សេដ្ឋកិច្ច និងពាណិជ្ជកម្ម
CDC អនុម័តគម្រោងវិនិយោគសណ្ឋាគារ តម្លៃ $៣៧៩ លាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីសប្តាហ៍មុនបានអនុម័តគម្រោងវិនិយោគសណ្ឋាគារចំនួន ២ ដែលមានតម្លៃ ៣៧៩ លានដុល្លារនៅខេត្តព្រះសីហនុដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ CDC នៅលើទំព័រហ្វេសប៊ុក។ ...
ហ៊ឹន ពិសី
https://bit.ly/2lzPcgE
ក្រសួងបង្ហាញពីតួលេខនាំចេញអង្ករក្រៅផ្លូវការ
របាយការណ៍ចុងក្រោយរបស់ក្រសួងកសិកម្មបានបង្ហាញថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករ ១,៦ លានតោនទៅកាន់ប្រទេសជិតខាងដូចជា ប្រទេសវៀតណាមតាមរយៈបណ្តាញក្រៅផ្លូវការ។ យោងតាមក្រសួងបានឱ្យដឹងថា ...
ជា វណ្ណៈ
https://www.khmertimeskh.com/50640842/ministry-reveals-informal-rice-export-figures/
រដ្ឋាភិបាលបានបញ្ជាឱ្យអង្គការដករបាយការណ៍ស្តីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
កាលពីម្សិលមិញ រដ្ឋាភិបាលបានបញ្ជាឱ្យអង្គការមិនមែនរដ្ឋាភិបាលចំនួន ២ ដករបាយការណ៍រិះគន់ស្តីពី ផលប៉ះពាល់អវិជ្ជមាននៃមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីបានកោះហៅតំណាងអង្គការឱ្យចូលរួមប្រជុំ ដើម្បីការពារការស្រាវជ្រាវរបស់ពួកគេ។ របាយការណ៍ដែលបានចុះផ្សាយកាលពីខែ ...
ឃួន ណារីម
http://Khuon Narim
មន្ត្រីអង្គការ ២ នឹងចូលទៅពន្យល់តាមការអញ្ជើញ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
មន្ត្រីអង្គការលីកាដូ និងមន្ត្រីសមាគមធាងត្នោត នឹងចូលរួមកិច្ចពិភាក្សាចង្អៀតនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធស្អែកនេះ តាមការអញ្ជើញរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីពន្យល់ជុំវិញការរកឃើញរបស់អង្គការទាំង ២ ដែលថាស្ថាប័នមីក្រូហិរញ្ញវត្ថុបានធ្វើឱ្យមានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរតាមរយៈបំណុល។ ...
ខន សាវិ
https://bit.ly/2jTLD4g
GDT ជំរុញក្រុមហ៊ុនចិន បន្តអនុវត្តកាតព្វកិច្ចបង់ពន្ធដាឲ្យបានត្រឹមត្រូវ
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានចាត់ទុកការវិនិយោគរបស់ចិនកំពុងតែចូលរួមចំណែកយ៉ាងច្រើនក្នុងការបង្កើនចំណូលពន្ធនៅកម្ពុជា ខណៈបានជំរុញឲ្យក្រុមហ៊ុនចិនបន្តអនុវត្តកាតព្វកិច្ចបង់ពន្ធដារឲ្យបានត្រឹមត្រូវ។ នេះបើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ក្នុងឱកាសចូលរួមក្នុងវេទិកាស្តីពី «យន្តការនៃកិច្ចសហប្រតិបត្តិការ ...
ហ៊ឹន ពិសី
https://bit.ly/2LfDSPG
កសិករនៅប្រទេសកម្ពុជាអាចជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ
កសិករកម្ពុជាចំនួនកន្លះលាននាក់អាចនឹងសំលឹងមើលចានបាយទទេរបស់ពួកគេ ប្រសិនបើសហភាពអឺរ៉ុបជំរុញការដកនូវការអនុគ្រោះពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ។ ខណៈដែលវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងប្រឈមនឹងការខាតបង់ច្រើន ...
Jason Thomas
https://theaseanpost.com/article/cambodias-rice-farmers-serious-danger
EU-BMZ ជួយកម្ពុជាពង្រឹងសមាហរណកម្មសេដ្ឋកិច្ច
សហភាពអឺរ៉ុប និងក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង់ (BMZ) ប្តេជ្ញាជួយពង្រឹងដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាជាមួយសមាជិកអាស៊ាន ដោយបានផ្តល់ហិរញ្ញប្បទាន ៩,៣៥ លានអឺរ៉ូ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជានៅក្នុងតំបន់។ ក្រោមគម្រោងការគាំទ្រសមាហរណកម្មអាស៊ានបូកកម្ពុជា (ARISES Plus Cambodia) ការប្តេជ្ញានេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលធ្វើសិក្ខាសាលា ...
ធូ វិរៈ
https://bit.ly/2MA49eZ
SME ជាផ្នែកដ៏សំខាន់ ក្នុងការជំរុញកំណើនវិស័យឧស្សាហកម្ម
សហគ្រាសធុនតូច និងមធ្យម (SME) ជាផ្នែកដ៏សំខាន់ក្នុងការជំរុញកំណើនវិស័យឧស្សាហកម្មកម្ពុជាដែលនឹងជួយឲ្យរដ្ឋាភិបាលអាចសម្រេចបានផែនការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។ នេះបើតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ...
ហ៊ឹន ពិសី
https://bit.ly/33XJsir
រដ្ឋាភិបាល ផ្តោតលើយុទ្ធសាស្ត្រនៃភាពប្រកួតប្រជែង
រដ្ឋាភិបាលកម្ពុជាបានផ្តោតលើយុទ្ធសាស្ត្រ ពង្រឹងភាពប្រកួតប្រជែង និងការចាប់យកប្រភពកំណើនថ្មីនៃឧស្សាហកម្មទី ៤ ដើម្បីទប់ទល់នឹងនូវចលនាការពារនិយម និងការបែងចែកប៉ូលភូមិសាស្ត្រនយោបាយក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ របស់ខ្លួន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្ដីពី «យុទ្ធសាស្ត្រសមាហរណកម្ម ...
ហ៊ឹន ពិសី
https://bit.ly/2zbBuUC
កម្ចីអចលនទ្រព្យសរុបរបស់កម្ពុជាជិត ៣.៥ ពាន់លានដុល្លារ
យោងតាមការិយាល័យឥណទានកម្ពុជា (CBC) បានឲ្យដឹងថា កម្ចីអចលនទ្រព្យនៅកម្ពុជាបន្តកើនឡើងនៅឆ្នាំនេះ។ របាយការណ៍អតិថិជនរបស់ស្ថាប័នឥណទានបានបង្ហាញថា កម្ចីអចលនទ្រព្យមានចំនួន ៣,៤២ ពាន់លានដុល្លារនៅចុងខែមិថុនា។ ទិន្នន័យរបស់ស៊ីប៊ី ...
ហ៊ គឹមសាយ
https://www.khmertimeskh.com/50635423/cambodias-total-mortgages-near-3-5b/
ក្រសួងបញ្ជូនរបាយការណ៍សិទ្ធិមនុស្សទៅគណៈកម្មការអឺរ៉ុប
កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់ បាននិយាយថា រដ្ឋាភិបាលបានដាក់របាយការណ៍ទៅគណៈកម្មការអឺរ៉ុបដោយលំអិតអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវសិទ្ធិមនុស្សនៅកម្ពុជា។ របាយការណ៍ដែលត្រូវបានដាក់ជូនកាលពីថ្ងៃ ...
តាំង វីដា
https://www.khmertimeskh.com/50634383/ministry-submits-rights-report-to-european-commission/
ក្រុមអ្នកផលិតសម្លៀកបំពាក់នៅកម្ពុជាទទូចឱ្យសហភាពអឺរ៉ុបរក្សា EBA សម្រាប់កម្ពុជា
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានជំរុញឱ្យសហភាពអឺរ៉ុប (EU) រក្សាការអនុគ្រោះពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) សម្រាប់កម្ពុជា។ សហភាពអ៊ឺរ៉ុបបានចាប់ផ្តើមដំណើរការរយៈពេល ១៨ ខែនៅក្នុងខែកុម្ភៈ ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន ...
Xiaoxia
http://www.xinhuanet.com/english/2019-08/16/c_138313126.htm
ពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានជាង $១ ពាន់លាន នៅឆមាសទី១
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនសម្រេចបានជាង ១ ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ ២០១៩ កើនឡើង ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន Jetro។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុននៅឆមាសទី១ មាន ...
ហ៊ឹន ពិសី
https://bit.ly/2Z7YORI
ផលិតកម្មស្បែកជើង នឹងឃើញឱកាសវិនិយោគច្រើនជាងកាត់ដេរ
វិស័យស្បែកជើងរបស់ប្រទេស កម្ពុជា នឹងមើលឃើញឱកាសថ្មីសម្រាប់ការវិនិយោគ និងការផលិតច្រើនជាងវិស័យកាត់ដេរ ដោយសារតែកំណើនដ៏សំខាន់របស់វិស័យនេះអំឡុងពេល ៥ ឆ្នាំចុងក្រោយជាប់គ្នា។ នេះបើតាមព្រឹតិ្តបត្រស្រាវជ្រាវរបស់អង្គការអន្តរជាតិខាងការងារលើវិស័យកាត់ដេរ វាយនភណ្ឌ និងស្បែកជើង (GTF) របស់ប្រទេស កម្ពុជា។ របាយការណ៍ ...
ធូ វិរៈ
https://bit.ly/2Z3iXse
គម្រោងចិននៅកម្ពុជាបង្កឱ្យមានការព្រួយបារម្ភអំពីការបង្កើតយោធា
ស្របពេលដែលប្រទេសកម្ពុជាស្វាគមន៍ការហូរចូលជាបន្តនៃភ្ញៀវទេសចរចិន ការវិនិយោគ និងការអភិវឌ្ឍពិភពលោកកំពុងមានការសង្ស័យកាន់តែខ្លាំងឡើងថា ប្រទេសចិនកំពុងតែបង្កើតការពង្រឹងវិស័យយោធានៅក្នុងប្រទេសនេះសម្រាប់ឥទ្ធិពលចិន ...
Kyodo News
https://www.bangkokpost.com/world/1728967/chinese-project-in-cambodia-raises-alarms-of-military-build-up
GMAC ព្រមានថា ការផ្អាកប្រព័ន្ធ EBA នឹងធ្វើឱ្យរងគ្រោះកម្មករ ៧៥ ម៉ឺននាក់
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC នាថ្ងៃទី ១២ ខែសីហា បានចេញសេចក្ដីថ្លែងការណ៍មួយដោយលើកឡើងថា លទ្ធភាពនៃការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងធ្វើឲ្យរងគ្រោះដល់កម្មករកម្មការិនី ៧៥ ម៉ឺននាក់ និងគ្រួសាររបស់ពួកគេប្រមាណ ៣ ...
នៀម ឆេង
https://bit.ly/2YSb5tD
NBC និង CMA នឹងស៊ើបអង្កេតករណីនៅក្នុងរបាយការណ៍លីកាដូ
ធនាគារជាតិនៃ កម្ពុជា NBC បានថ្កោលទោស ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់កម្ចីមិនគោរពក្រមសីលធម៌ ខណៈបានរិះគន់របាយការណ៍ ចេញដោយអង្គការ លីកាដូ ថាជាកង្វះខាតដ៏ធំក្នុងការសិក្សា។ នេះបើអគ្គនាយក NBC ...
Thou Vireak
https://www.phnompenhpost.com/business/national-bank-cambodia-slams-ngos-lending-report
រដ្ឋាភិបាលៈ កំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះមកនៅត្រឹម ៦,៥% នៅក្នុងឆ្នាំ ២០២០
សារាចរណែនាំស្ដីពីការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ដែលមានចំនួន ២៧ ទំព័របានឲ្យដឹងថា រាជរដ្ឋាភិបាលបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះពីរង្វង់ ៧,១ ភាគរយ ក្នុងឆ្នាំ ២០១៩ ...
នៀម ឆេង
https://bit.ly/33f9mxE
លីកាដូៈ មីក្រូហិរញ្ញវត្ថុជំរុញឲ្យពលរដ្ឋជនបទ ត្រូវបាត់បង់ដីធ្លី
អង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ និងសមាគមធាងត្នោត បានរកឃើញថា ការកើនឡើងកម្រិតបំណុល ដែលបានផ្ដល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំពុងបង្ខំឲ្យពលរដ្ឋនៅតាមជនបទលក់ដីរបស់ ...
ធូ វិរៈ
https://bit.ly/2Kz253a
CDC ជំរុញការវិនិយោគនៅតាមព្រំដែនបន្ថែម
នៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្ថាប័ន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃចន្ទ លោក សុក ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ដើម្បីទាក់ទាញការវិនិយោគនៅតាមព្រំដែនចាំបាច់ត្រូវការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែន ការតភ្ជាប់បណ្តាញ និងការ ...
ហ៊ឹន ពិសី
https://bit.ly/2YS9P9A
ប្រាក់ចំណេញរបស់រដ្ឋាករទឹកត្រីមាសទី២ ធ្លាក់ចុះ ៥៣ ភាគរយ
ប្រាក់ចំណេញសុទ្ធរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា (CSX) ក្នុងត្រីមាសទី២ ឆ្នាំ ២០១៩ នេះបានធ្លាក់ចុះជាង ៥៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨។ នេះ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://bit.ly/2ZDG5L1
ការនាំចេញទៅអាមេរិកកើនឡើងក្នុងឆមាសដំបូង
ទិន្នន័យបានបង្ហាញថាការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកដែលជាទីផ្សារធំបំផុតរបស់ពិភពលោក បានកើនឡើង ៣០ភាគរយចាប់ពីខែមករាដល់ខែមិថុនា។ ទំនិញកម្ពុជាមានតម្លៃ ២,២៤ ពាន់លានដុល្លារត្រូវបានទិញដោយសហរដ្ឋអាមេរិក ...
ជា វណ្ណៈ
https://www.khmertimeskh.com/50630230/exports-to-us-soar-in-h1/
អង្គភាពថ្មីដើម្បីជំរុញចំណងមិត្តភាពធុរកិច្ចជប៉ុន - កម្ពុជា
គេហទំព័រផ្លូវការរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនបានរាយការណ៍ថា ឯកអគ្គរដ្ឋទូតកម្ពុជា លោក អ៊ឹងរចនា បានរៀបចំពិធីបើកសម្ពោធក្រុមប្រឹក្សាវប្បធម៌ និងពាណិជ្ជកម្មកម្ពុជា - ជប៉ុន (JCBC) នៅថ្ងៃអង្គារនេះ។ ...
Jose Rodriguez T. Senase
https://www.khmertimeskh.com/50630252/new-organisation-to-boost-japan-cambodia-business-ties/
លោក ប្រាក់ សុខុន ជួបតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបអំពីដំណោះស្រាយ EBA
លោកស្រី Federica Mogherini ដែលជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានសហភាពអឺរ៉ុបផងដែរនោះ បានជួបជាមួយលោក ប្រាក់ សុខុន ...
នៀម ឆេង
https://bit.ly/2YIOcoj