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោះ​មីន​

​ប្រទេស​ជប៉ុន​ថ្ងៃនេះ​នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​ ១​ លាន​ដុល្លារ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ពីរ​ សម្រាប់​ការងារ​ដោះ​មីន​ គម្រោង​ថែទាំ​សហគមន៍​ និង​បណ្តាញ​គាំទ្រ​កុមារ​។​ ពិធី​ចុះហត្ថលេខា​លើ​ជំនួយ​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ ១.០៥២.២៩៨​ ដុល្លារ​អា​មេ ...

មុំ គន្ធា
https://www.khmertimeskh.com/50647698/japan-to-boost-demining-efforts/

ជប៉ុន​ផ្តល់​ជំនួយ​ឥតសំណង​ជិត $២៦ ​លាន​ សម្រាប់​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់

ជប៉ុន​នឹង​ផ្តល់ជំនួយ​ឥតសំណង​ជិត​ ៣០០០ ​លាន​យ៉េន (​ជិត​ ២៦ ​លាន​ដុល្លារ​) ​បន្ថែម​ទៀត​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​នៅ​ភ្នំពេញ ខណៈ​ដែល​តំបន់​មួយ​ចំនួន​នៃ​រាជធានី​តែងតែ​ត្រូវ​ទឹក​ជន់​លិច​នៅពេល​ដែលមាន​ភ្លៀង​ខ្លាំង​ម្តងៗ​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ...

រី សុចាន់
https://bit.ly/2nZaZQc

កូរ៉េ​ខាង​ត្បួ​ង​បន្ត​ផ្ដល់​ជំនួយ​វិស័យ​សុខាភិបាល​ នៅ​កម្ពុជា​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ទទួល​ការ​ធានា​ថា​ ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ រួម​មានការ​បណ្តុះបណ្តាល​ដល់​វេជ្ជបណ្ឌិត​ផង​ដែរ​។​​ ...

ឃួន ណារីម
https://www.khmertimeskh.com/50645092/south-korea-to-continue-aiding-kingdoms-healthcare-sector/

ធនាគារពិភពលោក​ យល់ព្រម​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ចំនួន​ ១​ ពាន់​លាន​ដុល្លារ​

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា​ ធនាគារពិភពលោក​បាន​អនុម័ត​ជា​ផ្លូវការ​នូវ​ទឹកប្រាក់​ចំនួន​ ១​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​អភិវឌ្ឍ​វិស័យ​អាទិភាព​នានា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50643974/world-bank-approves-1-billion-in-development-assistance/

ធនាគារ​ពិភពលោក​បាន​ផ្តល់​កាណូត​ ១០០ ​គ្រឿង ​ដល់​សហគមន៍​នេសាទ

ធនាគារពិភពលោក​តាមរយៈ​រដ្ឋបាល​ជលផល​បាន​ផ្ដល់​កាណូត​ចំនួន ១០០ គ្រឿង​ ដល់​សហគមន៍​នេសាទ​ចំនួន​ ៥០ ​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដើម្បី​លើក​កម្ពស់​ដល់​កិច្ចគាំពារ និង​អភិរក្ស​ធនធាន​ជលផល​សំដៅ​ឈាន​ឆ្ពោះ​ទៅ​រក​ការលុបបំបាត់​រាល់​ទម្រង់​នៃ​បទល្មើស​នេសាទ​តាមរយៈ​ការចូលរួម​ពី​ប្រជាសហគមន៍​នេសាទ​តាម​មូលដ្ឋាន​។ ...

ឃុត សុភចរិយា
https://bit.ly/2mj1wSM

EDC ​ទទួល​បាន​ការផ្គត់ផ្គង់​ថាមពល​សូឡា ​ក្នុងតម្លៃ​ទាប

ក្រុមហ៊ុន Prime Road Alternative Company Limited បាន​ឈ្នះ​ការដេញថ្លៃ​ផ្គត់ផ្គង់​ក្នុង​តម្លៃ​ទាប​បំផុត​សម្រាប់​គម្រោង​សូឡា ៦០ ​មេហ្គាវ៉ាត់​ នៅ​កម្ពុជា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) កាលពី​សប្តាហ៍​មុន​។ ...

ធូ វិរៈ
https://bit.ly/2kC0EIr

រដ្ឋ​នឹង​ចំណាយ​ ៤ ​លាន​ដុល្លារ​ លើ​គម្រោង​ផ្ដល់​ដី​ដល់​អ្នកក្រ​នៅ​ឃុំ​ដូង

រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៤ ​លាន​ដុល្លារ​អាមេរិក​ លើ​ «​គម្រោង​​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​ ២ (LASED II) ដល់​ពលរដ្ឋ​ក្រីក្រ​ជាង​ ៦០០ ​គ្រួសារ ​នៅ​ឃុំ​ដូង​ ​ស្រុក​ប្រាសាទបល្ល័ង្ក ខេត្ដ​កំពង់ធំ ខណៈ​មាន​ពលរដ្ឋ​ក្រីក្រ​ជាង​ ៥០០ ​គ្រួសារ​ហើយ ដែល​បាន​មក​ធ្វើ​កិច្ចសន្យា ...

វ៉ន ដារ៉ា
https://bit.ly/2ZkNwdX

អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​អាមេរិក​​បាន​ទម្លាក់​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស ​កម្ពុជា ​នា​សម័យ​សង្គ្រាម ​​កាល​ពី​ទសវត្សរ៍ ៧០​។ ...

ឃុត សុភចរិយា
https://bit.ly/2PeFBu2

ការ​ដេញថ្លៃ​លើ​ការ​ជួសជុល​ផ្លូវជាតិ​លេខ​ ៤​ ដែល​នឹង​ចាប់ផ្តើម​នៅ​ខែ​ក្រោយ​

​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កាលពី​ម្សិលមិញ​បាន​ប្រកាស​ថា​ ការ​ជួសជុល​ផ្លូវជាតិ​លេខ​ ៤​ ដែល​ភ្ជាប់​រាជធានី​ជាមួយ​ខេត្ត​ព្រះ​សីហ​នុ​នៅ​ភាគ​ខាងត្បូង​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​ក្រោយ​។​ ក្រសួង​បាន​និយាយ​ថា​ ការ​ដេញថ្លៃ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​នៅ​ខែកញ្ញា ...

ជា វណ្ណៈ
https://www.khmertimeskh.com/50635502/bidding-on-major-artery-renovation-to-begin-next-month/

កម្ពុជាស្នើសុំឲ្យ ADB ពិចារណា​ជួយ​ដល់​ជន​ដែល​ងាយ​រងគ្រោះ

កម្ពុជា​ស្នើ​ឲ្យធ​នា​គា​រ​អភិ​​​​​វឌ្ឍ​ន៍អាស៊ី (ADB) ពិចារ​ណា​ជួយ​ដល់​ជន​ងាយ​រង​គ្រោះ ​ជា​ពិសេស​​ជន​ចាស់​ជរា ជន​មាន​ពិការ​ភាព និង​កុមារ​កំព្រា ខណៈ ធនា​គា​រ​មួ​យ នេះកំពុង​សិក្សា​លើ​វិស័យ​កិច្ច​គាំពារ​សង្គម​នៅ​កម្ពុជា មុន​ប្រកាស​ផ្ដល់ ...

ឡុង គីមម៉ារីតា
https://bit.ly/2SCd93i

ជប៉ុន​​​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា​ជាង ​$៥២ លាន រយៈពេល ​៧ ខែ​នេះ

​ប្រទេស ​ជប៉ុន ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ជាង ​៥២ ​លាន​ដុល្លារ ​​សម្រាប់​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង​សង្គម​ក្នុង​​រយៈពេល ​៧ ​ខែ​ ឆ្នាំ ​២០១៩ ​នេះ​។ ​នេះ​បើ​​យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​។ ...

ធូ វិរៈ
https://bit.ly/2Gg3s5p

ប្រទេស​ជប៉ុន​នឹង​ផ្តល់​ជំនួយ​ ៤,៦​ លាន​ដុល្លារ​

​រដ្ឋាភិបាល​ជប៉ុន​គ្រោង​នឹង​ផ្តល់​ជំនួយ​ប្រហែល​ ៤,៦​ លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​លោក​ ហូ​រី ...

ឃួន ណារីម
https://www.khmertimeskh.com/50624151/japan-to-grant-4-6-million-in-aid-2/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VW9pc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!